About Me

THIS SITE IS UNDER CONSTRUCTION

Thursday, July 26, 2012

មូល​ហេតុ​ដែល​ខ្មែរ​ពី​ដើម​មាន​ជំនឿ​ទៅ​លើ លិង្គ​របស់​ព្រះ​សិវ ឬ ​ឥសូ

និយាយ​ពី​ជំនឿ​លើ​លិង្គ នៅក្នុង​អតីត​ព្រះរាជាណាចក្រ​កម្ពុជា យ៉ាងហោច ណាស់​គេ​ត្រូវ​ដឹង​យ៉ាងច្បាស់​នូវ​កំណើត និង​ភាព​ដុះដាល រីកចម្រើន​ជា​៤​ដំណាក់កាល​នៃ​ប្រពៃណី​នេះ​នៅក្នុង​សង្គម​ខ្មែរ ។​
លិង្គ​ព្រះ​ឥសូ


ដំណាក់កាល​ទី១ គឺ​សម័យ​បុរេប្រវត្តិសាស្ត្រ ពោលគឺ​មុន​ឥណ្ឌូ​និយម ។
ដំណាក់​កាល​ទី​២  គឺ​សម័យ​ទំព័រ​ប្រវត្តិសាស្ត្រ​កម្ពុជា ត្រូវ​ផ្លាស់ប្តូរ​ទម្រង់​ថ្មី ក្នុងពេលដែល​ជនជាតិខ្មែរ គោរព​សាសនា​ក្លិង្គ ។ ក្នុង​សម័យនេះ ជំនឿ​លើ​លិង្គ​ដែលជា​វត្ថុ​តំណាង ឬ​ជា​និមិត្តរូប​នៃ​ឥទ្ធិពល​មនុស្ស ឬ​ដូនតា​ត្រូវបាន​ទទួល​នូវ​អត្ថន័យ​ថ្មី​ក្រោមរូបភាព​ព្រះ​សិវលិង្គ ឬ​លិង្គ​ព្រះ​វិស្ណុ ។​
ដំណាក់​កាល​ទី​៣ គឺ​សម័យអង្គរ ជា​សម័យ​រីកចម្រើន ។ ដូច​ដំណាក់​ទី​២ ដែរ​គឺ​សម័យនេះ​ហើយ​ដែល​គេ​ឃើញ​នូវ​ការ​ដុះដាល​ចំនួន​ប្រាង្គ​ប្រាសាទ​ឥដ្ឋ ឬ​ថ្ម​ជាច្រើន​ឥត​គណនា ដើម្បី​តម្កល់​ព្រះ​លិង្គ ដើម្បី​ទុកជា​ទីសក្ការៈ​បូជា ។​ ​បើ​និយាយ​ម្យ៉ាងទៀត ការបូជា​ព្រះ​សិវលិង្គ​នេះហើយ ជា​មូលហេតុ​នៃ​ការ​ដុះដាល​នៃ​ស្ថាបត្យកម្ម​ក្នុង​ទឹកដី​ខ្មែរ ។
ដំណាក់​កាល​ទី​៤ គឺ​សម័យ​បច្ចុប្បន្ន ដែល​ជំនឿ​ព្រះ​សិវលិង្គ (​លិង្គ​របស់​ព្រះ​សិវ ឬ ឥសូរ​) ត្រូវបាន​គេ​បំភ្លេចចោល​ចាប់តាំងពី​សតវត្សរ៍​ទី​១៤ នៃ​គ្រិស្តសករាជ ដោយហេតុថា ព្រះពុទ្ធសាសនា​ហីនយាន ឬ ថេរវាទ  បាន​ក្លាយជា​សាសនា​រដ្ឋ​ក្នុង​ព្រះរាជណាចក្រ​កម្ពុជា ។ គឺ​ការផ្លាស់ប្តូរ​សាសនា​កន្លងទៅ​នេះហើយ បានបង្ហាញ​ឲ្យ​គេ​ឃើញថា ជនជាតិខ្មែរ​ឈប់​បាន​សាងសង់​ប្រាសាទ​ថ្ម ឬ ឥដ្ឋ​ទៀតហើយ ដោយ​ការបូជា​លិង្គ​ឈប់​រីក​សុសសាយ​ដូច​សម័យ​ដែល​ខ្មែរ​គោរព​ព្រហ្មញ្ញសាសនា ។​
ក៏ប៉ុន្តែ ទោះបី​យ៉ាងនេះ​ក្តី ផ្អែកទៅលើ​មូលដ្ឋាន​វប្បធម៌​ខ្មែរ​ខាងលើនេះ​អាច​ឲ្យ​គេ​ដឹងថា ជំនឿ​លើ​លិង្គ​ដែលជា​ប្រពៃណី​របស់​ខ្មែរ សុទ្ធសាធ នៅ​បន្ត​ជា​រៀង​រហូតដល់​សព្វថ្ងៃ សមស្រប​តាម​វប្ប​បូជា​លិង្គ បង្កប់​ដោយ​អត្ថន័យ​ដ៏​ធំ​ទូលាយ និង​ដ៏​ជ្រាលជ្រៅ​បំផុត ។ កាលវិភាគ​ទេវ​កថា ប្រពៃណី​នីមួយៗ​បដិមា​សាស្ត្រ អាចធ្វើ​ឲ្យ​យើង​ឃើញ​ទស្សនៈ​របស់​ជនជាតិខ្មែ​រ​បុរាណ​នៅ​គ្រប់​លំដាប់ថ្នាក់ ​នៃ​សង្គម​ចំពោះ​សិវលិង្គ ។​ ​ពិតមែនតែ​លិង្គ​ដែល​ខ្មែរ​សម័យមុន​អង្គរ​និង​អង្គរ គោរពបូជា​ជា​និមិត្តរូប​នៃ​ព្រះ​សិវៈ ប៉ុន្តែ​ក្នុង​ទស្សនវិជ្ជា​បុរាណ លិង្គ​គឺជា​វត្ថុ​តំណាង​នូវ​របប​រាជាធិបតេយ្យ​របស់​ជនជាតិខ្មែរ​ទាំ​ង​មូល ។​
