យោងតាមវីបសាយ សាលាក្រុងភ្នំពេញ បានអោយដឹងថា សាលាក្រុងភ្នំពេញ ក្នុងរយៈពេល ពេល ១០០ឆ្នាំ (១៩០៨ - ២០១០) កន្លងមកនេះ ថ្នាក់ដឹកនាំ និងទីតាំងរដ្ឋបាលសាលា រាជធានីភ្នំពេញ ត្រូវបានប្តូរ ទីតាំង ចំនួន ០៤ដង និងត្រូវបានដឹកនាំ និងគ្រប់គ្រង ដោយប្រធាន ឬ អភិបាលក្រុងចំនួន ១៧រូប ចាប់ពីឆ្នាំ ១៩៤១ ដល់ឆ្នាំ ២០១០នេះ។ ទីតាំងសាលាក្រុងភ្នំពេញ កាលពីឆ្នាំ ១៩០៨ ដល់ឆ្នាំ ១៩៧៥ ស្ថិតនៅតាម វិថីលេខ ១០៦ ខាងជើងសួនច្បារផ្សារចាស់
ហើយសព្វថ្ងៃ អគារនេះគ្រប់គ្រង ដោយក្រុមហ៊ុនឯកជន។ នៅឆ្នាំ ១៩៧៩ ស្នាក់ការ សាលាក្រុងភ្នំពេញ តាំងនៅអគារទីស្តីការគណៈរដ្ឋមន្ត្រីចាស់ (កន្លែងសង់ អគារទីស្តីការគណៈរដ្ឋមន្ត្រី បានមកពីជំនួយរបស់ប្រទេសចិន)។ នៅឆ្នាំ ១៩៨២ សាលាក្រុងភ្នំពេញ តាំងនៅអគាររបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ (ខាងលិច ទីស្តីការគណៈរដ្ឋមន្ត្រី ជាប់ក្រសួងអភិវឌ្ឍន៍ ជនបទ) ហើយ បានរើមកទីតាំងនៅអគារសព្វថ្ងៃនេះ រហូតមក ចាប់ពីឆ្នាំ ១៩៨៥។
ទីតាំងបច្ចុប្បន្ននេះ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កាលពីអតីត គឺជានិវេសដ្ឋាន នៃបុគ្គលិក បម្រើការសាសនាកាតូលិក ដែលមានព្រះវិហារនៅទីតាំងផ្កាយរណបបាយ័ន។ អគារសាលា រាជធានីសព្វថ្ងៃនេះ (អគារធំទទឹងថ្ងៃនៅខាងមុខ) ត្រូវបានកសាងឡើងនៅអំឡុងឆ្នាំ ១៩៣០។ រីឯអគារ ធំរាង ដូចជា អក្សរអិលនៅ ខាងក្រោយចាប់ផ្តើមកសាងឡើងនៅឆ្នាំ ២០០០ និងសាងសង់រួចរាល់នៅឆ្នាំ ២០០២។ អគារធំ នៅខាងមុខតាំងពីដើម រហូតមកដល់ពេលនេះមិនមានការជួសជុលអ្វីធំដុំឱ្យខុសលំនាំដើមទេ។
ខាងក្រោមនេះជា បញ្ជីឈ្មោះ នៃអភិបាល រាជធានីភ្នំពេញ កន្លងមក៖
ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ពីឆ្នាំ ១៩៤១ ដល់ ១៩៧០ មាន ៖
- ឯកឧត្តម ញឹក ជូឡុង
- ឯកឧត្តម មៀច គន្ធ
- ឯកឧត្តម ទេព ផន
- ឯកឧត្តម អ៊ុន ត្រមុច
- ឯកឧត្តម អ៊ី ទុយ
ថ្នាក់ដឹកនាំរដ្ឋធានីភ្នំពេញ ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ ត្រូវបានគ្រប់គ្រង និងដឹកនាំដោយ ៖
- ឯកឧត្តម អ៊ុង ហៀម
- ឯកឧត្តម ឆាយ គឹមហុង
- ឯកឧត្តម ហ៊ូ ហង់ស៊ីន
ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ពីឆ្នាំ ១៩៧៩ ដល់បច្ចុប្បន្នត្រូវបានគ្រប់គ្រង និង ដឹកនាំដោយ ៖
- ឯកឧត្តម ខាង សារិន ( ១៩៧៩ - ១៩៨០ )
- ឯកឧត្តម ចាន់ វ៉ែន ( ១៩៨០ - ១៩៨២ )
- ឯកឧត្តម កែវ ចិន្តា ( ១៩៨២ - ១៩៨៥ )
- ឯកឧត្តម ថោង ខុន ( ១៩៨៥ - ១៩៩០ )
- ឯកឧត្តម ហុក ឡង់ឌី ( ១៩៩០ - ១៩៩២ )
- ឯកឧត្តម ស៊ីម កា ( ១៩៩២ - ១៩៩៣ )
- ឯកឧត្តម ឈឹម សៀកឡេង ( ១៩៩៣ - ១៩៩៨ )
- ឯកឧត្តម ជា សុផារ៉ា ( ១៩៩៨ - ២០០៣ )
- ឯកឧត្តម កែប ជុតិមា ( ២០០៣ - រហូតដល់បច្ចុប្បន្ន )
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment