About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, December 27, 2011

ចំណាប់អារម្មណ៍ថ្មីជាមួយការលេងល្បែងស្រាតខោអាវ

យើងតែងតែឃើញការលេងល្បែងបែបនេះមានតែចំពោះយុវវ័យឈាមរាវមួយចំនួនតូចតែ
ប៉ុណ្ណោះ តែពេលនេះស្រាប់តែល្បែងលេងបៀរភ្នាល់ស្រាតខោអាវនេះកំពុងទទួលបានការ
ពេញនិយមបំផុតនៅទូទាំងប្រទេសអាល្លឺម៉ង់ទៅហើយ ។ ក្នុងការប្រកួតល្បែងនេះគេសង្កេតឃើញអ្នកចូលប្រកួតទាំងអស់សុទ្ធតែពោពេញទៅដោយ
សមត្ថភាពគ្រប់ៗគ្នា ហើយពួកគេបានខិតខំយ៉ាងពេញទំហឹងដើម្បីឈ្នះបានសំបុត្រធ្វើដំនើរ
កំសាន្តទៅកាន់រដ្ឋ Las Vegas ក្នុងប្រទេសអាមេរិក ផងដែរ ។
ការប្រកួតល្បែងនេះត្រូវបានក្លាយជាល្បែងប្រកួតប្រចាំឆ្នាំជារៀងរាល់ឆ្នាំទៀតផងនៅក្នុង
ប្រទេស អាល្លឺម៉ង់ ដែលការប្រកួតលើកដំបូងបានធ្វើឡើងនៅក្នុងកាស៊ីណូ Blauer Salon
របស់សណ្ឋាគារ Dresden Park Hotel​ ដែលមានអ្នកចូលរួមប្រកួតទាំងអស់ ៤០ នាក់ ក្នុង
នោះមានប្រុស ៣៣ នាក់ និងស្រី ៧នាក់ ។
ម្នាក់ៗខិតខំអស់ពីកំលាំងកាយចិត្តនិងប្រាជ្ញាដើម្បីធ្វើយ៉ាងណាររក្សាអោយបាននូវសំលៀក
បំពាក់លើខ្លួនពួកគេ​ បើមិនដូច្នោះទេគេនឹងត្រូវស្រាតចេញបន្តិចម្តងៗពេលដែលចាញ់ក្នុង
ការប្រកួតមួយក្តារៗ ។ ការប្រកួតនេះមិនតំរូវអោយអ្នកប្រកួតណាម្នាក់ចេញប្រាក់នោះទេ
គឹមានត្រឹមតែសម្ថភាពគឺអាចចូលរួមប្រកួតបាន ។
ការប្រកួតល្បែងដ៏គួរអោយចំលែកបែបនេះគឺធ្វើឡើងដោយក្រុមហ៊ុនស្រោមអនាម័យ
Billy Boy ដែលហៅឈ្មោះជាផ្លូវការថា Dresden Strip Poker Tournament ។ នៅចុងបញ្ចប់
១២នាក់នឹងត្រូវបានជាប់នៅក្នុងការរប្រកួតជំរុះចុងក្រោយ ដែលនឹងធ្វើការប្រកួត Strip
Poker Championship នៅក្នុងទីក្រុង Hamburg ប្រទេអាល្លឺម៉ង់ ។ ហើយពានរង្វាន់ជ័យលាភី
ចុងក្រោយគឺជាការធ្វើដំណើរកំសាន្តនៅក្នុងរដ្ឋ Las Vegas ប្រទេសអាមេរិករយៈពេលបួន
រាត្រីនៅឯសណ្ឋាគារ MGM Grand Hotel និងមានរថយន្តទំនើប limosine មកទទួល និងការ
ជិះឧទ្ធម្ភាគចក្រធ្វើដំណើរទស្សនាចរណ៍នៅជុំវិញទីក្រុង Sin City ទៀតផង ៕

Thursday, December 22, 2011

អណ្តើកយក្សបង្កើតកូនបាន៤៥ក្បាល


សត្វអណ្តើកយក្សដែលមានឈ្មោះថាKali មានអាយុ៣០ឆ្នាំ បានផ្តល់ជីវិត
ដល់ជំនាន់ក្រោយបានចំនួន៤៥ក្បាល ដែលជាចំនួនមួយដ៏ច្រើន។
សត្វអណ្តើកនេះគឺជាពពួកសត្វអណ្តើកធំជាងគេបំផុតលំដាប់លេខបី
នៅក្នុងចំនោមពពួកសត្វអណ្តើកធំៗដទៃទៀត ដែលពួកវាមានប្រវែងខ្លូន
ចាប់ពី៦១សង់ទីម៉ែត្ររហូតទៅដល់៩៥សង់ទីម៉ែត្រ។

តាមសំដីអ្នកអភិរក្សសួនសត្វបាននិយាយអោយដឹងថា សត្វអណ្តើកញី
អាចមានអាយុជីវិតរស់បានដល់ ៧០ឆ្នាំ និងអាចបង្កើតកូនម្តង បានតែពី
១៥ ទៅដល់៣០ពងតែប៉ុណ្ណោះ ប៉ុន្តែវាពិតជាមិនដឹងថាជាមូលហេតុអី្វទើប
Kali អាចបង្កើតកូនរបស់នាងក្នុងវ័យ៣០ឆ្នាំ រហូតបានដល់៤៥ក្បាល។
គូសបញ្ជាក់ផងដែរថា សព្វថៃ្ងនេះអណ្តើកមួយក្បាលនេះរស់នៅ ដោយស្ថិត
នៅក្រោមការពារ នៅសួនសត្វ Linton នៃ Cambridgeshire។

ទារកប្រេស៊ីលកើតក្នុងសុខភាពល្អតែមានក្បាលចំនួនពីរ

រឿងដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងប្រទេសប្រេស៊ីលដែលមានទារកម្នាក់បាន
កើតមកជាមួយនិងក្បាលចំនួន២។
ម្តាយរបស់ទារកក្បាល២នេះបានលើកឡើងថាគាត់បានរំពឹងថាទារកដែលកើតឡើងគឺជាកូន
ភ្លោះតែបែរជាទារកម្នាក់ដែលមានក្បាលចំនួន២ទៅវិញ។
ម្តាយរបស់ទារកនេះមានឈ្មោះ មារិ ដេ ណាសា អាយុ ២៥ឆ្នាំ បានសំរាលទារកនេះនៅក្នុង
មន្ទីរពេទ្យ អាណាចាស, ក្នុងភាគខាងជើងរដ្ឋ បារ៉ា របស់ប្រទេសប្រេស៊ីល ដែលទារកនេះមាន
ទំងន់ ៩.៩ផោនដែលស្មើរនិង ៤.៤៩គីឡូក្រាម។
គ្រូពេទ្យបាននិយាយថា ស្រ្តីជាម្តាយនេះគឺជាប្រជាជនដែលរស់នៅក្នុងតំបន់ជនបទដាច់
ស្រយាលដែលជាហេតុបណ្តាលអោយនាងមិនដែលមកធ្វើការពិនិត្យផ្ទៃពោះម្តងណាឡើយ ជាហេតុធ្វើនាងបានដឹងដោយគ្រូពេទ្យបានពិនិត្យពោះនាងនៅប៉ុន្មាននាទីមុនពេលដែលទារក
នេះចាប់កំណើតតែប៉ុណ្ណោះ។
យោងតាមការពិនិត្យរបស់គ្រូពេទ្យ ទារកនេះមានខូរក្បាលចំនួន២, ឆ្អឹងខ្នង២, ប៉ុន្តែមានបេះដូង
ចំនួន១, ថ្លើម១, សួត១ និងឆ្អឹងត្រគាក១ប៉ុណ្ណោះ។
បច្ចុប្បន្ននេះទាំងម្តាយនឹងទារកត្រូវបានគេបញ្ជូនតាមឧទ្ធម្ភាគចក្រពេទ្យទៅកាន់មន្ទីរពេទ្យ
ជំនាញនៅក្នុងទីក្រុង​ដើម្បីធ្វើការពិនិត្យលំអិត ហើយពួកគេនឹងត្រូវត្រលប់មកវិញនៅសប្តាហ៍
ក្រោយ៕

បាញ់អំបិលឡើងលើអាកាសដើម្បីទប់ស្កាត់ព្យុះ


វិធីបាញ់អំបិលចូលទៅក្នុងពពកនៅខាងលើមហាសមុទ្រ នឹងអាចកាត់បន្ថយកម្លាំងរបស់ព្យុះ
និងទប់ស្កាត់មិនអោយវាកើតឡើងបាន។ការពិសោធមួយចំនួន បានបង្ហាញថា កំដៅនៅលើផ្ទៃទឹកសមុទ្រកាន់តែខ្ពស់ កម្លាំងព្យុះកាន់
តែខ្លាំង ដូច្នេះក្រុមអ្នកវិទ្យាសាស្ដ្រសន្និដ្ឋានថា ព្យុះនឹងកាន់តែមានច្រើនឡើង ហើយកម្លាំង
របស់វាក៏កាន់តែខ្លាំងឡើងៗផងដែរ នៅពេលកំដៅរបស់ផែនដីកើនឡើង ដោយសារការប្រែ
ប្រួលធាតុអាកាស។
គេហទំព័រ Livescience បានដកស្រង់សំដី Alan Gadian អ្នកស្រាវជ្រាវប្រចាំមហាវិទ្យាល័យ
Leed របស់អង់គ្លេស អោយដឹងថា ​គាត់យល់ថា ការបាញ់ទឹកអំបិល នឹងធ្វើអោយពពកនៅ
លើមហាសមុទ្របានភ្លឺជាងមុន សភាពភ្លឺរបស់ពពកកាន់តែខ្លាំងនោះកម្រិតជះពន្លឺរបស់ព្រះ
អាទិត្យត្រឡប់ទៅលំហអាកាសវិញបានកាន់តែច្រើន ដូច្នេះ កំដៅនៅលើផ្ទៃទឹកសមុទ្រក៏នឹង
ថយចុះ។ នៅពេលដែលកំដៅនៅលើផ្ទៃសមុទ្រកាន់តែទាប កម្លាំងរបស់ព្យុះក៏នឹងត្រូវកាត់
បន្ថយផងដែរ។ការបាញ់ជាតិគីមីចូលទៅក្នុងពពក គឺជាបច្ចេកទេសដែលត្រូវបានប្រទេសមួយចំនួន ប្រើ
ប្រាស់តាំងពីយូរមកហើយ ដើម្បីទប់ស្កាត់ ឬធ្វើអោយមានភ្លៀងច្រើន។ ក្នុងនោះ ប្រទេស
ចិនធ្លាប់បានបាញ់ជាតិគីមីចូលទៅក្នុងពពក ដើម្បីទប់ស្កាត់មិនអោយមានភ្លៀងខណៈពេល
ពួកគេកំពុងប្រារព្ធពិធីបើក និងបិទ Olympic ប៉េកាំង ឆ្នាំ ២០០៨។

លោក Gadian បានថ្លែងថា ៖ "ប្រសិនចង់កាត់បន្ថយកំដៅនៅប៉ូលទាំងពីររបស់ផែនដី អ្នក
ត្រូវតែធ្វើអោយត្រជាក់នៅក្នុងតំបន់ អេក្វាទ័រ ព្រោះថា ប៉ូលទាំងពីរស្រូបយកកំដៅពីតំបន់
អេក្វាទ័រតាមរយៈបរិយាកាស និងមហាសមុទ្រ"។
ឧបសគ្គធំបំផុតរបស់ក្រុមអ្នកស្រាវជ្រាវនោះគឺ មនុស្សយើងមិនធ្លាប់បានធ្វើការពិសោធបាញ់
ជាតិគីមីដើម្បីបង្កើនភាពភ្លឺរបស់ពពក។ ប៉ុន្ដែ នាពេលខាងមុខ ពួកគេនឹងព្យាយាមធ្វើការពិ
សោធបែបនេះដោយប្រើកប៉ាល់មួយចំនួន បាញ់ជាតិអំបិលទៅក្នុងពពកនៅលើតំបន់ដែល
មានទំហំ ១០០គីឡូម៉ែត្រក្រឡា។

Gadian និងក្រុមការងារបាននិយាយថា ការបាញ់ជាតិគីមីមួយប្រភេទចូលទៅក្នុងពពកក៏អាច
ជួយកាត់បន្ថយការកើនឡើងនៃកំដៅផែនដី។ ប្រតិកម្មនេះនឹងស្ដែងចេញយ៉ាងច្បាស់នៅ
ប៉ូលទាំងពីររបស់ផែនដី ជាកន្លែងដែលកំពុងរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសនៃ
ធាតុ។
បើទោះជាយ៉ាងនេះក្ដី ក្រុមអ្នកវិទ្យាសាស្រ្ដនេះបានអះអាងថា ប្រការនេះមិនមែនជាវិធីសាស្ដ្រ
ដែលមានប្រសិទ្ធិភាពដើម្បីទប់ស្កាត់ការកើនឡើងនៃកំដៅផែនដីនោះទេ៕

