About Me

THIS SITE IS UNDER CONSTRUCTION

Thursday, December 22, 2011

ថៅកែ​កាស៊ីណូ​​ប្រុង​វេច​លុយ​​រត់ បុគ្គ​លិក​ជាង​១០០​នាក់​ព័ទ្ធ​ឃាត់​ខ្លួន​

ខេត្តស្វាយរៀង ៖ កាស៊ីណូ​រ៉ូ​យ៉ា​ល់ ​បាន​បិទ​ទា្វរ​ផ្អាក​ដំណើរការ​ ថៅកែ​វេច​លុយ​ប្រុង​រត់​ បុគ្គលិក​ជាង​១០០​នាក់​បណ្ដាក់​គា្ន​យាម មាត់​ទា្វរ​ចេញ​-​ចូល​ជុំវិញ​កាស៊ីណូ​មិន​ឱ្យ​ថៅកែ​ចេញ​​ដោយ​ទាមទារ​ឱ្យ​បើក​ប្រាក់ខែ​​ពួក​គេ​ដែល​ជំពាក់​ពីរ​ខែ​មក​ហើយ​។ ស្រប​ពេល​ដែល​កាស៊ីណូ​កំពុង​តែ​កកើត​ដូច​ផ្សិត​នៅ​លើ​ទឹកដី​ខេត្ដ​សា្វ​យ​រៀង​ក៏​មាន​កាស៊ីណូ​​ធំ​ៗ​មួយ​ចំនួន​បាន​បិទ​ទា្វរ​ផ្អាក​ដំណើរ​ការ​ទៅ​វិញ​។ ជាក់ស្ដែង​កាលពី​​វេលា​ម៉ោង​​១២​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ធ្នូ ២០១១ ​កាស៊ីណូ​រ៉ូ​យ៉ា​ល់​ដែល​មា​នទី​តាំង​នៅ​​ជាប់មាត់​ច្រក​ទា្វរ​អន្ដរជាតិ​បា​វិត​បាន​បិទ​ទា្វរ​​ផ្អាក​ដំណើរការ ដោយសារខាត​ទុន​ច្រើន​ពេក​។
តំណាង​បុគ្គលិក​កាស៊ីណូ​បានឱ្យ​ដឹង​ថា គ្រាន់​តែ​ផ្អាក​ដំណើរការ​ភ្លាម ​ថៅកែ​កាស៊ីណូ​ឈ្មោះ​ហេ រិច ជនជាតិ​ម៉ា​ឡេ​ស៊ី​បាន​ប្រមូល​យក​លុយ​ទាំង​អស់​ហាក់ដូច​ប្រុងរ​ត់ទៅ​ណា​អ​ញ្ចឹ​ង។​ សកម្ម​ភាព​នេះ​ធ្វើ​ឱ្យ​បុគ្គលិក​ទាំងអស់​ចំនួន​១៤៥​នាក់​ស្រី ៤៥​នាក់​ក្នុង​នោះ​ជនជាតិ​បរទេស​៥​នាក់​ស្រី​ម្នាក់​មានការ​ព្រួយ​បារ​ម្ភជា​ខ្លាំង​ ព្រោះថៅកែ​ជំពាក់​​​ប្រាក់ខែ​ពួក​គេ​២​ខែ​មក​ហើយ​មិន​ទាន់​បើក​ឱ្យ​​ទេ​ គិត​មក​ត្រឹម​យប់​ផ្អាក​ដំណើរការ​នេះ​។ បុគ្គលិក​កាស៊ីណូ​ទាំងស្រី​ទាំងប្រុស​បាន​បណ្ដាក់​​វេន​គា្ន​យាម​តាម​មាត់​ទា្វរ​ចេញ​-​ចូល​ជុំវិញ​​កាស៊ីណូ​​ទាំងកណ្តាលអធ្រាត្រ ព្រោះ​ខ្លាច​ថៅកែ​រត់​បាត់​គ្មាន​អ្នក​ណា​បើក​ប្រាក់​ខែ​ឱ្យ។ លុះ​​​រហូត​មក​ដល់​​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២២ ​ធ្នូ ថៅកែ​កាស៊ីណូបាន​សម្រុក​ចេញ​មក​ក្រៅ​បម្រុង​រត់​ តែ​ត្រូវ​បុគ្គ​​លិក​រារាំង​ ក៏​មាន​​ការ​ប្រទូស្ត​រ៉ាយ​គ្នា​ប្រមាណ​ជា​៣០​នាទី ទើប​​កម្លាំង​នគរបាល​អធិ​ការ​​​ក្រុង​បា​វិត​ចុះ​ទៅ​អន្ដរា​​គមន៍​​ហើយ​នាំ​ថៅកែ​នោះ​ចូល​ទៅ​ក្នុង​កាស៊ីណូ​វិញ។
ការ​ប្រទូ​ស្តរ៉ាយ​​នេះ​ពុំ​បណ្តាល​ឱ្យ​មាន​របួស​ស្នាម​ទៅ​លើ​ភាគី​ណា​មួយ​នោះ​ទេ ​ហើយ​ក៏​ពុំ​មាន​​ការ​ឃាត់​ខ្លួន​​បុគ្គ​លិក​កាស៊ីណូ​​ណា​ម្នាក់​នោះ​ដែរ៕  

No comments:

CASINO





MOBILE MAGAZINE