យើងតែងតែឃើញការលេងល្បែងបែបនេះមានតែចំពោះយុវវ័យឈាមរាវមួយចំនួនតូចតែ
ប៉ុណ្ណោះ តែពេលនេះស្រាប់តែល្បែងលេងបៀរភ្នាល់ស្រាតខោអាវនេះកំពុងទទួលបានការ
ពេញនិយមបំផុតនៅទូទាំងប្រទេសអាល្លឺម៉ង់ទៅហើយ ។ ក្នុងការប្រកួតល្បែងនេះគេសង្កេតឃើញអ្នកចូលប្រកួតទាំងអស់សុទ្ធតែពោពេញទៅដោយ
សមត្ថភាពគ្រប់ៗគ្នា ហើយពួកគេបានខិតខំយ៉ាងពេញទំហឹងដើម្បីឈ្នះបានសំបុត្រធ្វើដំនើរ
កំសាន្តទៅកាន់រដ្ឋ Las Vegas ក្នុងប្រទេសអាមេរិក ផងដែរ ។
ការប្រកួតល្បែងនេះត្រូវបានក្លាយជាល្បែងប្រកួតប្រចាំឆ្នាំជារៀងរាល់ឆ្នាំទៀតផងនៅក្នុង
ប្រទេស អាល្លឺម៉ង់ ដែលការប្រកួតលើកដំបូងបានធ្វើឡើងនៅក្នុងកាស៊ីណូ Blauer Salon
របស់សណ្ឋាគារ Dresden Park Hotel ដែលមានអ្នកចូលរួមប្រកួតទាំងអស់ ៤០ នាក់ ក្នុង
នោះមានប្រុស ៣៣ នាក់ និងស្រី ៧នាក់ ។
ម្នាក់ៗខិតខំអស់ពីកំលាំងកាយចិត្តនិងប្រាជ្ញាដើម្បីធ្វើយ៉ាងណាររក្សាអោយបាននូវសំលៀក
បំពាក់លើខ្លួនពួកគេ បើមិនដូច្នោះទេគេនឹងត្រូវស្រាតចេញបន្តិចម្តងៗពេលដែលចាញ់ក្នុង
ការប្រកួតមួយក្តារៗ ។ ការប្រកួតនេះមិនតំរូវអោយអ្នកប្រកួតណាម្នាក់ចេញប្រាក់នោះទេ
គឹមានត្រឹមតែសម្ថភាពគឺអាចចូលរួមប្រកួតបាន ។
ការប្រកួតល្បែងដ៏គួរអោយចំលែកបែបនេះគឺធ្វើឡើងដោយក្រុមហ៊ុនស្រោមអនាម័យ
Billy Boy ដែលហៅឈ្មោះជាផ្លូវការថា Dresden Strip Poker Tournament ។ នៅចុងបញ្ចប់
១២នាក់នឹងត្រូវបានជាប់នៅក្នុងការរប្រកួតជំរុះចុងក្រោយ ដែលនឹងធ្វើការប្រកួត Strip
Poker Championship នៅក្នុងទីក្រុង Hamburg ប្រទេអាល្លឺម៉ង់ ។ ហើយពានរង្វាន់ជ័យលាភី
ចុងក្រោយគឺជាការធ្វើដំណើរកំសាន្តនៅក្នុងរដ្ឋ Las Vegas ប្រទេសអាមេរិករយៈពេលបួន
រាត្រីនៅឯសណ្ឋាគារ MGM Grand Hotel និងមានរថយន្តទំនើប limosine មកទទួល និងការ
ជិះឧទ្ធម្ភាគចក្រធ្វើដំណើរទស្សនាចរណ៍នៅជុំវិញទីក្រុង Sin City ទៀតផង ៕
Tuesday, December 27, 2011
Thursday, December 22, 2011
អណ្តើកយក្សបង្កើតកូនបាន៤៥ក្បាល
សត្វអណ្តើកយក្សដែលមានឈ្មោះថាKali មានអាយុ៣០ឆ្នាំ បានផ្តល់ជីវិត
ដល់ជំនាន់ក្រោយបានចំនួន៤៥ក្បាល ដែលជាចំនួនមួយដ៏ច្រើន។
សត្វអណ្តើកនេះគឺជាពពួកសត្វអណ្តើកធំជាងគេបំផុតលំដាប់លេខបី
នៅក្នុងចំនោមពពួកសត្វអណ្តើកធំៗដទៃទៀត ដែលពួកវាមានប្រវែងខ្លូន
ចាប់ពី៦១សង់ទីម៉ែត្ររហូតទៅដល់៩៥សង់ទីម៉ែត្រ។
តាមសំដីអ្នកអភិរក្សសួនសត្វបាននិយាយអោយដឹងថា សត្វអណ្តើកញី
អាចមានអាយុជីវិតរស់បានដល់ ៧០ឆ្នាំ និងអាចបង្កើតកូនម្តង បានតែពី
១៥ ទៅដល់៣០ពងតែប៉ុណ្ណោះ ប៉ុន្តែវាពិតជាមិនដឹងថាជាមូលហេតុអី្វទើប
Kali អាចបង្កើតកូនរបស់នាងក្នុងវ័យ៣០ឆ្នាំ រហូតបានដល់៤៥ក្បាល។
គូសបញ្ជាក់ផងដែរថា សព្វថៃ្ងនេះអណ្តើកមួយក្បាលនេះរស់នៅ ដោយស្ថិត
នៅក្រោមការពារ នៅសួនសត្វ Linton នៃ Cambridgeshire។
ទារកប្រេស៊ីលកើតក្នុងសុខភាពល្អតែមានក្បាលចំនួនពីរ
រឿងដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងប្រទេសប្រេស៊ីលដែលមានទារកម្នាក់បាន
កើតមកជាមួយនិងក្បាលចំនួន២។
ម្តាយរបស់ទារកក្បាល២នេះបានលើកឡើងថាគាត់បានរំពឹងថាទារកដែលកើតឡើងគឺជាកូន
ភ្លោះតែបែរជាទារកម្នាក់ដែលមានក្បាលចំនួន២ទៅវិញ។
ម្តាយរបស់ទារកនេះមានឈ្មោះ មារិ ដេ ណាសា អាយុ ២៥ឆ្នាំ បានសំរាលទារកនេះនៅក្នុង
មន្ទីរពេទ្យ អាណាចាស, ក្នុងភាគខាងជើងរដ្ឋ បារ៉ា របស់ប្រទេសប្រេស៊ីល ដែលទារកនេះមាន
ទំងន់ ៩.៩ផោនដែលស្មើរនិង ៤.៤៩គីឡូក្រាម។
គ្រូពេទ្យបាននិយាយថា ស្រ្តីជាម្តាយនេះគឺជាប្រជាជនដែលរស់នៅក្នុងតំបន់ជនបទដាច់
ស្រយាលដែលជាហេតុបណ្តាលអោយនាងមិនដែលមកធ្វើការពិនិត្យផ្ទៃពោះម្តងណាឡើយ ជាហេតុធ្វើនាងបានដឹងដោយគ្រូពេទ្យបានពិនិត្យពោះនាងនៅប៉ុន្មាននាទីមុនពេលដែលទារក
នេះចាប់កំណើតតែប៉ុណ្ណោះ។
យោងតាមការពិនិត្យរបស់គ្រូពេទ្យ ទារកនេះមានខូរក្បាលចំនួន២, ឆ្អឹងខ្នង២, ប៉ុន្តែមានបេះដូង
ចំនួន១, ថ្លើម១, សួត១ និងឆ្អឹងត្រគាក១ប៉ុណ្ណោះ។
បច្ចុប្បន្ននេះទាំងម្តាយនឹងទារកត្រូវបានគេបញ្ជូនតាមឧទ្ធម្ភាគចក្រពេទ្យទៅកាន់មន្ទីរពេទ្យ
ជំនាញនៅក្នុងទីក្រុងដើម្បីធ្វើការពិនិត្យលំអិត ហើយពួកគេនឹងត្រូវត្រលប់មកវិញនៅសប្តាហ៍
ក្រោយ៕

បាញ់អំបិលឡើងលើអាកាសដើម្បីទប់ស្កាត់ព្យុះ
វិធីបាញ់អំបិលចូលទៅក្នុងពពកនៅខាងលើមហាសមុទ្រ នឹងអាចកាត់បន្ថយកម្លាំងរបស់ព្យុះ
និងទប់ស្កាត់មិនអោយវាកើតឡើងបាន។ការពិសោធមួយចំនួន បានបង្ហាញថា កំដៅនៅលើផ្ទៃទឹកសមុទ្រកាន់តែខ្ពស់ កម្លាំងព្យុះកាន់
តែខ្លាំង ដូច្នេះក្រុមអ្នកវិទ្យាសាស្ដ្រសន្និដ្ឋានថា ព្យុះនឹងកាន់តែមានច្រើនឡើង ហើយកម្លាំង
របស់វាក៏កាន់តែខ្លាំងឡើងៗផងដែរ នៅពេលកំដៅរបស់ផែនដីកើនឡើង ដោយសារការប្រែ
ប្រួលធាតុអាកាស។
គេហទំព័រ Livescience បានដកស្រង់សំដី Alan Gadian អ្នកស្រាវជ្រាវប្រចាំមហាវិទ្យាល័យ
Leed របស់អង់គ្លេស អោយដឹងថា គាត់យល់ថា ការបាញ់ទឹកអំបិល នឹងធ្វើអោយពពកនៅ
លើមហាសមុទ្របានភ្លឺជាងមុន សភាពភ្លឺរបស់ពពកកាន់តែខ្លាំងនោះកម្រិតជះពន្លឺរបស់ព្រះ
អាទិត្យត្រឡប់ទៅលំហអាកាសវិញបានកាន់តែច្រើន ដូច្នេះ កំដៅនៅលើផ្ទៃទឹកសមុទ្រក៏នឹង
ថយចុះ។ នៅពេលដែលកំដៅនៅលើផ្ទៃសមុទ្រកាន់តែទាប កម្លាំងរបស់ព្យុះក៏នឹងត្រូវកាត់
បន្ថយផងដែរ។ការបាញ់ជាតិគីមីចូលទៅក្នុងពពក គឺជាបច្ចេកទេសដែលត្រូវបានប្រទេសមួយចំនួន ប្រើ
ប្រាស់តាំងពីយូរមកហើយ ដើម្បីទប់ស្កាត់ ឬធ្វើអោយមានភ្លៀងច្រើន។ ក្នុងនោះ ប្រទេស
ចិនធ្លាប់បានបាញ់ជាតិគីមីចូលទៅក្នុងពពក ដើម្បីទប់ស្កាត់មិនអោយមានភ្លៀងខណៈពេល
ពួកគេកំពុងប្រារព្ធពិធីបើក និងបិទ Olympic ប៉េកាំង ឆ្នាំ ២០០៨។
លោក Gadian បានថ្លែងថា ៖ "ប្រសិនចង់កាត់បន្ថយកំដៅនៅប៉ូលទាំងពីររបស់ផែនដី អ្នក
ត្រូវតែធ្វើអោយត្រជាក់នៅក្នុងតំបន់ អេក្វាទ័រ ព្រោះថា ប៉ូលទាំងពីរស្រូបយកកំដៅពីតំបន់
អេក្វាទ័រតាមរយៈបរិយាកាស និងមហាសមុទ្រ"។
ឧបសគ្គធំបំផុតរបស់ក្រុមអ្នកស្រាវជ្រាវនោះគឺ មនុស្សយើងមិនធ្លាប់បានធ្វើការពិសោធបាញ់
ជាតិគីមីដើម្បីបង្កើនភាពភ្លឺរបស់ពពក។ ប៉ុន្ដែ នាពេលខាងមុខ ពួកគេនឹងព្យាយាមធ្វើការពិ
សោធបែបនេះដោយប្រើកប៉ាល់មួយចំនួន បាញ់ជាតិអំបិលទៅក្នុងពពកនៅលើតំបន់ដែល
មានទំហំ ១០០គីឡូម៉ែត្រក្រឡា។
ជួយកាត់បន្ថយការកើនឡើងនៃកំដៅផែនដី។ ប្រតិកម្មនេះនឹងស្ដែងចេញយ៉ាងច្បាស់នៅ
ប៉ូលទាំងពីររបស់ផែនដី ជាកន្លែងដែលកំពុងរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសនៃ
ធាតុ។
បើទោះជាយ៉ាងនេះក្ដី ក្រុមអ្នកវិទ្យាសាស្រ្ដនេះបានអះអាងថា ប្រការនេះមិនមែនជាវិធីសាស្ដ្រ
ដែលមានប្រសិទ្ធិភាពដើម្បីទប់ស្កាត់ការកើនឡើងនៃកំដៅផែនដីនោះទេ៕
ថៅកែកាស៊ីណូប្រុងវេចលុយរត់ បុគ្គលិកជាង១០០នាក់ព័ទ្ធឃាត់ខ្លួន
ខេត្តស្វាយរៀង ៖ កាស៊ីណូរ៉ូយ៉ាល់ បានបិទទា្វរផ្អាកដំណើរការ ថៅកែវេចលុយប្រុងរត់ បុគ្គលិកជាង១០០នាក់បណ្ដាក់គា្នយាម មាត់ទា្វរចេញ-ចូលជុំវិញកាស៊ីណូមិនឱ្យថៅកែចេញដោយទាមទារឱ្យបើកប្រាក់ខែពួកគេដែលជំពាក់ពីរខែមកហើយ។ ស្របពេលដែលកាស៊ីណូកំពុងតែកកើតដូចផ្សិតនៅលើទឹកដីខេត្ដសា្វយរៀងក៏មានកាស៊ីណូធំៗមួយចំនួនបានបិទទា្វរផ្អាកដំណើរការទៅវិញ។ ជាក់ស្ដែងកាលពីវេលាម៉ោង១២អធ្រាត្រឈានចូលថ្ងៃទី២២ ធ្នូ ២០១១ កាស៊ីណូរ៉ូយ៉ាល់ដែលមានទីតាំងនៅជាប់មាត់ច្រកទា្វរអន្ដរជាតិបាវិតបានបិទទា្វរផ្អាកដំណើរការ ដោយសារខាតទុនច្រើនពេក។
តំណាងបុគ្គលិកកាស៊ីណូបានឱ្យដឹងថា គ្រាន់តែផ្អាកដំណើរការភ្លាម ថៅកែកាស៊ីណូឈ្មោះហេ រិច ជនជាតិម៉ាឡេស៊ីបានប្រមូលយកលុយទាំងអស់ហាក់ដូចប្រុងរត់ទៅណាអញ្ចឹង។ សកម្មភាពនេះធ្វើឱ្យបុគ្គលិកទាំងអស់ចំនួន១៤៥នាក់ស្រី ៤៥នាក់ក្នុងនោះជនជាតិបរទេស៥នាក់ស្រីម្នាក់មានការព្រួយបារម្ភជាខ្លាំង ព្រោះថៅកែជំពាក់ប្រាក់ខែពួកគេ២ខែមកហើយមិនទាន់បើកឱ្យទេ គិតមកត្រឹមយប់ផ្អាកដំណើរការនេះ។ បុគ្គលិកកាស៊ីណូទាំងស្រីទាំងប្រុសបានបណ្ដាក់វេនគា្នយាមតាមមាត់ទា្វរចេញ-ចូលជុំវិញកាស៊ីណូទាំងកណ្តាលអធ្រាត្រ ព្រោះខ្លាចថៅកែរត់បាត់គ្មានអ្នកណាបើកប្រាក់ខែឱ្យ។ លុះរហូតមកដល់ម៉ោង១និង២០នាទីរសៀលថ្ងៃទី២២ ធ្នូ ថៅកែកាស៊ីណូបានសម្រុកចេញមកក្រៅបម្រុងរត់ តែត្រូវបុគ្គលិករារាំង ក៏មានការប្រទូស្តរ៉ាយគ្នាប្រមាណជា៣០នាទី ទើបកម្លាំងនគរបាលអធិការក្រុងបាវិតចុះទៅអន្ដរាគមន៍ហើយនាំថៅកែនោះចូលទៅក្នុងកាស៊ីណូវិញ។
ការប្រទូស្តរ៉ាយនេះពុំបណ្តាលឱ្យមានរបួសស្នាមទៅលើភាគីណាមួយនោះទេ ហើយក៏ពុំមានការឃាត់ខ្លួនបុគ្គលិកកាស៊ីណូណាម្នាក់នោះដែរ៕
បុរសក៏ត្រូវគេរំលោភដែរ!
ករណីរំលោភ តែងកើតមានជាញឹកញាប់ក្នុងប្រទេស ហ្ស៊ីមបាវ៉េ ប៉ុន្តែអ្វីដែលគួរឲ្យចម្លែកនៅពេលនេះ គឺបុរសត្រូវស្ត្រីចាប់រំលោភទៅវិញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Emirates 247។
របាយការណ៍ចុងក្រោយមួយ បានរាយការណ៍ថា បុរសម្នាក់បានចោទប្រកាន់ទៅលើនារីបី រូបពីបទដាក់ថ្នាំ ប្លន់ និងរំលោភក្នុងភាគខាងត្បូងទីក្រុង Bulawayo។
តាមប៉ូលិស បានឲ្យដឹងថា ករណីរំលោភនេះ ជាករណីទី ៥ហើយដែលកើតមានក្នុងរយៈពេលជិតមួយឆ្នាំនេះ។
បុរសវ័យ ២៦ឆ្នាំម្នាក់ បាននិយាយប្រាប់ប៉ូលិសថា លោកបានសុំស្ត្រីបីនាក់ជិះដោយសារ។ នៅពេលដែលលោកឡើងឡានមិនបានប៉ុន្មានផង ស្ត្រីទាំងនោះបានយកកំណាត់សំពត់ដែលមានថ្នាំសណ្ដំមកគ្របមាត់ ហើយលោកក៏សន្លប់បាត់ស្មារតី។ នៅពេលដែលលោកដឹងខ្លួនឡើង រាងកាយរបស់លោកស្ថិតក្នុងភាពអាក្រាត ហើយស្ត្រីទាំងនោះប្ដូរវេនគ្នារំលោភទៅលើរូបលោក។
ដោយគ្មានកម្លាំងតបត ស្ត្រីទាំងនោះ ថែមទាំងយកលុយរបស់លោកអស់ ២០០ អឺរ៉ូ និងទូរស័ព្ទដៃមួយគ្រឿងផងដែរ។ នេះបើតាមការរាយការណ៍ពីប៉ូលិស។
រឿងស្រដៀងគ្នានេះ បានកើតឡើងកាលពីខែកុម្ភៈកន្លងទៅ នៅពេលដែលបុរសអាយុ ២៥ ឆ្នាំម្នាក់ ត្រូវស្ត្រី ៤នាក់ ភ្ជង់ឲ្យបម្រើតណ្ហារបស់ពួកគេ។ លើសពីនេះទៅទៀត ករណីមួយផ្សេងទៀតគឺបុរសវ័យ ៣០ឆ្នាំម្នាក់ត្រូវស្ត្រីបីនាក់ដាក់ថ្នាំរំលោភ ហើយនារីពីរនាក់ក្នុងចំណោមនោះមានកាំភ្លើងក្នុងដៃ។
ចំពោះករណីបុរសត្រូវបានស្ត្រីរំលោភនេះ មិនទាន់មានច្បាប់ណាមួយត្រូវបានអនុម័តប្រឆាំងនឹងសកម្មភាពនេះទេក្នុងប្រទេសនេះ៕

Wednesday, December 21, 2011
ព្រលឹងចុងសក់ ព្រោះសាច់ជ្រូកបញ្ចេញពន្លឺ!
លោក Lee រស់នៅក្រុងប៉េកាំងបានភ័យស្ទើរលស់ព្រលឹង គ្រាដែលមើលឃើញសាច់ជ្រូកដែលព្យួរក្នុងបន្ទប់ ស្រាប់តែបញ្ចេញពន្លឺដ៏ចម្លែកកណ្តាលយប់អាធ្រាត។
លោក Lee ដែលដៃម្ខាងយួរសាច់ជ្រូកពោលៈ ខ្ញុំចំណាស់នេះហើយៗ ក៏ជាលើកដំបូងមើលឃើញបាតុភាពចម្លែកបែបនេះ។ គាត់ប្រាប់ថា បានឃើញសាច់ជ្រូកនៅផ្សារ ជិតផ្ទះ កាលពីថ្ងៃទី៤ ធ្នូ កន្លងមក។
បើសម្លឹងពីខាងក្រៅ សាច់ជ្រូកទម្ងន់ ១ គីឡូក្រាមនេះ គ្មានសញ្ញាអ្វីចម្លែកអ្វីឡើយ។ ម្យ៉ាងទៀត ដោយសារជារដូវរងារ ហេតុនេះ គាត់មិនយកដាក់ក្នុងទូរទឹកកកឡើយ។
លោក Lee រំលឹកឡើងវិញថា នៅយប់ថ្ងៃទី៧ ធ្នូ លោកបានយកសាច់ដែលព្យួរក្នុងផ្ទះបាយ មកព្យួរក្នុងបន្ទប់ ព្រោះខ្លាចកណ្តុរស៊ីអស់ ប៉ុន្តែដល់ពេលទាបភ្លឺ ថ្ងៃទី៨ គាត់បានតក់ស្លុត គ្រាដែលឃើញពន្លឺចម្លែក។ លោកពោលបន្តៈ ខ្ញុំភ័យពេក ក៏លូកដៃចុចកុងតាក់ភ្លើង ពេលនោះ ទើបដឹងថា ពន្លឺនេះចាំងចេញពីដុំសាច់។
ជាការពិតណាស់ ពន្លឺចម្លែកចាំងចេញពីដុំសាច់ដូចលោក Lee បាននិយាយ។ ដោយសង្ស័យថា សាច់ជ្រូកត្រូវគ្របដណ្តប់ដោយសារធាតុ Fluoresent ក៏យកសាច់នោះ ទៅលាងសំអាត ប៉ុន្តែក្រោយពេលយកចូលក្នុងបន្ទប់ងងឹត វានៅតែបញ្ចេញពន្លឺដដែល ហើយកាន់តែភ្លឺជាងមុនផង។
ចំណែកលោក Liu ជាអ្នកលក់សាច់វិញ បានឲ្យដឹងថាៈ ខ្ញុំយកសាច់នេះពីកន្លែងអត្តឃាតស្របច្បាប់ ហើយខ្ញុំប្រកបរបរនេះ ១០ឆ្នាំ ហើយ វាជាលើកដំបូងដែលជួបព្រឹត្តិការណ៍បែបនេះ។ នៅលើរានដាក់សាច់ៗ ទាំងនោះសុទ្ធតែមានបោះត្រាសំគាល់។
រីឯមន្រ្តីត្រួតពិនិត្យវិញ លើកឡើងថា ប្រហែលដោយសារសត្វទាំងនោះស៊ីចំណីដែលផ្ទុកសារធាតុផូសហ្វ័រ លើសពីស្តង់ដា ឬ វាអាចឆ្លងមេរោគ។
ពុំទាន់មានបំណកស្រាយច្បាស់លាស់លើបាតុភូតនេះឡើយ៕
កងកម្លាំង អេហ្ស៊ីប សុំទោស ចំពោះការវាយ ទៅលើស្រ្តី ជាបាតុករ
ខាយរ៉ូ៖ យោងតាម គេហទំព័រ Channel News Asia ចេញផ្សាយថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ ២០១១ នេះបានឲ្យដឹងថា យោធារបស់អេហ្ស៊ីប កាលពីថ្ងៃអង្គារ ទី២០ធ្នូ ម្សិលមិញនេះ បានសម្តែងនូវការ សោកស្តាយយ៉ាងខ្លាំង ចំពោះការវាយប្រហារ ទៅលើបាតុករជាស្រ្តី ហើយការប្រឆាំង នឹងក្រុម ទាហាននៅទីក្រុងខាយរ៉ូនេះដែរ បានឈានចូលថ្ងៃទី៥ហើយ គិតមកដល់ថ្ងៃអង្គារ ទី ២០ធ្នូ ម្សិលមិញនេះ។
ក្រុមទាហាន បានធ្វើការវាយទៅលើ បាតុករជាស្រ្តី ហើយភាគីម្ខាងទៀត ដែលមានអាវឆ្នូត បាន ទាញក្រណាត់ គ្របមុខ របស់បាតុករស្រ្តីទាំងនោះចេញ។
ប៉ុន្តែប៉ុន្មានម៉ោងក្រោយ ពេលដែលប្រធានផ្នែកនីតិក្រម របស់ប្រទេសបាន ច្រានចោលមន្ទិល សង្ស័យទៅលើភាព ដែលគួរឲ្យជឿបាន នៅពេលដែលគាត់និយាយថា ភាគច្រើន នៃពួកបាតុករ ត្រូវបានសម្លាប់ និងរងរបួសដោយសារការបាញ់នឹងកាំភ្លើង ទោះបីក្រុមទាហាន ទាំងនោះ បដិសេធថា មិនបានបាញ់ទៅលើពួកបាតុករ ទាំងនោះក៏ដោយ។