ថៅកែ​កាស៊ីណូ​​ប្រុង​វេច​លុយ​​រត់ បុគ្គ​លិក​ជាង​១០០​នាក់​ព័ទ្ធ​ឃាត់​ខ្លួន​

ខេត្តស្វាយរៀង ៖ កាស៊ីណូ​រ៉ូ​យ៉ា​ល់ ​បាន​បិទ​ទា្វរ​ផ្អាក​ដំណើរការ​ ថៅកែ​វេច​លុយ​ប្រុង​រត់​ បុគ្គលិក​ជាង​១០០​នាក់​បណ្ដាក់​គា្ន​យាម មាត់​ទា្វរ​ចេញ​-​ចូល​ជុំវិញ​កាស៊ីណូ​មិន​ឱ្យ​ថៅកែ​ចេញ​​ដោយ​ទាមទារ​ឱ្យ​បើក​ប្រាក់ខែ​​ពួក​គេ​ដែល​ជំពាក់​ពីរ​ខែ​មក​ហើយ​។ ស្រប​ពេល​ដែល​កាស៊ីណូ​កំពុង​តែ​កកើត​ដូច​ផ្សិត​នៅ​លើ​ទឹកដី​ខេត្ដ​សា្វ​យ​រៀង​ក៏​មាន​កាស៊ីណូ​​ធំ​ៗ​មួយ​ចំនួន​បាន​បិទ​ទា្វរ​ផ្អាក​ដំណើរ​ការ​ទៅ​វិញ​។ ជាក់ស្ដែង​កាលពី​​វេលា​ម៉ោង​​១២​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ធ្នូ ២០១១ ​កាស៊ីណូ​រ៉ូ​យ៉ា​ល់​ដែល​មា​នទី​តាំង​នៅ​​ជាប់មាត់​ច្រក​ទា្វរ​អន្ដរជាតិ​បា​វិត​បាន​បិទ​ទា្វរ​​ផ្អាក​ដំណើរការ ដោយសារខាត​ទុន​ច្រើន​ពេក​។
តំណាង​បុគ្គលិក​កាស៊ីណូ​បានឱ្យ​ដឹង​ថា គ្រាន់​តែ​ផ្អាក​ដំណើរការ​ភ្លាម ​ថៅកែ​កាស៊ីណូ​ឈ្មោះ​ហេ រិច ជនជាតិ​ម៉ា​ឡេ​ស៊ី​បាន​ប្រមូល​យក​លុយ​ទាំង​អស់​ហាក់ដូច​ប្រុងរ​ត់ទៅ​ណា​អ​ញ្ចឹ​ង។​ សកម្ម​ភាព​នេះ​ធ្វើ​ឱ្យ​បុគ្គលិក​ទាំងអស់​ចំនួន​១៤៥​នាក់​ស្រី ៤៥​នាក់​ក្នុង​នោះ​ជនជាតិ​បរទេស​៥​នាក់​ស្រី​ម្នាក់​មានការ​ព្រួយ​បារ​ម្ភជា​ខ្លាំង​ ព្រោះថៅកែ​ជំពាក់​​​ប្រាក់ខែ​ពួក​គេ​២​ខែ​មក​ហើយ​មិន​ទាន់​បើក​ឱ្យ​​ទេ​ គិត​មក​ត្រឹម​យប់​ផ្អាក​ដំណើរការ​នេះ​។ បុគ្គលិក​កាស៊ីណូ​ទាំងស្រី​ទាំងប្រុស​បាន​បណ្ដាក់​​វេន​គា្ន​យាម​តាម​មាត់​ទា្វរ​ចេញ​-​ចូល​ជុំវិញ​​កាស៊ីណូ​​ទាំងកណ្តាលអធ្រាត្រ ព្រោះ​ខ្លាច​ថៅកែ​រត់​បាត់​គ្មាន​អ្នក​ណា​បើក​ប្រាក់​ខែ​ឱ្យ។ លុះ​​​រហូត​មក​ដល់​​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២២ ​ធ្នូ ថៅកែ​កាស៊ីណូបាន​សម្រុក​ចេញ​មក​ក្រៅ​បម្រុង​រត់​ តែ​ត្រូវ​បុគ្គ​​លិក​រារាំង​ ក៏​មាន​​ការ​ប្រទូស្ត​រ៉ាយ​គ្នា​ប្រមាណ​ជា​៣០​នាទី ទើប​​កម្លាំង​នគរបាល​អធិ​ការ​​​ក្រុង​បា​វិត​ចុះ​ទៅ​អន្ដរា​​គមន៍​​ហើយ​នាំ​ថៅកែ​នោះ​ចូល​ទៅ​ក្នុង​កាស៊ីណូ​វិញ។
ការ​ប្រទូ​ស្តរ៉ាយ​​នេះ​ពុំ​បណ្តាល​ឱ្យ​មាន​របួស​ស្នាម​ទៅ​លើ​ភាគី​ណា​មួយ​នោះ​ទេ ​ហើយ​ក៏​ពុំ​មាន​​ការ​ឃាត់​ខ្លួន​​បុគ្គ​លិក​កាស៊ីណូ​​ណា​ម្នាក់​នោះ​ដែរ៕  

បុរស​ក៏​ត្រូវ​គេ​រំលោភ​ដែរ!

ករណី​រំលោភ ​​តែង​កើត​មាន​ជា​ញឹកញាប់​ក្នុង​ប្រទេស​ ហ្ស៊ីមបាវ៉េ ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចម្លែក​នៅ​ពេល​នេះ​ គឺ​បុរស​ត្រូវ​ស្ត្រី​ចាប់​រំលោភ​ទៅ​វិញ។ ​នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Emirates 247។
របាយ​ការណ៍​ចុងក្រោយ​មួយ ​បាន​រាយការណ៍​ថា​ បុរស​ម្នាក់​បាន​ចោទ​ប្រកាន់​ទៅ​លើ​នារី​បី ​រូប​ពី​បទ​ដាក់​ថ្នាំ ​ប្លន់​ និង​រំលោភ​ក្នុង​ភាគ​ខាង​ត្បូង​ទីក្រុង Bulawayo។
តាម​ប៉ូលិស ​បាន​ឲ្យ​ដឹង​ថា ​​ករណី​រំលោភ​នេះ ​ជា​ករណី​ទី​ ៥​ហើយ​ដែល​កើត​មាន​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ​នេះ។
បុរស​វ័យ​ ២៦​ឆ្នាំ​ម្នាក់ ​បាន​និយាយ​ប្រាប់​ប៉ូលិស​ថា ​លោក​បាន​សុំ​ស្ត្រី​បី​នាក់​ជិះ​ដោយសារ។ ​នៅ​ពេល​ដែល​លោក​ឡើង​ឡាន​មិន​បាន​ប៉ុន្មាន​ផង​ ស្ត្រី​ទាំង​នោះ​បាន​យក​​កំណាត់​សំពត់​​ដែល​មាន​​​ថ្នាំ​សណ្ដំ​មក​គ្រប​មាត់ ​ហើយ​លោក​ក៏​សន្លប់​បាត់​ស្មារតី។ ​​នៅ​ពេល​ដែល​​លោក​ដឹង​ខ្លួន​ឡើង ​រាង​កាយ​របស់​លោក​ស្ថិត​ក្នុង​ភាព​អាក្រាត ​ហើយ​ស្ត្រី​ទាំង​នោះ​ប្ដូរ​វេន​គ្នា​រំលោភ​ទៅ​លើ​រូប​លោក។
ដោយ​គ្មាន​កម្លាំង​តបត ​ស្ត្រី​ទាំង​នោះ​ ថែម​ទាំង​យក​លុយ​របស់​លោក​អស់​ ២០០​ អឺរ៉ូ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ផង​ដែរ។ ​នេះ​បើ​តាម​ការ​រាយការណ៍​ពី​ប៉ូលិស។
រឿង​ស្រដៀង​គ្នា​នេះ​ បាន​កើត​ឡើង​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ​នៅ​ពេល​ដែល​​បុរស​អាយុ​ ២៥​ ឆ្នាំ​ម្នាក់​ ត្រូវ​ស្ត្រី ៤​នាក់​ ភ្ជង់​ឲ្យ​បម្រើ​តណ្ហា​របស់​ពួកគេ។ លើស​ពី​នេះ​ទៅ​ទៀត​ ករណី​មួយ​ផ្សេង​ទៀត​គឺ​បុរស​វ័យ ៣០​ឆ្នាំ​ម្នាក់​ត្រូវ​ស្ត្រី​បី​នាក់​ដាក់​ថ្នាំ​រំលោភ ​ហើយ​នារី​ពីរ​នាក់​ក្នុង​ចំណោម​នោះ​មាន​កាំ​ភ្លើង​ក្នុង​ដៃ។
ចំពោះ​ករណី​បុរស​ត្រូវ​បាន​ស្ត្រី​រំលោភ​នេះ ​មិន​ទាន់​មាន​ច្បាប់​ណាមួយ​​ត្រូវ​បាន​អនុម័ត​ប្រឆាំង​នឹង​សកម្មភាព​នេះ​ទេ​ក្នុង​ប្រទេស​នេះ៕

Wednesday, December 21, 2011

ព្រលឹងចុងសក់​ ព្រោះសាច់ជ្រូកបញ្ចេញពន្លឺ!

លោក Lee រស់នៅ​ក្រុងប៉េកាំង​បានភ័យស្ទើរលស់ព្រលឹង​ គ្រាដែល​មើលឃើញ​សាច់ជ្រូក​ដែល​ព្យួរក្នុងបន្ទប់​ ស្រាប់តែបញ្ចេញពន្លឺ​ដ៏ចម្លែកកណ្តាល​យប់អាធ្រាត។
លោក Lee ដែលដៃម្ខាង​យួរសាច់ជ្រូកពោលៈ ខ្ញុំចំណាស់នេះហើយៗ ក៏ជាលើកដំបូង​មើលឃើញ​បាតុភាពចម្លែកបែបនេះ។ គាត់​ប្រាប់ថា បានឃើញសាច់ជ្រូកនៅផ្សារ ជិតផ្ទះ កាលពីថ្ងៃទី៤ ធ្នូ កន្លងមក។
បើសម្លឹងពីខាងក្រៅ សាច់ជ្រូកទម្ងន់ ១ គីឡូក្រាមនេះ គ្មាន​សញ្ញាអ្វីចម្លែកអ្វីឡើយ។ ម្យ៉ាងទៀត ដោយសារជារដូវរងារ ហេតុនេះ គាត់មិនយក​ដាក់ក្នុងទូរទឹកកកឡើយ។
លោក Lee រំលឹក​ឡើងវិញថា នៅយប់ថ្ងៃទី៧ ធ្នូ លោកបាន​យកសាច់ដែលព្យួរក្នុងផ្ទះបាយ មកព្យួរក្នុងបន្ទប់​ ព្រោះខ្លាចកណ្តុរស៊ីអស់ ប៉ុន្តែដល់ពេល​ទាបភ្លឺ ថ្ងៃទី៨ គាត់បាន​តក់ស្លុត គ្រាដែល​ឃើញពន្លឺចម្លែក។ លោកពោលបន្តៈ ខ្ញុំភ័យពេក ក៏​លូក​ដៃ​ចុចកុងតាក់ភ្លើង ពេលនោះ ទើបដឹងថា ពន្លឺនេះចាំង​ចេញ​ពីដុំសាច់។
ជាការពិតណាស់ ពន្លឺចម្លែកចាំងចេញពីដុំសាច់​ដូចលោក Lee បាននិយាយ។ ដោយសង្ស័យថា សាច់ជ្រូក​ត្រូវ​គ្របដណ្តប់​ដោយសារធាតុ​ Fluoresent ក៏យកសាច់នោះ ទៅលាងសំអាត​ ប៉ុន្តែ​ក្រោយពេលយកចូលក្នុងបន្ទប់ងងឹត វា​នៅ​តែ​បញ្ចេញ​ពន្លឺ​ដដែល ហើយកាន់តែភ្លឺជាងមុនផង។
ចំណែកលោក Liu ជាអ្នកលក់សាច់វិញ បានឲ្យដឹងថាៈ ខ្ញុំយក​សាច់នេះពីកន្លែង​អត្តឃាត​ស្របច្បាប់ ហើយខ្ញុំប្រកបរបរនេះ ១០ឆ្នាំ ហើយ វាជាលើកដំបូង​ដែលជួបព្រឹត្តិការណ៍បែបនេះ។ នៅលើរានដាក់សាច់​ៗ ទាំងនោះ​សុទ្ធតែមាន​បោះ​ត្រា​សំ​គាល់​។
រីឯមន្រ្តីត្រួតពិនិត្យ​វិញ លើកឡើងថា ប្រហែលដោយសារ​សត្វទាំងនោះស៊ីចំណី​ដែលផ្ទុកសារធាតុ​ផូសហ្វ័រ លើសពីស្តង់ដា ឬ វាអាចឆ្លងមេរោគ។
ពុំទាន់មានបំណកស្រាយ​ច្បាស់លាស់​លើបាតុភូត​នេះឡើយ៕

កងកម្លាំង អេហ្ស៊ីប សុំទោស ចំពោះការវាយ ទៅលើស្រ្តី ជាបាតុករ

ខាយរ៉ូ៖ យោងតាម គេហទំព័រ Channel News Asia ចេញផ្សាយថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ ២០១១ នេះបានឲ្យដឹងថា យោធារបស់អេហ្ស៊ីប កាលពីថ្ងៃអង្គារ ទី២០ធ្នូ ម្សិលមិញនេះ បានសម្តែងនូវការ សោកស្តាយយ៉ាងខ្លាំង ចំពោះការវាយប្រហារ ទៅលើបាតុករជាស្រ្តី ហើយការប្រឆាំង នឹងក្រុម ទាហាននៅទីក្រុងខាយរ៉ូនេះដែរ បានឈានចូលថ្ងៃទី៥ហើយ គិតមកដល់ថ្ងៃអង្គារ ទី ២០ធ្នូ ម្សិលមិញនេះ។
ក្រុមទាហាន បានធ្វើការវាយទៅលើ បាតុករជាស្រ្តី ហើយភាគីម្ខាងទៀត ដែលមានអាវឆ្នូត បាន ទាញក្រណាត់ គ្របមុខ របស់បាតុករស្រ្តីទាំងនោះចេញ។
ប៉ុន្តែប៉ុន្មានម៉ោងក្រោយ ពេលដែលប្រធានផ្នែកនីតិក្រម របស់ប្រទេសបាន ច្រានចោលមន្ទិល សង្ស័យទៅលើភាព ដែលគួរឲ្យជឿបាន នៅពេលដែលគាត់និយាយថា ភាគច្រើន នៃពួកបាតុករ ត្រូវបានសម្លាប់ និងរងរបួសដោយសារការបាញ់នឹងកាំភ្លើង ទោះបីក្រុមទាហាន ទាំងនោះ បដិសេធថា មិនបានបាញ់ទៅលើពួកបាតុករ ទាំងនោះក៏ដោយ។
ក្រុមប្រឹក្សាជាន់ខ្ពស់ នៃកងកម្លាំងយោធា បានបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះ ហេតុការណ៍ ដែលបានកើតឡើងនៅខាងក្រៅសភា និង ការិយាល័យ គណៈរដ្ឋមន្រ្តីនោះមក៕

Tuesday, December 13, 2011

៥យ៉ាងដែលបុរសខ្លាច

ដុះក្បាលពោះ ចុះខ្សោយសមត្ថភាពស្នេហា សរិសាតម្ពែក ក្លិនក្លៀកប្លែកឆួលច្រមុះ ដុះក្បាលពោះស្អុយគឺជាអាការប្រាំប្រការ ដែលបុរសខ្លាចបំផុត ។ តែខេមរាមានវិធីសាស្រ្តអាច
អោយអ្នកទប់ទល់ជាមួយ បញ្ហានេះបាន ។
ក្បាលតម្ពែក
  បញ្ហាក្បាលតម្ពែក បណ្តាលមកពីមូលហេតុជាច្រើនយ៉ាង ដូចជាអាយុច្រើនអ័រម៉ូន ថេសថូស្តឺរ៉ូនឡើងខ្ពស់ខុសធម្មជាតិ ដែលបណ្តាលអោយខូចឫសសក់ និងជ្រុះសក់ ឬ ក្បាលតម្ពែក ចូរសាកល្បងប្រើឪសថធម្មជាតិដូចតទៅ :  
  ១-យកស្លឹកត្រកួន ឬស្លឹកត្រចៀកត្រាញ់
  មួយកា្តប់មកបុកពូតយកតែទឹក កក់ផ្អាប់លើសក់ប្រមាណ២០នាទី រួចចាំលាង ចេញ ។ អនុវត្តបែបនវប្រមាណ២សប្តាហ៍ អាចជួយដោះស្រាយបញ្ហាជ្រុះសក់ ដែល បណ្តាលមកពីមេរោគផ្សិត ។
  ២-ក្រូចសើច
  យកក្រូចសើចចាស់ពីរផ្លែ រោលភ្លើងអោយទន់ ហើយយកមកច្របាច់ជាមួយទឹក ក្តៅឧណ្ហៗ ។ ពេលត្រជាក់ហើយ យកវាទៅត្រងយកតែទឹកមកលាបបំពោកសក់អោយ សព្វក្រោយពេលងូតទឹករួច ។ ច្របាច់ឈ្លីម៉ាស្សាស្បែកក្បាលអោយឈាមរត់ស្មើមួយ ស្របក់ ចាំលាងទឹកសម្អាតចេញ ។ ធ្វើបែបនេះពីរដងមួយសប្តាហ៍ (បើប្រើទឹកលាង អង្ករជំនួសទឹកក្តៅរឹតតែប្រសើរ)
  ៣-ខ្ញីចាស់
  យកមើមខ្ញីចាស់ប្រមាណប៉ុនបាតដៃសាកអាំងភ្លើង ហើយដំអោយបែកដាក់ត្រាំទឹក ។ បន្ទាប់មកយកទៅដុសឈ្លីអោយសព្វក្បាល ទុកចោលប្រមាណ២០-៣០នាទីមួយថ្ងៃពីរដង ប្រមាណ ៣-៥ថ្ងៃ​ នឹងបានឃើញលទ្ធផលមិនខាន ។

យុវជន​បូលីវី​ធ្វើអត្តឃាតក្នុង​ទន្លេឱ្យត្រីទីឡាប្យាខាំស៊ី​រហូតស្លាប់


យុវជន​ម្នាក់អាយុ​១៨​ឆ្នាំ​ ខណៈ​ពេលស្រវឹង​ ក៏បានលោត​ពីលើ​នាវា​ចូល​ទៅ​ក្នុងទន្លេ​មួយ​នៅទីក្រុង​រ៉ូហ្សា​រីយ៉ូ ដេល​យ៉ាដា ​ចម្ងាយពី​ក្រុង​ឡាប៉ាស ​ភាគ​ខាងជើង​​ប្រទេស​បូលីវី ​ប្រហែល​៤០០ម៉ៃ​ល៍​ (ប្រហែល​៦០០គីឡូម៉ែត្រ) ហើយ​ក៏​​បានស្លាប់​ដោយសារ​​​ហ្វូង​ត្រី​​ទីឡាប្យាខាំ ។  លោក​ដេនៀល ​ហ្សាយ៉ាយ៉ា មន្ត្រីប៉ូលិស​ក្នុង​ទី​ក្រុង​គួយ៉ា​ រ៉ាមេរីន បានឱ្យ​ដឹង​ថា ​យុវ​ជន​​រូប​នេះ ហូ​រ​ឈាមរហូតស្លាប់ ក្រោយពី​ត្រូវ​ត្រីទី​ឡាប្បា​ខាំ​កាលពីថ្ងៃទី១ ធ្នូ កន្លងមក ប៉ុន្តែ​ប៉ូលិស​​ទើប​ទទួលរបាយការណ៍​​ពីស្ថានីយ​​វិទ្យុ​​​ក្នុង​ស្រុក​នៅថ្ងៃទី៧ ធ្នូ និង​សន្និដ្ឋានថា អាចជា​ការ​ព្យា​យាម​ធ្វើ​អត្តឃាត​​ព្រោះ​យុវជន​ម្នាក់នេះ​ជា​អ្នកនេសាទដែលស្គាល់​ភូមិ​សាស្ត្រនៅ​ក្នុងទន្លេ​​យ៉ាង​ច្បាស់ ។
​ត្រីទីឡាប្យាមាន​​រស់នៅក្នុងតំបន់​ទន្លេ​​អាម៉ាហ្សូន ទ្វីបអាមេរិក​ខាងត្បូង​ ហើយនៅ​ពេល​ធំពេញ​វ័យវា​អាច​មាន​ប្រវែង​១៤អ៊ីញ​ គឺ​ប្រហែល​​​៣៥​សង្ទីម៉ែត្រ​​​ និងមាន​ធ្មេញ​​មុតស្រួច​ដូច​ធ្មេញ​រណារ ។ ​​ពួកវា​នឹង​ដេញស៊ី​ចំណី​ជាហ្វូង​​ និង​រោម​ខាំ​ស៊ី​សាច់​​សត្វ​មានទំហំ​ធំៗ​​ដូចជា​ខ្លាត្រី​ជាដើម ដោយ​ចំណាយ​ពេលតែ​ប៉ុន្មាន​​វិនាទី​ប៉ុណ្ណោះ ៕

គ្រោង​សាង​សង់កាស៊ីណូ​កណ្តាល​ក្រុងហូជីមិញ

តាមទីភ្នាក់ងារ​ព័ត៌មាន​បរ​ទេស​​ផ្សាយឱ្យ​ដឹង​ថា ​ក្រុមហ៊ុន «ឡាស វេហ្គាស សេន» (Las Vegas Sands) ​ដែលជា​​ក្រុមហ៊ុនវិនិយោគ​ផ្នែក​កម្សាន្ត​​សប្បាយ​​​​និង​សេវាកម្មទេ​សចរណ៍​​ដ៏ធំ​​នៅ​សហ​រដ្ឋអាមេ​រិក ​​បានប្រកាស​​ផែនការ​សាងសង់​អគារ «ខុម​ផ្លេក»​​ផ្នែក​​ទេសចរណ៍​​ក្នុងទីក្រុង​ហូជីមិញ​​ប្រទេស​វៀតណាម ដោយ​ចំណាយ​ថវិកា​​២.០០០​លា​នដុល្លារ ។ អគារ​ខុមផ្លេក​ខាង​លើនឹងមាន​គ្រោង​ជា​រូប​នាវា​ ឬសំពៅ​ចំនួន២​គ្រឿង​ ស្ថិត​នៅ​ពីលើ​ផ្កា​​ឈូក​ដ៏​ធំ​ដែល​ជាទីតាំង​​សណ្ឋាគារ​ ភោជនីយ​ដ្ឋាន​ មជ្ឈមណ្ឌល​​ប្រជុំ​​ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ ស្ប៉ា​ ​រោងភាពយន្ត ​សារមន្ទីរ ​និងទីតាំង​​កម្សាន្ត ​សប្បាយ​ផ្សេង​ៗ​ទៀត ។ ក្រៅពី​នេះ ​អគារ​ខាង​លើ​​ក៏អាច​ប្រើប្រាស់​ជំនួស​​ពាក្យថា «កាស៊ីណូ»​ទៅ​ជា​ពាក្យថា «ទី​តាំង​លេងហ្គេម» ។
​លោក​សេលដុន ​អេឌ័រ​សុន ប្រធាន​ក្រុម ហ៊ុន «ឡាស វ៉េ​ហ្គាស សេន» បានប្រកាសពី​ផែនការ​វិនិយោគទុនខាងលើ ក្នុងអំឡុង​ពេល​ជួបពិភា​ក្សា​ជាមួយ​លោក​ឡេ ថាញ់​ហាយ ​លេខាធិការ​បក្ស​​ក្រុងហូជីមិញ​កាលពី​ថ្ងៃទី៧ ​ធ្នូ កន្លងទៅ ។​នៅពេលសាងសង់​រួចរាល់ ទីតាំង​ដ៏ធំនេះ​នឹង​ក្លាយ​ជានិមិត្ត​រូប​មួយរបស់​​ក្រុងហូជីមិញ​ ​និង​ជា​​​​​​​ប្រភព​​ទាក់​ទាញ​​ភ្ញៀវ​ទេស​ចរ​​ចូលទៅ​​កាន់ទីក្រុង​ដ៏ធំ​នៅ​ភាគ​ខាងត្បូង​​ ប្រទេស​វៀតណាមនេះ​​​បានកាន់​តែច្រើន ។
​ការ​បង្កើត​គម្រោង​​សាងសង់អគារ​ដ៏ស្កឹម​ស្កៃ​​ខាង​លើ ​ក្នុង​ក្រុង​​ហូជីមិញ​នេះចាត់ទុកថា ​ជាព្រឹត្តិការណ៍​​ដើរតាមគន្លង​នៅប្រទេស​សិង្ហបុរី​ដែលមានអគារ​ខ្ពស់ៗ​ប្រកប​ដោយ​កាស៊ីណូ និង​រមណីយដ្ឋាន​គួរឱ្យ​ទាក់ទាញ ​នៅអាស៊ី​ ៕

Sunday, December 11, 2011

​ផ្ញើរ​សារ​ជា SMS ទៅ​ទូទាំង​ពិភពលោក​ដោយ​មិន​អស់ប្រាក់​

យើង​ធ្លាប់​ដឹង​ហើយ​ថា​សារ​ជា SMS គឺ​កំពុង​ពេញនិយម​មិន​ថា​នៅ​ទីណា​ឡើយ ។ ប៉ុន្តែ​ផ្ញើរ SMS គឺជា​រឿង​មួយ​យ៉ាង​សាមញ្ញ​បំផុត​នៅក្នុង​ប្រទេស​, តែ​បើសិនជា​យើង​ផ្ញើរ​សារ​ជា SMS ទៅកាន់​អ្នកណា​ម្នាក់​នៅ​ក្រៅប្រទេស​វិញ តើ​អាច​ធ្វើ​បាន​ដែរឬទេ ? គឺ​បាន​
​ ​ជា​បឋម​យើង​ត្រូវ​ចូល​ទៅ​កាន់ Website មួយ​ឈ្មោះ http://www.sendsmsnow.com បន្ទាប់មក​យើង​បំពេញ​ពាក្យ (Register) ដើម្បី​ឲ្យ​យើង​មាន​សិទ្ធិ​ជា member បន្ទាប់មក​យើង​ត្រូវ​ដាក់​ឈ្មោះ​ដែល​យើង​ចង់​ប្រើ និង Password ដែល​យើង​ចង់​ដាក់ (Password ត្រូវ​ទុក​ក្នុង​ទី​ណាមួយ​ដែល​មាន​សុ​វត្ថ​ភាព​) ។​
​ ​បន្ទាប់ពី​យើង​បាន​ចូល​ជា​សមាជិក​ហើយ យើង​អាច​បញ្ជូន SMS ទៅកាន់​អ្នកណាម្នាក់​ក៏​បាន​ទោះ​នៅ​ទី​ណាក៏ដោយ ដោយ​គ្មាន​ចំណាយ​ប្រាក់​ឡើយ ហើយ​យើង​អាច​ប្រើ​បាន​ជា​រៀងរហូត​ទោះបី​បញ្ជូន​នៅក្នុង​ប្រទេស ឬ​ចេញទៅ​ប្រទេស​ក្រៅ​ក៏​ដោយ ។​
​ ​Website : www.sendsmsnow.com ប្រហែល​ជា​កន្លែង​តែ​មួយ​ប៉ុណ្ណោះ​ដែល​មិន​គិត​ប្រាក់​ក្នុង​ការបញ្ជូន SMS ទៅ​ឲ្យ​អ្នកណា​ម្នាក់ ក្រៅពី​នេះ​យើង​នៅ​អាច​បញ្ជូន​រូបភាព​បាន​ផងដែរ ។ អ្នកណា​ម្នាក់​ដែល​បានទទួល SMS របស់​យើង​អាច reply (​ឆ្លើយតប​) មក​យើង​វិញ​តាមរយៈ​ទូរស័ព្ទ​របស់​គាត់​ផ្ទាល់ ឯ​ចំណែក​យើង​ជា​អ្នក​បញ្ជូន​អាច​ឆែក​មើល​នៅក្នុង account របស់​យើង​បាន​គ្រប់ពេល​មិនតែប៉ុណ្ណោះ គេ​មាន send alert ចូលមកក្នុង email របស់​យើង​ឲ្យ​យើង​បាន​ដឹង​ផង​ដែរ ។​
​ ​នៅក្នុង Website នេះ​នៅ​មាន​អ្វីៗ​ផ្សេង​ទៀត​ជាច្រើន​ដែល​យើង​អាច​យកមក​ប្រើ​ការ​បាន​ក្នុង​ទូរស័ព្ទ​ដូចជា : រូបភាព​, Logo, Ringtone, ScreenSaver, Java games, Saxy mobite ...​៘

ឃ្មុំ​ជា​សត្វល្អិត​មាន​ប្រាជ្ញ​ខ្ពស់បំផុត​

ឃ្មុំ​មានកំណើត​មក​តាំងពី​ជាង ១១០​លាន​ឆ្នាំ​មកហើយ​, ប៉ុន្តែ​ទើបតែ​ប៉ុន្មាន​ពាន់​ឆ្នាំ​មុននេះ​ប៉ុណ្ណោះ ដែល​មនុស្ស​យើង​បាន​យល់ដឹង និង​ចេះ​ប្រើ​ពួកវា​ឲ្យ​មាន​ប្រយោជន៍ ។
​ ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ មាន​ព័ត៌មាន​ជាច្រើន​ត្រូវបាន​គេ​បំពង​ចេញពី​គ្រោះអាក្រក់​របស់​ឃ្មុំ ។ ចំនួន​ឃ្មុំ​ និង​សំបុក​ឃ្មុំ​បាន​ថយ​ចំនួន​ចុះ​ជា​លំដាប់ ការថយចុះ​ចំនួន​ឃ្មុំ​ពិតជា​រឿង​មួយ​គួរ​ឲ្យ​សោកស្តាយ​ណាស់​ ពីព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ត្រង់​ទៅលើ​វិស័យ​កសិកម្ម ដែល​ពឹងផ្អែក​មួយចំនួនធំ​ទៅលើ​ការងារ​របស់​ពពួក​ឃ្មុំ​ទាំងនោះ ។ ដូច​តួយ៉ាង​នៅ​ប្រទេស​អង់គ្លេស​ចំនួន​សំបុក​ឃ្មុំ​បាន​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​ជាង​ប្រទេស​ដទៃ​ឯទៀត​នៅក្នុង​អឺរ៉ុប ពីព្រោះ​ជាង​ពាក់កណ្តាល​នៃ​សំបុក​ឃ្មុំ​ត្រូវ​អន្តរាយ​លែងឃើញ​មាន​ទៀត ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ កន្លងមកនេះ ។
ក្នុង​សបា្តហ៍​កន្លងទៅនេះ​, មាន​សេចក្តីប្រកាស​មួយ​ត្រូវបាន​គេ​ធ្វើឡើង​ដោយបាន​ឲ្យ​ដឹងថា ការផលិត​ទឹកឃ្មុំ​បាន​កើន​ច្រើនឡើង​យ៉ាងខ្លាំង​, នេះ​បណ្តាលមកពី​អ្នក​ទើប​ចេះ​ចិញ្ចឹម​ឃ្មុំ​ដំបូង ។ បាននាំគ្នា​ចិញ្ចឹម​ឃ្មុំ ដើម្បី​សង្គ្រោះ​ការបាត់បង់​ពួកវា​, អ្នក​ទាំងនោះ​ចាប់ផ្តើម​បង្កើត​កន្លែង​ចិញ្ចឹម​ឃ្មុំ​តាម​ចំការ​របស់​ពួកគេ ។ ឃ្មុំ​មិនមែន​ត្រឹមតែ​ជា​កងទ័ព​ដែល​ជួយ​ធ្វើ​ឲ្យ​ដំណាំ​មាន​ផ្លែផ្កា​ឲ្យ​មនុស្ស​យើង​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកវា​គឺជា​ពពួកសត្វ​ដ៏​អស្ចារ្យ​បំផុត​នៅលើ​លោក​យើង​នេះ បើ​គ្មាន​ពួកវា​ទេ​ពិភពលោក​យើង​នេះ​អាច​ជួបប្រទះ​បញ្ហា​ធំ​មិនខានឡើយ ។​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ឃ្មុំ​អាច​រាប់​រហូតដល់​ប្រាំ​, រួច​បាន​បង្រៀន​ពួកវា​ឲ្យ​ចេះ​ស្វែងរក​កន្លែង​ដែល​គេ​បានដាក់​ចំណី​ឲ្យ​ពួកវា​ទៅតាម​កាល​វេលា​ដែល​បានកំណត់ ។ ឃ្មុំ​ដែល​ត្រូវបាន​គេ​យកមក​ពិសោធន៍​, អាច​ស្វែងរក​ទីតាំង​ដោយ​ការចងចាំ​របស់​វា​, វា​ចេះ​កត់ចំណាំ​ផ្លូវ​ទៅ ​និង​ផ្លូវ​ត្រឡប់​វិញ​ដោយ​ប្រើ​ទីតាំង​ផ្សេងៗ សម្រាប់​សំគាល់​ដោយ​ពួកវា​អាច​រាប់​ចំនួន​ និង​ចេះ​ចំណាំ​កន្លែង​បាន​យ៉ាងនេះ​ធ្វើ​ឲ្យ​គេ​សន្ម​ត់បា​ន​ថា​ឃ្មុំ​ពិតជា​សត្វ​ដ៏​មាន​ប្រាជ្ញា​បំផុត​បើ​ប្រៀបធៀប​ទៅ​និង​ទំហំ​ខ្លួន​របស់​វា ។ ពួកវា​ចេះ​ជ្រើសរើស​កន្លែង​សម្រាប់​កសាង​សំបុក​ថ្មី និង​ដឹងថា​ពេលណា​ត្រូវធ្វើ​សំបុក​ថ្មី ។ ពពួក​ឃ្មុំ​ខ្លះ​ចេញ​ស្វែងរក​ទីតាំង​ថ្មី​មួយចំនួន​ក្រោយមក​ពួកវា​នឹង​ជ្រើស​រើសយក​ទីតាំង​ណាមួយ​ជា​ប្រាកដ ហើយ​ការ​ជ្រើស​យក​ទី​មួយណា​នោះ គឺ​អាស្រ័យទៅលើ​សម្លេង​យល់ព្រម​ភាគច្រើន ចំនួន​លេខ​ខ្ពស់​សម្រាប់​កា​យល់ព្រម​នោះ​គឺ​១៥ (​កូរ៉ុម​) ។​
​ ​ឃ្មុំ​ដែលជា​អ្នកធ្វើការ (Workers) មាន​ប្រ​ម៉ោ​យ​អង់​តែ​ន​ដែល​ផ្គុំ​ឡើង​ដោយ​ប្រព័ន្ធ​រំញោច​ចំនួន​បី​ពាន់ (៣០០០) វា​អាច​ស្គា​ស់​ក្លិន​ចំនួន​ជាង​១៧០​យ៉ាង ទាំង​ក្លិន​ផ្កា​, ទឹកដម​ផ្កា​, ទឹក​, ជ័រ​ឈើ និង ក្លិន​ពិសេស​ម្យ៉ាង ៕

ឪពុក​ស្រវឹង​ឲ្យ​កូនស្រី​៩​ឆ្នាំ​បើក​ជំនួស !

វា​ជា​រឿង​មួយ​គួរ​ឲ្យ​ហួសចិត្ត នៅពេលដែល​ឪពុក​ស្រវឹង​លែង​អាច​បើក​បរបាន​ឲ្យ​កូនស្រី​ខ្លួន មាន​អាយុ​ត្រឹមតែ​៩​ឆ្នាំ បើកឡាន​ជា​ជំនួស​វិញ ។
​ ​បុរស​ម្នាក់​បាន​ផឹក​គ្រឿង​ស្រវឹង​ពេញ​មួយ​យប់​រហូត​មិនអាច​បើកឡាន​ទៅផ្ទះ​វិញ​បាន បាន​ឲ្យ​កូនស្រី​របស់ខ្លួន​បើក​ជំនួស​រួច​ចូលទៅ​ចាក់​សាំង​ក្នុង​ហ្គា​រ៉ា​ស​មួយ ហើយ​ត្រូវ​ចាប់ខ្លួន​នៅ​ទីនោះ​តែម្តង ។​
​ ​រឿងនេះ​វា​បាន​កើតឡើង​នៅវេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​៨ តុលា​នៅក្នុង​ក្រុង Detroit សហរដ្ឋអាមេរិក ។ រថយន្ត Vam ពណ៌​ក្រហម​នេះ​បាន​បើកចូលទៅ​កន្លែង​ចាក់​សាំង និង​ថត​បាន​ដោយ Camera របស់​កន្លែង​ចាក់​សាំង​នោះ នៅពេល​រថយន្ត​នេះ​កំពុងតែ​បើក​ចូលមក​កន្លែង​ចាក់​សាំង ។
​ ​បុរស​ស្រវឹង​ជ្រុល​នេះ​មាន​អាយុ​៣៩​ឆ្នាំ ឈ្មោះ Shawn weimer បាន​ដើរចូល​ទៅក្នុង​ហាង​លក់​ឥ​វ៉ាន់​ត្រង់​កន្លែង​ហ្គា​រ៉ា​ស់​សាំង​នោះ ជាមួយ​កូនស្រី​របស់គាត់ រួច​ប្រាប់​ទៅ​អ្នក​គិតលុយ​លក់​ឥ​វ៉ាន់​ថា � កូនស្រី​របស់គាត់​បាន​បើកឡាន​មកកាន់​ទីនេះ ព្រោះ​គាត់​ស្រវឹង​ពេក មិនអាច​បើក​បាន � ។ ពេល​ចេញពី​ទិញ​ឥ​វ៉ាន់​រួច​ដើរ​មកដល់​ខាងក្រៅ​គេ​ឃើញ​គាត់​រាំ​កាច់ចង្កេះ​ទៅតាម​សភាព​ជា​អ្នក​ស្រវឹង តែ​មិនមែន​ប្រើ​ក្បាច់​ស្រវឹង kungfu ទេ ។ ពេល​បើក​ចេញពី​ហ្គា​រ៉ា​ស់​សាំង​ត្រឡប់​ទៅវិញ​កូនស្រី​របស់គាត់​បើក​បាន​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ ក៏ត្រូវ​ប៉ូលិស​បញ្ឈប់​រួច​នាំមក​កន្លែង​ហ្គា​រ៉ា​ស់​សាំង​វិញ ដើម្បី​សួរ​ព័ត៌មាន​បន្ថែម ហើយក៏​ត្រូវ​ប៉ូលិស​ដាក់​ខ្នោះដៃ​ក្នុងពេលនោះ​តែម្តង ។​
​ ​បុរស​ស្រវឹង​រូបនេះ​បាន​សារភាពថា​គាត់​ធ្លាប់​ឲ្យ​កូនស្រី​គាត់​បើកឡាន​ជំនួស​បែបនេះ​ច្រើនដង​មកហើយ ទើបតែ​ភ្លាត់ស្នៀត​លើក​នេះ​តែប៉ុណ្ណោះ ៕​

ប៉ូលិស​ប្រើប្រាស់​ស្រា​បៀ​ដើម្បី​ចាប់​ពិរុទ្ធជន​

ប៉ូលិស​នៅ​ក្រុង Derbyshire បានរៀបចំ​គម្រោង​ចាប់​មនុស្ស​មាន​ពិរុទ្ធភាព មួយចំនួន​ដែល​ធ្លាប់បាន​រត់គេចខ្លួន មិន​ព្រម​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​នាពេល​កន្លង ។​
​ ​ភ្នាក់ងារ​សម្ងាត់ (​ប៉ូលិស​ស្លៀក​ស៊ីវិល​) បាន​ទាក់ទង​ទៅ​ក្រុមហ៊ុនស្រា​បៀ​មួយ​ដើម្បី​ប្រើប្រាស់​ទីកន្លែង​នោះ​ធ្វើជា​កន្លែង​សម្រាប់​រៀបចំ​អន្ទាក់ ម្យ៉ាង​ដើម្បី​ឲ្យ​ជន​ពិរុទ្ធភាព​នោះ ជឿជាក់ថា​ជា​រឿង​មួយ​ពិតប្រាកដ​មែន ។​
​ ​បន្ទាប់ពី​រៀបចំ​ទីកន្លែង​បាន​ត្រឹមត្រូវ​រួចរាល់​ហើយ គេ​បានរៀបចំ​ផ្ញើលិខិត​ចេញទៅ​ឲ្យ​អ្នក​ទាំងនោះ ដោយ​ប្រាប់​ពួកគេ​ថា បានទទួល​រង្វាន់​ជា​ស្រា​បៀ​ចំនួន​មួយ​ធុង​ដោយ​ស្រា​បៀ​នោះ​គឺជា​រង្វាន់​សម្រាប់​អ្នក​ដែលមាន​សំណាង​ត្រូវគេ​រើស​ឈ្មោះ​ចំ ដើម្បី​ទទួលបាន​ស្រា​បៀ​នោះ អ្នក​ត្រូវ​រង្វាន់​ត្រូវ​ទូរស័ព្ទ​ទៅកាន់​ក្រុមហ៊ុន​លក់​ស្រា​បៀ ដើម្បី​បញ្ជាក់​លេខ​ទូរស័ព្ទ​និង​អាសយដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ និង​ថ្ងៃ​ដែល​ត្រូវ​មក​ទទួល​រង្វាន់ ។​
​ ​នៅក្នុង​ប្រតិបត្តិការ​នេះ មាន​ពិរុទ្ធជន​ចំនួន ១៩​នាក់ បាន​ធ្លាក់​ចូលក្នុង​អន្ទាក់​របស់​ប៉ូលិស និង​បាន​ទូរស័ព្ទ​ទៅ​ចុះឈ្មោះ​ប្រាប់​លេខ​ទូរស័ព្ទ និង​អាសយដ្ឋាន​ដល់​ភ្នាក់ងារ​ប៉ូលិស​ដែល​បាន​ក្លែង​ធ្វើជា​អ្នក​ចាំ​ទទួល​ទូរស័ព្ទ ។​
​ ​បន្ទាប់ពី​បានកំណត់​ថ្ងៃខែ រួចរាល់​ប៉ូលិស​បាន​ត្រៀម​រួចជាស្រេច នៅឯ​កន្លែង​ដែល​ត្រូវ​ផ្តល់រ​ង្វាន់​ស្រា​បៀ​ឲ្យ​ដោយមាន​រៀបចំ​ធ្វើជា​រោង​មួយ សម្រាប់​ទទួលភ្ញៀវ​បីដូច​ជា​មែនទែន​ឲ្យ​អ្នក​មក​ចូលរួម​បានដឹង​ឡើយ ។​
​ ​បន្ទាប់មក​ពិរុទ្ធជន​ទាំង ១៩ នាក់ បាន​អង្គុយ​ចុះ​តាម​កន្លែង​ដែល​បានរៀបចំ​ទុកជាមុន​រួចរាល់​ហើយ​នោះ ភ្នាក់ងារ​ប៉ូលិស​រាប់សិប​នាក់​ក៏​ចាប់ផ្តើម​ព័ទ្ធចាប់​ជន​ទាំងនោះ​ដាក់​ខ្នោះដៃ​បញ្ជូន​ចូល​គុក​បាន​យ៉ាង​ងាយ​ដោយ​មិនចាំបាច់​ត្រូវ​ចំណាយពេល​តាមរក​ចាប់​ពួកគេ​ឡើយ ។​
​ ​ដោយ​ឃើញ​ពី​ប្រសិទ្ធភាព​នៃ​ល្បិច​នេះ ប៉ូលិស ក្រុង​នោះ​ត្រៀម​និង​រៀបចំ​ល្បិច​មួយចំនួនទៀត​ដើម្បី​ចាប់​អ្នកមាន​ទោស​ដែល​គេចខ្លួន​ផ្សេងៗ​ទៀត ។​
​ ​មេ​ប៉ូលិស​មួយរូប​បាន​និយាយថា "​តា​យ​រយៈ​ល្បិច​នេះ យើង​ចាប់បាន​ទាំង​អ្នកទោស ចំណាយ​អស់​តិច​បំផុត និង​អាច​ចាប់បាន​ពួកគេ​ក្នុង​ចំនួន មួយ​យ៉ាងច្រើន​ក្នុង​ថ្ងៃ​តែមួយ ។​

យុត្ដិធម៌​ដែល​អាច​ឈោង​យកបាន

នៅក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​ដ៏​សាហាវឃោរឃៅ​ជាច្រើន ឧក្រិដ្ឋកម្ម​ដែល​ប្រ​ព្រឹ​ត្ដ​ឡើង​ក្រោម របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជា​ឧក្រិដ្ឋកម្ម​ដ៏​ល្បី​ខ្ទរខ្ទារ​ទាំង​ក្នុង និង​ក្រៅប្រទេស​កម្ពុជា​។​

​     ប្រជាជន​កម្ពុជា​បាន​ស្គាល់​យ៉ាងច្បាស់​នូវ​ជន​ដែល​ទទួលខុសត្រូវ​ចំពោះ​អំពើ​សាហាវឃោរឃៅ ទ្រង់ទ្រាយ​ធំ​នេះ​។​នៅក្នុង ចំណោម​មេដឹកនាំ​ជាច្រើន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុងនោះ​មាន​អតីត មេដឹកនាំ​មនោគមន៍វិជ្ជា នួន ជា​, អតីត​ប្រមុខរដ្ឋ ខៀវ សំផន​, និង​អតីត​ឧ​ប​រដ្ឋមន្ដ្រី​ទទួលបន្ទុក ក្រសួងការបរទេស អៀង សារី ជា​បុគ្គល​ដែលមាន​អំណាច​ខ្ពស់​នៅក្នុង​របប​នោះ​។ ស្រប​ពេលដែល អតីត​មេដឹកនាំ​ទាំងអស់ នោះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ​តាមផ្លូវ​ច្បាប់ ដោយ​ផ្អែកលើ​ច្បាប់​ក្នុងស្រុក និង​ច្បាប់​អន្ដរជាតិ អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ក្រោម​បានចាប់ផ្ដើម​ពិចារណា​ពី​ការទទួលខុសត្រូវ ផ្នែក​សីលធម៌​របស់ខ្លួន ចំពោះ​ជនរងគ្រោះ​ដែល​បានទទួល​រងគ្រោះ​ដោយសារ​បទឧក្រិដ្ឋ​កម្ម​ដែល​ប្រ​ព្រឹ​ត្ដ ដោយ​ចេតនា និង​អ​ចេតនា​។

​    ​អង្គ​សវនាការ​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ប្រឆាំងនឹង​អតីត​មេ ដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ចំនួន​បី​រូប​ដែល​បានចាប់ផ្ដើម​ដំណើរ ការ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១១ បាន បើក​ទំព័រ​ថ្មី​សម្រាប់​ជនរងគ្រោះ និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ក្រោម​។ មេដឹកនាំ​ទាំងអស់​នោះបាន រស់នៅ​និង​ដើរហើរ​ដោយ​សេរីភាព​អស់​រយៈពេល​ជាង​សាមសិប​ឆ្នាំ​កន្លងមកហើយ ដែល​ធ្វើឱ្យ​ប្រជាជន កម្ពុជា និង​ប្រជាជន​តាម​បណ្ដា​ប្រទេស​ផ្សេងទៀត​ជុំវិញ​ពិភពលោក​មានការ​ខឹង​សម្បា​។ ម្យ៉ាងវិញទៀត ក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ក្ដីសង្ឃឹម​នៃ​ការទន្ទឹងរង់ចាំ​យុត្ដិធម៌​បែរជា​កាន់តែ​ស្ដួចស្ដើង​ទៅៗ ហើយ ប្រហែលជា​នឹងមិន​អាច​សម្រេចបាន ដោយមាន​មនុស្ស​មួយចំនួន​យល់ឃើញថា រដ្ឋាភិបាល​កម្ពុជា​មិនមាន ឆន្ទៈ​នយោបាយ​ពិតប្រាកដ​ក្នុងការ​ស្វែងរក​យុត្ដធ​ម៌​ជូន​ជនរងគ្រោះ ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ ទេ​។ បើទោះបីជា​មានការ​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហើយ​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ ក្រហម​ចំនួន​ប្រាំ​នាក់​ត្រូវបាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ក៏ដោយ ក៏​ទស្សនៈ​អវិជ្ជមាន​បែបនេះ​នៅតែ​កើតមាន ចំពោះ​ជនរងគ្រោះ​មួយចំនួន​ដដែល​។

