គោលបំណងធំរបស់ពួកគាត់សឹងតែគ្រប់ៗគ្នាគឺមានតែមួយប៉ុណ្ណោះគឺងាយស្រួលក្នុងការចូល
លេង facebook។
រូបភាពដែលគេកាត់តជំទាស់ការបង្ហោះរូបស្រើបស្រាលលើ facebook
វាជាការពិតណាស់ដែលយុវវ័យខ្មែរជាង ៨ សែននាក់កំពុងតែប្រើប្រាស់បណ្ដាញសង្គមដ៏ពេញ
និយមមួយនេះ ទោះបីជាអ្នកខ្លះមាន Account ប្រើប្រាស់ដល់ទៅលើសពី ២ ក៏ដោយ។ តែអ្នក
រាល់គ្នាដឹងថា facebook វាប្រៀបបានដូចជាសង្គមមួយទៅហើយដោយសារតែមានបណ្ដុំអ្នក
ប្រើប្រាស់ច្រើនដូចនេះវាតែងតែមានបញ្ហាអវិជ្ជមានមួយចំនួនក្នុងការប្រើប្រាស់ ដូចជាការចែក
ចាយរូបអាសអាភាស ហើយមាននារីៗ ស្អាតៗ ក្មេងៗ ថតរូបបង្អួតដើមទ្រូង គល់ភ្លៅ និងអាច
ទៅដល់ថ្នាក់ស្រាតថតដើម្បីបង្អួតមនុស្សគ្រប់គ្នាក្នុង facebook ទៀតផង។
បញ្ហានេះកំពុងតែទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់យុវវ័យខ្មែរមួយចំនួនដែលជាអ្នក
ប្រើប្រាស់បណ្ដាញសង្គម facebook នេះ។ ដូចជាបានឃើញស្រាប់នៅរូបខាងលើនេះគឺមាន
ការយករូបមកកាត់ត សរសេរដោយបង្ហាញពីកំហឹង ព្រោះគិតថាការបង្ហោះរូបអាសអាភាស
ទាំងនេះវាបង្ករអោយខូចឈ្មោះជាយុវវ័យខ្មែរ។
ចំពោះបញ្ហានេះយុវនិស្សិត វង្ស វឌ្ឍនា ជានិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង សិក្សាផ្នែក
ច្បាប់ឆ្នាំទី ២ បានមានមតិប្រាប់ Camnews លើបញ្ហានេះថា "ការពិតទៅទាំងអស់គ្នាដឹង ខ្ញុំក៏
ដឹងថាសង្គមខ្មែរយើង មានបរិបទនៃការរស់នៅមួយដែល គេនិយាយ ប្រកាន់ ហើយរាល់ការ
បង្ហោះរូបស៊ិចស៊ី ស្រើបស្រាលពេញ facebook នេះខ្ញុំក៏ប្រកាន់ដូចគ្នា ព្រោះខ្ញុំក៏ជាអ្នកប្រើ
ប្រាស់ facebook ម្នាក់ដែរ ប៉ុន្តែបើយើងសង្កេតមើលអោយបានច្បាស់លាស់ យុវវ័យដែលនាំ
គ្នាប្រើ facebook មានច្រើនណាស់ ហើយនារីៗដែលចូលចិត្តបង្ហោះរូបភាពស្រើបស្រាលទាំង
នោះគឹមានតិចណាស់ប្រសិនបើយើងធៀបទៅ អ្នកដែលជាយុវវ័យខ្មែរប្រើប្រាស់ facebook
គឺពួកគាត់គ្រាន់តែជាមួយផ្នែកតូចតែប៉ុណ្ណោះ។
យុវវ័យសព្វថ្ងៃនេះតាមគំនិតខ្ញុំមាន ៣ ប្រភេទខុសៗគ្នា ទី ១ គឺជាមនុស្សដែលពួកគាត់ធ្វើល្អ ទី ២ ជាមនុស្សដែលធ្វើអ្វីដែលមនុស្សភាគច្រើនមើលមកថាពួកគាត់អាក្រក់ ហើយទី ៣ គឺមនុស្សដែល