ក្រុមប្រឹក្សាជាន់ខ្ពស់ នៃកងកម្លាំងយោធា បានបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះ ហេតុការណ៍ ដែលបានកើតឡើងនៅខាងក្រៅសភា និង ការិយាល័យ គណៈរដ្ឋមន្រ្តីនោះមក៕

Tuesday, December 13, 2011
៥យ៉ាងដែលបុរសខ្លាច
ដុះក្បាលពោះ ចុះខ្សោយសមត្ថភាពស្នេហា សរិសាតម្ពែក ក្លិនក្លៀកប្លែកឆួលច្រមុះ ដុះក្បាលពោះស្អុយគឺជាអាការប្រាំប្រការ ដែលបុរសខ្លាចបំផុត ។ តែខេមរាមានវិធីសាស្រ្តអាច
អោយអ្នកទប់ទល់ជាមួយ បញ្ហានេះបាន ។
ក្បាលតម្ពែក
បញ្ហាក្បាលតម្ពែក បណ្តាលមកពីមូលហេតុជាច្រើនយ៉ាង ដូចជាអាយុច្រើនអ័រម៉ូន ថេសថូស្តឺរ៉ូនឡើងខ្ពស់ខុសធម្មជាតិ ដែលបណ្តាលអោយខូចឫសសក់ និងជ្រុះសក់ ឬ ក្បាលតម្ពែក ចូរសាកល្បងប្រើឪសថធម្មជាតិដូចតទៅ :
១-យកស្លឹកត្រកួន ឬស្លឹកត្រចៀកត្រាញ់
មួយកា្តប់មកបុកពូតយកតែទឹក កក់ផ្អាប់លើសក់ប្រមាណ២០នាទី រួចចាំលាង ចេញ ។ អនុវត្តបែបនវប្រមាណ២សប្តាហ៍ អាចជួយដោះស្រាយបញ្ហាជ្រុះសក់ ដែល បណ្តាលមកពីមេរោគផ្សិត ។
២-ក្រូចសើច
យកក្រូចសើចចាស់ពីរផ្លែ រោលភ្លើងអោយទន់ ហើយយកមកច្របាច់ជាមួយទឹក ក្តៅឧណ្ហៗ ។ ពេលត្រជាក់ហើយ យកវាទៅត្រងយកតែទឹកមកលាបបំពោកសក់អោយ សព្វក្រោយពេលងូតទឹករួច ។ ច្របាច់ឈ្លីម៉ាស្សាស្បែកក្បាលអោយឈាមរត់ស្មើមួយ ស្របក់ ចាំលាងទឹកសម្អាតចេញ ។ ធ្វើបែបនេះពីរដងមួយសប្តាហ៍ (បើប្រើទឹកលាង អង្ករជំនួសទឹកក្តៅរឹតតែប្រសើរ)
៣-ខ្ញីចាស់
យកមើមខ្ញីចាស់ប្រមាណប៉ុនបាតដៃសាកអាំងភ្លើង ហើយដំអោយបែកដាក់ត្រាំទឹក ។ បន្ទាប់មកយកទៅដុសឈ្លីអោយសព្វក្បាល ទុកចោលប្រមាណ២០-៣០នាទីមួយថ្ងៃពីរដង ប្រមាណ ៣-៥ថ្ងៃ នឹងបានឃើញលទ្ធផលមិនខាន ។

យុវជនបូលីវីធ្វើអត្តឃាតក្នុងទន្លេឱ្យត្រីទីឡាប្យាខាំស៊ីរហូតស្លាប់
យុវជនម្នាក់អាយុ១៨ឆ្នាំ ខណៈពេលស្រវឹង ក៏បានលោតពីលើនាវាចូលទៅក្នុងទន្លេមួយនៅទីក្រុងរ៉ូហ្សារីយ៉ូ ដេលយ៉ាដា ចម្ងាយពីក្រុងឡាប៉ាស ភាគខាងជើងប្រទេសបូលីវី ប្រហែល៤០០ម៉ៃល៍ (ប្រហែល៦០០គីឡូម៉ែត្រ) ហើយក៏បានស្លាប់ដោយសារហ្វូងត្រីទីឡាប្យាខាំ ។ លោកដេនៀល ហ្សាយ៉ាយ៉ា មន្ត្រីប៉ូលិសក្នុងទីក្រុងគួយ៉ា រ៉ាមេរីន បានឱ្យដឹងថា យុវជនរូបនេះ ហូរឈាមរហូតស្លាប់ ក្រោយពីត្រូវត្រីទីឡាប្បាខាំកាលពីថ្ងៃទី១ ធ្នូ កន្លងមក ប៉ុន្តែប៉ូលិសទើបទទួលរបាយការណ៍ពីស្ថានីយវិទ្យុក្នុងស្រុកនៅថ្ងៃទី៧ ធ្នូ និងសន្និដ្ឋានថា អាចជាការព្យាយាមធ្វើអត្តឃាតព្រោះយុវជនម្នាក់នេះជាអ្នកនេសាទដែលស្គាល់ភូមិសាស្ត្រនៅក្នុងទន្លេយ៉ាងច្បាស់ ។
ត្រីទីឡាប្យាមានរស់នៅក្នុងតំបន់ទន្លេអាម៉ាហ្សូន ទ្វីបអាមេរិកខាងត្បូង ហើយនៅពេលធំពេញវ័យវាអាចមានប្រវែង១៤អ៊ីញ គឺប្រហែល៣៥សង្ទីម៉ែត្រ និងមានធ្មេញមុតស្រួចដូចធ្មេញរណារ ។ ពួកវានឹងដេញស៊ីចំណីជាហ្វូង និងរោមខាំស៊ីសាច់សត្វមានទំហំធំៗដូចជាខ្លាត្រីជាដើម ដោយចំណាយពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ៕
គ្រោងសាងសង់កាស៊ីណូកណ្តាលក្រុងហូជីមិញ
តាមទីភ្នាក់ងារព័ត៌មានបរទេសផ្សាយឱ្យដឹងថា ក្រុមហ៊ុន «ឡាស វេហ្គាស សេន» (Las Vegas Sands) ដែលជាក្រុមហ៊ុនវិនិយោគផ្នែកកម្សាន្តសប្បាយនិងសេវាកម្មទេសចរណ៍ដ៏ធំនៅសហរដ្ឋអាមេរិក បានប្រកាសផែនការសាងសង់អគារ «ខុមផ្លេក»ផ្នែកទេសចរណ៍ក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម ដោយចំណាយថវិកា២.០០០លានដុល្លារ ។ អគារខុមផ្លេកខាងលើនឹងមានគ្រោងជារូបនាវា ឬសំពៅចំនួន២គ្រឿង ស្ថិតនៅពីលើផ្កាឈូកដ៏ធំដែលជាទីតាំងសណ្ឋាគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌលប្រជុំ មជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ប៉ា រោងភាពយន្ត សារមន្ទីរ និងទីតាំងកម្សាន្ត សប្បាយផ្សេងៗទៀត ។ ក្រៅពីនេះ អគារខាងលើក៏អាចប្រើប្រាស់ជំនួសពាក្យថា «កាស៊ីណូ»ទៅជាពាក្យថា «ទីតាំងលេងហ្គេម» ។
លោកសេលដុន អេឌ័រសុន ប្រធានក្រុម ហ៊ុន «ឡាស វ៉េហ្គាស សេន» បានប្រកាសពីផែនការវិនិយោគទុនខាងលើ ក្នុងអំឡុងពេលជួបពិភាក្សាជាមួយលោកឡេ ថាញ់ហាយ លេខាធិការបក្សក្រុងហូជីមិញកាលពីថ្ងៃទី៧ ធ្នូ កន្លងទៅ ។នៅពេលសាងសង់រួចរាល់ ទីតាំងដ៏ធំនេះនឹងក្លាយជានិមិត្តរូបមួយរបស់ក្រុងហូជីមិញ និងជាប្រភពទាក់ទាញភ្ញៀវទេសចរចូលទៅកាន់ទីក្រុងដ៏ធំនៅភាគខាងត្បូង ប្រទេសវៀតណាមនេះបានកាន់តែច្រើន ។
ការបង្កើតគម្រោងសាងសង់អគារដ៏ស្កឹមស្កៃខាងលើ ក្នុងក្រុងហូជីមិញនេះចាត់ទុកថា ជាព្រឹត្តិការណ៍ដើរតាមគន្លងនៅប្រទេសសិង្ហបុរីដែលមានអគារខ្ពស់ៗប្រកបដោយកាស៊ីណូ និងរមណីយដ្ឋានគួរឱ្យទាក់ទាញ នៅអាស៊ី ៕
Sunday, December 11, 2011
ផ្ញើរសារជា SMS ទៅទូទាំងពិភពលោកដោយមិនអស់ប្រាក់
យើងធ្លាប់ដឹងហើយថាសារជា SMS គឺកំពុងពេញនិយមមិនថានៅទីណាឡើយ ។ ប៉ុន្តែផ្ញើរ SMS គឺជារឿងមួយយ៉ាងសាមញ្ញបំផុតនៅក្នុងប្រទេស, តែបើសិនជាយើងផ្ញើរសារជា SMS ទៅកាន់អ្នកណាម្នាក់នៅក្រៅប្រទេសវិញ តើអាចធ្វើបានដែរឬទេ ? គឺបាន
ជាបឋមយើងត្រូវចូលទៅកាន់ Website មួយឈ្មោះ http://www.sendsmsnow.com បន្ទាប់មកយើងបំពេញពាក្យ (Register) ដើម្បីឲ្យយើងមានសិទ្ធិជា member បន្ទាប់មកយើងត្រូវដាក់ឈ្មោះដែលយើងចង់ប្រើ និង Password ដែលយើងចង់ដាក់ (Password ត្រូវទុកក្នុងទីណាមួយដែលមានសុវត្ថភាព) ។
បន្ទាប់ពីយើងបានចូលជាសមាជិកហើយ យើងអាចបញ្ជូន SMS ទៅកាន់អ្នកណាម្នាក់ក៏បានទោះនៅទីណាក៏ដោយ ដោយគ្មានចំណាយប្រាក់ឡើយ ហើយយើងអាចប្រើបានជារៀងរហូតទោះបីបញ្ជូននៅក្នុងប្រទេស ឬចេញទៅប្រទេសក្រៅក៏ដោយ ។
Website : www.sendsmsnow.com ប្រហែលជាកន្លែងតែមួយប៉ុណ្ណោះដែលមិនគិតប្រាក់ក្នុងការបញ្ជូន SMS ទៅឲ្យអ្នកណាម្នាក់ ក្រៅពីនេះយើងនៅអាចបញ្ជូនរូបភាពបានផងដែរ ។ អ្នកណាម្នាក់ដែលបានទទួល SMS របស់យើងអាច reply (ឆ្លើយតប) មកយើងវិញតាមរយៈទូរស័ព្ទរបស់គាត់ផ្ទាល់ ឯចំណែកយើងជាអ្នកបញ្ជូនអាចឆែកមើលនៅក្នុង account របស់យើងបានគ្រប់ពេលមិនតែប៉ុណ្ណោះ គេមាន send alert ចូលមកក្នុង email របស់យើងឲ្យយើងបានដឹងផងដែរ ។
នៅក្នុង Website នេះនៅមានអ្វីៗផ្សេងទៀតជាច្រើនដែលយើងអាចយកមកប្រើការបានក្នុងទូរស័ព្ទដូចជា : រូបភាព, Logo, Ringtone, ScreenSaver, Java games, Saxy mobite ...៘

ឃ្មុំជាសត្វល្អិតមានប្រាជ្ញខ្ពស់បំផុត
ឃ្មុំមានកំណើតមកតាំងពីជាង ១១០លានឆ្នាំមកហើយ, ប៉ុន្តែទើបតែប៉ុន្មានពាន់ឆ្នាំមុននេះប៉ុណ្ណោះ ដែលមនុស្សយើងបានយល់ដឹង និងចេះប្រើពួកវាឲ្យមានប្រយោជន៍ ។
កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ មានព័ត៌មានជាច្រើនត្រូវបានគេបំពងចេញពីគ្រោះអាក្រក់របស់ឃ្មុំ ។ ចំនួនឃ្មុំ និងសំបុកឃ្មុំបានថយចំនួនចុះជាលំដាប់ ការថយចុះចំនួនឃ្មុំពិតជារឿងមួយគួរឲ្យសោកស្តាយណាស់ ពីព្រោះវាធ្វើឲ្យប៉ះពាល់ដោយត្រង់ទៅលើវិស័យកសិកម្ម ដែលពឹងផ្អែកមួយចំនួនធំទៅលើការងាររបស់ពពួកឃ្មុំទាំងនោះ ។ ដូចតួយ៉ាងនៅប្រទេសអង់គ្លេសចំនួនសំបុកឃ្មុំបានធ្លាក់ចុះយ៉ាងឆាប់រហ័សជាងប្រទេសដទៃឯទៀតនៅក្នុងអឺរ៉ុប ពីព្រោះជាងពាក់កណ្តាលនៃសំបុកឃ្មុំត្រូវអន្តរាយលែងឃើញមានទៀត ក្នុងរយៈពេលជាង២០ឆ្នាំ កន្លងមកនេះ ។
ក្នុងសបា្តហ៍កន្លងទៅនេះ, មានសេចក្តីប្រកាសមួយត្រូវបានគេធ្វើឡើងដោយបានឲ្យដឹងថា ការផលិតទឹកឃ្មុំបានកើនច្រើនឡើងយ៉ាងខ្លាំង, នេះបណ្តាលមកពីអ្នកទើបចេះចិញ្ចឹមឃ្មុំដំបូង ។ បាននាំគ្នាចិញ្ចឹមឃ្មុំ ដើម្បីសង្គ្រោះការបាត់បង់ពួកវា, អ្នកទាំងនោះចាប់ផ្តើមបង្កើតកន្លែងចិញ្ចឹមឃ្មុំតាមចំការរបស់ពួកគេ ។ ឃ្មុំមិនមែនត្រឹមតែជាកងទ័ពដែលជួយធ្វើឲ្យដំណាំមានផ្លែផ្កាឲ្យមនុស្សយើងតែប៉ុណ្ណោះទេ ប៉ុន្តែពួកវាគឺជាពពួកសត្វដ៏អស្ចារ្យបំផុតនៅលើលោកយើងនេះ បើគ្មានពួកវាទេពិភពលោកយើងនេះអាចជួបប្រទះបញ្ហាធំមិនខានឡើយ ។អ្នកវិទ្យាសាស្ត្របានរកឃើញថា ឃ្មុំអាចរាប់រហូតដល់ប្រាំ, រួចបានបង្រៀនពួកវាឲ្យចេះស្វែងរកកន្លែងដែលគេបានដាក់ចំណីឲ្យពួកវាទៅតាមកាលវេលាដែលបានកំណត់ ។ ឃ្មុំដែលត្រូវបានគេយកមកពិសោធន៍, អាចស្វែងរកទីតាំងដោយការចងចាំរបស់វា, វាចេះកត់ចំណាំផ្លូវទៅ និងផ្លូវត្រឡប់វិញដោយប្រើទីតាំងផ្សេងៗ សម្រាប់សំគាល់ដោយពួកវាអាចរាប់ចំនួន និងចេះចំណាំកន្លែងបានយ៉ាងនេះធ្វើឲ្យគេសន្មត់បានថាឃ្មុំពិតជាសត្វដ៏មានប្រាជ្ញាបំផុតបើប្រៀបធៀបទៅនិងទំហំខ្លួនរបស់វា ។ ពួកវាចេះជ្រើសរើសកន្លែងសម្រាប់កសាងសំបុកថ្មី និងដឹងថាពេលណាត្រូវធ្វើសំបុកថ្មី ។ ពពួកឃ្មុំខ្លះចេញស្វែងរកទីតាំងថ្មីមួយចំនួនក្រោយមកពួកវានឹងជ្រើសរើសយកទីតាំងណាមួយជាប្រាកដ ហើយការជ្រើសយកទីមួយណានោះ គឺអាស្រ័យទៅលើសម្លេងយល់ព្រមភាគច្រើន ចំនួនលេខខ្ពស់សម្រាប់កាយល់ព្រមនោះគឺ១៥ (កូរ៉ុម) ។
ឃ្មុំដែលជាអ្នកធ្វើការ (Workers) មានប្រម៉ោយអង់តែនដែលផ្គុំឡើងដោយប្រព័ន្ធរំញោចចំនួនបីពាន់ (៣០០០) វាអាចស្គាស់ក្លិនចំនួនជាង១៧០យ៉ាង ទាំងក្លិនផ្កា, ទឹកដមផ្កា, ទឹក, ជ័រឈើ និង ក្លិនពិសេសម្យ៉ាង ៕

ឪពុកស្រវឹងឲ្យកូនស្រី៩ឆ្នាំបើកជំនួស !
វាជារឿងមួយគួរឲ្យហួសចិត្ត នៅពេលដែលឪពុកស្រវឹងលែងអាចបើកបរបានឲ្យកូនស្រីខ្លួន មានអាយុត្រឹមតែ៩ឆ្នាំ បើកឡានជាជំនួសវិញ ។
បុរសម្នាក់បានផឹកគ្រឿងស្រវឹងពេញមួយយប់រហូតមិនអាចបើកឡានទៅផ្ទះវិញបាន បានឲ្យកូនស្រីរបស់ខ្លួនបើកជំនួសរួចចូលទៅចាក់សាំងក្នុងហ្គារ៉ាសមួយ ហើយត្រូវចាប់ខ្លួននៅទីនោះតែម្តង ។
រឿងនេះវាបានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៨ តុលានៅក្នុងក្រុង Detroit សហរដ្ឋអាមេរិក ។ រថយន្ត Vam ពណ៌ក្រហមនេះបានបើកចូលទៅកន្លែងចាក់សាំង និងថតបានដោយ Camera របស់កន្លែងចាក់សាំងនោះ នៅពេលរថយន្តនេះកំពុងតែបើកចូលមកកន្លែងចាក់សាំង ។
បុរសស្រវឹងជ្រុលនេះមានអាយុ៣៩ឆ្នាំ ឈ្មោះ Shawn weimer បានដើរចូលទៅក្នុងហាងលក់ឥវ៉ាន់ត្រង់កន្លែងហ្គារ៉ាស់សាំងនោះ ជាមួយកូនស្រីរបស់គាត់ រួចប្រាប់ទៅអ្នកគិតលុយលក់ឥវ៉ាន់ថា � កូនស្រីរបស់គាត់បានបើកឡានមកកាន់ទីនេះ ព្រោះគាត់ស្រវឹងពេក មិនអាចបើកបាន � ។ ពេលចេញពីទិញឥវ៉ាន់រួចដើរមកដល់ខាងក្រៅគេឃើញគាត់រាំកាច់ចង្កេះទៅតាមសភាពជាអ្នកស្រវឹង តែមិនមែនប្រើក្បាច់ស្រវឹង kungfu ទេ ។ ពេលបើកចេញពីហ្គារ៉ាស់សាំងត្រឡប់ទៅវិញកូនស្រីរបស់គាត់បើកបានប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ក៏ត្រូវប៉ូលិសបញ្ឈប់រួចនាំមកកន្លែងហ្គារ៉ាស់សាំងវិញ ដើម្បីសួរព័ត៌មានបន្ថែម ហើយក៏ត្រូវប៉ូលិសដាក់ខ្នោះដៃក្នុងពេលនោះតែម្តង ។
បុរសស្រវឹងរូបនេះបានសារភាពថាគាត់ធ្លាប់ឲ្យកូនស្រីគាត់បើកឡានជំនួសបែបនេះច្រើនដងមកហើយ ទើបតែភ្លាត់ស្នៀតលើកនេះតែប៉ុណ្ណោះ ៕

ប៉ូលិសប្រើប្រាស់ស្រាបៀដើម្បីចាប់ពិរុទ្ធជន
ប៉ូលិសនៅក្រុង Derbyshire បានរៀបចំគម្រោងចាប់មនុស្សមានពិរុទ្ធភាព មួយចំនួនដែលធ្លាប់បានរត់គេចខ្លួន មិនព្រមឲ្យប៉ូលិសចាប់ខ្លួននាពេលកន្លង ។
ភ្នាក់ងារសម្ងាត់ (ប៉ូលិសស្លៀកស៊ីវិល) បានទាក់ទងទៅក្រុមហ៊ុនស្រាបៀមួយដើម្បីប្រើប្រាស់ទីកន្លែងនោះធ្វើជាកន្លែងសម្រាប់រៀបចំអន្ទាក់ ម្យ៉ាងដើម្បីឲ្យជនពិរុទ្ធភាពនោះ ជឿជាក់ថាជារឿងមួយពិតប្រាកដមែន ។
បន្ទាប់ពីរៀបចំទីកន្លែងបានត្រឹមត្រូវរួចរាល់ហើយ គេបានរៀបចំផ្ញើលិខិតចេញទៅឲ្យអ្នកទាំងនោះ ដោយប្រាប់ពួកគេថា បានទទួលរង្វាន់ជាស្រាបៀចំនួនមួយធុងដោយស្រាបៀនោះគឺជារង្វាន់សម្រាប់អ្នកដែលមានសំណាងត្រូវគេរើសឈ្មោះចំ ដើម្បីទទួលបានស្រាបៀនោះ អ្នកត្រូវរង្វាន់ត្រូវទូរស័ព្ទទៅកាន់ក្រុមហ៊ុនលក់ស្រាបៀ ដើម្បីបញ្ជាក់លេខទូរស័ព្ទនិងអាសយដ្ឋានឲ្យបានត្រឹមត្រូវ និងថ្ងៃដែលត្រូវមកទទួលរង្វាន់ ។
នៅក្នុងប្រតិបត្តិការនេះ មានពិរុទ្ធជនចំនួន ១៩នាក់ បានធ្លាក់ចូលក្នុងអន្ទាក់របស់ប៉ូលិស និងបានទូរស័ព្ទទៅចុះឈ្មោះប្រាប់លេខទូរស័ព្ទ និងអាសយដ្ឋានដល់ភ្នាក់ងារប៉ូលិសដែលបានក្លែងធ្វើជាអ្នកចាំទទួលទូរស័ព្ទ ។
បន្ទាប់ពីបានកំណត់ថ្ងៃខែ រួចរាល់ប៉ូលិសបានត្រៀមរួចជាស្រេច នៅឯកន្លែងដែលត្រូវផ្តល់រង្វាន់ស្រាបៀឲ្យដោយមានរៀបចំធ្វើជារោងមួយ សម្រាប់ទទួលភ្ញៀវបីដូចជាមែនទែនឲ្យអ្នកមកចូលរួមបានដឹងឡើយ ។
បន្ទាប់មកពិរុទ្ធជនទាំង ១៩ នាក់ បានអង្គុយចុះតាមកន្លែងដែលបានរៀបចំទុកជាមុនរួចរាល់ហើយនោះ ភ្នាក់ងារប៉ូលិសរាប់សិបនាក់ក៏ចាប់ផ្តើមព័ទ្ធចាប់ជនទាំងនោះដាក់ខ្នោះដៃបញ្ជូនចូលគុកបានយ៉ាងងាយដោយមិនចាំបាច់ត្រូវចំណាយពេលតាមរកចាប់ពួកគេឡើយ ។
ដោយឃើញពីប្រសិទ្ធភាពនៃល្បិចនេះ ប៉ូលិស ក្រុងនោះត្រៀមនិងរៀបចំល្បិចមួយចំនួនទៀតដើម្បីចាប់អ្នកមានទោសដែលគេចខ្លួនផ្សេងៗទៀត ។
មេប៉ូលិសមួយរូបបាននិយាយថា "តាយរយៈល្បិចនេះ យើងចាប់បានទាំងអ្នកទោស ចំណាយអស់តិចបំផុត និងអាចចាប់បានពួកគេក្នុងចំនួន មួយយ៉ាងច្រើនក្នុងថ្ងៃតែមួយ ។

យុត្ដិធម៌ដែលអាចឈោងយកបាន
នៅក្នុងចំណោមឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅជាច្រើន ឧក្រិដ្ឋកម្មដែលប្រព្រឹត្ដឡើងក្រោម របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាឧក្រិដ្ឋកម្មដ៏ល្បីខ្ទរខ្ទារទាំងក្នុង និងក្រៅប្រទេសកម្ពុជា។
