About Me

THIS SITE IS UNDER CONSTRUCTION

Sunday, October 27, 2013

ហាត់ប្រាណ ៣០ នាទី​ មាន​ប្រ​យោជន៍​​ច្រើន​ជាង​​ហាត់ ៦០ នាទី

ការសិក្សា​ ថ្មី​មួយ ដែល​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Scandinavian Jounal of Public Health របស់​អ្នកវិទ្យាសាស្ត្រ មកពី​សាកលវិទ្យាល័យ Compenhahen (​ដា​ណឺ​ម៉ាក់​) ដែល​តាមឃ្លាំមើល​បុរសៗ លើស​ទម្ងន់ ប៉ុន្តែ មាន​សុខ​ភាពល្អ ក្នុង​រយៈពេល ១៣ សប្តាហ៍ ។ ក្នុងនោះ គេ​ចែក​បុរស​ទាំងនេះ​ជា ២ ក្រុម ។ ១​ក្រុម​គេ​ឲ្យ​ហាត់ប្រាណ ៣០ នាទី​/​ថ្ងៃ ដោយ​ការរត់ ឬ ធាក់​កង់ ។ រីឯ​១​ក្រុម​ទៀត ឲ្យ​ហាត់​ដូចគ្នា​ដែរ តែមាន​រយៈពេល ១ ម៉ោង  (៦០ នាទី​)/​ថ្ងៃ ។​
អ្នក​គប្បី​ហាត់​សមល្មម នោះ​វា​មាន​ប្រយោជន៍​ល្អ​ដល់​សុខភាព​
​លទ្ធផល​បង្ហាញថា អ្នក​ហាត់ប្រាណ​រយៈពេល ៣០ នាទី បន្ថយ​ទម្ងន់​បាន ៧,៩ ផោន​ដ៍ (​ជាង ៣,៥ គីឡូក្រាម​) ក្នុង​រង្វង់ ៣ ខែ ក្នុងពេលដែល​អ្នកចំណាយ​រយៈពេល ១ ម៉ោង (៦០ នាទី​) ប​ន្ថា​យ​បានត្រឹមតែ ៦ ផោន​ដ៍ (២, ៧ គីឡូក្រាម​) ប៉ុណ្ណោះ ។​

​ប្រធាន​ក្រុម​ស្រាវជ្រាវ បណ្ឌិត Astrid Jespersen បកស្រាយ​ថា ក្រុម​ដែល​ប្រើពេល​ហាត់​តិចជាង មាន​អារម្មណ៍​ចង់​ហាត់​បន្ថែម ហើយ​ភ្លឺ​ថ្លា​ជាង ។ ពួកគេ​មាន​ចំណូលចិត្ត​ដើរ​លង​បន្ថែម ឬ បណ្តើរ​ឆ្កែ ជាដើម ។​

​ចំណែក​ក្រុម​ដែល​ប្រើពេល​ហាត់ ១ ម៉ោង វិញ គេ​មាន​អារម្មណ៍​អស់កម្លាំង មិន​ភ្លឺ​ថ្លា ហើយ​ពុំ​ចង់​ធ្វើ​អ្វី​បន្ថែមទៀត ។

​ ហេតុនេះ ក្រុម​អ្នកស្រាវជ្រាវ​សង្កត់ធ្ងន់ថា ការហាត់​ប្រាណ​សមល្មម គឺ​វា​មាន​សារប្រយោជន៍​ច្រើនជាង​អ្នក​ដែល​ហាត់​ច្រើន​ហួសហេតុ និង​មាន​អារម្មណ៍​ចង់​សម្រក​ទម្ងន់​លឿន ៕

No comments:

CASINO





MOBILE MAGAZINE