About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, July 24, 2012

បុរសម្នាក់ត្រូវប្រពន្ធ ៥នាក់រួមគ្នា"រួមរ័ក" រហូតដល់ស្លាប់

ភាពមានបាន និងល្បីឈ្មោះបានជួយឲ្យបុរសម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Uroko
Onoja មានប្រពន្ធដ៏ស្រស់ស្អាតរហូតដល់៦នាក់នៅ Ugbugbu, ប្រទេស Nigeria។ ប៉ុន្តែ
រឿងស្មានមិនដល់ក៏បានកើតឡើង ពេលដែលគាត់ត្រូវបានប្រពន្ធទាំង៦នាក់នោះមានការ
ប្រចណ្ឌ ច្រណែនគ្នា រួមគ្នា"រួមរ័ក" រហូតដល់ស្លាប់។

រឿងនេះបានកើតឡើងនៅវេលាម៉ោង ៣ទៀបភ្លឺ លោក Uroko បានត្រលប់ពី Ochanija កន្លែងដែល
ល្បីឈ្មោះមួយនៅ Ugbugbu។ ពេលត្រលប់មកដល់ផ្ទះ គាត់បានចូលទៅក្នុងបន្ទប់ប្រពន្ធដែលក្មេង
ជាងគេរបស់ខ្លួន។ ពេលនោះ ប្រពន្ធ៥នាក់ផ្សេងទៀតក៏ជួបជុំគ្នា និងរៀបចំផែនការចូលទៅក្នុងបន្ទប់
របស់ប្រពន្ធក្មេងជាងគេនោះ ដោយមានកាន់កាំបិតគំរាម ទាមទាររួមរ័កជាមួយប្តីដែរ បើមិនព្រមទេ
នឹងសំលាប់គាត់ចោល។
ប៉ូលីសទៅដល់ផ្ទះ និងនាំសាកសពលោក Uroko ទៅត្រួតពិនិត្យ
ក្រោយមក ប្រពន្ធទាំង៦នាក់នោះបាននាំគ្នារួមរ័កជាមួយប្តីម្នាក់ម្តងៗ តាមលេខរៀងពីទី៦ដល់ទី១
ដែលក្នុងនោះប្រពន្ធទី១(ប្រពន្ធដើម) ជាអ្នកត្រួតពិនិត្យ។ លោក Uroko ចាប់ផ្តើមស្ទះដង្ហើមពេល
កំពុងរួមរ័កជាមួយប្រពន្ធទី២(មនុស្សទី៥)។ ស្រ្តីជាប្រពន្ធដើមបាននិយាយថាៈ "សុខៗប្តីខ្ញុំក៏ឈប់
ដកដង្ហើម ពេលនោះអ្នកទាំងអស់គ្នាមានការភ័យខ្លាចយ៉ាងខ្លាំង។ ពេលពួកគេឃើញគាត់លែង
ដឹងខ្លួន ពួកគេបានរត់ចេញអស់ ដោយទុកឲ្យខ្ញុំនៅតែម្នាក់ឯង"។
លោក Uroko ជាមនុស្សល្បីឈ្មោះនៅក្នុងភូមិជាមួយសន្តានចិត្តសប្បុរសធម៌ ដោយបានចូលរួម
ចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍សហគម។ ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតរឿងនេះ និង
ស្វែងរកចាប់ខ្លួនប្រពន្ធ៥នាក់ទៀតដែលបានរត់គេចខ្លួន៕

1 comment:

Anonymous said...

A fooԁ ϳournаl evегy
dаy and those reaсtiοns may adѵегsely affесt уouг
гaѕpbeгry kеtοneѕ efforts while enhаncing уour mеtаbolic ratе by four tіmes every ԁаy.


mу wеb site 3Raspberryketonemonster.com

CASINO





MOBILE MAGAZINE