ប្រជាជនកម្ពុជាបានស្គាល់យ៉ាងច្បាស់នូវជនដែលទទួលខុសត្រូវចំពោះអំពើសាហាវឃោរឃៅ ទ្រង់ទ្រាយធំនេះ។នៅក្នុង ចំណោមមេដឹកនាំជាច្រើននៃរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងនោះមានអតីត មេដឹកនាំមនោគមន៍វិជ្ជា នួន ជា, អតីតប្រមុខរដ្ឋ ខៀវ សំផន, និងអតីតឧបរដ្ឋមន្ដ្រីទទួលបន្ទុក ក្រសួងការបរទេស អៀង សារី ជាបុគ្គលដែលមានអំណាចខ្ពស់នៅក្នុងរបបនោះ។ ស្របពេលដែល អតីតមេដឹកនាំទាំងអស់ នោះត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌតាមផ្លូវច្បាប់ ដោយផ្អែកលើច្បាប់ក្នុងស្រុក និងច្បាប់អន្ដរជាតិ អតីតកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោមបានចាប់ផ្ដើមពិចារណាពីការទទួលខុសត្រូវ ផ្នែកសីលធម៌របស់ខ្លួន ចំពោះជនរងគ្រោះដែលបានទទួលរងគ្រោះដោយសារបទឧក្រិដ្ឋកម្មដែលប្រព្រឹត្ដ ដោយចេតនា និងអចេតនា។
អង្គសវនាការជាប្រវត្ដិសាស្ដ្ររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ប្រឆាំងនឹងអតីតមេ ដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចំនួនបីរូបដែលបានចាប់ផ្ដើមដំណើរ ការនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ បាន បើកទំព័រថ្មីសម្រាប់ជនរងគ្រោះ និងអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោម។ មេដឹកនាំទាំងអស់នោះបាន រស់នៅនិងដើរហើរដោយសេរីភាពអស់រយៈពេលជាងសាមសិបឆ្នាំកន្លងមកហើយ ដែលធ្វើឱ្យប្រជាជន កម្ពុជា និងប្រជាជនតាមបណ្ដាប្រទេសផ្សេងទៀតជុំវិញពិភពលោកមានការខឹងសម្បា។ ម្យ៉ាងវិញទៀត ក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងទៅនេះ ក្ដីសង្ឃឹមនៃការទន្ទឹងរង់ចាំយុត្ដិធម៌បែរជាកាន់តែស្ដួចស្ដើងទៅៗ ហើយ ប្រហែលជានឹងមិនអាចសម្រេចបាន ដោយមានមនុស្សមួយចំនួនយល់ឃើញថា រដ្ឋាភិបាលកម្ពុជាមិនមាន ឆន្ទៈនយោបាយពិតប្រាកដក្នុងការស្វែងរកយុត្ដធម៌ជូនជនរងគ្រោះ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យនោះ ទេ។ បើទោះបីជាមានការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហើយមេដឹកនាំជាន់ខ្ពស់ខ្មែរ ក្រហមចំនួនប្រាំនាក់ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្នក៏ដោយ ក៏ទស្សនៈអវិជ្ជមានបែបនេះនៅតែកើតមាន ចំពោះជនរងគ្រោះមួយចំនួនដដែល។
កាលពីមុន មានមនុស្សមួយចំនួនបានបញ្ចេញទស្សនៈយល់ឃើញថា អង្គជំនុំជម្រះនឹងមិនចាប់ផ្ដើមសវនាការជំនុំជម្រះឡើយ រហូតដល់មេដឹកនាំទាំងអស់នេះបានស្លាប់ដោយ រោគាពាធ។ ប៉ុន្ដែឥឡូវនេះ ពន្លឺនៃក្ដីសង្ឃឹមបានចាប់ផ្ដើមមានឡើងវិញហើយ ខណៈពេលដែលអង្គនីតិវិធី របស់តុលាការបានចាប់ផ្ដើមដំណើរការកិច្ចការជាលក្ខណៈប្រវត្ដិសាស្ដ្ររបស់ខ្លួន។
មេដឹកនាំខ្មែរក្រហមបីនាក់ឡើងផ្ដល់សក្ខីកម្ម
នៅក្នុងអំឡុងអង្គសវនាការរយៈពេលបីថ្ងៃកន្លងមកនេះ លោកស្រី ជា លាង សហព្រះរាជអាជ្ញា ជាតិបានអានសេចក្ដីសន្និដ្ឋានសង្ខេបមួយស្ដីពីលក្ខណៈនៃឧក្រិដ្ឋកម្មដែលជនជាប់ចោទនីមួយៗគួរតែដឹង ឬ មានហេតុផលក្នុងការដឹងឮក្នុងសមាសភាពរបស់ខ្លួនជាមេដឹកនាំ។ ជាខ្លឹមសារសរុប លោកស្រី ជា លាង ដែលជាសហព្រះរាជ អាជ្ញាជាតិ និងលោក អេនឌ្រូ ខេលី ដែលជាសហព្រះរាជអាជ្ញាអន្ដរជាតិ បានសង្កត់ ធ្ងន់ថា ទ្រឹស្ដីសហកម្មឧក្រិដ្ឋកម្មរួមបានដាក់ឱ្យជនជាប់ចោទទាំងបីរូបនេះជាប់ចោទពីបទចោទ ប្រកាន់ព្រហ្មទណ្ឌដែលក្នុងនោះរួមមាន ការជម្លៀសដោយបង្ខំ ការធ្វើជាទាសករ ការធ្វើបន្សុទ្ធកម្មជាប្រព័ន្ធ និងទ្រង់ទ្រាយធំ ការរៀបការទាំងបង្ខំ និងអំពើប្រល័យពូជសាសន៍លើក្រុមជនជាតិ និងក្រុមសាសនា។
យ៉ាងណាមិញ គ្មានមេដឹកនាំណាម្នាក់បានទទួលស្គាល់ពីកំហុសជាលក្ខណៈប្រវត្ដិសាស្ដ្រដែលខ្លួនបាន ប្រព្រឹត្ដនៅក្នុងអំឡុងពេលដឹកនាំរបស់ខ្លួននោះឡើយ។ ផ្ទុយ ទៅវិញ មេដឹកនាំទាំងអស់នេះបានលើកយក មូលហេតុមិនចេះចប់ដើម្បីចោទសួរដេញដោលទៅកាន់សហព្រះរាជអាជ្ញាវិញ។ នួន ជា បានលើក អំណះអំណាងមួយ ចំនួនមកប្រឆាំងនឹងព្រះរាជអាជ្ញាវិញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ ដោយ បាននិយាយថា ដំណើរការកាត់ទោសនេះគឺអយុត្ដិធម៌។ នួន ជា បានអានអំណះអំណាងរបស់ខ្លួន ដែលមានខ្លឹមសារថា តុលាការបានត្រឹមតែពិនិត្យមើលរឿងរ៉ាវប្រវត្ដិសាស្ដ្រតែម្ខាងប៉ុណ្ណោះ ដោយមិនបានសិក្សាពីឫសគល់នៃដើមហេតុ និងឥទ្ធិពលនៃបដិវត្ដន៍ខ្មែរក្រហមឡើយ។ ដោយអះអាងបែបនេះ នួន ជា បានប្រៀបធៀបអង្គនីតិវិធីនេះទៅនឹងទស្សនៈមួយដែលថា អង្គជំនុំជម្រះ “មិនបានយកក្បាល និង កន្ទុយក្រពើមកវិភាគនោះទេ តែបែរជាយកតែខ្លួនក្រពើមកវិភាគទៅវិញ។” អំណះអំណាងរបស់ នួន ជា បានផ្ដោតទៅលើកត្ដាខាងក្រៅដូចជា ការឈ្លានពារបស់វៀតណាម និងការទម្លាប់គ្រាប់បែករបស់សហរដ្ឋ អាមេរិកដែលបានកើតឡើងមុនរបបគ្រប់គ្រងរបស់កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ នួន ជា បានបន្ដថា របបកម្ពុជាប្រជាធិបតេយ្យមានការប្ដេជ្ញាចិត្ដយ៉ាងមោះមុត និងរឹងមាំក្នុងការការពារ និងរារាំងមិនឱ្យប្រទេសវៀតណាមឈ្លានពានប្រទេសកម្ពុជា។ ប៉ុន្ដែ នួន ជា បែរជាភ្លេចសួរខ្លួនឯងឱ្យ ច្បាស់ថា “ហេតុអ្វី”បានជារបបគ្រប់គ្រងរបស់ខ្លួនបានសម្លាប់ប្រជាជនកម្ពុជាអស់ជិតពីរលាននាក់ទៅ វិញ។
ដោយមិនបានធ្វើការឆ្លើយតបទៅនឹងបទចោទប្រកាន់នីមួយៗរបស់សហព្រះរាជ អាជ្ញា អៀង សារី បានអានអំណះអំណាងរបស់ខ្លួននាពេលព្រឹកថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០១១ ដោយនិយាយថា ខ្លួនមិន សមនឹងត្រូវបាននាំមកកាត់ទោសនោះឡើយ។ អំណះអំណាងរបស់ អៀង សារី ដែលមានចំនួន ជិតពីរទំព័របានសង្កត់ធ្ងន់ថា “...នៅឆ្នាំ១៩៩៦ ខ្ញុំបានទទួលព្រះរាជក្រឹត្យលើកលែងទោស និងអភ័យ ទោសពីអតីត ព្រះមហាក្សត្រ នរោត្ដម សីហនុ”។ ប៉ុន្ដែ វាគួរឱ្យកត់សម្គាល់ដែរថា ទឹកមុខរបស់ អៀង សារី នៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូងបានបង្ហាញនូវការគោរពដ៏ខ្ពង់ខ្ពស់ដល់អង្គសវនាការទាំងមូល។
ចំណែកឯ ខៀវ សំផន គឺជាជនទីបីដែលបានអានអំណះអំណាងរបស់ខ្លួននៅថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០១១ ហើយបានចោទសួរសហព្រះរាជអាជ្ញាវិញដោយបានលើកឡើងថា “...កាលពីពីរថ្ងៃមុន ខ្ញុំមានអារម្មណ៍ខុសពីអ្វីដែលខ្ញុំបានរំពឹងទុកជាមុន... សហព្រះរាជអាជ្ញាបានត្រឹមតែធ្វើការចោទប្រកាន់់ស្មាន តែប៉ុណ្ណោះ ដោយគ្មានភ័ស្ដុតាងជាសម្អាង ហើយលើកយកបញ្ហានេះបន្ដិច នោះបន្ដិច”។ ខៀវ សំផន បានស្នើសុំឱ្យសហព្រះរាជអាជ្ញាលុបបទចោទប្រកាន់ទាំងនោះចេញ ពីព្រោះគ្មានឯកសារណាមួយបាន អះអាងថា ខៀវ សំផន គឺជាសមាជិកគណៈមជ្ឈិមជាផ្លូវការនោះទេ។ ខៀវ សំផន ថែមទាំង និយាយទៀតថា មុខតំណែងជា “ប្រមុខរដ្ឋ” គឺគ្រាន់តែជាមុខតំណែងក្លែងក្លាយតែប៉ុណ្ណោះ។
