លោក Lee ដែលដៃម្ខាងយួរសាច់ជ្រូកពោលៈ ខ្ញុំចំណាស់នេះហើយៗ ក៏ជាលើកដំបូងមើលឃើញបាតុភាពចម្លែកបែបនេះ។ គាត់ប្រាប់ថា បានឃើញសាច់ជ្រូកនៅផ្សារ ជិតផ្ទះ កាលពីថ្ងៃទី៤ ធ្នូ កន្លងមក។
បើសម្លឹងពីខាងក្រៅ សាច់ជ្រូកទម្ងន់ ១ គីឡូក្រាមនេះ គ្មានសញ្ញាអ្វីចម្លែកអ្វីឡើយ។ ម្យ៉ាងទៀត ដោយសារជារដូវរងារ ហេតុនេះ គាត់មិនយកដាក់ក្នុងទូរទឹកកកឡើយ។
លោក Lee រំលឹកឡើងវិញថា នៅយប់ថ្ងៃទី៧ ធ្នូ លោកបានយកសាច់ដែលព្យួរក្នុងផ្ទះបាយ មកព្យួរក្នុងបន្ទប់ ព្រោះខ្លាចកណ្តុរស៊ីអស់ ប៉ុន្តែដល់ពេលទាបភ្លឺ ថ្ងៃទី៨ គាត់បានតក់ស្លុត គ្រាដែលឃើញពន្លឺចម្លែក។ លោកពោលបន្តៈ ខ្ញុំភ័យពេក ក៏លូកដៃចុចកុងតាក់ភ្លើង ពេលនោះ ទើបដឹងថា ពន្លឺនេះចាំងចេញពីដុំសាច់។
ជាការពិតណាស់ ពន្លឺចម្លែកចាំងចេញពីដុំសាច់ដូចលោក Lee បាននិយាយ។ ដោយសង្ស័យថា សាច់ជ្រូកត្រូវគ្របដណ្តប់ដោយសារធាតុ Fluoresent ក៏យកសាច់នោះ ទៅលាងសំអាត ប៉ុន្តែក្រោយពេលយកចូលក្នុងបន្ទប់ងងឹត វានៅតែបញ្ចេញពន្លឺដដែល ហើយកាន់តែភ្លឺជាងមុនផង។
ចំណែកលោក Liu ជាអ្នកលក់សាច់វិញ បានឲ្យដឹងថាៈ ខ្ញុំយកសាច់នេះពីកន្លែងអត្តឃាតស្របច្បាប់ ហើយខ្ញុំប្រកបរបរនេះ ១០ឆ្នាំ ហើយ វាជាលើកដំបូងដែលជួបព្រឹត្តិការណ៍បែបនេះ។ នៅលើរានដាក់សាច់ៗ ទាំងនោះសុទ្ធតែមានបោះត្រាសំគាល់។
រីឯមន្រ្តីត្រួតពិនិត្យវិញ លើកឡើងថា ប្រហែលដោយសារសត្វទាំងនោះស៊ីចំណីដែលផ្ទុកសារធាតុផូសហ្វ័រ លើសពីស្តង់ដា ឬ វាអាចឆ្លងមេរោគ។
ពុំទាន់មានបំណកស្រាយច្បាស់លាស់លើបាតុភូតនេះឡើយ៕
No comments:
Post a Comment