About Me

THIS SITE IS UNDER CONSTRUCTION

Thursday, July 5, 2012

បញ្ហា​ស្នេហា​វ័យ​ជំទង់

ស្នេហា ​ក្នុង​វ័យ​ជំទង់​គឺជា​រឿង​ពិបាក​។ មនុស្ស​ភាគច្រើន​ធ្លាក់ ដែល​ឧស្សាហ៍​កើតមាន​ ចំពោះ​ស្នេហា​ក្នុង​វ័យ​ជំទង់មាន​ក្នុង អន្លង់​ស្នេហ៍​ដំបូង​បំផុត​នៅក្នុង​វ័យ​ជំទង់ ដែល​ប្រឈមមុខ ដោះស្រាយ​ នឹង​អារម្មណ៍​និង​ស្ថានភាព​របស់​មនុស្ស​ធំ​។ ការ​ លង់​ស្រឡាញ់ ជាពិសេស​នៅក្នុង​វ័យ​ជំទង់ គឺ​មាន​អារម្មណ៍​រំភើព​ណាស់ ប៉ុន្តែ​វា​ក៏​មាន​បញ្ហា​ជាច្រើន​ដែរ​។ បញ្ហា​ទូទៅ​ដែល​ឧស្សាហ៍​កើតមាន​ ចំពោះ​ស្នេហា​ក្នុង​វ័យ​ជំទង់មាន ដូចជា ខ្វះ​ភាពចាស់ទុំ គម្រោង​សម្រាប់​អនាគត​ផ្សេងគ្នា និង​ភាព​គ្មាន​សុវត្ថិភាព​។​
ភាពចាស់ទុំ​
ការ​ស្ថិតក្នុង​វ័យ​ជំទង់​ គឺរ​រឿង​លំបាក​មួយ​។ ក្មេង​ជំទង់​ត្រូវ​ជាប់​នៅ​ចន្លោះ​វ័យ​កុមារ​និង​មនុស្ស​ធំ​ពេញវ័យ​។ ការចាប់អារម្មណ៍​ក្នុង​ការស្វែងរក​សង្សារ​គឺជា​រឿង​ធម្មតា​។ ប៉ុន្តែ ក្មេង​ជំទង់​ភាគច្រើន​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​កម្រិត​នៃ​ភាពចាស់ទុំ​ ដែល​ទំនាក់ទំនង​ស្នេហា​ពិតប្រាកដ​ត្រូវការ​នោះ​ទេ​។ ស្នេហា​ទាមទារ​ការចំណាយ​និង​ការទទួលយក​ជាច្រើន ដែល​ជា​រឿង​មួយ​ដែល​ក្មេង​ជំទង់​គ្រប់​រូប​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​វា​ ឡើយ​។ វា​ប្រហែលជា​មាន​ភាពខុសគ្នា​នៃ​កម្រិត​ភាពចាស់ទុំ​រវាង​ភាគី​ទាំងពីរ​។ ប្រសិន​បើ​ភាគី​ម្ខាង​មាន​ភាពចាស់ទុំ​ជាង​ភាគី​ម្ខាង​ទៀត ទំនាក់ទំនង​ប្រហែល​ជា​បង្ក​ឱ្យមាន​ភាព​ខក​បំណង​និង​ការយល់ច្រលំ​ច្រើន​។​
​ពេលវេលា​
​ រវាង​ការសិក្សា​នៅ​សាលា ការធ្វើការ កិច្ចការ​ផ្ទះ និង​ការជួបជុំ​មិត្តភក្តិ ធ្វើ​ឱ្យ​ក្មេង​ជំទង់​មាន​ភាព​ពិបាក​ក្នុង​ការបង្កើត​ពេលវេលា​សម្រាប់​ ស្នេហា​។ ក្មេង​ជំទង់​ភាគច្រើន​ត្រូវបាន​ហាម​មិន​ឱ្យ​ចេញពីផ្ទះ​ឬ​ត្រូវ​ចូល​ផ្ទះ​នៅ​ ម៉ោង​កំណត់​ណាមួយ ហើយ​ក្មេង​ជំទង់​ជាច្រើន​ដែល​មិន​អាច​បើក​បរបាន​។ ស្នេហា​របស់​ពួកគេ​អាច​នឹង​អាស្រ័យទៅលើ​ពេលទំនេរ​ក្រៅពី​ការ​ទៅ​មើល​កុន ឬ​ទៅ​ភោជនីយដ្ឋាន​ជាមួយ​ក្រុម​គ្រួសារ​។ ក្មេង​ជំទង់​ជាច្រើន​នឹង​ឃើញ​ថា​ការ​មាន​ស្នេហា​គឺជា​ការប៉ះពាល់​ដល់​ពិន្ទុ ​សាលា​របស់​ពួក​គេ​ដោយ​ការ​តែ​ការចំណាយ​ពេល​បន្ថែម​ជា​មួយ (​និង​គិត​ពី​) ភាគី​ម្ខាង​ទៀត ដែល​បង្កើត​ជា​បញ្ហា​នៅ​សាលា និង​ជាមួយ​ក្រុម​គ្រួសារ ដែល​អាច​ប៉ះពាល់​ដល់​ស្នេហា​ផងដែរ​។​
គម្រោង​សម្រាប់​អនាគត​
​ ក្នុងកំឡុងពេល​ឆ្នាំ​ ចុងក្រោយ​នៃ​ការសិក្សា ក្មេង​ជំទង់​ចាប់ផ្តើម​គិត​ពី​អនាគត​របស់​ពួកគេ ដោយ​រៀបចំ​គម្រោង​សម្រាប់​ការរៀន​បន្ត​និង​ការងារ​។ វា​នឹង​ក្លាយទៅជា​បញ្ហា​សម្រាប់​ស្នេហា​របស់​ក្មេង​ជំទង់ នៅពេល​ដែល​ដៃគូ​មិន​មាន​គម្រោង​ប្រហាក់ប្រហែលគ្នា​។ ប្រសិន​បើ​ភាគី​ម្ខាង​ទៅ​រៀន​បន្ត​នៅ​ក្នុង​រដ្ឋ​ផ្សេង ហើយ​ដៃគូ​ម្ខាង​ទៀត​មិន​បន្ត​ការសិក្សា​ហើយ​នៅ​ផ្ទះ នោះ​បញ្ហា​ប្រហែល​ជា​កើតមានឡើង​។​
​ បើទោះបីជា​វា​មិនមែន​ជា​ បញ្ហា​ក្នុង​ស្នេហា​របស់​ក្មេង​ជំទង់​ខ្លះ​ក៏ដោយ ប៉ុន្តែ​វា​អាច​នឹង​ប៉ះពាល់​ប្រសិនបើ​មាន​ភាពខុសគ្នា​ផ្សេង​ទៀត​នៃ​គម្រោង​ របស់​ភាគី​ទាំងពីរ​។ ប្រសិន​បើ​ភាគី​ម្ខាង​មាន​គម្រោង​នឹង​ផ្លាស់ប្តូរ​លំនៅ​អចិន្ត្រៃយ៍​ទៅ​រដ្ឋ ​ផ្សេង​, ចូល​ធ្វើ​ជា​ទាហាន​, ឬ​ធ្វើ​ដំណើរ​កំសាន្ត​មួយរយៈ វា​អាច​ធ្វើឱ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​ថា​ត្រូវគេ​បោះបង់ចោល​។ ក្មេង​ជំទង់​ជាច្រើន​ដែល​បញ្ចប់​ការសិក្សា​និង​ចាកចេញ​ពី​ផ្ទះ ក៏​ត្រូវការ​សេរីភាព​ក្នុង​ស្វែងរក​បទពិសោធន៍​ថ្មី ដោយ​មិន​ត្រូវការ​ការគ្រប់គ្រង​ពី​មិត្ត​ប្រុស ឬ​មិត្តស្រី​ឡើយ​។​
សម្ពាធ​មិត្តភក្តិ​
​ សម្ពាធ​ពី​មិត្តភក្តិ​អាច​ជា ​បញ្ហា​មួយ​សម្រាប់​ស្នេហា​ក្នុង​វ័យ​ជំទង់​។ ប្រសិនបើ​មិត្ត​របស់​ភាគី​ខាង​ស្រី​មិន​ចូល​ចិត្ត​បុរស​ម្នាក់​នោះ នាង​អាច​នឹង​ផ្តាច់ទំនាក់ទំនង​ស្នេហា​ដើម្បី​ការពារ​មិត្តភាព​។ ប្រសិន​បើ​ភាគី​ខាង​ប្រុស​ត្រូវបាន​មិត្តភក្តិ​ចំអក​ឡក​ឡើយ​ដោយសារ​តែ​ មិត្តស្រី​របស់ខ្លួន គេ​ក៏​ប្រហែលជា​នឹង​បញ្ចប់​ស្នេហា​ដែរ​។​
​អរ​ម៉ូ​ន​
​ វ័យ​ជំទង់​គឺជា​ពេល​ដំបូង​ ដែល​មនុស្ស​យើង​ជួបប្រទះ​នឹង​តណ្ហា ហើយ​និង​អារម្មណ៍​ឡូ​កលំ​គ្នា​ជាច្រើន​។ បញ្ហា​ធំ​បំផុត​នៃ​ការ​មាន​ស្នេហា​ក្នុង​វ័យ​ជំទង់​គឺ​ការប្រែប្រួល​ទាំងឡាយ ​ដែល​កើតមាន​ក្នុង​រាង្គ​កាយរ​បស់ក្មេង​ជំទង់ រួមផ្សំ​ជាមួយ​នឹង​គំនិត​ប្រឆាំង​ពី​មិត្តភក្តិ គ្រួសារ និង​សារព័ត៌មាន​ពី​ផ្នែក​រាង្គ​កាយ​នៃ​ស្នេហា​។ វា​មាន​មូលហេតុ​ជាច្រើន​ដែល​រារាំង​ការ​រួមភេទ​ក្នុង​វ័យ​ជំទង់ ហើយ​ស្នេហា​នោះ​អាច​នឹង​មាន​បញ្ហា​ប្រសិន​បើ​ភាគី​ម្ខាង​ទាមទារ​ ភាពស្និទ្ធស្នាល​ច្រើនជាង​អ្វី​ដែល​ភាគី​ម្ខាង​ទៀត​បាន​ត្រៀម​ខ្លួន​។

No comments:

CASINO





MOBILE MAGAZINE