About Me

THIS SITE IS UNDER CONSTRUCTION

Saturday, July 21, 2012

សូម​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ចុច​​លើ​​ Facebook Photo Notification!

បើ​យោង​តាម​អ្នក​ជំនាញ​ខាង​សន្តិសុខ​បាន​ឲ្យ​ដឹង​ថា  លោកអ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​​មុន​នឹង​ចុច​បើក​​នៅ​លើ​ email facebook ដែល​បាន​ផ្ញើ​មក​លោកអ្នក​ដោយ​ប្រាប់​ថា​អ្នក​ត្រូវ​បាន​គេ​ tagged in a Facebook photo ហើយ​ទាម​ទា​ឲ្យ​លោកអ្នក​ចុច​បើក​វា​មើល​នោះ។ ក្រុមហ៊ុន Sophos ដែល​ជា​ក្រុមហ៊ុន​​​រក​ស៊ី​ខាង​​សេវា​កម្ម​គ្រប់​គ្រង​សន្តិសុខ​ព័ត៌មាន​​ បច្ចេកវិទ្យា ដូច​ជា​លក់​កម្មវិធី​កំចាត់​មេរោគ និង​ប្រព័ន្ធ​ការ​ពារ​ទិន្នន័យ​បាន​និយាយ​ថា emails ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ដោយ​អ្នក​បង្កើត​ virus និង​ spam ដើម្បី​បោក​បញ្ឆោត​​លោកអ្នក​​ក្នុង​គោល​បំណង​រាតត្បាត​ virus និង​ spam ទាំង​នោះ។

ក្រុមហ៊ុន Sophos បាន​ឲ្យ​ជា​ឧទាហរណ៍​ដូច​ខាង​ក្រោម ដែល​ក្នុង​នោះ​ក្រុមហ៊ុន​រក​ឃើញ​ថា​មាន​ចំនុច​ខុស​ឆ្គង​នៅ​ក្នុង​ email នោះ។
សូម​ពិនិត្យ​ទាំង​អស់​គ្នា៖

ចំនុច​ខុស​ឆ្គង​ និង​គួរ​ឲ្យ​សង្ស័យ​នោះ​គឺ៖ notification@faceboook.com វា​ខុស​ត្រង់​ថា​មាន o បី​ នៅ​លើ​ពាក្យ​ “
faceboook
” ពាក្យ​ដែល​ត្រូវ​គឺ៖ “facebook” ដូច្នេះ​ដើម្បី​សុវត្ថិភាព​ មុន​នឹង​ចុចលើ facebook notification ឬ​ link ណា​មួយ​ត្រូវ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់។

No comments:

CASINO





MOBILE MAGAZINE