ការលើកឡើងទាំងអស់របស់មេដឹកនាំខ្មែរក្រហមទាំងនោះ បានក្លាយជាការអនុវត្ដសាមញ្ញទៅ ហើយសម្រាប់មេដឹកនាំទាំងអស់នោះ ក្នុងការព្យាយាមគេចវេះពីការ ទទួលខុសត្រូវរបស់ខ្លួន។ អ្វីដែល មេដឹកនាំទាំងនោះគួរតែដឹងខ្លួនគឺថា ភាពផ្ដាច់ការ និងភាពជ្រុលនិយមនៃរបបគ្រប់គ្រងរបស់ខ្លួនដែល បានបណ្ដាលឱ្យមានការធ្វើបន្សុទ្ធកម្មជាប្រព័ន្ធ និងជាទ្រង់ទ្រាយធំ អាចជាហេតុផលមួយក្នុងចំណោម ហេតុផលរាប់មិនអស់ផ្សេងទៀតដែលបានដឹកនាំឱ្យរបបកម្ពុជាប្រជាធិបតេយ្យនេះបំផ្លិចបំផ្លាញគ្រប់វិស័យ ទាំងអស់របស់ប្រទេសជាតិខ្លួន ហើយថែមទាំងបានសម្លាប់ប្រជាជនកម្ពុជាប្រមាណជិតពីរលាននាក់ ទៀតផង។
ជាក់ស្ដែង របបនេះបានសាបព្រោះគ្រាប់ពូជនៃភាពជាសត្រូវ ដោយរបបនេះបាន ធ្វើឱ្យទំនាក់ទំនង រវាងជនរងគ្រោះ និងអតីតកម្មាភិបាលខ្មែរក្រហមប្រឈមមុខនឹងបញ្ហា។ ដោយបានឆ្លងកាត់នូវកិច្ចខំ ប្រឹងប្រែងជាច្រើនបែបដើម្បីផ្សះផ្សារវាងជន រងគ្រោះ និងអតីតកម្មាភិបាលខ្មែរក្រហមចាប់តាំងពីការ ដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ១៩៧៩មក ទាំងជនរងគ្រោះ និងអតីតកម្មាភិបាលខ្មែរ ក្រហមថ្នាក់ក្រោមបានចូលរួមជាមួយគ្នាដើម្បីតាមដានដំណើរការកាត់ទោសតាមផ្លូវច្បាប់ ប្រឆាំងនឹង មេដឹកនាំទាំងអស់នោះ។ នេះគឺជាដំណើរការដ៏សំខាន់មួយ ដើម្បីបង្ហាញ ឱ្យឃើញថា ភាគីទាំងពីរនេះ ទាំងជនរងគ្រោះ និងអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់ ក្រោមកំពុងតែរួបរួមគ្នា ដើម្បីប្រឆាំងនឹងអំពើ ប្រល័យពូជសាសន៍។
ការរួមបញ្ចូលគ្នានូវភាពខុសគ្នា
ពាក្យ “ប្រល័យពូជសាសន៍” បើប្រែសម្រួលតាមផ្លូវច្បាប់គឺសំដៅទៅលើឧក្រិដ្ឋកម្មដែលបានកើត ឡើងនៅក្នុងប្រវត្ដិសាស្ដ្រពិភពលោក។ មេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យក៏ត្រូវបាននាំខ្លួន មកកាត់ទោសដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មអន្ដរជាតិ ដោយក្នុងនោះរួមមាន អំពើប្រល័យពូជសាសន៍ ប្រឆាំងជនជាតិវៀតណាម (រួមបញ្ចូលទាំងជនជាតិខ្មែរកម្ពុជាក្រោម) និងជនជានចាម ដែលជនជាតិចាម មានចំនួនច្រើនស្ថិតក្នុងលំដាប់ទីពីរនៃចំនួនប្រជាជនកម្ពុជាសរុប។ ការលំបាកវេទនាដែលបង្កឡើងដោយ ភាពសាហាវឃោរឃៅនៃឧក្រិដ្ឋកម្មដែលបានកើតឡើងនៅរបបនោះមិនត្រូវបាននិយាយចេញឡើង ហើយ ការលាក់ទុកនូវការឈឺចាប់ទាំង អស់នោះ បានបង្កឱ្យជនរងគ្រោះជួបប្រទះនូវការក្រៀមក្រំចិត្ដ និងការពិបាកក្នុងចិត្ដ។ ការពិបាកក្នុងចិត្ដដែលអ្នកដែលរស់រានមានជីវិតបានញំនាំមកជាមួយបានបង្កឡើង ជាបញ្ហាដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ។ មិន ថាតិចឬក៏ច្រើន វាបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ជាពិសេសទំនាក់ទំនងរវាងជនរង គ្រោះ និងអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោម។ អំពើប្រល័យពូជសាសន៍បានកាត់ផ្ដាច់នូវការទំនាក់ ទំនងរបស់ពួកគាត់ ទាំងផ្នែកស្មារតី ក៏ដូចជាការចូលរួមនៅក្នុងសង្គម។ ទោះបីជាយ៉ាងនេះក៏ដោយ នៅ ពេលដែលពេលវេលាបានកន្លងផុតយូរទៅ ការប្រែប្រួលនឹងអាចកើតមាន។ ការ ប្រែប្រួលនោះ គឺអាច មើលឃើញជាក់ស្ដែងថា វាប្រែប្រួលពីការរើសអើងរវាង “ពួកយើង” និង “ពួកគាត់” ត្រួវបានកាត់ បន្ថយ។
ក្នុងន័យនេះ អំពើប្រល័យពូជសាសន៍ ហាក់ដូចជាបានជួយផ្សះផ្សា ដោយបានរួម បញ្ចូលនូវភាពខុសគ្នា ដែលធ្លាប់កើតមានកាលពីមុន។ លោកស្រី ប៊ុត គីមុន្នី ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មកពីខេត្ដបាត់ដំបង បានបង្ហាញពីការអត់ឱនរបស់គាត់ចំពោះអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោម ដោយនិយាយថា ពួកគាត់គ្រាន់តែអនុវត្ដន៍តាមបង្គាប់របស់គេនោះទេ។ គាត់បានធ្វើការសម្ដែងមតិនេះ ចេញមក ដោយមិនបានដឹងថា លោក ឈឹម ផន ដែលកំពុងអង្គុយនៅក្បែរគាត់នោះ គឺជាអតីតកម្មាភិ- បាលខ្មែរក្រហមនោះទេ។ ជាញឹកញាប់ លោក ឈឹម ផន បានសម្លឹងទៅមើលពិដានខាងលើ ហើយទឹកមុខរបស់គាត់ហាកដូចជាសប្បាយរីករាយ នៅពេលដែលគាត់បានស្ដាប់ឮមតិរបស់អ្នកចូលរួម ផ្សេងទៀតបានលើកឡើង។ ទោះបីជាលោក ឈឹម ផន មិនបាននិយាយអ្វីក៏ដោយ ក៏ប្រពន្ធរបស់គាត់ ដែលបានមកជាមួយគាត់ បានងក់ក្បាលយល់ព្រមទៅនឹងមតិដែលអ្នកចូលរួមផ្សេងទៀតបានលើកឡើង ហើយគាត់បានខ្សឹបតិចៗថា “វាត្រឹមត្រូវហើយ”។
ក៏ប៉ុន្ដែ សំណួរដែលប្រឈមមុខសម្រាប់គាត់នោះត្រូវបានលើកឡើងថាតើ កម្មាភិបាលខ្មែរក្រហម ថ្នាក់ក្រោមអាចធ្វើលើសពីបញ្ជាមេរបស់គេដែរឬទេ ពីព្រោះថាអ្នកទាំងនេះអាចត្រូវបានជំរុញឱ្យប្រព្រឹត្ដ ទង្វើទាំងអស់នោះដោយការលោភលន់ ការច្រណែន ឬ ការសងសឹក។ អ្នកចូលរួមទាំង៣០នាក់ ស្ថិតនៅក្នុងសភាពស្ងប់ស្ងៀមមួយរយៈ នៅមុនពេលដែល លោកស្រី មុន្នី បន្ដទៀតថា ប្រសីនបើដូច្នេះ មែននោះ អ្នកដែលរស់រានមានជីវិតមានសិទ្ធិខឹងអតីតកម្មាភិបាលថ្នាក់ក្រោមទាំងនោះ។ ក៏ប៉ុន្ដែលោក សួន សុខខេន ដែលបច្ចុប្បន្នជាចៅសង្វាត់រងទី១ របស់សង្កាត់ស្វាយប៉ោ ខេត្ដបាត់ដំបង និង លោក គង់ វត្ថា ជាអនុប្រធានមន្ទីរសង្គមកិច្ចខេត្ដបាត់ដំបង បានលើក ឡើងថា យ៉ាងហោចណាស់ក៏មានអតីត កម្មាភិបាលថ្នាក់ក្រោមមួយចំនួនបានប្រព្រឹត្ដអំពើរព្រៃផ្សៃតាមចិត្ដរបស់ខ្លួនដែរ។ ប៉ុន្ដែកម្មាភិបាលជា ច្រើន ដែលរួមមានទាំង លោក ឈឹម ផន ផងនោះ ត្រូវតែទទួលស្គាល់រឿងនេះ និងបង្ហាញពីការ សោកស្ដាយចំពោះរឿងអាក្រក់ដែលខ្លួនបានប្រព្រឹត្ដ។ យោងតាមបទសម្ភាសន៍ជាមួយនឹងអតីត កម្មាភិបាលខ្មែរក្រហម ចំនួន៣នាក់ និងអ្នករស់រានមានជីវិត៨នាក់ ពួកគាត់បាន លើក ឡើងនូវឃ្លាមួយថា ពៀររំងាប់ដោយការមិនចងពៀរ។ ឃ្លានេះបង្ហាញថា គាត់មិនចង់ ឃើញមេដឹកនាំខ្មែរក្រហមថ្នាក់ក្រោម លើកលែងតែជនជាប់ចោទនៅតុលាការខ្មែរ ក្រហមសព្វថ្ងៃ ទទួលការកាត់ទោសនោះទេ។ គាត់បាន បង្ហាញពីការរៀបចំខ្លួនអត់ទោសឱ្យកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោម ដែលការទទួលខុសត្រូវខាង ផ្នែកសីលធម៌ របស់ពួកគាត់អាចទទួលយកបាន។
ការទទួលខុសត្រូវផ្នែកសីលធម៌របស់អតីតកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោម
រហូតមកដល់ពេលនេះ មានមេដឹកនាំខ្មែរក្រហម៣នាក់ នួន ជា, អៀង សារី, ខៀវ សំផន មិនដែល ទទួលស្គាល់ការស្លាប់របស់ប្រជាពលរដ្ឋជាងពីរលាននាក់ និងរឿងរ៉ាងឈឺចាប់យ៉ាងច្រើនរបស់ជនរងគ្រោះ ដែលជាលទ្ធផលនៃរបបនេះនោះទេ។ ហេតុដូច្នេះហើយ កិច្ចដំណើរការផ្លូវច្បាប់របស់សាលាក្ដីខ្មែរក្រហម បានក្លាយទៅជាមធ្យោបាយចុងក្រោយមួយ ក្នុងការជំរុញឱ្យមេដឹកនាំខ្មែរក្រហមទទួលទោសកំហុសរបស់ខ្លួន តាមរយៈភ័ស្ដុតាងដាក់បន្ទុកដ៏ច្រើនលើសលប់។ តែទោះជាយ៉ាងណា ក៏ ដោយ មិនមែនមនុស្សទាំងអស់គ្នា សុទ្ធតែមានការចាប់អារម្មណ៍ចំពោះសវនាការនេះឡើយ។
