យោងទៅតាមប្រភពព័ត៌មានចិនចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៨ តុលា ឆ្នាំ២០១១ បានឱ្យដឹងថា ៖ ស្ត្រីម្នាក់រស់នៅក្នុងខេត្តណានជីង ប្រទេសចិន បានលួចសាហាយស្មន់ជាមួយប្តីគេនៅក្នុងសណ្ឋាគារមួយ បានលោតចេញពីបន្ទប់សណ្ឋាគារជាន់ទី២ ទាំងកាយអក្រាត បន្ទាប់ពីប្រពន្ធរបស់បុរសនោះតាមទាន់រករឿងវាយតបនាង ។
ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃអាទិត្យ ទី១៦ តុលា ឆ្នាំ២០១១ ដែលបានធ្វើឱ្យភ្ញាក់ផ្អើលដល់មហាជនដែលធ្វើដំណើរឆ្លងកាត់ ហើយបាននាំគ្នាឈរមើល និងថតវីដេអូក្លីបទុកមើល ។ បច្ចុប្បន្ននេះរូបភាពវីដេអូក្លីបអក្រាតកាយរបស់នាងកំពុងត្រូវគេបានបង្ហោះតាមប្រព័ន្ធអ៊ីនធើរណេតយ៉ាងគគ្រឹកគគ្រេង ។
ចំណែកឯប្រភពព័ត៌មានពីប៉ូលិសនៅកន្លែងកើតហេតុបាននិយាយថា ៖ នាងបានឈរនៅលើមាត់បង្អួចជាន់ទី២ ហើយបានបក់ដៃហៅប៉ូលិសឱ្យជួយ ក៏ប៉ុន្តែនាងបានសម្រេចចិត្តលោតចុះពីលើសណ្ឋាគារមុនពេលប៉ូលិសឡើងទៅដល់ដោយសារតែប្រពន្ធបុរសនោះព្យាយាមធ្វើប្រវាយប្រតប់នាង។ នៅពេលដែលនាងធ្លាក់មកដល់ដីប្រុសស្នេហ៍របស់នាងក៏បានហៅរថយន្តតាក់ស៊ីនាំនាងរត់ចេញទៅបាត់ស្រមោលឈឹង៕
No comments:
Post a Comment