About Me

THIS SITE IS UNDER CONSTRUCTION

Friday, July 20, 2012

កើតកូន​នៅតាម​ផ្លូវ​សាធារណៈ

Give our kids a better deal
ប្តី ​ប្រពន្ធ​ទាំងពីរ​នាក់​នេះ​បាន​នឹង​កំពុងធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ នៅពេលដែល​ស្ត្រី​នោះបាន​ដួល​
ភ្លាមៗ​នៅលើ​ចិញ្ចើមផ្លូវ​ដើរ ហើយ​បាន​សន្លប់​ទាំង​មានបំណង​ចង់​ច្រត់​ដៃ​ឡើង​
Give our kids a better deal
បុរស ​ជា​ប្តី​រូបនេះ​បាន​ក្រាល​អាវធំ​របស់គាត់ និង​កម្រាល​មួយចំនួនទៀត​ដែល​ត្រូវ​បានផ្តល់​ដោយ​ពួក​អ្នកស្រុក ហើយ​បាន​បង្កើតកូន​ដោយ​ខ្លួន​គាត់​
Give our kids a better deal
​ទារក​បានកើត​ចេញមក​មាន​សុខ​ភាពល្អ​មុន​ពេលដែល​ឡានពេទ្យ​បានមក​ដល់​នៅ​ទីបំផុត ដើម្បី​ដឹក​គ្រួសារ​វ័យក្មេង​នេះ​ទៅកាន់​មន្ទីរពេទ្យ​




ការ​បង្កើតកូន​នៅក្នុង​លោក​នេះ​ត្រូវតែស្ថិតក្នុងមន្ទីរពេទ្យសម្រាប់​ម្តាយ​និង​ឪពុក​សម័យ​ទំនើប​ទាំងឡាយ​។​
​  
​ ប៉ុន្តែ​ប្តី​ប្រពន្ធ​អភ័ព្វ​ពីរ​នាក់​បាន​​ជម្រុញ​ឲ្យ​ផ្តល់កំណើត​នៅលើ​ ចិញ្ចើមផ្លូវ​ដើរ នៅក្នុង​ទីក្រុង​ក្វាង​ស៊ូ (Guangzhou) នៃ​ខេត្ត​ក្វាង​ទុង របស់​ប្រទេស​ចិន​ភាគ​អាគ្នេយ៍​។​
​  
​ប្តី​ ប្រពន្ធ​ទាំងពីរ​នាក់​នេះ​បាន​នឹង​កំពុងធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ នៅពេលដែល​ស្ត្រី​នោះបាន​ដួល​ភ្លាមៗ ហើយ​បាន​សន្លប់​ទាំង​មានបំណង​ចង់​ច្រត់​ដៃ​ឡើង​។​
​  
​នៅពេលដែល​ ទារក​បានចាប់ផ្តើម​កើត​ជាមួយនឹង​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ដែល​នៅ​ត្រូវធ្វើ​ដំណើរ ​ទៀត ពួកគេបានដឹងថា​វាគ្មាន​ជម្រើស​ណាក្រៅតែពីបង្កើតកូន​នៅ​ទីកន្លែង​នោះ​។​
​  
​ ភ្លាមៗ​នោះ​បុរស​ជា​ប្តី​បាន​ស្វែងរក​ជំនួយ​ពី​គ្លីនិក​ពេទ្យធ្មេញ​នៅក្បែរ​ ខាង ប៉ុន្តែ​ក្រុម​ពេទ្យធ្មេញ​នៅ​ខាងក្នុង​នោះបាន​ប្រាប់​ពួកគាត់​ថា ការបង្កើត​ទារក​មិនមែនជាជំនាញ​វេជ្ជសាស្ត្រ​របស់​ក្រុម​ខ្លួន​ទេ​។​
​  
​ ដូច្នេះ​ខណៈដែល​ពួកគាត់​បាន​រង់ចាំ​ឡានពេទ្យ បុរស​ជា​ប្តី​រូប​នោះបាន​ដើរតួ​ដូចជា​អ្នកគ្រូ​ពេទ្យឆ្មប និង​បាន​បង្កើត​ទារក​នោះ​ដោយ​ខ្លួន​គាត់ ជាមួយនឹង​ការផ្តល់​ការលើកទឹកចិត្ត​ពី​សំណាក់​ពួក​អ្នកដើរ​កាត់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​មើល​ទស្សនីយភាព​វិ​វ​ឌ្ឍ​ទៅមុខ​។​
​  
​ទារក​នោះបាន​កើតចេញ​មក​ដោយ​ជោគជ័យ ហើយ​ទាំងវា​និង​ម្តាយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការត្រួតពិនិត្យ​។​
​  
​ អ្នក​ដែល​បាន​មើល​ហេតុការណ៍​ម្នាក់​បាន​និយាយថា ៖ "​នាង​មិនអាច​ទប់​ទារក​នៅក្នុង​ផ្ទៃ​បានយូរ​តទៅទៀតបាន ដូច្នេះ​ប្តី​របស់​នាង​បាន​ក្រាល​អាវធំ​របស់គាត់ និង​កម្រាល​មួយចំនួនទៀត​ដែល​ពួក​អ្នកដំណើរបានផ្តល់​ឲ្យ និង​បានធ្វើ​អ្វីដែល​គាត់​ចាំបាច់​ត្រូវតែ​ធ្វើ​"៕ 
 
 

No comments:

CASINO





MOBILE MAGAZINE