About Me

THIS SITE IS UNDER CONSTRUCTION

Sunday, June 24, 2012

ឈ្មោះ​ពេញ ​ម៉ាក​ល្បីៗ

ប្រហែល​ជា​ប្រិយមិត្ត​ជា​ច្រើន​បាន​ស្គាល់​ម៉ាក​​ (Brand)​ ​​​ល្បី​ៗ ​របស់​ក្រុមហ៊ុន​​មួយ​ចំនួន​ដូច​ ADIDAS, BMW និង​ម៉ាក​ជា​ច្រើន​ទៀត​ តែ​ប្រហែល​​ជា​ប្រិយមិត្ត​ មិត្ត​អ្នក​អាន​ខ្លះ​ ពុំ​ទាន់​បាន​ស្គាល់​ និង​ដឹង​ពាក្យ​​ពេញ​របស់​​ម៉ាក​​ល្បី​ៗ​មួយ​ចំនួន​​នោះ​ទេ។ ​​តោះ​ កុំ​ឲ្យ​ខាត​ពេល​យូរ​ទៅ​មើល​ឈ្មោះ​ក្រុម​ហ៊ុន និង​​ឆ្នាំ​បង្កើត​​​​ទាំង​អស់​គ្នា។
+ KFC : Kentucky Fried Chicken ជា​ក្រុមហ៊ុន​ផលិត​​ Fast Food ដែល​បង្កើត​ឡើង​កាល​​ពី​ឆ្នាំ​
១៩៣០ ហើយ​បច្ចុប្បន្ន​​ មាន​ទីតាំង​នៅ​ Louisville, រដ្ឋ​ Kentucky សហរដ្ឋ​អាមេរិក។

+​ HP : Hewlett-Packard Company ជា​​ក្រុម​ហ៊ុន​សាជីវកម្ម​​ព័ត៌មាន​បច្ចេកវិទ្យា​ពហុជាតិ​សាសន៍​របស់​ អាមេរិក​​ ដែល​មាន​ទីតាំង​នៅ​រដ្ឋ​ California សហរដ្ឋ​អាមេរិក។ ​ឈ្មោះ​នេះ​ គឺ​ជា​ការ​ផ្សំ​បញ្ចូល​គ្នា​ ​រវាង​​ស្ថាបនិក​ពីរ​រូប​គឺ​លោក​ William (Bill) Redington Hewlett និង​ Dave Packard បង្កើត​កាល​ពី​ឆ្នាំ​ ១៩៣៩

+ADIDAS : ជា​​ក្រុមហ៊ុន​ផលិត​​សំលៀក​បំពាក់​​កីឡា​​របស់​អាល្លឺម៉ង់​ ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ១៩៤៨ ដោយ ​លោក​ Adolf​ “Adi”​ Dassler ដែល​​បច្ចុប្បន្ន​ មាន​ទីតាំង​នៅ​​ក្រុង​ Herzogenaurach ​ប្រទេស​អាល្លឺម៉ង់។​ ​​ប្រភព​មួយ​ចំនួន​​បាន​ផ្ដល់​ពាក្យ​ពេញ​​ឲ្យ​ឈ្មោះ​​ក្រុមហ៊ុន​នេះ​ថា​ (All Day I Dream About Sport) ​ប៉ុន្តែ​ពុំ​​មែន​​នោះ​ទេ​។ ​​​តាម​ពិត​ Adidas ​បាន​មក​ពី​ ឈ្មោះ​លោក​ Adolf “Adi” Dassler ( Adi + Dassler = ADIDAS)។

+BMW : Bayerische Motoren Werke AG (Bavarian Motor Works) ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ ​របស់​អាល្លឺម៉ង់ បង្កើត​​កាល​ពី​ឆ្នាំ​ ១៩១៧។ ​​បច្ចុប្បន្ន​ មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ Munich រដ្ឋ​ Bavaria ​ប្រទេស​អាល្លឺម៉ង
+IBM : International Business  Machines ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ពហុជាតិ​សាសន៍​​​អាមេរិក​​ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​​ New York។ IBM ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ១៩១១ ដែល​មាន​ឈ្មោះ​ដើម​ Computing Tabulating Recording Corporation រួច​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ IBM នៅ​ឆ្នាំ​១៩២៤។

+DHL : Dalsey Hillblom Lynn គឺ​ជា​ក្រុម​ហ៊ុន​​​ដឹក​ជញ្ជូន​ទំនិញ​ដ៏​ធំ​របស់​អាល្លឺម៉ង់​ មាន​ទីស្នាក់ការ​នៅ​​​ទីក្រុង​ Bonn ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៦៩។​​ ឈ្មោះ​កាត់​ DHL នេះ​ ​តំណាង​ឈ្មោះ​ទាំង​បី​របស់​ស្ថាបនិក​ក្រុម​ហ៊ុន​នេះ​ គឺ​ Adrian Dalsey, Larry Hillblom និង​ Robert Lynn
+HTC : High Tech Computer គឺ​ជា​ក្រុមហ៊ុន​ផលិត​ Smartphone និង​ Tablet របស់​​​តៃវ៉ាន់​ បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ១៩៩៧​។ បច្ចុប្បន្ន​ មាន​ទីស្នាក់ការ​នេះ​ ក្រុង​ Taoyuan កោះ​តៃវ៉ាន់។

+AMD : Advanced Micro Devices, Inc. ជា​ក្រុម​ហ៊ុន​ផលិត​ ស៊ីមីកុងឌុចទ័រ​របស់​អាមេរិក​​ បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ១៩៦៩​ មាន​ទីតាំង​នៅ​រដ្ឋ​ California។

+ LV : Louis Vuitton Malletier Louis Vuitton ជា​ក្រុមហ៊ុន​​របស់​ប្រទេស​បារាំង​ ផលិត​ កាបូប​ ខ្សែ​ក្រវាត់​ ​សម្លៀកបំពាក់ បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ១៨៥៤
+CK : Calvin Klein ជា​ក្រុមហ៊ុន​​ផលិត​សំលៀក​បំពាក់​របស់​ប្រទេស​​អូស្ត្រាលី​ ដែល​បង្កើត​ឡើង​ដោយ​​ស្ថាបនិក​ Michael Hibbs កាល​ពី​ឆ្នាំ​១៩៨៨
+GM : General Motor ជា​ក្រុមហ៊ុន​ផលិត​​គ្រឿង​យន្ត​​ដ៏​ល្បី​របស់​អាមេរិក​ ដែល​បង្កើត​ឡើង​កាល​ពី​​​ឆ្នាំ​១៩០៨

No comments:

CASINO





MOBILE MAGAZINE