​ដូច្នេះហើយ​បានជា​យើង​បានឃើញ​តាមរយៈ​សិលាចារឹក​នូវ​ការគោរព​ សក្ការៈ​ចំពោះ​ព្រះ​សិវៈលិង្គ ក្រោមរូបភាព និង​ឈ្មោះ​ផ្សេងៗ ដូច​ជាការ​ឧទ្ទិស​បូ​ជ​និ​យ​ដ្ឋា​ន និង​ការថ្វាយ​តង្វាយ​ជាដើម ។ ​ទេវតា​សំខាន់​ជាងគេ​បំផុត​ដែល​ខ្មែរ​គោរពបូជា​នា​សម័យមុន​ ការសាងសង់​ប្រាសាទអង្គរវត្ត គឺ​ព្រះ​សិវលិង្គ​នេះឯង ។ ក្នុងឱកាស​ធ្វើ​ពិធី​ឆ្លង​ប្រាសាទ ដើម្បី​បង្រួបបង្រួម​ជាតិ និង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវលិង្គ​ផង ព្រះរាជា​ខ្មែរ​រមែង​ប្រើពាក្យ គម្តែង​/​ជគត​/​ត​/​រាជ្យ ។ ពាក្យ​នេះ​មានន័យថា ’​ទេវតា​ប្រចាំ​រាជវង្ស​ខ្មែរ ហើយ​សំដៅទៅ​ព្រះ​សិវលិង្គ​នេះឯង ដែល​ស្ថិត នៅ​ចំ​កណ្តាល​ព្រះរាជ​នគរ ។​
​ចំពោះ​ខ្មែរ លិង្គ​គឺ​មិន​គ្រាន់តែ​របស់​ភេទ​ប្រុស​ផ្តល់នូវ​ភាព​ស្រណុក​ស្រួល​ក្នុងការ​ រួមរក្ស​ជាមួយ​ភេទ​ស្រី​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ជា​ប្រដាប់​សម្រាប់​បន្ត​ពូជ​វង្ស​ត្រកូល​ថែម​ទៀតផង ។ សារសំខាន់​របស់​ទស្ស​នៈ​នេះ គឺ​ស្ថិតនៅលើ​កា​រត​ពូជពង្ស​វង្ស​ត្រ​កូ​ស ពោលគឺ​ខ្មែរ​គោរព​ថ្វាយបង្គំ​ព្រះ​សិវលិង្គ ក៏​ដោយសារ​មូលហេតុ​ចម្បង​នេះដែរ ។ មួយវិញទៀត ភាពរឹងមាំ ភាព​អមតៈ​របស់​ព្រះ​លិង្គ ក៏ត្រូវ​មនុស្ស​ខ្មែរ​ប្រៀបផ្ទឹម ឬ​ប្រដូច​នឹង​ថ្ម​ដែរ ។ ហេតុ​ដូច្នេះហើយ បានជា​គេ​ស្ថាបនា​លិង្គ​ថ្ម​សម្រាប់​ជាស​ញ្ញា​និមិត្ត​ទុកជា​ទីសក្ការៈ​បូជា ។​
​គេ​នៅ​ចងចាំ​ថា នា​ដើម​សតវត្សរ៍​ទី​២០​មុននេះ ស្ត្រី​ខ្មែរ​ជា​អ្នកស្រែ​ចម្ការ​នៅ​ខេត្តកំពត ជានិច្ចកាល​បាន​ឡើង​ភ្នំ ឬ​ចូលក្នុង​រូងភ្នំ ទោះបី​ហត់នឿយ​យ៉ាងណាក៏ដោយ ដើម្បី​បន់ស្រន់​សិវលិង្គ ដោយ​ប្រាថ្នា​ចង់បាន​កូន ។ នេះ​ជា​តម្រូវការ​សម្រាប់​ប្រជាជន​ខ្មែរ​ធម្មតា និង​តម្រូវការ​របស់​មនុស្ស​ខ្មែរ​ទូទៅ​ផង ។ ខ្មែរ​បាន​បូជា​លិង្គ ក៏​ព្រោះតែ​មូលហេតុ​ខាងលើនេះ ។ រួម​សេចក្តី​មក​លិង្គ គឺជា​ប្រភព​នៃ​ជីវិត ហើយ​ក្នុងករណី​នេះហើយ ដែល​ជនជាតិខ្មែរ​បុរាណ​គោរពបូជា ៕

No comments:

CASINO





MOBILE MAGAZINE