ក្នុងចំណោមប្រជាជន៣០នាក់ ដែលត្រូវ បានអញ្ជើញឱ្យចូលរួមសវនាការតាមរយៈមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ភី ភួន ឈ្មោះបដិវត្ដន៍ ចៀម អតីតនិរសាររបស់ អៀង សារី បានប្រាប់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាថា គាត់ ពិតជាមិនពេញចិត្ដចំពោះការចោទប្រកាន់របស់តុលាការទៅលើអតីតចៅវាយនាយរបស់គាត់ឡើយ។ ផួន ដែលជាជនជាតិភាគតិចចារាយ បានសម្រេចចិត្ដមិនចូលរួមស្ដាប់សវនាការនៅថ្ងៃទី២ ហើយ ក៏ត្រឡប់ទៅផ្ទះនៅក្នុងស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យវិញ។ គាត់បានប្រាប់បុគ្គលិកមជ្ឈមណ្ឌល ឯកសារកម្ពុជាថា គាត់មានធុរៈបន្ទាន់នៅឯផ្ទះ។
តែទោះជាយ៉ាងណាក៏ដោយ ក៏មានការលើកឡើងថា មនោគមន៍វិជ្ជា គោលនយោបាយ អំពើផ្ដាច់ការ និងជ្រុលនិយមបានជំរុញឱ្យកម្មាភិបាលថ្នាក់ក្រោម របស់របបកម្ពុជាប្រជាធិបតេយ្យសម្លាប់គ្នាឯងទៅវិញ ទៅមក និងប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ កេរដំណែលរបស់របបកម្ពុជាប្រជាធិបតេយ្យបានធ្វើឱ្យអតីត កម្មាភិបាលខ្មែរក្រហមភាគច្រើនមានការសោកស្ដាយ និងវិប្បដិសារីចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ដ។ ឈឹម ផន ដែលអញ្ជើញមកពីស្រុកម៉ាឡៃបានលើកឡើងនៅក្នុងបទសម្ភាសន៍ថា ដោយសារតែមានបញ្ជាពី មេរបស់គាត់ ទើបធ្វើឱ្យគាត់សម្លាប់គូស្នេហ៍មួយគូនៅ មុខវត្ដព្រះនេត្រព្រះ។ ឈឹម ផន បាននិយាយថា ៖ “សំអាត ជាអ្នកបញ្ជាឱ្យខ្ញុំសម្លាប់គូស្រករនោះ។ នៅក្នុងកិច្ចប្រជុំនៅពេលដែលព្រឹត្ដការណ៍នោះបាន កើតឡើង ប្រជា ជនរាប់ពាន់នាក់នៅក្នុងឃុំព្រះនេត្រព្រះទាំងមូលត្រូវបានកោះហៅឱ្យមកធ្វើជាសាក្សីក្នុង ការសម្លាប់គូស្នេហ៍មួយគូនេះ។ ការដាក់ទោស (ដែលខ្មែរក្រហម ចាត់ទុកថាជាតុលាការប្រជាជន) ត្រូវ ធ្វើឡើងដើម្បីព្រមានដល់អ្នកដទៃទៀត ដើម្បីកុំឱ្យប្រព្រឹត្ដខុសដូចគូស្នេហ៍មួយគូនេះ បើមិនដូចច្នោះទេ នឹងមានវាសនាដូចជាគូស្នេហ៍មួយគូនោះអ៊ីចឹងដែរ។
លោក ឆាំង យុ ដែលកាលនោះមានអាយុ១៤ឆ្នាំ ហើយស្នាក់នៅត្រឹមតែជាង១០០ម៉ែត្រប៉ុណ្ណោះពីកន្លែងសម្លាប់នៅក្នុងភូមិត្រញំងវែង ក៏ត្រូវបានហៅឱ្យ ទៅចូលរួមកិច្ចប្រជុំនោះដែរ ហើយលោកបានឃើញការសម្លាប់នោះដោយផ្ទាល់ភ្នែកផងដែរ”។ ក្រោយ មក ឈឹម ផន បានលើកឡើងថា បន្ទាប់ពីធ្វើតាមបញ្ជាហើយ គាត់មានការភ័យខ្លាចយ៉ាងខ្លាំងនៅពេល ដែលរំឭកដល់ព្រឹត្ដការណ៍ដ៏គួរឱ្យរន្ធត់នោះ។ ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ គាត់រស់នៅ ដោយមានការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់។ គាត់បានរត់ចេញជាមួយកងកម្លាំងរត់ចោល ជួររបស់ខ្មែរក្រហម ហើយមិនបានត្រឡប់មកស្រុកព្រះនេត្រព្រះវិញទេ រហូតដល់សព្វថ្ងៃនេះ។
បើទោះបីជាតុលាការប្រជាជនបដិវត្ដន៍បានកាត់ទោសកំបាំងមុខ ប៉ុល ពត ដែលជានាយករដ្ឋមន្ដ្រីរបស់ របបកម្ពុជាប្រជាធិបតេយ្យ និង អៀង សារី នៅខែសីហា ឆ្នាំ១៩៧៩ ក៏ដោយ ក៏មិនដែលមាន វិធានការផ្លូវច្បាប់ជាក់លាក់ណាមួយត្រូវបានធ្វើឡើងដើម្បីប្រឆាំងនឹងកម្មាភិបាលថ្នាក់ក្រោមនោះទេ។ បើទោះជាកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោមជាច្រើន ដែលរួមមានទាំង ឈឹម ផន ផងបានយល់ឃើញថា ពួកគេគួរតែ មានការទទួលខុសត្រូវផ្នែកសីលធម៌ចំពោះទង្វើដែលពួកគេបានប្រព្រឹត្ដ។ ឈឹម បាននិយាយ ថា ៖ “...បើទោះបីជាអ្នកដែលទទួលរងគ្រោះដោយព្រឹត្ដការណ៍នោះស្ដី បន្ទោស និងវាយប្រហារ មកលើខ្ញុំ ខ្ញុំនឹងមិនខឹងឡើយ។ នៅក្នុងចិត្ដរបស់ខ្ញុំ ខ្ញុំមិនបានប្រព្រឹត្ដបទល្មើសដោយចេតនាផ្ទាល់របស់ខ្ញុំឡើយ... បើទោះបីជាមានមនុស្សម្នាក់ដែលដុតរោលដោយកំហឹង វ៉ៃ និងទាត់ធាក់ខ្ញុំ។ ខ្ញុំនឹងមិនតដៃឡើយ”។ ឈឹម ផន បាននិយាយថា ការធ្វើបែបនេះគឺជាការទទួលខុសត្រូវខាងផ្នែកសីលធម៌ចំពោះទង្វើដែលគាត់ បានប្រព្រឹត្ដ។
បញ្ហាដែលថា “វាជាការបញ្ជារបស់ថ្នាក់លើ” គឺជាប្រយោគដ៏សាមញ្ញមួយ ដែលកម្មាភិបាលខ្មែរក្រហម ថ្នាក់ក្រោមបានយកមកប្រើប្រាស់ដើម្បីបន្ធូរបន្ធយទោស កំហុសរបស់ខ្លួនឯង។ លោក សេង ចុន មកពីខេត្ដកំពង់ឆ្នាំង និង លោកស្រី មុត គីមុន្នី មកពីខេត្ដបាត់ដំបង ទទួលស្គាល់ការលើកឡើងនេះ ប៉ុន្ដែ នៅតែមិនអាចអត់ឱនឱ្យបាន ប្រសិនបើអតីតកម្មាភិបាលខ្មែរក្រហមប្រព្រឹត្ដឡើងដោយកំហឹងផ្ទាល់ របស់ ខ្លួន និងដោយចេតនាផ្ទាល់ខ្លួន។ ទាក់ទងនឹងបទឧក្រិដ្ឋរបស់កម្មាភិបាលថ្នាក់ក្រោមនៅតែមាន ភាពមិនច្បាស់លាស់ក្នុងទម្រង់រូបភាពជាច្រើន។ ជាការតបស្នងវិញ ឈឹម ផន បានជ្រើសរើស មធ្យោបាយខាងសាសនា ដើម្បីបនស្រន់ទៅដល់គូស្នេហ៍ទាំងពីរនោះ។ ជាច្រើនលើកមកហើយ ឈឹម ផន បានលើកឡើងថា ការចូលរួមសវនាការនេះមានប្រយោជន៍ ហើយបានធ្វើឱ្យគាត់មានអារម្មណ៍ធូរស្បើយ ដោយសារតែគាត់បាន បង្ហាញប្រាប់សាធារណជនពីទោសកំហុសរបស់គាត់ ដែលពីមុនមកគាត់មិនដែល បាននិយាយជាសាធារណៈនោះទេ ចាប់តាំងពីពេលដែលគាត់បានប្រព្រឹត្ដបទល្មើសនោះមក។
សេចក្ដីបញ្ចប់
អ្នកចូលរួមភាគច្រើនយល់ឃើញថា ទស្សនកិច្ចចូលរួមអង្កេតមើលសវនាការលើកនេះមិនត្រឹមតែមាន សារសំខាន់នោះទេ តែថែមទាំងជំរុញឱ្យមានការទទួលខុសត្រូវទៀតផង។ ជាងនេះទៅទៀត គាត់ មានការពេញចិត្ដក្នុងការស្វែងយល់ពីខាងផ្នែកសីលធម៌គ្នាទៀតផង។ នៅពេលដែលសួរពីការចូលរួម តាមដានសវនាការជាមួយនឹងអតីតកម្មាភិបាលខ្មែរក្រហម អ្នករស់រានមានជីវិត៦នាក់ មកពីខេត្ដបាត់ដំបង បាននិយាយថា ការធ្វើបែបនេះគឺជារឿងល្អមួយ ហើយគាត់ទាំងអស់គ្នាមិនមានអារម្មណ៍រើសអើងចំពោះ អតីតកម្មាភិបាលខ្មែរក្រហមទាំងនោះទេ។ គាត់ទាំងអស់ស្នាក់នៅ ធ្វើដំណើរ និង តាមដានសវនាការ រយៈពេលបីថ្ងៃទាំងអស់គ្នា។ ដំណើរទស្សនកិច្ចតាមដានសវនាការលើកនេះ គឺជាដំណើរទស្សនកិច្ច ដ៏មានប្រយោជន៍មួយក្នុងការស្ដារឡើងវិញនូវទំនាកទំនងដ៏លំបាក ដែលជាកេរដំណែលរបស់របបកម្ពុជា ប្រជាធិបតេយ្យ។ លើសពីនេះទៅទៀត អ្នកចូលរួមបានទទួលព័ត៌មានពីសវនាការកាត់ទោស “មេដឹកនាំ ជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត”។ ដំណើរទស្សនកិច្ចនេះនឹងផ្ដល់សារដល់ប្រជាជនទាំងអស់ក្នុង ការថែរក្សាទំនាក់ទំនង ជាពិសេសរវាងជនរងគ្រោះ និង អតីតកម្មាភិបាលខ្មែរក្រហមនៅក្នុងសង្គម របស់យើង។ បណ្ដាញសារព័ត៌មាន ប៊ីប៊ីស៊ី (ពពជ) បានដកស្រងសម្ដីរបស់លោក ហុង ហ៊ុយ ថា ៖ “....កុំមានអារម្មណ៍គុំកួនជាមួយនឹងមនុស្សដូច ឈឹម ផន។ អ្នកដែលត្រូវស្ដីបន្ទោសនោះ គឺមេដឹក នាំខ្មែរក្រហមដែលកំពុងត្រូវបានកាត់ទោស”។