កាលពីមុន មាន​មនុស្ស​មួយចំនួន​បាន​បញ្ចេញ​ទស្សនៈ​យល់ឃើញថា អង្គជំនុំជម្រះ​នឹងមិន​ចាប់ផ្ដើម​សវនាការ​ជំនុំជម្រះ​ឡើយ រហូតដល់​មេដឹកនាំ​ទាំងអស់នេះ​បាន​ស្លាប់​ដោយ រោគាពាធ​។ ប៉ុន្ដែ​ឥឡូវនេះ ពន្លឺ​នៃ​ក្ដីសង្ឃឹម​បានចាប់ផ្ដើម​មាន​ឡើងវិញ​ហើយ ខណៈពេលដែល​អង្គ​នីតិវិធី របស់​តុលាការ​បានចាប់ផ្ដើម​ដំណើរការ​កិច្ចការ​ជា​លក្ខណៈ​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់ខ្លួន​។
​មេដឹកនាំ​ខ្មែរក្រហម​បីនាក់​ឡើង​ផ្ដល់​សក្ខីកម្ម​

​    ​នៅក្នុង​អំឡុង​អង្គ​សវនាការ​រយៈពេល​បី​ថ្ងៃ​កន្លងមកនេះ លោកស្រី ជា លាង សហ​ព្រះរាជអាជ្ញា ជាតិ​បាន​អាន​សេចក្ដីសន្និដ្ឋាន​សង្ខេប​មួយ​ស្ដីពី​លក្ខណៈ​នៃ​ឧក្រិដ្ឋកម្ម​ដែល​ជនជាប់ចោទ​នីមួយៗ​គួរតែ​ដឹង ឬ មាន​ហេតុផល​ក្នុង​ការដឹងឮ​ក្នុង​សមាសភាព​របស់ខ្លួន​ជា​មេដឹកនាំ​។ ជា​ខ្លឹមសារ​សរុប លោកស្រី ជា លាង ដែលជា​សហ​ព្រះរាជ អាជ្ញា​ជាតិ និង​លោក អេ​ន​ឌ្រូ ខេ​លី ដែលជា​សហ​ព្រះរាជអាជ្ញា​អន្ដរជាតិ បាន​សង្កត់ ធ្ងន់ថា ទ្រឹស្ដី​សហកម្ម​ឧក្រិដ្ឋកម្ម​រួម​បាន​ដាក់ឱ្យ​ជនជាប់ចោទ​ទាំងបី​រូបនេះ​ជាប់ចោទ​ពីបទ​ចោទ ប្រកាន់​ព្រហ្មទណ្ឌ​ដែល​ក្នុងនោះ​រួមមាន ការជម្លៀស​ដោយ​បង្ខំ ការធ្វើជា​ទាសករ ការធ្វើ​បន្សុទ្ធកម្ម​ជា​ប្រព័ន្ធ និង​ទ្រង់ទ្រាយ​ធំ ការរៀប​ការ​ទាំង​បង្ខំ និង​អំពើ​ប្រល័យពូជសាសន៍​លើ​ក្រុម​ជនជាតិ និង​ក្រុម​សាសនា​។
​    ​យ៉ាងណាមិញ គ្មាន​មេដឹកនាំ​ណា​ម្នាក់​បានទទួល​ស្គា​ល់ពី​កំហុស​ជា​លក្ខណៈ​ប្រ​វ​ត្ដិ​សាស្ដ្រ​ដែល​ខ្លួន​បាន ប្រ​ព្រឹ​ត្ដ​នៅក្នុង​អំឡុងពេល​ដឹកនាំ​របស់ខ្លួន​នោះឡើយ​។ ផ្ទុយ ទៅវិញ មេដឹកនាំ​ទាំងអស់នេះ​បាន​លើកយក មូលហេតុ​មិនចេះចប់​ដើម្បី​ចោទសួរ​ដេញដោល​ទៅកាន់​សហ​ព្រះរាជអាជ្ញា​វិញ​។ នួន ជា បាន​លើក អំណះអំណាង​មួយ ចំនួន​មក​ប្រឆាំងនឹង​ព្រះរាជអាជ្ញា​វិញ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១១ ដោយ បាន​និយាយថា ដំណើរការ​កាត់ទោស​នេះ​គឺ​អ​យុត្ដិធម៌​។ នួន ជា បាន​អាន​អំណះអំណាង​របស់ខ្លួន ដែលមាន​ខ្លឹមសារ​ថា តុលាការ​បានត្រឹមតែ​ពិនិត្យ​មើល​រឿងរ៉ាវ​ប្រ​វ​ត្ដិ​សាស្ដ្រ​តែ​ម្ខាង​ប៉ុណ្ណោះ ដោយ​មិនបាន​សិក្សា​ពី​ឫសគល់​នៃ​ដើមហេតុ និង​ឥទ្ធិពល​នៃបដិ​វត្ដ​ន៍​ខ្មែរក្រហម​ឡើយ​។ ដោយ​អះអាង​បែបនេះ នួន ជា បាន​ប្រៀបធៀប​អង្គ​នីតិវិធី​នេះ​ទៅនឹង​ទស្សនៈ​មួយ​ដែលថា អង្គជំនុំជម្រះ “​មិនបាន​យក​ក្បាល និង កន្ទុយក្រពើ​មក​វិភាគ​នោះទេ តែ​បែរជា​យកតែ​ខ្លួន​ក្រពើ​មក​វិភាគ​ទៅវិញ​។​” អំណះអំណាង​របស់ នួន ជា បាន​ផ្ដោតទៅលើ​កត្ដា​ខាងក្រៅ​ដូចជា ការ​ឈ្លា​ន​ពា​របស់​វៀតណាម និង​ការ​ទម្លាប់​គ្រាប់បែក​របស់​សហរដ្ឋ អាមេរិក​ដែល​បានកើត​ឡើង​មុន​របប​គ្រប់គ្រង​របស់​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​។ នួន ជា បាន​បន្ដថា របប​កម្ពុជា​ប្រជាធិបតេយ្យ​មានការ​ប្ដេជ្ញា​ចិ​ត្ដ​យ៉ាង​មោះមុត និង​រឹងមាំ​ក្នុងការ​ការពារ និង​រារាំង​មិនឱ្យ​ប្រទេស​វៀតណាម​ឈ្លានពាន​ប្រទេស​កម្ពុជា​។ ប៉ុន្ដែ នួន ជា បែរជា​ភ្លេច​សួរ​ខ្លួនឯង​ឱ្យ ច្បាស់​ថា “​ហេតុអ្វី​”​បានជា​របប​គ្រប់គ្រង​របស់ខ្លួន​បានសម្លាប់​ប្រជាជន​កម្ពុជា​អស់​ជិត​ពីរលាន​នាក់​ទៅ វិញ​។
​    ​ដោយ​មិនបាន​ធ្វើការ​ឆ្លើយតប​ទៅនឹង​បទចោទប្រកាន់​នីមួយៗ​របស់​សហ​ព្រះរាជ អាជ្ញា អៀង សារី បាន​អាន​អំណះអំណាង​របស់ខ្លួន​នាពេល​ព្រឹក​ថ្ងៃទី​២៣ ខែ​វិច្ចិកា ឆ្នាំ​២០១១ ដោយ​និយាយថា ខ្លួន​មិន សម​នឹង​ត្រូវបាន​នាំមក​កាត់ទោស​នោះឡើយ​។ អំណះអំណាង​របស់ អៀង សារី ដែលមាន​ចំនួន ជិត​ពីរ​ទំព័រ​បាន​សង្កត់ធ្ងន់ថា “...​នៅ​ឆ្នាំ​១៩៩៦ ខ្ញុំ​បានទទួល​ព្រះរាជក្រឹត្យ​លើកលែងទោស និង​អភ័យ ទោស​ពី​អតីត ព្រះមហាក្សត្រ ន​រោ​ត្ដម សីហនុ​”​។ ប៉ុន្ដែ វា​គួរឱ្យកត់សម្គាល់​ដែរ​ថា ទឹកមុខ​របស់ អៀង សារី នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​សាលាដំបូង​បានបង្ហាញ​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​ដល់​អង្គ​សវនាការ​ទាំងមូល​។
​    ​ចំណែកឯ ខៀវ សំផន គឺជា​ជន​ទី​បី​ដែល​បាន​អាន​អំណះអំណាង​របស់ខ្លួន​នៅ​ថ្ងៃទី​២៣ ខែ​វិច្ចិកា ឆ្នាំ​២០១១ ហើយ​បាន​ចោទសួរ​សហ​ព្រះរាជអាជ្ញា​វិញ​ដោយបាន​លើកឡើងថា “...​កាលពី​ពីរ​ថ្ងៃមុន ខ្ញុំ​មាន​អារម្មណ៍​ខុសពី​អ្វីដែល​ខ្ញុំ​បាន​រំពឹងទុក​ជាមុន​... សហ​ព្រះរាជអាជ្ញា​បានត្រឹមតែ​ធ្វើការ​ចោទប្រកាន់់​ស្មាន តែប៉ុណ្ណោះ ដោយ​គ្មាន​ភ័ស្ដុតាង​ជា​សម្អាង ហើយ​លើកយក​បញ្ហា​នេះ​បន្ដិច នោះ​បន្ដិច​”​។ ខៀវ សំផន បានស្នើ​សុំឱ្យ​សហ​ព្រះរាជអាជ្ញា​លុប​បទចោទប្រកាន់​ទាំងនោះ​ចេញ ពីព្រោះ​គ្មាន​ឯកសារ​ណាមួយ​បាន អះអាងថា ខៀវ សំផន គឺជា​សមាជិក​គណៈ​មជ្ឈិម​ជា​ផ្លូវការ​នោះទេ​។ ខៀវ សំផន ថែមទាំង និយាយទៀតថា មុខតំណែង​ជា “​ប្រមុខរដ្ឋ​” គឺ​គ្រាន់តែ​ជា​មុខតំណែង​ក្លែងក្លាយ​តែប៉ុណ្ណោះ​។
​    ​ការលើកឡើង​ទាំងអស់​របស់​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ បានក្លាយ​ជាការ​អនុវត្ដ​សាមញ្ញ​ទៅ ហើយ​សម្រាប់​មេដឹកនាំ​ទាំងអស់នោះ ក្នុងការ​ព្យាយាម​គេចវេះ​ពី​ការ ទទួលខុសត្រូវ​រប​ស់​ខ្លួន​។ អ្វីដែល មេដឹកនាំ​ទាំងនោះ​គួរតែ​ដឹងខ្លួន​គឺថា ភាព​ផ្ដាច់ការ និង​ភាពជ្រុលនិយម​នៃ​របប​គ្រប់គ្រង​របស់ខ្លួន​ដែល បាន​បណ្ដាលឱ្យ​មានការ​ធ្វើ​បន្សុទ្ធកម្ម​ជា​ប្រព័ន្ធ និង​ជា​ទ្រង់ទ្រាយ​ធំ អាចជា​ហេតុផល​មួយ​ក្នុងចំណោម ហេតុផល​រាប់មិនអស់​ផ្សេងទៀត​ដែល​បាន​ដឹកនាំ​ឱ្យ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នេះ​បំផ្លិចបំផ្លាញ​គ្រប់​វិស័យ ទាំងអស់​របស់​ប្រទេសជាតិ​ខ្លួន ហើយ​ថែមទាំង​បានសម្លាប់​ប្រជាជន​កម្ពុជា​ប្រមាណ​ជិត​ពីរលាន​នាក់ ទៀតផង​។

​    ​ជាក់ស្ដែង របប​នេះ​បាន​សាបព្រោះ​គ្រាប់ពូជ​នៃ​ភាពជា​សត្រូវ ដោយ​របប​នេះ​បាន ធ្វើឱ្យ​ទំនាក់ទំនង រវាង​ជនរងគ្រោះ និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ប្រឈមមុខ​នឹង​បញ្ហា​។ ដោយបាន​ឆ្លងកាត់​នូវ​កិច្ច​ខំ ប្រឹងប្រែង​ជាច្រើន​បែប​ដើម្បី​ផ្សះផ្សា​រវាង​ជន រងគ្រោះ និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ចាប់តាំងពី​ការ ដួលរលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​១៩៧៩​មក ទាំង​ជនរងគ្រោះ និង​អតីត​កម្មាភិបាល​ខ្មែរ ក្រហម​ថ្នាក់ក្រោម​បាន​ចូលរួម​ជាមួយគ្នា​ដើម្បី​តាមដាន​ដំណើរការ​កាត់ទោស​តាមផ្លូវ​ច្បាប់ ប្រឆាំងនឹង មេដឹកនាំ​ទាំងអស់នោះ​។ នេះ​គឺជា​ដំណើរការ​ដ៏​សំខាន់​មួយ ដើម្បី​បង្ហាញ ឱ្យឃើញថា ភាគី​ទាំងពីរ​នេះ ទាំង​ជនរងគ្រោះ និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ ក្រោម​កំពុងតែ​រួបរួមគ្នា ដើម្បី​ប្រឆាំងនឹង​អំពើ ប្រល័យពូជសាសន៍​។

​ការរួមបញ្ចូល​គ្នា​នូវ​ភាពខុសគ្នា​

​ពាក្យ “​ប្រល័យពូជសាសន៍​” បើ​ប្រែ​សម្រួល​តាមផ្លូវ​ច្បាប់​គឺ​សំដៅ​ទៅលើ​ឧក្រិដ្ឋកម្ម​ដែល​បានកើត ឡើង​នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​ពិភពលោក​។ មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក៏​ត្រូវបាន​នាំខ្លួន មក​កាត់ទោស​ដោយ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ ដោយ​ក្នុងនោះ​រួមមាន អំពើ​ប្រល័យពូជសាសន៍ ប្រឆាំង​ជនជាតិ​វៀតណាម (​រួមបញ្ចូល​ទាំង​ជនជាតិខ្មែរ​កម្ពុជា​ក្រោម​) និង​ជន​ជាន​ចាម ដែល​ជនជាតិ​ចាម មាន​ចំនួន​ច្រើន​ស្ថិតក្នុង​លំដាប់​ទី​ពីរ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​។ ការលំបាក​វេទនា​ដែល​បង្កឡើង​ដោយ ភាព​សាហាវឃោរឃៅ​នៃ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​នៅ​របប​នោះ​មិនត្រូវ​បាន​និយាយ​ចេញ​ឡើង ហើយ ការ​លាក់ទុក​នូវ​ការឈឺចាប់​ទាំង អស់នោះ បាន​បង្ក​ឱ្យ​ជនរងគ្រោះ​ជួបប្រទះ​នូវ​ការ​ក្រៀម​ក្រំចិត្ដ និង​ការពិបាក​ក្នុង​ចិ​ត្ដ​។ ការពិបាក​ក្នុង​ចិ​ត្ដ​ដែល​អ្នក​ដែល​រស់រានមានជីវិត​បាន​ញំនាំ​មកជា​មួយ​បាន​បង្កឡើង ជា​បញ្ហា​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ បន្ទាប់ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួលរលំ​។ មិន ថា​តិច​ឬក៏​ច្រើន វា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​បុគ្គល​និង​បុគ្គល ជាពិសេស​ទំនាក់ទំនង​រវាង​ជន​រង គ្រោះ និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ក្រោម​។ អំពើ​ប្រល័យពូជសាសន៍​បាន​កាត់ផ្ដាច់​នូវ​ការ​ទំនាក់ ទំនង​របស់​ពួកគាត់ ទាំង​ផ្នែក​ស្មារតី ក៏ដូចជា​ការចូលរួម​នៅក្នុង​សង្គម​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ នៅ ពេលដែល​ពេលវេលា​បាន​កន្លងផុត​យូរ​ទៅ ការប្រែប្រួល​នឹង​អាច​កើតមាន​។ ការ ប្រែប្រួល​នោះ គឺអាច មើលឃើញ​ជាក់ស្ដែង​ថា វា​ប្រែប្រួល​ពី​ការរើសអើង​រវាង “​ពួកយើង​” និង “​ពួកគាត់​” ត្រួវបាន​កាត់ បន្ថយ​។​

