សារព័ត៌មានបរទេសផ្សាយឱ្យដឹងថា លោកស្រីអ៊ីលវ៉ា ម៉ារីយ៉ា ថុមសុន បង្កើតសាលាភេទសាស្ត្រ ឬសិក្សាពីភេទអន្តរជាតិនៅប្រទេសអូទ្រីស គឺជាសាលាដំបូងនៅលើពិភពលោក នៅទីក្រុងវីយែន ។ សាលានោះនឹងទទួលអ្នកមានចំណាប់អារម្មណ៍ដែលមានអាយុច្រើនជាង១៦ឆ្នាំ ដោយមានតម្លៃ១.៤០០អឺរ៉ូ ក្នុងមួយឆមាសដោយសាលានឹងរៀបចំឱ្យសិស្សស្ថិតក្នុងបន្ទប់សម្រាកលាយឡំ ទាំងស្ត្រី និងបុរសរួមទាំងហ្វឹកហ្វឺនកិច្ចការផ្ទះ។
សាលារៀននេះនឹងផ្តោតជាសំខាន់លើការអនុវត្ត ឬប្រតិបត្តិការមិនប្រើទ្រឹស្តីក្នុងគោលបំណងសង្កត់ធ្ងន់ឱ្យអ្នកចូលហ្វឹកហ្វឺនបានក្លាយជាមនុស្ស គួរឱ្យស្រឡាញ់ ។ របាយការណ៍បញ្ជាក់ឱ្យដឹងថា នៅក្នុងមុខវិជ្ជារបស់សាលា គឺមានបង្រៀនពី «ឥរិយាបថការរួមដំណេក» «បច្ចេទេសការបបោសអង្អែលគូស្នេហ៍» និងបច្ចេកទេសថ្នាក់ថ្នមដៃគូ ជាច្រើនប្រភេទទៀត ។ អ្នកនាំពាក្យនៅក្នុងសាលារៀនបញ្ជាក់ឱ្យដឹងថា សាលារៀននឹងទទួលជោគជ័យ និងក្នុងអំឡុងពេលកន្លងមកលោកស្រីអ៊ីល វ៉ា ជាគ្រូបានសិក្សាស្រាវជ្រាវមុខវិជ្ជាស្នេហាអស់រយៈពេលយ៉ាងយូរ និងបានទទួលការគាំទ្រយ៉ាងខ្លាំង ។
ទោះជាយ៉ាងណាក៏ដោយ សាលាបង្រៀនមុខវិជ្ជាស្នេហា នេះបានទទួលការរិះគន់យ៉ាងខ្លាំងថា ជាសាលាមិនសមរម្យដោយមុននេះសាលាធ្លាប់បានឃោសនារូបភាពគូស្នេហ៍ ដ៏ល្អូកល្អិន និងត្រូវដាក់បំរាមផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍អូទ្រីស និងអ្នកខ្លះទៀតបញ្ជាក់ថា សាលាគ្រាន់តែជាទីតាំងរួមរ័កប៉ុណ្ណោះ ៕
No comments:
Post a Comment