About Me

THIS SITE IS UNDER CONSTRUCTION

Monday, July 9, 2012

អាមេរិកនឹងផ្លាស់ប្ដូរវិធីគ្រប់គ្រងមហាសមុទ្រ?

ប្រសិនទិញយន្ដហោះគ្មានអ្នកបើកបររបស់ក្រុមហ៊ុនការពារជាតិ Northrop Grumman នោះ
កងទ័ពជើងទឹកអាមេរិកអាចផ្លាស់ប្ដូរស្ទើរតែទាំងស្រុងនូវការ "ត្រួតពិនិត្យ" មហាសមុទ្រនានា
ក្នុងពិភពលោក។

Northrop Grumman ធ្វើការពិសោធ និងច្នៃយន្ដហោះ MQ-C4 Triton ហើយបច្ចុប្បន្ន បានត្រៀម
ខ្លួនដើម្បីហោះហើរសាកល្បង។
ជាមួយនឹងសមត្ថភាពស្កែន ៣៦០អង្សា និងស្គាល់ប្រភេទនាវាដោយស្វ័យប្រវត្ត យន្ដហោះ
MQ-C4 ត្រូវបានគេមើលឃើញថា ជាមុខងារស្នូលសម្រាប់ការត្រួតពិនិត្យសមុទ្រ ចាប់តាំងពីឆ្នាំ
២០១៥ របស់កងទ័ពជើងទឹកអាមេរិក។
MQ-C4 ​អាចហោះហើរក្នុងរយៈពេលច្រើនជាងមួយថ្ងៃ នៅកំពស់ខ្ពស់ជាងយន្ដហោះពាណិជ្ជកម្ម
ដោយសារវាអាចហោះហើរទៅកាន់កំពស់ ១៨គីឡូម៉ែត្រ។
ទំព័រ Popular Mechanics​ បានរាយការណ៍ថា យន្ដហោះ MQ-C4 ​អាចហោះហោះឡើងត្រង់ទៅ
លើ ដូច្នេះវានឹងមានការលំបាកនោះទេ នៅពេលវាហោះត្រង់ចុះក្រោម ដើម្បីថតរូបនាវានានា។
ក្រៅពីការប្រើប្រាស់សម្រាប់ស៊ើបការណ៍ យន្ដហោះ MQ-C4 ក៏អាចត្រូវបានគេប្រើដើម្បីតាមដាន
ចោរសុទ្រ ក្រុមរត់ពន្ធមនុស្ស ការបំពានបំរាមនេសាទ និងឧក្រិដកម្មមានអង្គការចាត់តាំង។
ដូច្នេះ អាមេរិកអាចនឹងប្រើប្រាស់យន្ដហោះប្រភេទនេះ ដើម្បី "គ្រប់គ្រង" មហាសមុទ្រក្នុងពិភព
លោក តាមបំណងរបស់ខ្លួន៕

No comments:

CASINO





MOBILE MAGAZINE