​ក្នុងន័យនេះ អំពើ​ប្រល័យពូជសាសន៍ ហាក់ដូចជា​បាន​ជួយ​ផ្សះផ្សា ដោយបាន​រួម បញ្ចូល​នូវ​ភាពខុសគ្នា ដែល​ធ្លាប់​កើតមាន​កាលពីមុន​។ លោកស្រី ប៊ុត គី​មុន្នី ដែលជា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម មកពី​ខេត្ដ​បាត់ដំបង បានបង្ហាញ​ពី​ការអត់ឱន​របស់គាត់​ចំពោះ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ក្រោម ដោយ​និយាយថា ពួកគាត់​គ្រាន់តែ​អនុវត្ដ​ន៍​តាម​បង្គាប់​របស់គេ​នោះទេ​។ គាត់​បានធ្វើ​ការសម្ដែង​មតិ​នេះ ចេញមក ដោយ​មិនបាន​ដឹងថា លោក ឈឹម ផន ដែល​កំពុង​អង្គុយ​នៅក្បែរ​គាត់​នោះ គឺជា​អតីត​ក​ម្មា​ភិ​- បាល​ខ្មែរក្រហម​នោះទេ​។ ជា​ញឹកញាប់ លោក ឈឹម ផន បាន​សម្លឹង​ទៅ​មើល​ពិ​ដាន​ខាងលើ ហើយ​ទឹកមុខ​របស់គាត់​ហាកដូចជា​សប្បាយរីករាយ នៅពេលដែល​គាត់​បាន​ស្ដាប់ឮ​មតិ​របស់​អ្នកចូលរួម ផ្សេងទៀត​បានលើកឡើង​។ ទោះបីជា​លោក ឈឹម ផន មិនបាន​និយាយ​អ្វី​ក៏ដោយ ក៏​ប្រពន្ធ​របស់គាត់ ដែល​បានមក​ជាមួយ​គាត់ បាន​ងក់ក្បាល​យល់ព្រម​ទៅនឹង​មតិ​ដែល​អ្នកចូលរួម​ផ្សេងទៀត​បានលើកឡើង ហើយ​គាត់​បាន​ខ្សឹប​តិចៗ​ថា “​វា​ត្រឹមត្រូវ​ហើយ​”​។​

​ក៏ប៉ុន្ដែ សំណួរ​ដែល​ប្រឈមមុខ​សម្រាប់​គាត់​នោះ​ត្រូវបាន​លើកឡើងថា​តើ កម្មាភិបាល​ខ្មែរក្រហម ថ្នាក់ក្រោម​អាចធ្វើ​លើសពី​បញ្ជា​មេ​របស់គេ​ដែរឬទេ ពីព្រោះថា​អ្នក​ទាំងនេះ​អាច​ត្រូវបាន​ជំរុញ​ឱ្យ​ប្រ​ព្រឹ​ត្ដ ទង្វើ​ទាំងអស់នោះ​ដោយ​ការ​លោភលន់ ការ​ច្រណែន ឬ ការសង​សឹក​។ អ្នកចូលរួម​ទាំង​៣០​នាក់ ស្ថិតនៅក្នុង​សភាព​ស្ងប់ស្ងៀម​មួយរយៈ នៅមុន​ពេលដែល លោកស្រី មុន្នី បន្ដទៀតថា ប្រ​សី​ន​បើ​ដូច្នេះ មែន​នោះ អ្នក​ដែល​រស់រានមានជីវិត​មាន​សិទ្ធិ​ខឹង​អតីត​កម្មាភិបាល​ថ្នាក់ក្រោម​ទាំងនោះ​។ ក៏ប៉ុន្ដែ​លោក សួន សុខ​ខេន ដែល​បច្ចុប្បន្ន​ជា​ចៅ​សង្វា​ត់រង​ទី​១ របស់​សង្កាត់​ស្វាយប៉ោ  ខេត្ដ​បាត់ដំបង និង លោក គង់ វត្ថា ជា​អនុប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ដ​បាត់ដំបង បាន​លើក ឡើងថា យ៉ាងហោចណាស់​ក៏មាន​អតីត កម្មាភិបាល​ថ្នាក់ក្រោម​មួយចំនួន​បាន​ប្រ​ព្រឹ​ត្ដ​អំពើរ​ព្រៃផ្សៃ​តាម​ចិ​ត្ដរបស់​ខ្លួន​ដែរ​។ ប៉ុន្ដែ​កម្មាភិបាល​ជា ច្រើន ដែល​រួមមាន​ទាំង លោក ឈឹម ផន ផង​នោះ ត្រូវតែទទួលស្គាល់​រឿងនេះ និង​បង្ហាញ​ពី​ការ សោកស្ដាយ​ចំពោះ​រឿង​អាក្រក់​ដែល​ខ្លួន​បាន​ប្រ​ព្រឹ​ត្ដ​។ យោងតាម​បទសម្ភាសន៍​ជាមួយនឹង​អតីត កម្មាភិបាល​ខ្មែរក្រហម ចំនួន​៣​នាក់ និង​អ្នក​រស់រានមានជីវិត​៨​នាក់ ពួកគាត់​បាន លើក ឡើង​នូវ​ឃ្លា​មួយ​ថា ពៀរ​រំងាប់​ដោយ​ការមិន​ចងពៀរ​។ ឃ្លា​នេះ​បង្ហាញថា គាត់​មិន​ចង់ ឃើញ​មេដឹកនាំ​ខ្មែរក្រហម​ថ្នាក់ក្រោម លើកលែងតែ​ជនជាប់ចោទ​នៅ​តុលាការ​ខ្មែរ ក្រហម​សព្វថ្ងៃ ទទួល​ការកាត់ទោស​នោះទេ​។ គាត់​បាន បង្ហាញ​ពី​ការរៀបចំ​ខ្លួន​អត់​ទោស​ឱ្យ​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ក្រោម ដែល​ការទទួលខុសត្រូវ​ខាង ផ្នែក​សីលធម៌ របស់​ពួកគាត់​អាច​ទទួលយកបាន​។ 

​ការទទួលខុសត្រូវ​ផ្នែក​សីលធម៌​របស់​អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ក្រោម​

​រហូតមកដល់​ពេលនេះ មាន​មេដឹកនាំ​ខ្មែរក្រហម​៣​នាក់ នួន ជា​, អៀង សារី​, ខៀវ សំផន មិនដែល ទទួលស្គាល់​ការស្លាប់​របស់​ប្រជាពលរដ្ឋ​ជាង​ពីរលាន​នាក់ និង​រឿង​រ៉ាង​ឈឺចាប់​យ៉ាងច្រើន​របស់​ជនរងគ្រោះ ដែលជា​លទ្ធផល​នៃ​របប​នេះ​នោះទេ​។ ហេតុ​ដូច្នេះហើយ កិច្ចដំណើរការ​ផ្លូវច្បាប់​របស់​សាលាក្ដី​ខ្មែរក្រហម បាន​ក្លាយទៅជា​មធ្យោបាយ​ចុងក្រោយ​មួយ ក្នុង​ការជំរុញឱ្យ​មេដឹកនាំ​ខ្មែរក្រហម​ទទួលទោស​កំហុស​របស់​ខ្លួន តាមរយៈ​ភ័ស្ដុតាង​ដាក់បន្ទុក​ដ៏​ច្រើន​លើសលប់​។ តែ​ទោះជា​យ៉ាងណា ក៏ ដោយ មិនមែន​មនុស្ស​ទាំងអស់គ្នា សុទ្ធតែ​មានការ​ចាប់អារម្មណ៍​ចំពោះ​សវនាការ​នេះឡើយ​។
 ក្នុងចំណោម​ប្រជាជន​៣០​នាក់ ដែល​ត្រូវ បាន​អញ្ជើញ​ឱ្យ​ចូលរួម​សវនាការ​តាមរយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ភី ភួ​ន ឈ្មោះ​ប​ដិ​វត្ដ​ន៍ ចៀម អតីត​និ​រ​សារ​របស់ អៀង សារី បាន​ប្រាប់​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ថា គាត់ ពិតជា​មិន​ពេញចិត្ដ​ចំពោះ​ការចោទប្រកាន់​របស់​តុលាការ​ទៅលើ​អតីត​ចៅ​វាយ​នាយ​របស់គាត់​ឡើយ​។ ផួន ដែលជា​ជនជាតិភាគតិច​ចា​រាយ បានសម្រេច​ចិ​ត្ដ​មិន​ចូលរួម​ស្ដាប់​សវនាការ​នៅ​ថ្ងៃទី​២ ហើយ ក៏​ត្រឡប់ទៅផ្ទះ​នៅក្នុង​ស្រុក​ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ​វិញ​។ គាត់​បាន​ប្រាប់​បុគ្គលិក​មជ្ឈមណ្ឌល ឯកសារ​កម្ពុជា​ថា គាត់​មានធុរៈ​បន្ទាន់​នៅឯ​ផ្ទះ​។

​តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​មានការ​លើកឡើងថា មនោគមន៍វិជ្ជា គោលនយោបាយ អំពើ​ផ្ដាច់ការ និង​ជ្រុលនិយម​បាន​ជំរុញ​ឱ្យ​កម្មាភិបាល​ថ្នាក់ក្រោម របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​សម្លាប់​គ្នាឯង​ទៅវិញ ទៅមក និង​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​។ កេរដំណែល​របស់រប​ប​កម្ពុជា​ប្រជាធិបតេយ្យ​បានធ្វើឱ្យ​អតីត កម្មាភិបាល​ខ្មែរក្រហម​ភាគច្រើន​មានការ​សោកស្ដាយ និង​វិប្បដិសារី​ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ប្រ​ព្រឹ​ត្ដ​។ ឈឹម ផន ដែល​អញ្ជើញ​មកពី​ស្រុក​ម៉ាឡៃ​បានលើកឡើង​នៅក្នុង​បទសម្ភាសន៍​ថា ដោយសារ​តែមាន​បញ្ជា​ពី មេ​របស់គាត់ ទើប​ធ្វើឱ្យ​គាត់​សម្លាប់​គូស្នេហ៍​មួ​យ​គូ​នៅ មុខ​វត្ដ​ព្រះនេត្រព្រះ​។ ឈឹម ផន បាន​និយាយថា ៖ “​សំអាត ជា​អ្នកបញ្ជា​ឱ្យ​ខ្ញុំ​សម្លាប់​គូស្រករ​នោះ​។ នៅក្នុង​កិច្ចប្រជុំ​នៅពេលដែល​ព្រឹ​ត្ដ​ការណ៍​នោះបាន កើតឡើង ប្រជា ជន​រាប់ពាន់នាក់​នៅក្នុង​ឃុំ​ព្រះនេត្រព្រះ​ទាំងមូល​ត្រូវបាន​កោះហៅ​ឱ្យមក​ធ្វើជា​សាក្សី​ក្នុង ការសម្លាប់​គូស្នេហ៍​មួយគូ​នេះ​។ ការដាក់ទោស (​ដែល​ខ្មែរក្រហម ចាត់ទុកថា​ជា​តុលាការ​ប្រជាជន​) ត្រូវ ធ្វើឡើង​ដើម្បី​ព្រមាន​ដល់​អ្នក​ដទៃទៀត ដើម្បី​កុំឱ្យ​ប្រ​ព្រឹ​ត្ដ​ខុស​ដូច​គូស្នេហ៍​មួ​​យ​គូ​នេះ បើ​មិន​ដូច​ច្នោះ​ទេ នឹងមាន​វាសនា​ដូចជា​គូស្នេហ៍​មួ​យ​គូ​នោះ​អ៊‌ីចឹង​ដែរ​។
លោក ឆាំង យុ ដែល​កាលនោះ​មាន​អាយុ​១៤​ឆ្នាំ ហើយ​ស្នាក់នៅ​ត្រឹមតែ​ជាង​១០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​កន្លែង​សម្លាប់​នៅក្នុង​ភូមិ​ត្រញំង​វែង ក៏ត្រូវ​បាន​ហៅ​ឱ្យ ទៅ​ចូលរួម​កិច្ចប្រជុំ​នោះដែរ ហើយ​លោក​បានឃើញ​ការសម្លាប់​នោះ​ដោយផ្ទាល់​ភ្នែក​ផងដែរ​”​។ ក្រោយ មក ឈឹម ផន បាន​លើកឡើងថា បន្ទាប់ពី​ធ្វើតាម​បញ្ជា​ហើយ គាត់​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​នៅពេល ដែល​រំឭក​ដល់​ព្រឹ​ត្ដ​ការណ៍​ដ៏​គួរឱ្យ​រន្ធត់​នោះ​។ ក្រោយពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួលរលំ គាត់​រស់នៅ ដោយមាន​ការភ័យខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់គាត់​។ គាត់​បាន​រត់ចេញ​ជាមួយ​កងកម្លាំង​រត់ចោល ជួរ​របស់​ខ្មែរក្រហម ហើយ​មិនបាន​ត្រឡប់មក​ស្រុក​ព្រះនេត្រព្រះ​វិញ​ទេ រហូតដល់​សព្វថ្ងៃនេះ​។

​បើទោះបីជា​តុលាការ​ប្រជាជន​ប​ដិ​វត្ដ​ន៍​បាន​កាត់ទោស​កំបាំងមុខ ប៉ុល ពត ដែលជា​នាយករដ្ឋមន្ដ្រី​របស់ របប​កម្ពុជា​ប្រជាធិបតេយ្យ និង អៀង សារី នៅ​ខែសីហា ឆ្នាំ​១៩៧៩ ក៏ដោយ ក៏​មិន​ដែលមាន វិធានការ​ផ្លូវច្បាប់​ជាក់លាក់​ណាមួយ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​កម្មាភិបាល​ថ្នាក់ក្រោម​នោះទេ​។ បើទោះជា​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ក្រោម​ជាច្រើន ដែល​រួមមាន​ទាំង ឈឹម ផន ផង​បាន​យល់ឃើញថា ពួកគេ​គួរតែ មាន​ការទទួលខុសត្រូវ​ផ្នែក​សីលធម៌​ចំពោះ​ទង្វើ​ដែល​ពួកគេ​បាន​ប្រ​ព្រឹ​ត្ដ​។ ឈឹម បាន​និយាយ ថា ៖ “...​បើទោះបីជា​អ្នក​ដែល​ទទួលរង​គ្រោះ​ដោយ​ព្រឹ​ត្ដ​ការណ៍​នោះ​ស្ដី បន្ទោស និង​វាយប្រហារ មកលើ​ខ្ញុំ ខ្ញុំ​នឹងមិន​ខឹង​ឡើយ​។ នៅក្នុង​ចិ​ត្ដរបស់​ខ្ញុំ ខ្ញុំ​មិនបាន​ប្រ​ព្រឹ​ត្ដបទ​ល្មើស​ដោយ​ចេតនា​ផ្ទាល់​របស់ខ្ញុំ​ឡើយ​... បើទោះបី​ជាមាន​មនុស្ស​ម្នាក់​ដែល​ដុត​រោល​ដោយ​កំហឹង វ៉ៃ និង​ទាត់​ធាក់​ខ្ញុំ​។ ខ្ញុំ​នឹងមិន​តដៃ​ឡើយ​”​។  ឈឹម ផន បាន​និយាយថា ការធ្វើ​បែបនេះ​គឺជា​ការទទួលខុសត្រូវ​ខាង​ផ្នែក​សីលធម៌​ចំពោះ​ទង្វើ​ដែល​គាត់ បាន​ប្រ​ព្រឹ​ត្ដ​។