នៅកណ្ដាល ពួកគាត់ល្អ ក៏គាត់មិនធ្វើ ហើយអាក្រក់ក៏គាត់មិនខ្វល់ ហើយយុវវ័យដែលនៅក្នុង
ប្រភេទទី ៣ នេះគឺមានច្រើនដូចនេះហើយបើសិនជាយើងប្រៀបធៀបទៅគឺ ចំពោះនារីៗដែល
ចូលចិត្តថតរូបស៊ិចស៊ី ស្រើបស្រាលបង្ហោះក្នុង facebook នេះក៏មិនច្រើនណាស់ណានោះទេ។
ចំណុចខាងលើដែលខ្ញុំលើកមកនេះខ្ញុំគ្រាន់តែចង់បញ្ជាក់ថា នារីបែបនោះមិនមែនជាអ្នកតំណាង
អោយយុវវ័យទាំងអស់នោះទេ ខ្ញុំនិយាយបែបនេះព្រោះខ្មែរយើងមានបរិបទនៃការគិតមួយដែល អ្នកទាំងអស់គ្នាដឹងថា ត្រីមួយកន្រ្តក ស្អុយអស់មួយគឺស្អុយទាំងអស់! ហើយសម្រាប់ខ្ញុំក្នុងនាមជា
និស្សិតជាយុវជនខ្មែរមួយរូបខ្ញុំសុំចិត្តស្រីៗដែលប្រើប្រាស់ facebook មួយចំនួន ប្រសិនបើអាច
កាត់បន្ថយបានគួរណាតែកាត់បន្ថយការថតរូបស៊ិចស៊ី ស្រើបស្រាល នេះខ្លះផងទៅ ព្រោះសម័យ
នេះ ២០១២ ក្មេងៗភាគច្រើនចាប់ប្រើប្រាស់ facebook ច្រើនណាស់ តាមខ្ញុំដឹងមានខ្លះត្រឹមរៀន
អនុវិទ្យាល័យទេ តែមានទូរសព្ទទំនើបអាចចេញចល័តគ្រប់កន្លែងជាមួយ facebook បានហើយ នេះបើតាមខ្ញុំមើលឃើញមួយផ្នែកតូច ហើយរូបភាពស្រើបស្រាល ទាំងនោះវាប៉ះពាល់ដល់ក្មេងៗ ជាខ្លាំង ហើយដដែលបើតាមខ្ញុំសង្កេតមើលក្មេងៗស្រីៗមួយចំនួនតូចនៅ អនុវិទ្យាល័យជាពិសេស
អ្នកភ្នំពេញ មានសិស្សស្រីខ្លះចេះលេងម៉ូដស៊ិចស៊ី ផាត់មុខ លេង Style តាំងពីនៅក្មេងបែបនេះ
ទៅហើយ។
ម្យាងទៀតពួកគាត់អាចនឹងប្រឈមមុខជាមួយនឹងការប្រលូកក្នុងការរួមភេទទាំងនៅក្មេង ព្រោះ
តែការផ្លាស់ប្ដូរបរិបទក្នុងការរស់នៅរបស់គាត់ ហើយ facebook នេះក៏បានក្លាយជាបរិបទនៃការ
រស់នៅរបស់យុវវ័យមួយចំនួនរួចទៅហើយ។ ដដែលជាចុងក្រោយខ្ញុំក្នុងនាមជាខ្មែរម្នាក់ សុំចិត្ត
នារីៗដែលប្រើប្រាស់ facebook គួរណាតែកាត់បន្ថយការបង្ហោះរូបថតបែបនោះទៅបើអាចធ្វើ
បាន។"
នេះគឺជាសម្ដីយុវជនខ្មែរម្នាក់ជុំវិញបញ្ហាការបង្ហោះរូបភាពអាសអាភាសស្រើបស្រាល លើបណ្ដាញ
សង្គម facebook ចុះអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះបញ្ហានេះ? អាចទុកមតិយោបលរបស់
អស់លោកអ្នកនៅក្នុងប្រអប់បញ្ចេញមតិខាងក្រោម៕
No comments:
Post a Comment