About Me

THIS SITE IS UNDER CONSTRUCTION

Monday, October 21, 2013

រឿង​រ៉ាវនិកាយ​សាសនា​មួយ នៅ​ឥណ្ឌា



នៅ​បណ្តា​ ប្រទេស​ជាច្រើន លើ​ពិភពលោក ប្រសិនបើ​អ្នកណាម្នាក់ "​ថ្លើមធំ​" ហ៊ាន​ដើរ​អាក្រាតខ្លួន នៅតាម​ដងផ្លូវ​នោះ នឹងត្រូវ​បាន​គេ​ចាត់ទុកថា អ្នកមាន "​បញ្ហា​ផ្លូវចិត្ត​" ឬ​បញ្ហា​ស​សៃ​ប្រសាទ ឬ​អាច​ត្រូវ​ចាប់​ដាក់គុក ពីបទ "​អាសគ្រាម​" នៅ​ទីសាធារណៈទៀតផង។ ប៉ុន្តែ មនុស្សមួយក្រុម ​នៅក្នុង​ប្រទេស​ឥណ្ឌា​វា​មិន​ដូច្នេះ​ទេ​។ ប្រទេសមួយ​នេះ ជា​ប្រទេស​ទទួលយក និង​អនុញ្ញាត​ឲ្យ​ពួកគេ​អាក្រាតកាយ និង​គ្មាន​ការដាក់ទណ្ឌកម្ម​ណាមួយ​ឡើយ ដោយ​ចាត់ទុកថា នេះ​ជា​និកាយ​សាសនា (​សាសនា​អាចែល​) របស់​ប្រទេស ដែល​សម្បូ​ណ៍​ដោយ​ប្រពៃណី ច្រើនបែប​រាប់មិនអស់​។ ក្នុង​ជីវិត​រស់នៅ​របស់​ពួកគេ មាន​វប្ប​ធ​ម៍ ជំនឿ​ហេតុផល​ផ្ទុយ​ការពិត​ក៏មាន មាន​អ្នកប្រាជ្ញ​ក៏​ច្រើន មាន​អ្នក​ល្ងង់​មហា​ល្ងង់​មិន​ព្រម​កែប្រែ​ក៏មាន​។
​អ្នកបួស​ក្នុង​សាសនា​អាចែល​នេះ  មាន​មុន​ស​សនា​ព្រះ​ពុ​ទ្ឋ​ទៅទៀត ហើយ​មក​ទល់ នឹងពេលនេះ គឺ​ជិត ៣០០០ ឆ្នាំ​ទៅហើយ ដោយ​ពួកគេ​​ជឿថា ការ​អាក្រាតកាយ ការចង​ប្រដាប់ភេទ នឹង​ដុំថ្ម​ឲ្យ​ងាប់​ប្រដាប់ភេទ ការយក​ខ្លួន​ទៅ​ហាល​ថ្ងៃ ។​ល​។ ដោយ​ពួកគេ​យល់ថា ធ្វើបែបនេះ ដើម្បី​ឲ្យ​អស់​កិលេស​។​
​ដូច​ទៅ នឹង​ច្បាប់​សាសនា​ដទៃៗ ដែរ អ្នកបួស​ក្នុង​សាសនា​អាចែលនេះ ត្រូវតែ​តម ការបរិភោគ​សាច់ មិន​ផឹក​គ្រឿ​ស្រវឹង និង​មិន​ប្រព្រឹត្ត​មេថុន​ធម៌ ល​។​ល ប៉ុន្តែ អ្នកបួស​ក្នុង​សាសនា​មួយ​នេះ មានច្បាប់​មួយ​អនុវត្ដ​យ៉ាង​តឹងរឹង​បំផុត គឺ​ត្រូវតែ​អាក្រាតកាយ អស់​មួយជីវិត​។​
​តាម​ទស្សនៈ​របស់​សាសនា​នេះ ការ​ស្លៀកពាក់ ឬ​ដណ្តប​វត្ថុ​អ្វីមួយ នៅលើ​រាងកាយ នឹង​នាំមក​នូវ​ភាពមិន​បរិសុទ្ធ​។
សាស​ល​នា​មួយ​នេះ ក៏​មិន​ខុស​អ្វី​ទៅ នឹង​សាសនាព្រះពុទ្ធ​ដែរ គឺ​បំពេញ​កិច្ចការ​ប្រចាំថ្ងៃ ដោយ​និមន្ត ឬ​ដើរទៅ​បិណ្ឌ​បា​ត្រ​។ ប៉ុន្តែ ខុសពី​សាសនាព្រះពុទ្ធ ត្រង់​ថា សាសនា​មួយ​នេះ ទ្រង់​បិណ្ឌ​បា​ត្រ ឬ​ដើរ​សុំ​ជាមួយ នឹង​រូបរាង​អាក្រាត ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​។​
​ទ្រព្យសម្បត្តិ​សំខាន់​តែមួយគត់​របស់​ ពួកគេ គឺ​ផ្លិត​ធ្វើ​ពី​រោម​ក្ងោក​។ ហើយ​វា​ក៏​ជាវ​ត្ថុ​មួយ សម្រាប់​បំពេញ​ក្នុង​ពិធីបុណ្យ​ផ្សេងៗ ក្នុង​សាសនា​របស់​ពួកគេ​ដែរ​។ ដោយ​ពួកគេ​យក​ផ្លិត​នេះ ដើម្បី "​លាង​សម្អាត​" រាងកាយ ដើម្បី​សុំ​សីល​ធ្វើ​ឲ្យ​ខ្លួន​បរិសុទ្ធ​។
ទំនៀមទម្លាប់ នៅក្នុង​សាសនា "​អាចែល​" មាន​ច្រើន​ទៀត រាប់មិនអស់​ទេ​៕

No comments:

CASINO





MOBILE MAGAZINE