វិធីបាញ់អំបិលចូលទៅក្នុងពពកនៅខាងលើមហាសមុទ្រ នឹងអាចកាត់បន្ថយកម្លាំងរបស់ព្យុះ
និងទប់ស្កាត់មិនអោយវាកើតឡើងបាន។ការពិសោធមួយចំនួន បានបង្ហាញថា កំដៅនៅលើផ្ទៃទឹកសមុទ្រកាន់តែខ្ពស់ កម្លាំងព្យុះកាន់
តែខ្លាំង ដូច្នេះក្រុមអ្នកវិទ្យាសាស្ដ្រសន្និដ្ឋានថា ព្យុះនឹងកាន់តែមានច្រើនឡើង ហើយកម្លាំង
របស់វាក៏កាន់តែខ្លាំងឡើងៗផងដែរ នៅពេលកំដៅរបស់ផែនដីកើនឡើង ដោយសារការប្រែ
ប្រួលធាតុអាកាស។
គេហទំព័រ Livescience បានដកស្រង់សំដី Alan Gadian អ្នកស្រាវជ្រាវប្រចាំមហាវិទ្យាល័យ
Leed របស់អង់គ្លេស អោយដឹងថា គាត់យល់ថា ការបាញ់ទឹកអំបិល នឹងធ្វើអោយពពកនៅ
លើមហាសមុទ្របានភ្លឺជាងមុន សភាពភ្លឺរបស់ពពកកាន់តែខ្លាំងនោះកម្រិតជះពន្លឺរបស់ព្រះ
អាទិត្យត្រឡប់ទៅលំហអាកាសវិញបានកាន់តែច្រើន ដូច្នេះ កំដៅនៅលើផ្ទៃទឹកសមុទ្រក៏នឹង
ថយចុះ។ នៅពេលដែលកំដៅនៅលើផ្ទៃសមុទ្រកាន់តែទាប កម្លាំងរបស់ព្យុះក៏នឹងត្រូវកាត់
បន្ថយផងដែរ។ការបាញ់ជាតិគីមីចូលទៅក្នុងពពក គឺជាបច្ចេកទេសដែលត្រូវបានប្រទេសមួយចំនួន ប្រើ
ប្រាស់តាំងពីយូរមកហើយ ដើម្បីទប់ស្កាត់ ឬធ្វើអោយមានភ្លៀងច្រើន។ ក្នុងនោះ ប្រទេស
ចិនធ្លាប់បានបាញ់ជាតិគីមីចូលទៅក្នុងពពក ដើម្បីទប់ស្កាត់មិនអោយមានភ្លៀងខណៈពេល
ពួកគេកំពុងប្រារព្ធពិធីបើក និងបិទ Olympic ប៉េកាំង ឆ្នាំ ២០០៨។
លោក Gadian បានថ្លែងថា ៖ "ប្រសិនចង់កាត់បន្ថយកំដៅនៅប៉ូលទាំងពីររបស់ផែនដី អ្នក
ត្រូវតែធ្វើអោយត្រជាក់នៅក្នុងតំបន់ អេក្វាទ័រ ព្រោះថា ប៉ូលទាំងពីរស្រូបយកកំដៅពីតំបន់
អេក្វាទ័រតាមរយៈបរិយាកាស និងមហាសមុទ្រ"។
ឧបសគ្គធំបំផុតរបស់ក្រុមអ្នកស្រាវជ្រាវនោះគឺ មនុស្សយើងមិនធ្លាប់បានធ្វើការពិសោធបាញ់
ជាតិគីមីដើម្បីបង្កើនភាពភ្លឺរបស់ពពក។ ប៉ុន្ដែ នាពេលខាងមុខ ពួកគេនឹងព្យាយាមធ្វើការពិ
សោធបែបនេះដោយប្រើកប៉ាល់មួយចំនួន បាញ់ជាតិអំបិលទៅក្នុងពពកនៅលើតំបន់ដែល
មានទំហំ ១០០គីឡូម៉ែត្រក្រឡា។
ជួយកាត់បន្ថយការកើនឡើងនៃកំដៅផែនដី។ ប្រតិកម្មនេះនឹងស្ដែងចេញយ៉ាងច្បាស់នៅ
ប៉ូលទាំងពីររបស់ផែនដី ជាកន្លែងដែលកំពុងរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសនៃ
ធាតុ។
បើទោះជាយ៉ាងនេះក្ដី ក្រុមអ្នកវិទ្យាសាស្រ្ដនេះបានអះអាងថា ប្រការនេះមិនមែនជាវិធីសាស្ដ្រ
ដែលមានប្រសិទ្ធិភាពដើម្បីទប់ស្កាត់ការកើនឡើងនៃកំដៅផែនដីនោះទេ៕
No comments:
Post a Comment