​បញ្ហា​ដែលថា “​វា​ជាការ​បញ្ជា​របស់​ថ្នាក់លើ​” គឺជា​ប្រយោគ​ដ៏​សាមញ្ញ​មួ​យ ដែល​កម្មាភិបាល​ខ្មែរក្រហម ថ្នាក់ក្រោម​បាន​យកមកប្រើ​ប្រាស់​ដើម្បី​បន្ធូរ​ប​ន្ធ​យ​ទោស កំហុស​របស់​ខ្លួនឯង​។ លោក សេង ចុន មកពី​ខេត្ដ​កំពង់ឆ្នាំង និង លោកស្រី មុត គី​មុន្នី មកពី​ខេត្ដ​បាត់ដំបង ទទួលស្គាល់​ការលើកឡើង​នេះ ប៉ុន្ដែ នៅតែ​មិនអាច​អត់ឱន​ឱ្យបាន ប្រសិនបើ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ប្រ​ព្រឹ​ត្ដ​ឡើង​ដោយ​កំហឹង​ផ្ទាល់ របស់ ខ្លួន និ​ង​ដោយ​ចេតនា​ផ្ទាល់ខ្លួន​។ ទាក់ទង​នឹង​បទឧក្រិដ្ឋ​របស់​កម្មាភិបាល​ថ្នាក់ក្រោម​នៅតែមាន ភាពមិនច្បាស់លាស់​ក្នុង​ទម្រង់​រូបភាព​ជាច្រើន​។ ជាការ​តបស្នង​វិញ ឈឹម ផន បានជ្រើសរើស មធ្យោបាយ​ខាង​សាសនា ដើម្បី​បនស្រន់​ទៅដល់​គូស្នេហ៍​ទាំងពីរ​នោះ​។ ជាច្រើនលើក​មកហើយ ឈឹម ផន បាន​លើកឡើងថា ការចូលរួម​សវនាការ​នេះ​មាន​ប្រយោជន៍ ហើយ​បានធ្វើឱ្យ​គាត់​មាន​អារម្មណ៍​ធូរស្បើយ ដោយសារតែ​គាត់​បាន បង្ហាញ​ប្រាប់​សាធារណជន​ពី​ទោសកំហុស​របស់គាត់ ដែល​ពីមុនមក​គាត់​មិនដែល បាន​និយាយ​ជា​សាធារណៈ​នោះទេ ចាប់តាំងពី​ពេលដែល​គាត់​បាន​ប្រ​ព្រឹ​ត្ដបទ​ល្មើស​នោះមក​។
​សេចក្ដី​បញ្ចប់

​អ្នកចូលរួម​ភាគច្រើន​យល់ឃើញថា ទស្សនកិច្ច​ចូលរួម​អង្កេត​មើល​សវនាការ​លើក​នេះ​មិន​ត្រឹម​តែមាន សារសំខាន់​នោះទេ តែ​ថែមទាំង​ជំរុញឱ្យមាន​ការទទួល​ខុសត្រូវ​ទៀតផង​។ ជាងនេះទៅទៀត គាត់ មានការ​ពេញចិត្ដ​ក្នុងការ​ស្វែងយល់​ពី​ខាង​ផ្នែក​សីលធម៌​គ្នា​ទៀតផង​។ នៅពេលដែល​សួរ​ពី​ការចូលរួម តាមដាន​សវនាការ​ជាមួយនឹង​អតីត​កម្មាភិបាល​ខ្មែរក្រហម អ្នក​រស់រានមានជីវិត​៦​នាក់ មកពី​ខេត្ដ​បាត់ដំបង បាន​និយាយថា ការធ្វើ​បែបនេះ​គឺជា​រឿង​ល្អ​មួយ ហើយ​គាត់​ទាំងអស់គ្នា​មិនមាន​អារម្មណ៍​រើសអើង​ចំពោះ អតីត​កម្មាភិបាល​ខ្មែរក្រហម​ទាំង​នោះទេ​។ គាត់​ទាំងអស់​ស្នាក់នៅ ធ្វើដំណើរ និង តាមដាន​សវនាការ រយៈពេល​បី​ថ្ងៃ​ទាំងអស់គ្នា​។ ដំណើរ​ទស្សនកិច្ច​តាមដាន​សវនាការ​លើក​នេះ គឺជា​ដំណើរ​ទស្សនកិច្ច ដ៏​មាន​ប្រយោជន៍​មួយ​ក្នុងការ​ស្ដារឡើងវិញ​នូវ​ទំនាកទំនង​ដ៏​លំបាក ដែលជា​កេរដំណែល​របស់​របប​កម្ពុជា ប្រជាធិបតេយ្យ​។ លើសពីនេះទៅទៀត អ្នកចូលរួម​បានទទួល​ព័ត៌មាន​ពី​សវនាការ​កាត់ទោស “​មេដឹកនាំ ជាន់ខ្ពស់ និង​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​”​។ ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ផ្ដល់​សារ​ដល់​ប្រជាជន​ទាំងអស់​ក្នុង ការថែរក្សា​ទំនាក់ទំនង ជាពិសេស​រវាង​ជនរងគ្រោះ និង អតីត​កម្មាភិបាល​ខ្មែរក្រហម​នៅក្នុង​សង្គម របស់​យើង​។ បណ្ដាញសារព័ត៌មាន ប៊ី​ប៊ី​ស៊ី (​ព​ព​ជ​) បាន​ដកស្រង​សម្ដី​របស់លោក ហុង ហ៊ុយ ថា ៖ “....​កុំ​មាន​អារម្មណ៍​គុំកួន​ជាមួយនឹង​មនុស្ស​ដូច ឈឹម ផន​។ អ្នក​ដែល​ត្រូវ​ស្ដីបន្ទោស​នោះ គឺ​មេ​ដឹក នាំ​ខ្មែរក្រហម​ដែល​កំពុង​ត្រូវបាន​កាត់ទោស​”​។​

​នៅក្នុង​ដំណើរ​ទស​ន្ស​កិច្ច​នេះ មានរឿង​មួយ​កើតឡើង​ចំពោះ​អ្នកចូលរួម​ម្នាក់​។ លោក ស្រី ជួន រិ​ន ប្រពន្ធ​របស់ ឈឹម ផន បាន​ដួល​នៅពេលដែល​គាត់​ឡើង​កាំ​ជណ្ដើរថ្ម​។ នៅពេលដែល​គាត់​ក្រោក ឈរ​វិញ ក្បាលជង្គង់​របស់គាត់​ហូរឈាម​រហាច​នៅ​ទ្វារ​ចូល​របស់​សាលាក្ដី​ខ្មែរក្រហម​។ ដោយ​ឃើញ សភាព​បែបនេះ បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បញ្ជូន​គាត់​ទៅពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល មានគុណ​ភាព និង​មាន​វិជ្ជាជីវៈ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​។ ហេតុការណ៍​នេះ​បានធ្វើឱ្យ​ផ្អាក​កិច្ចប្រជុំ​នៅក្រោយ ពេល​ស្ដាប់​សវនាការ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ​២០១១​។ ឈឹម ផន បាន​និយាយថា ការសារភាព​របស់គាត់​ចំពេល​ដែល​ប្រពន្ធ​របស់គាត់​ត្រូវរបួស​ជើង​។ ពេលដែល​មាន អារម្មណ៍​សោកស្ដាយ​ចំពោះ​រឿងហេតុ​ដែល​កើត​ឡើងលើ​ប្រពន្ធ​គាត់ គាត់​និយាយថា បើសិនជា​គាត់​មិន បាន​សារភាព​ពី​ទោសកំហុស​របស់គាត់​ទេ នោះ​ប្រហែលជា​ស្ថានភាព​របស់​ប្រពន្ធ​គាត់​អាច​នឹង​អាក្រក់   ជាងនេះទៅទៀត​។​

ប្រពន្ធតាម​​​ទាន់​ស្រី​​កំណាន់​​លោត​ចេញពី​​បន្ទប់​​​សណ្ឋា​គារ​​ទាំងអក្រាត​​កាយ

យោងទៅតាម​​ប្រភពព័ត៌​មាន​ចិន​ចេញ​ផ្សាយ​កាលពី​​ថ្ងៃ​​អង្គារ ​ទី១៨ តុលា ឆ្នាំ​​២០១១ បាន​ឱ្យដឹងថា ៖ ​ស្ត្រីម្នាក់​​រស់​នៅ​ក្នុង​ខេត្ត​​ណា​នជីង ប្រទេស​ចិន បាន​លួច​​សាហាយ​ស្មន់​ជា​មួយ​ប្តី​​គេ​នៅ​ក្នុង​សណ្ឋា​គារ​​​មួយ បាន​លោត​ចេញ​ពី​បន្ទប់​សណ្ឋា​គារ​ជាន់​ទី​២ ទាំង​កាយ​អក្រាត​​ បន្ទាប់​ពី​​ប្រពន្ធ​របស់​​បុរស​នោះ​តាម​ទាន់រក​រឿង​វាយតបនាង ។ ​
ហេតុការណ៍​​នេះ​បាន​កើតឡើង​​តាំង​ពី​ថ្ងៃ​អាទិត្យ ​ទី១៦ ​តុលា ឆ្នាំ​២០១១ ដែល​​បាន​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​​ដល់​មហា​ជន​ដែល​ធ្វើដំណើរ​​ឆ្លង​កាត់​ ហើយ​បាន​នាំគ្នា​​ឈរ​មើល​​​ និង​ថត​វីដេអូ​ក្លីប​ទុក​មើល ។ ​បច្ចុ​ប្បន្ន​​នេះ​រូបភាព​វីដេអូ​ក្លីប​អក្រាត​កាយ​របស់​នាង​​​កំពុង​ត្រូវគេ​បាន​បង្ហោះ​​តាម​ប្រព័ន្ធអ៊ីនធើរ​ណេត​យ៉ាងគគ្រឹក​គគ្រេង​ ។
ចំណែក​ឯ​ប្រភព​ព័ត៌​មាន​ពី​​ប៉ូលិស​នៅ​​កន្លែង​កើត​ហេតុ​​បាន​និយាយថា ៖ នាង​បាន​ឈរ​នៅ​លើ​មាត់​បង្អួច​​ជាន់​ទី​២ ​ហើយ​បាន​បក់​ដៃ​ហៅ​ប៉ូលិស​​ឱ្យ​ជួយ​ ក៏​ប៉ុន្តែ​នាង​​បាន​សម្រេច​ចិត្ត​​លោត​​ចុះពី​លើ​​សណ្ឋា​គារ​មុន​ពេល​​ប៉ូលិស​ឡើង​ទៅដល់​ដោយ​សារតែ​ប្រពន្ធ​​បុរស​នោះ​ព្យាយាម​ធ្វើ​​ប្រវាយប្រតប់​នាង​។ នៅពេល​ដែល​នាង​ធ្លាក់​មក​ដល់ដីប្រុស​ស្នេហ៍​របស់​នាង​ក៏​បាន​ហៅ​រថយន្ត​តាក់​ស៊ី​នាំ​នាង​រត់​ចេញទៅ​​​បាត់​ស្រមោល​​ឈឹង៕

ឪពុកចាប់រំលោភសេព​សន្ថវៈគូកំណាន់កូនស្រីរបស់ខ្លួន

យោង​តាម China Daily ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៩ តុលា ​ឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចាប់​រំលោភ​គូ​កំណាន់​ចិត្ត​កូន​ស្រី​របស់​ខ្លួន​ ដើម្បី​ប៉ុន​ប៉ង​បំបែកការស្រឡាញ់​ភេទ​ដូច​គ្នា។
បុរស​ជា​ឪពុកឈ្មោះ លូ (Lui)​ អាយុ ៥៣​ឆ្នាំ មក​ពី​តៃ​វ៉ាន់ ហើយ​បាន​ជួប​ប្រទះ​ទំនាក់​ទំនង​ស្រី​ស្រឡាញ់​ភេទ​ដូច​គ្នាជា​លើក​ដំបូង​កាល​ពី​១ឆ្នាំ​កន្លង​ទៅ ។ ក្រោយ​មក​លោក លូ មានការ​មន្ទិល​សង្ស័យ​នៅ​ពេល​គាត់​សង្កេត​ឃើញ​ពួក​នាងតែង​តែ​​នៅ​ជា​មួយ​គ្នាយ៉ាង​ល្អូក​ល្អិន​ ហើយ​កាន់​ដៃ​គ្នា​យ៉ាង​ស្អិត​រមួត​ ។
ប្រភពដដែល​​បន្ត​ថា ក្រោយ​មក​លោក​ លូ បាន​ទៅ​ជួប​ជា​មួយមិត្ត​ស្រី​របស់​កូន​ស្រី​​ដែល​មាន​ឈ្មោះ​ថា វ៉ាង (Wang) ហើយ​នាង​បាន​និយាយថា នាងបាន​ស្រឡាញ់​កូន​ស្រី​របស់​គាត់។
ចាប់​តាំង​ពី​ពេល​នោះ​មក​ លោក​ លូ បាន​ព្យា​យាម​បំបែក​ពួក​គេ​ជា​ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធ​ផល​សោះ។ ថ្ងៃ​មួយ​ក្នុង​ខែ​ធ្នូ​ ឆ្នាំ ២០១០ លោក​ លូ បាន​ចាប់​រំលោភ​​នាង​ ខណៈ​​នាង​នៅ​ម្នាក់​ឯង​ក្នុង​ផ្ទះ​របស់​គាត់ ហើយ​បង្ខំ​ឱ្យ​នាង​ចាក​ចេញ​ពី​កូន​ស្រី​របស់​គាត់។
ករណី​នេះ លោក លូ ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធ​នា​គារ​ពី​បទ​រំលោភ​សេព​សន្ថ​វៈលើ​នារី​រង​គ្រោះ​ឈ្មោះ​វ៉ាង ៕

អូទ្រីស​បង្កើត​​​​​សាលា​សិក្សា​ពីភេទ​ ​ជា​កន្លែង​តែ​មួយនៅ​លើ​ពិភព​លោក​​​សម្រាប់​​ជួយ​គូ​ស្នេហ៍ជំនាញ​​​ពីរឿងស្នេហា

