ក្រុមបាតុករនារីមានសមាជិកដល់ទៅ ៨ នាក់ បានធ្វើការតវ៉ាដោយស្លៀកឈុត Bikini
និងខោខើចខ្លីដ៏ Sexy ដែលបានធ្វើអោយអ្នកបើកបរមួយចំនួននៅក្នុងប្រទេស តៃវ៉ាន់
មិនក្រឡេកមើលមិនបាន ។
មូលហេតុនេះហើយបានធ្វើអោយបុគ្គលិកការិយាល័យម្នាក់ បានបើកឡានរបស់គាត់ទៅបុក
ឡានផ្សេងទៀតដែលនៅពីមុខគាត់ ស្របពេលដែលគាត់ភ្លឹកនឹងការមើលក្រុមបាតុករ sexy
មួយក្រុមនេះ ។ គួរបញ្ជាក់ផងដែរថា ក្រុមបាតុករមួយក្រុមនេះ ត្រូវបានជួលដោយស្រ្តីម្នាក់
មានឈ្មោះថា Wang Hsuan អោយមកធ្វើការប្រឆាំងតវ៉ា ទាក់ទងទៅនិងជម្លោះសត្វឆ្កែមួយ
ក្បាល។
នារីតវ៉ាស្លៀកឈុត Bikini ដើរឆ្លងផ្លូវ ជាមូលហេតុធ្វើអោយមានគ្រោះថ្នាក់ចរាចរណ៏
រឿងហេតុទាក់ទង និងសត្វឆ្ដែមួយក្បាលនោះ បើតាមប្រភពពត៌មានបានអោយដឹងថា មាន
ពេលមួយនោះ លោកស្រី Wang ត្រូវបានវាយប្រហារ ដោយសត្វឆ្កែអ្នកជិតខាងមួយក្បាល
នៅក្នុងឧទ្យាន Hsinchu Science Park ។ ខណៈពេលដែលមានរឿងនោះ ស្រ្តីជាម្ចាស់ឆ្កែបាន
យកដំបងមកវាយវាតែមិនវាយវា បែរជាវាយត្រូវជើងរបស់លោកស្រី Wang ថែមទៀត ដែល
ក្រោយមកស្រ្តីពីរនាក់បានប្តឹងផ្តល់គ្នាទៅវិញទៅមក រហូតដល់តុលាការ។
ក្រុមនារីតវ៉ាស្លៀកឈុត Bikini មានសមាជិក ៨ នាក់
ក្រោយមកក៏មានការងឿយឆ្ងល់ ថាតើ ហេតុអ្វីបានជាលោកស្រីជួលតារាម៉ូដែលស្លឿកឈុត
Bikini មកធ្វើការប្រឆាំងតវ៉ាទៅវិញ ។ លោកស្រី Wang ក៏បាននិយាយបញ្ជាក់ទាក់ទងនិងបញ្ហា
នេះថា ៖ កាលដែលគាត់ធ្វើបែបណា គឺចង់បញ្ជាក់ថា រាល់ពាក្យដែលគាត់និយាយសុទ្ធសឹង តែ
ជាការពិតដោយគាត់ពុំមានអ្វីបិទបាំង ក៏ដូចជាលាក់បាំងនោះទេ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment