វេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌាបានធ្វើការវះកាត់យកត្រីរស់មួយ ចេញពីសួតរបស់ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់ ។ អានីល បារ៉េឡា បានលេបត្រីដែលមានប្រវែង ៩ សង់ទីម៉ែត្រខណៈពេលដែលវាកំពុងលេងជាមួយមិត្តភ័ក្ដិនៅឯឆ្នេរទន្លេ ក្នុងស្រុង ខាហ្គន នៃ រដ្ឋ ម៉ាឌីយ៉ា ប្រាដេស ។ កាសែត The Times of India និយាយថា ក្មេងប្រុសនោះជានិច្ចជាកាលតែងតែលេបត្រីរស់ ប៉ុន្តែម្ដងនេះវាបានធ្លាក់ចុះក្រោមខុសផ្លូវហើយក៏ចូលទៅក្នុងសួត ផ្នែកខាងឆ្វេងនៃក្មេងប្រុស ។ មិនយូរប៉ុន្មាន អានីល ចាប់ផ្ដើមមានអារម្មណ៍ដកដង្ហើមមិនដល់គ្នា ហើយត្រូវបានយកទៅថតកាំរស្មី អ៊ិច បន្ទាប់ពីកម្រិតអុកស៊ីហ្សែននៅក្នុងឈាមរបស់វាធ្លាក់ចុះដល់កម្រិត មួយដ៏គួរឲ្យព្រួយបារម្ភជាទីបំផុត ។ ភ្លាមៗនោះវេជ្ជបណ្ឌិតក៏សម្រេចចិត្តធ្វើការវះកាត់ហើយយកត្រីនោះចេញ ក្នុងការវះកាត់ដែលប្រព្រឹត្តឡើងរយៈ ៤៥ នាទី ។ វេជ្ជបណ្ឌិត ប្រាម៉ូត ចាវ៉ា ដែលឯកទេសផ្នែកទ្រូង និងជាអ្នកជំនាញផ្នែកសួតបាននិយាយថា នេះជាករណីដំបូងបំផុតដែលគាត់បានជួបប្រទះក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ ។ គាត់បន្តទៀតថា “ត្រីគឺនៅមានជីវិតហើយវាបានងាប់នៅពេលដែលការវះកាត់ធ្វើហើយ រួចរាល់ហើយនេះជាមូលហេតុដែលបណ្ដាលឲ្យកម្រិតអុកស៊ីហ្សែនក្នុងឈាម របស់ក្មេងប្រុសមានការចុះខ្សោយ” ៕

ការថតកាំរស្មីអ៊ិចបង្ហាញពីត្រីរស់នៅក្នុងសួតរបស់ក្មេងប្រុស
No comments:
Post a Comment