យុវជនម្នាក់អាយុ១៨ឆ្នាំ ខណៈពេលស្រវឹង ក៏បានលោតពីលើនាវាចូលទៅក្នុងទន្លេមួយនៅទីក្រុងរ៉ូហ្សារីយ៉ូ ដេលយ៉ាដា ចម្ងាយពីក្រុងឡាប៉ាស ភាគខាងជើងប្រទេសបូលីវី ប្រហែល៤០០ម៉ៃល៍ (ប្រហែល៦០០គីឡូម៉ែត្រ) ហើយក៏បានស្លាប់ដោយសារហ្វូងត្រីទីឡាប្យាខាំ ។ លោកដេនៀល ហ្សាយ៉ាយ៉ា មន្ត្រីប៉ូលិសក្នុងទីក្រុងគួយ៉ា រ៉ាមេរីន បានឱ្យដឹងថា យុវជនរូបនេះ ហូរឈាមរហូតស្លាប់ ក្រោយពីត្រូវត្រីទីឡាប្បាខាំកាលពីថ្ងៃទី១ ធ្នូ កន្លងមក ប៉ុន្តែប៉ូលិសទើបទទួលរបាយការណ៍ពីស្ថានីយវិទ្យុក្នុងស្រុកនៅថ្ងៃទី៧ ធ្នូ និងសន្និដ្ឋានថា អាចជាការព្យាយាមធ្វើអត្តឃាតព្រោះយុវជនម្នាក់នេះជាអ្នកនេសាទដែលស្គាល់ភូមិសាស្ត្រនៅក្នុងទន្លេយ៉ាងច្បាស់ ។
ត្រីទីឡាប្យាមានរស់នៅក្នុងតំបន់ទន្លេអាម៉ាហ្សូន ទ្វីបអាមេរិកខាងត្បូង ហើយនៅពេលធំពេញវ័យវាអាចមានប្រវែង១៤អ៊ីញ គឺប្រហែល៣៥សង្ទីម៉ែត្រ និងមានធ្មេញមុតស្រួចដូចធ្មេញរណារ ។ ពួកវានឹងដេញស៊ីចំណីជាហ្វូង និងរោមខាំស៊ីសាច់សត្វមានទំហំធំៗដូចជាខ្លាត្រីជាដើម ដោយចំណាយពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ៕
No comments:
Post a Comment