About Me

THIS SITE IS UNDER CONSTRUCTION

Thursday, June 21, 2012

មិនអោយគេវាយផ្ទះចោល ត្រូវស្លាប់ដោយ Excavator

ពត៌មានពីបុរសចំណាស់ម្នាក់ត្រូវបានគេសម្លាប់ដោយប្រើ Excavator កាលពីថ្ងៃទី ១៥ ទើប
នឹងបាន
បែកធ្លាយចេញជាសាធារណៈកាលពីពេលថ្មីៗនេះ។

បើតាមប្រភពពត៌មានពីវែបសាយត៍របស់ចិនបានអោយដឹងថាបុរសចំណាស់ម្នាក់ត្រកូល Li ត្រូវបាន
គេប្រើ Excavator សម្លាប់ដោយសារគាត់ធ្វើការប្រឆាំងមិនអោយគេវាយផ្ទះរបស់គាត់ចោល។
ប្ដីប្រពន្ធគ្រួសារ Li នេះបានមកនៅផ្ទះនេះជាង ១៥ ឆ្នាំមកហើយដោយផ្ទះគាត់បានជួលពីក្រុមហ៊ុន
ក្នុងតំបន់។ ហើយកាលពី ២ ឆ្នាំមុននេះក្រុមហ៊ុនដែលជាម្ចាស់ផ្ទះបានក្ស័យធនហើយដោយមិនមាន
ដំណឹងពីការអោយរើចេញពួកគាត់ទាំង ២ នាក់ប្ដីប្រពន្ធបានបន្តរស់នៅក្នុងផ្ទះនោះ។

ក្នុងបរិវេណដីផ្ទះនេះប្ដីប្រពន្ធ ១ គូនេះបានចិញ្ចឹមជ្រូកជាង ១០០ ក្បាលដើម្បីចិញ្ចឹមជីវិតជាធម្មតា។ តែ
កាលពីថ្ងៃទី ១៥ កន្លងមកនេះនៅពេលដែលមានគេយក Excavator មកបំរុងវាយផ្ទះនេះចោលដោយ
មិនបានអោយដំណឹងមុននោះបានធ្វើអោយពួកគាត់មានការភិតភ័យជាខ្លាំង។ អ្នកស្រី Li ជាប្រពន្ធបាន
លុតជង្គង់អង្វរអ្នកបើក Excavator កុំអាលទាន់វាយផ្ទះនេះចេញតែគេមិនស្ថាប់ គេគ្រាន់តែប្រាប់មក
វិញថាគេគ្រាន់តែធ្វើតាមអ្នកជួលប្រាប់មកតែប៉ុណ្ណោះហើយគេបានប្រាប់ទៀតថាគេត្រូវបានមន្រ្តីទីក្រុង
Chengguan ជួលអោយមកធ្វើការនេះ។

ក្រោយមកអ្វីដែលកើតឡើងគឺការឈ្លោះប្រកែកគ្នាហើយគេមិនបានដឹងច្បាស់ទេថាមានបញ្ហាអ្វីបាន
កើតឡើងនាពេលនោះគេគ្រាន់តែដឹងថាលោក Li ជាប្ដីត្រូវបានដៃកាយរបស់ Excavator សង្កត់ដល់
ស្លាប់។ នៅពេលដែលមានភាពចលាចលអ្នកបើក Exvacator នោះបានអើតក្បាលចេញតាមចំហៀង
ក្បែរដៃ Excavator ដើម្បីមើលថាមានរឿងអីតែជាអកុសល អ្នកបើកនោះបានជាប់ក្បាលជាមួយនឹង
ដងដៃចូករបស់ Exvacator ហើយក៏ត្រូវបានស្លាប់ដូចគ្នា។

ខាងមន្រ្តីរដ្ឋបានព្យាយាមប្រកែកយកតែរួចខ្លួនដោយបានប្រាប់ថាខ្លួនមិនបានជួលបុរសអ្នកបើកបរ
Excavator នោះទេគឺគេគ្រាន់តែអោយជនទី ៣ ជួយរកអោយប៉ុណ្ណោះ។ ហើយចំពោះពត៌មាននេះ
ត្រូវបានគេបិតយ៉ាងជិតឈឹងទើបតែបានបែកធ្លាយកាលពីប៉ុន្មានថ្ងៃមកនេះប៉ុណ្ណោះ។

No comments:

CASINO





MOBILE MAGAZINE