សារព័ត៌មាន​​បរ​ទេស​ផ្សាយឱ្យដឹងថា លោក​ស្រី​​អ៊ីលវ៉ា ​ម៉ារីយ៉ា ថុមសុន ​បង្កើត​សាលា​ភេទ​សាស្ត្រ ឬ​សិក្សា​ពីភេទ​​អន្តរជាតិ​​​នៅ​ប្រទេស​​​អូទ្រីស ​គឺជា​​សាលា​ដំបូង​​នៅលើ​​​ពិភព​លោក ​​​នៅទីក្រុង​​វីយែន ។ សាលានោះនឹងទទួល​​អ្នក​មានចំណាប់អារម្មណ៍​​​ដែលមាន​អាយុច្រើន​​ជាង​១៦ឆ្នាំ ដោយ​មានតម្លៃ​១.៤០០​អឺរ៉ូ ​ក្នុង​មួយ​ឆមាស​​ដោយសាលា​នឹង​រៀបចំ​ឱ្យ​​សិស្ស​ស្ថិតក្នុង​​បន្ទប់សម្រាក​លាយឡំ ​ទាំង​ស្ត្រី ​និងបុរស​​រួម​ទាំង​ហ្វឹកហ្វឺន​​កិច្ច​ការ​ផ្ទះ​។
​​សាលា​រៀន​​​នេះនឹងផ្តោតជាសំខាន់​​​លើការ​អនុវត្ត​ ​​ ឬប្រតិបត្តិ​ការ​មិនប្រើ​ទ្រឹស្តី​ក្នុងគោល​បំណង​​​សង្កត់ធ្ងន់ឱ្យ​អ្នក​ចូលហ្វឹកហ្វឺន​​បាន​ក្លាយជា​មនុស្ស ​​គួរឱ្យស្រឡាញ់ ។ របាយ​ការណ៍​បញ្ជាក់​ឱ្យ​ដឹង​ថា ​នៅក្នុង​​មុខ​វិជ្ជា​​​របស់សាលា​​ គឺមាន​បង្រៀន​ពី «​ឥរិយា​បថ​​ការ​រួម​ដំណេក» ​«បច្ចេ​ទេស​ការ​​បបោស​​អង្អែល​​គូស្នេហ៍» ​​និងបច្ចេក​​ទេសថ្នាក់ថ្នម​​ដៃគូ ​​ជា​ច្រើន​ប្រភេទទៀត ។ ​​អ្នកនាំ​ពាក្យ​នៅ​ក្នុង​សាលា​រៀន​បញ្ជាក់ឱ្យ​ដឹងថា​​ ​​សាលា​រៀននឹងទទួលជោគ​ជ័យ​ ​​និងក្នុង​អំឡុង​ពេលកន្លងមក​​លោកស្រី​​អ៊ីល វ៉ា ​ជាគ្រូ​បានសិក្សា​​​​​ស្រាវ​ជ្រាវ​​​​មុខវិជ្ជា​ស្នេហា​​​អស់​រយៈ​ពេល​​យ៉ាងយូរ ​និង​​បានទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង ។
​ទោះ​​​​ជាយ៉ាងណា​ក៏ដោយ ​សាលា​បង្រៀន​​មុខ​វិជ្ជា​ស្នេហា នេះបាន​​​ទទួលការរិះគន់​​​យ៉ាង​ខ្លាំងថា ​ជា​សាលា​​មិនសមរម្យ​​​ដោយមុន​នេះ​សាលាធ្លាប់បានឃោសនា​​រូបភាព​​គូស្នេហ៍​​ ដ៏​ល្អូកល្អិន​ និងត្រូវ​​ដាក់បំរាម​​​​ផ្សព្វ​ផ្សាយ​​ដោយ​​​ស្ថានីយ​ទូរទស្សន៍​​អូទ្រីស​​​ និង​អ្នក​ខ្លះ​ទៀត​បញ្ជាក់​ថា សាលា​​​​គ្រាន់​តែ​ជាទី​តាំងរួមរ័ក​ប៉ុណ្ណោះ ៕

ប្រចណ្ឌ​ខុស​តម្រា ៖ បំពាក់​ឧបករណ៍​ការ​ពារ​ភាព​បរិសុទ្ធ​ឱ្យ​សង្សា ខ្លាច​មាន​អ្នក​ថ្មី

សុភ​មង្គល​ពិត មិន​មែន​កើត​ពី​ការ​ស្រឡាញ់​តែ​លើ​រូប​សម្បត្តិ​នោះ​ទេ ការ​យល់​ចិត្ត​គ្នា,ភាព​អត់​ធ្មត់​  និង​ការ​អធ្យា​ស្រ័យឱ្យ​​​គ្នាទៅ​វិញ​ទៅ​មក​គឺ​ជា​កត្តា​​រួម​ផ្សំ​​ដែល​អាច​ធ្វើ​ឱ្យ​​គ្រួ​សារ​មួយ​ឈាន​ដល់​ត្រើយ​នៃ​សុភមង្គល​ ​។ ក្នុង​នោះ​ក៏​​​មានកត្តា​ពាក់​ព័ន្ធ​សំខាន់​ៗជា​ច្រើន​ទៀត​ផង​ដែរ​​ដូច​ជា ​កត្តា​សង្គម នយោ​បាយ សេដ្ឋកិច្ច ជា​ដើម ។
ទាក់​ទឹន​នឹង​បញ្ហា​នេះ​ តាម​​ប្រភព​ពី​គេហ​ទំព័រ​ ដេលី​ឈីលី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៤ ធ្នូ បាន​ឱ្យ​ដឹង​ថា បុរស​អាយុ ២៩​ឆ្នាំម្នាក់ បាន​បង្ខំ​មិត្ត​ស្រី​របស់​ខ្លួន​ឱ្យ​ពាក់​ខ្សែ​ក្រវាត់​ការ​ពារ​ភាព​បរិសុទ្ធ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ក្នុង​អំឡុង​​ខែ​តុលា ខណៈ​ដែល​បុរស​រូប​នោះ​​មាន​ការ​មន្ទិល​សង្ស័យ​ថា មិត្ត​ស្រី​របស់​ខ្លួន បាន​សម្លឹង​​​ឃើញ​បុរស​ម្នាក់​ផ្សេង​ទៀត។
ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា បុរស​ចិត្ត​អប្រិយ​រូប​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះហ៊ិ ។ រី​ឯ​នារី​ជា​សង្សា​រអភ័ព្វ​​មាន​ឈ្មោះ ស៊ាវ ទៀន Xiao Tian ។
នារី​អភ័ព្វ​បាន​រៀប​រាប់ថា នាង​ត្រូវ​មិត្ត​ប្រុស​សង្ស័យ​ថា មាន​អ្នក​​ថ្មី ពេល​នោះ​គាត់​បាន​ចាប់​បង្ខំ​រំលោភ​នាង​ ហើយ​ចាក់​សោ​នាង​ក្នុង​បន្ទប់​គេង​តែ​ម្តង។ លុះ​ព្រឹក​ឡើង​ថ្ងៃ​បន្ទាប់​ គាត់​បាន​ទិញ​ខ្សែ​ក្រវាត់​សម្រាប់​ពាក់​ការ​ពារ​ភាព​បរិសុទ្ធ​ តាម​អ៊ីន​ធើ​ណេត ហើយ​បញ្ជា​ឱ្យ​នាង​ពាក់​ទៅ​ធ្វើ​ការ​ជា​ប្រចាំ ។ នាង​បាន​រៀប​រាប់​ទៀត​ថា នៅ​ពេល​នាងត្រឡប់​មក​ពី​ធ្វើ​ការ​វិញនៅ​ពេល​យប់​ លោក​ហ៊ិ តែង​តែ​ឆែក​មើល​ឧបករណ៍​ការ​ពារ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់បំផុត​ ។ ថ្ងៃ​មួយ​គាត់​ខឹង​នាង​ខ្លាំង​ណាស់ នៅ​ពេល​គាត់​ដឹង​ថា មាន​ស្នាម​ឆ្កឹះ​ខ្សែ​ក្រវាត់​នេះ គាត់​បាន​ចាប់​នាង​ចង​ដៃ​ ចង​ជើង និង​ធ្វើ​បាប​នាង​ស្ទើរ​បាត់​បង់​ស្មារតី ​ ហើយ​បាន​ប្រើ​កម្លាំង​ចាប់​រំលោភ​នាង​ទៀត។
នៅ​ថ្ងៃ​ទី ២៣ តុលា នៅ​ពេល​លោក ហ៊ិ មិន​នៅ​ផ្ទះ នាង​បាន​រើបំរះ​របូត​ខ្សែ​ពួរ ដែល​គាត់​បាន​ចងដៃ​របស់​នាង រួច​នាង​បាន​សរសេរ​លើ​ក្រដាស​ថា «ជួយ​ផង! » ហើយ​​ទម្លាក់​វា​មក​ក្រៅ​បង្អួច។ ភ្លាម​ៗ​នោះ ប៉ូលិស​ក៏​បាន​ប្រញាប់​ទៅ​ជួយ​សង្គ្រោះ​នាង ស៊ាវ ទៀន ហើយ​ចាប់​ខ្លួន​លោក​ហ៊ិ តែ​ម្តង។
ប៉ូលិស​បាន​និយាយ​ថា លោក​ហ៊ិ ត្រូវ​តុលា​ការ​ប្រជា​ជន​ស្រុក គី​ងយ៉ាង Qingyang ​ផ្តន្ទា​ទោស​ជាប់​ពន្ធនាគារ​រយៈ​៧​ខែ ពី​បទ​បង្ខាំង​មនុស្សខុស​ចាប់​ ៕ 

កង់​អេឡិច​ត្រូនិក​លេច​ចេញ​រូប​រាង​ថ្មី

ស្រប​ពេល​ពិភព​លោក​កំពុង​មាន​ការ​វិវឌ្ឍន៍​ផ្នែក​​​បច្ចេក​វិទ្យា បណ្តា​អ្នក​វិទ្យា​សាស្ត្រ​ទាំង​ឡាយ​បាន​ខិត​ខំ​រិះ​រកនូវ​របក​គំហើញ ក៏​ដូច​ជា​​គំនិត​ច្នៃ​ប្រឌិត​នូវ​ផលិត​​ផល​បច្ចេក​វិទ្យា​ប្លែក​ៗ​ដើម្បី​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរ​ជាតិ។
ជាក់​ស្តែង​កាល​ពី​ថ្ងៃ​ទី ២៨ វិច្ឆិកា កន្លង​មក​ នៅ​ទី​ក្រុង Hefei ខេត្ត Anhui ភាគខាង​កើត​ប្រទេស​ចិន មាន​ពិធី​តាំង​ពិព័រណ៍​​ផលិត​ផល​មួយ​​ក្នុង​នោះ​បណ្តា​អ្នក​ចូល​រួម​ទស្សនា​បាន​ចាប់​អារម្មណ៍​លើ​ទោ​ចក្រ​យាន​ដើរ​ដោយ​អេឡិច​ត្រូនិក​គ្រប់​ៗ​គ្នា។
ទោ​ចក្រ​យាន​នេះ​មាន​ប្រវែង​៤.៧​ម៉ែត្រ និង​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​១២​នាក់។ បច្ចុប្បន្ន​ ទោចក្រ​យាន​នេះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​បណ្តា​ប្រទេស​មួយ​ចំនួននៅ​តំបន់​អឺរ៉ុប​ជា​មួយ​តម្លៃ ១៥០,០០០យ៉ាន់ ស្មើរ​នឹង ២៣,៤៨៤​ដុល្លារ​អាមេរិក៕

លែងពស់​​​ចូល​ការិយាល័យ​​សង​សឹក​​​មន្ត្រី​​​ស៊ីសំណូក

បុរសជន​ជាតិ​​​ឥណ្ឌា​ម្នាក់​​​បាន​យក​​ពស់​​មាន​ពឹស​ដូចជា​​​ពស់​វែក​​​ដំបូក​​ជាដើម​ចំនួន​៤០​ក្បាល​​​ លែង​​​នៅ​ក្នុង​​​ការិយា​ល័យ​​​របស់​មន្ត្រី​ដែល​ប្រព្រឹត្ត​​​អំពើ​ពុក​រលួយ​​​ស៊ី​សំណូក​​​​ ធ្វើ​ឱ្យ​​​​មន្ត្រី​​ក្នុង​ការិយា​ល័យ​​​ភ័យ​​​ខ្លាច​​​រត់​​​​​ជាន់ជើង​គ្នា ។​ ​​សំណាង​​​ល្អ​ព្រោះ​​​គ្មាន​​មន្ត្រី​​ណា​​ម្នាក់​ត្រូវ​​ពស់​ចឹក​​ឡើយ ​ ប៉ុន្តែ​វិធី​សាស្ត្រ​​​​ការលែង​​ពស់​​មាន​​ពឹស​ដើម្បី​បណ្តេញ​​​​មន្ត្រី​​ពុក​រលួយ​​​នេះ​ ចាត់​​​ទុក​ថា​​​មាន​លទ្ធ​​ផល​ល្អ ព្រោះ​មាន​​​ការ​ចុះ​​​ផ្សាយ​​​ព័ត៌​មាន​​​នៅទូទាំង​​​ពិភព​លោក​​ ទាំង​នៅ​​​​​ក្នុង​​កាសែត​​​ និង​ប្រព័ន្ធ​​​អ៊ី​ន​ធើរ​ណេត​ ។
ការ​​ប្រឆាំង​​ខាង​លើ​​​ អាច​​ឆ្លុះ​​បញ្ចាំង​​​​ឱ្យ​ឃើញ​ថា​ ប្រទេស​ឥណ្ឌា​​គឺជា​​ប្រទេស​​​មួយ​​ដែល​​សំបូរ​​​ដោយ​​​មន្ត្រី​​ស៊ីសំណូក​​​​ឬពុក​​រលួយ​យ៉ាង​​ច្រើន​​ ធ្វើ​ឱ្យ​ប្រជាជន​​សម្តែង​​​ការ​មិន​​ពេញ​​ចិត្ត​​ជា​ទូទៅ ៕

នំខួប​​កំណើត​​​ថ្លៃ​​ជាង​2ម៉ឺន​​​ផោន​នៅអង់គ្លេស

សេដ្ឋី​​​ជនជាតិ​អង់គ្លេស​​បាន​ចំណាយ​​ប្រាក់​​ទិញ​​​នំ​ខួប​​កំណើត​​មា​នតម្លៃ​ថ្លៃបំផុត​​​នៅលើពិភព​លោក​​ គឺ២២.០០០​​ផោន ដោយមាន​តុប​តែង​​លំអ​ដោយ​​ស្រទាប់​​មាស​ និងពេជ្រ​មួយគ្រាប់ ជា​​​ប្រភេទ​នំខួបកំណើត​របស់ខ្លួន ។ ​លោកខាល ​វេននីងហ្គើ មា​ន​គម្រោង​​កាត់នំ​ខួប​កំណើត​​ដ៏ថ្លៃ​​​នោះ​ចែក​ជូន​ភ្ញៀវ​​ដែល​​ចូល​រួម​ពិធី​ខួបកំណើត​​គម្រប់​​៦០ឆ្នាំរបស់​ខ្លួន ​នៅ​ថ្ងៃ​ទី៥ ធ្នូ ។
​នំខួបកំណើត​​នោះ​ជាថ្វីដៃ​របស់​លោក​ម៉ាក​ហ្គីល​ប៊ើត ប្រធាន​ចុង​ភៅ​នៅសណ្ឋាគារ​​​ «លីន​ដេតហាវ ខោនទ្រី ​ហាវ» នៅទីក្រុង​វីន​ឌ័រ ​មៀ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ​ដោយ​ជ្រើ​ស​យក​តែ​វត្ថុ​ធាតុ​ដើម​ដ៏​មានតម្លៃ​បំផុត​ក្នុងទីក្រុង​​​មក​កែច្នៃ ៕

CASINO





MOBILE MAGAZINE