About Me

THIS SITE IS UNDER CONSTRUCTION

Friday, July 20, 2012

​នៅ​ឥណ្ឌា​ប្តី​ម្នាក់​ចោះរ​ន្ធ​ចាក់សោ​របិ​ទ​ប្រដាប់​ភេទ​ប្រពន្ធ

Give our kids a better deal
នាង ស៊ី​តាបៃ ចូហាន កំពុង​ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​រំពឹង​ថា​នឹង​ជាសះស្បើយ​និង​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​ក្នុង​ពេល​ ប្តី​របស់​នាង ត្រូវបាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​

ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ស៊ី​តាបៃ ចូហាន  ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​បន្ទាប់ពី​នាង​បាន​ប៉ុនប៉ង​សម្លាប់ខ្លួន​ ដោយ​ផឹ​ក​ថ្នាំពុល​។​ប៉ុន្តែនៅពេល​ដែល​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​មើល​នាង ពួកគេ​មាន​ការភ្ញាក់ផ្អើល​ដោយ​ឃើញ​ប្រដាប់​ភេទ​របស់​នាង​ត្រូវ​បាន​ ចាក់សោបិទ​ដែល​ជា​ទង្វើ​ដ៏​សាហាវឃោឃៅ​របស់​បុរស​ជា​ប្តី​នាង​។​

​អស់ ​រយៈពេល​៤​ឆ្នាំ​កន្លង​ទៅ នាង ស៊ី​តាបៃ ចូហាន ត្រូវបាន​ប្តី​របស់​នាង​ឈ្មោះ ចូហាន បង្ខំ​អោយ​ផឹក​ថ្នាំ​សណ្តំ​ដែល​បន្ទាប់មក បាន​ចោះ​ប្រហោង​ទាំងសងខាង​នៅត្រង់​ប្រដាប់​ភេទ​របស់​នាង​។​

​គាត់​ បាន​ប្រព្រឹត្ត​ទង្វើ​ដ៏​ឃោរឃៅ​បែបនេះ​ដើម្បី​អាច​ចាក់សោ​ការពារ​ប្រដាប់​ ភេទ​របស់​នាង​ជាមួយ​សោត្រដោក​នៅពេល​គាត់​ទៅ​ធ្វើការ​ដើម្បី​មិន​អោយ​នាង​អាច ​រួមភេទ​ជាមួយ​បុរស​ផ្សេង​។​

​នៅពេល​នាង​ត្រូវបាន​នាំ​ចូល​ មន្ទីរពេទ្យ​“Maharaja Yashwant Raoin” នៅ​ទីក្រុង​Indore ប្រទេស​ឥណ្ឌា ខ្សែក្រវាត់​ការពារ​ប្រដាប់​ភេទ​នេះ​នៅជាប់​នឹង​ខ្លួន​នាង​នៅឡើយ​ទេ​។​

​ ខ្សែក្រវាត់​ការពារ​ប្រដាប់​ភេទ​នេះ​ត្រូវបាន​យកចេញ​បាន​នៅពេល​ដែល​ប៉ូលិស​ បាន​តាម​រក​និង​បាន​ចាប់ខ្លួន​ប្តី​របស់​នាង​ហើយ​បាន​យក​កូនសោនេះ​ពី​គាត់​។ គាត់​បាន​លាក់​កូនសោ​នេះ​នៅ​ស្រោមជើង​របស់គាត់​។​

​បុរស​ឈ្មោះ​ ចូហាន បាន​ខំ​និយាយ​សម្រាល​ទង្វើ​របស់​គាត់​ដោយ​និយាយថា គាត់​បាន​ធ្វើ​ដូចនេះ ពីព្រោះ​ស្ត្រី​ពីរ​បី​នាក់​នៅក្នុង​ក្រុមគ្រួសារ​របស់​គាត់​បាន​លួច​ទៅ​មាន ​ទំនាក់ទំនង​សេ្ន​ហា​ជាមួយ​ប្រុស​ផ្សេង​កាលពី​ពេលមុន​។​​ប៉ូលិស​បាន​ពណ៌នា​ បុរស​ជា​ប្តី​នេះ​ថា​ជា​មនុស្ស​ប្រមឹក​ដែល​អាច​មាន​បញ្ហា​សរ​សែ​ប្រសាទ​ផង​។ ​

​នាង​ស៊ី​តាបៃ ចូហាន​បាន​និយាយថា ​នាង​បាន​ប៉ុង​ប៉ង​ធ្វើអត្តឃាត​បន្ទាប់​ពី​ប្តី​របស់​នាង​បាន​ព្យាយាម​ចាប់​ រំលោភ​កូនស្រី​ច្បង​​របស់​ពួកគេ​៕
 

No comments:

CASINO





MOBILE MAGAZINE