About Me

THIS SITE IS UNDER CONSTRUCTION

Friday, June 29, 2012

រស់នៅមានសុខភាពធម្មតា ទោះជាប្រហោងមួយផ្នែកធំនៅក្បាលក៏ដោយ

គ្រោះថ្នាក់គួរឲ្យសោកស្តាយមួយ បានធ្វើឲ្យបុរសចិនដ៏កំសត់ម្នាក់ត្រូវរស់ជាមួយនឹងក្បាល
ដែលបាត់បង់អស់មួយផ្នែកធំ។
ថ្មីៗនេះ វេបសាយ Huanqiu របស់ចិនបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅ
ពេលបានឃើញរូបភាពបុរសម្នាក់នៅមានជីវិតរស់ធម្មតា បើទោះជាក្បាលប្រហោងអស់មួយផ្នែក
ធំក៏ដោយ។
រូបភាពនេះត្រូវបានថតនៅតាមផ្លូវមួយនៃប្រទេសចិន។ គេបានឃើញយ៉ាងច្បាស់នូវបុរសម្នាក់
កំពុងអង្គុយនៅលើរទេះរុញ ឯផ្នែកក្បាលរបស់គាត់ប្រហោងអស់មួយដុំធំ ប៉ុនមួយក្តាប់ដៃរបស់
មនុស្សធំ។
បុរសម្នាក់នេះនៅមានជីវិតរស់នៅធម្មតា ទោះជាត្រូវបាត់បង់អស់មួយដុំធំនៃក្បាលក៏ដោយ
តាមវេបសាយ Huanqiu បុរសម្នាក់នេះមានដើមកំណើតជនជាតិ Sichuan។ កាលពីឆ្នាំ២០០៦
គាត់
ក៏ជួបគ្រោះថ្នាក់(មិនបានបញ្ជាក់ថាជាគ្រោះថ្នាក់អ្វីទេ) រហូតដល់ត្រូវអង្គុយលើរទេះរុញ
និងបាត់បង់អស់មួយដុំធំនៃផ្នែកក្បាល។
ជាមួយនឹងបាត់បង់អស់មួយដុំដ៏ធំនៅនឹងក្បាលបែបនេះ កាលដែលគាត់នៅមានជីវិតរស់នៅធម្មតា
បានទៀត គឺជារឿងមួយចម្លែក ហើយក៏អស្ចារ្យផងដែរ៕

No comments:

CASINO





MOBILE MAGAZINE