នៅក្នុងដំណើរទសន្សកិច្ចនេះ មានរឿងមួយកើតឡើងចំពោះអ្នកចូលរួមម្នាក់។ លោក ស្រី ជួន រិន ប្រពន្ធរបស់ ឈឹម ផន បានដួលនៅពេលដែលគាត់ឡើងកាំជណ្ដើរថ្ម។ នៅពេលដែលគាត់ក្រោក ឈរវិញ ក្បាលជង្គង់របស់គាត់ហូរឈាមរហាចនៅទ្វារចូលរបស់សាលាក្ដីខ្មែរក្រហម។ ដោយឃើញ សភាពបែបនេះ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានបញ្ជូនគាត់ទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យដែល មានគុណភាព និងមានវិជ្ជាជីវៈមួយនៅទីក្រុងភ្នំពេញ។ ហេតុការណ៍នេះបានធ្វើឱ្យផ្អាកកិច្ចប្រជុំនៅក្រោយ ពេលស្ដាប់សវនាការនៅមជ្ឈមណ្ឌលឯកសារកម្ពុជានៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១១។ ឈឹម ផន បាននិយាយថា ការសារភាពរបស់គាត់ចំពេលដែលប្រពន្ធរបស់គាត់ត្រូវរបួសជើង។ ពេលដែលមាន អារម្មណ៍សោកស្ដាយចំពោះរឿងហេតុដែលកើតឡើងលើប្រពន្ធគាត់ គាត់និយាយថា បើសិនជាគាត់មិន បានសារភាពពីទោសកំហុសរបស់គាត់ទេ នោះប្រហែលជាស្ថានភាពរបស់ប្រពន្ធគាត់អាចនឹងអាក្រក់ ជាងនេះទៅទៀត។

ប្រពន្ធតាមទាន់ស្រីកំណាន់លោតចេញពីបន្ទប់សណ្ឋាគារទាំងអក្រាតកាយ
យោងទៅតាមប្រភពព័ត៌មានចិនចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៨ តុលា ឆ្នាំ២០១១ បានឱ្យដឹងថា ៖ ស្ត្រីម្នាក់រស់នៅក្នុងខេត្តណានជីង ប្រទេសចិន បានលួចសាហាយស្មន់ជាមួយប្តីគេនៅក្នុងសណ្ឋាគារមួយ បានលោតចេញពីបន្ទប់សណ្ឋាគារជាន់ទី២ ទាំងកាយអក្រាត បន្ទាប់ពីប្រពន្ធរបស់បុរសនោះតាមទាន់រករឿងវាយតបនាង ។
ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃអាទិត្យ ទី១៦ តុលា ឆ្នាំ២០១១ ដែលបានធ្វើឱ្យភ្ញាក់ផ្អើលដល់មហាជនដែលធ្វើដំណើរឆ្លងកាត់ ហើយបាននាំគ្នាឈរមើល និងថតវីដេអូក្លីបទុកមើល ។ បច្ចុប្បន្ននេះរូបភាពវីដេអូក្លីបអក្រាតកាយរបស់នាងកំពុងត្រូវគេបានបង្ហោះតាមប្រព័ន្ធអ៊ីនធើរណេតយ៉ាងគគ្រឹកគគ្រេង ។
ចំណែកឯប្រភពព័ត៌មានពីប៉ូលិសនៅកន្លែងកើតហេតុបាននិយាយថា ៖ នាងបានឈរនៅលើមាត់បង្អួចជាន់ទី២ ហើយបានបក់ដៃហៅប៉ូលិសឱ្យជួយ ក៏ប៉ុន្តែនាងបានសម្រេចចិត្តលោតចុះពីលើសណ្ឋាគារមុនពេលប៉ូលិសឡើងទៅដល់ដោយសារតែប្រពន្ធបុរសនោះព្យាយាមធ្វើប្រវាយប្រតប់នាង។ នៅពេលដែលនាងធ្លាក់មកដល់ដីប្រុសស្នេហ៍របស់នាងក៏បានហៅរថយន្តតាក់ស៊ីនាំនាងរត់ចេញទៅបាត់ស្រមោលឈឹង៕
ឪពុកចាប់រំលោភសេពសន្ថវៈគូកំណាន់កូនស្រីរបស់ខ្លួន
យោងតាម China Daily ចេញផ្សាយកាលពីថ្ងៃទី៩ តុលា ឱ្យដឹងថា បុរសម្នាក់បានចាប់រំលោភគូកំណាន់ចិត្តកូនស្រីរបស់ខ្លួន ដើម្បីប៉ុនប៉ងបំបែកការស្រឡាញ់ភេទដូចគ្នា។
បុរសជាឪពុកឈ្មោះ លូ (Lui) អាយុ ៥៣ឆ្នាំ មកពីតៃវ៉ាន់ ហើយបានជួបប្រទះទំនាក់ទំនងស្រីស្រឡាញ់ភេទដូចគ្នាជាលើកដំបូងកាលពី១ឆ្នាំកន្លងទៅ ។ ក្រោយមកលោក លូ មានការមន្ទិលសង្ស័យនៅពេលគាត់សង្កេតឃើញពួកនាងតែងតែនៅជាមួយគ្នាយ៉ាងល្អូកល្អិន ហើយកាន់ដៃគ្នាយ៉ាងស្អិតរមួត ។
ប្រភពដដែលបន្តថា ក្រោយមកលោក លូ បានទៅជួបជាមួយមិត្តស្រីរបស់កូនស្រីដែលមានឈ្មោះថា វ៉ាង (Wang) ហើយនាងបាននិយាយថា នាងបានស្រឡាញ់កូនស្រីរបស់គាត់។
ចាប់តាំងពីពេលនោះមក លោក លូ បានព្យាយាមបំបែកពួកគេជាច្រើនលើកច្រើនសា ប៉ុន្តែមិនទទួលបានលទ្ធផលសោះ។ ថ្ងៃមួយក្នុងខែធ្នូ ឆ្នាំ ២០១០ លោក លូ បានចាប់រំលោភនាង ខណៈនាងនៅម្នាក់ឯងក្នុងផ្ទះរបស់គាត់ ហើយបង្ខំឱ្យនាងចាកចេញពីកូនស្រីរបស់គាត់។
ករណីនេះ លោក លូ ត្រូវបានកាត់ទោសដាក់ពន្ធនាគារពីបទរំលោភសេពសន្ថវៈលើនារីរងគ្រោះឈ្មោះវ៉ាង ៕

អូទ្រីសបង្កើតសាលាសិក្សាពីភេទ ជាកន្លែងតែមួយនៅលើពិភពលោកសម្រាប់ជួយគូស្នេហ៍ជំនាញពីរឿងស្នេហា
សារព័ត៌មានបរទេសផ្សាយឱ្យដឹងថា លោកស្រីអ៊ីលវ៉ា ម៉ារីយ៉ា ថុមសុន បង្កើតសាលាភេទសាស្ត្រ ឬសិក្សាពីភេទអន្តរជាតិនៅប្រទេសអូទ្រីស គឺជាសាលាដំបូងនៅលើពិភពលោក នៅទីក្រុងវីយែន ។ សាលានោះនឹងទទួលអ្នកមានចំណាប់អារម្មណ៍ដែលមានអាយុច្រើនជាង១៦ឆ្នាំ ដោយមានតម្លៃ១.៤០០អឺរ៉ូ ក្នុងមួយឆមាសដោយសាលានឹងរៀបចំឱ្យសិស្សស្ថិតក្នុងបន្ទប់សម្រាកលាយឡំ ទាំងស្ត្រី និងបុរសរួមទាំងហ្វឹកហ្វឺនកិច្ចការផ្ទះ។
សាលារៀននេះនឹងផ្តោតជាសំខាន់លើការអនុវត្ត ឬប្រតិបត្តិការមិនប្រើទ្រឹស្តីក្នុងគោលបំណងសង្កត់ធ្ងន់ឱ្យអ្នកចូលហ្វឹកហ្វឺនបានក្លាយជាមនុស្ស គួរឱ្យស្រឡាញ់ ។ របាយការណ៍បញ្ជាក់ឱ្យដឹងថា នៅក្នុងមុខវិជ្ជារបស់សាលា គឺមានបង្រៀនពី «ឥរិយាបថការរួមដំណេក» «បច្ចេទេសការបបោសអង្អែលគូស្នេហ៍» និងបច្ចេកទេសថ្នាក់ថ្នមដៃគូ ជាច្រើនប្រភេទទៀត ។ អ្នកនាំពាក្យនៅក្នុងសាលារៀនបញ្ជាក់ឱ្យដឹងថា សាលារៀននឹងទទួលជោគជ័យ និងក្នុងអំឡុងពេលកន្លងមកលោកស្រីអ៊ីល វ៉ា ជាគ្រូបានសិក្សាស្រាវជ្រាវមុខវិជ្ជាស្នេហាអស់រយៈពេលយ៉ាងយូរ និងបានទទួលការគាំទ្រយ៉ាងខ្លាំង ។
ទោះជាយ៉ាងណាក៏ដោយ សាលាបង្រៀនមុខវិជ្ជាស្នេហា នេះបានទទួលការរិះគន់យ៉ាងខ្លាំងថា ជាសាលាមិនសមរម្យដោយមុននេះសាលាធ្លាប់បានឃោសនារូបភាពគូស្នេហ៍ ដ៏ល្អូកល្អិន និងត្រូវដាក់បំរាមផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍អូទ្រីស និងអ្នកខ្លះទៀតបញ្ជាក់ថា សាលាគ្រាន់តែជាទីតាំងរួមរ័កប៉ុណ្ណោះ ៕
ប្រចណ្ឌខុសតម្រា ៖ បំពាក់ឧបករណ៍ការពារភាពបរិសុទ្ធឱ្យសង្សា ខ្លាចមានអ្នកថ្មី
សុភមង្គលពិត មិនមែនកើតពីការស្រឡាញ់តែលើរូបសម្បត្តិនោះទេ ការយល់ចិត្តគ្នា,ភាពអត់ធ្មត់ និងការអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកគឺជាកត្តារួមផ្សំដែលអាចធ្វើឱ្យគ្រួសារមួយឈានដល់ត្រើយនៃសុភមង្គល ។ ក្នុងនោះក៏មានកត្តាពាក់ព័ន្ធសំខាន់ៗជាច្រើនទៀតផងដែរដូចជា កត្តាសង្គម នយោបាយ សេដ្ឋកិច្ច ជាដើម ។
ទាក់ទឹននឹងបញ្ហានេះ តាមប្រភពពីគេហទំព័រ ដេលីឈីលី ចេញផ្សាយកាលពីថ្ងៃទី ៤ ធ្នូ បានឱ្យដឹងថា បុរសអាយុ ២៩ឆ្នាំម្នាក់ បានបង្ខំមិត្តស្រីរបស់ខ្លួនឱ្យពាក់ខ្សែក្រវាត់ការពារភាពបរិសុទ្ធ ។ ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងខែតុលា ខណៈដែលបុរសរូបនោះមានការមន្ទិលសង្ស័យថា មិត្តស្រីរបស់ខ្លួន បានសម្លឹងឃើញបុរសម្នាក់ផ្សេងទៀត។
ប្រភពបានឱ្យដឹងទៀតថា បុរសចិត្តអប្រិយរូបនោះត្រូវបានគេស្គាល់ថា ឈ្មោះហ៊ិ ។ រីឯនារីជាសង្សារអភ័ព្វមានឈ្មោះ ស៊ាវ ទៀន Xiao Tian ។
នារីអភ័ព្វបានរៀបរាប់ថា នាងត្រូវមិត្តប្រុសសង្ស័យថា មានអ្នកថ្មី ពេលនោះគាត់បានចាប់បង្ខំរំលោភនាង ហើយចាក់សោនាងក្នុងបន្ទប់គេងតែម្តង។ លុះព្រឹកឡើងថ្ងៃបន្ទាប់ គាត់បានទិញខ្សែក្រវាត់សម្រាប់ពាក់ការពារភាពបរិសុទ្ធ តាមអ៊ីនធើណេត ហើយបញ្ជាឱ្យនាងពាក់ទៅធ្វើការជាប្រចាំ ។ នាងបានរៀបរាប់ទៀតថា នៅពេលនាងត្រឡប់មកពីធ្វើការវិញនៅពេលយប់ លោកហ៊ិ តែងតែឆែកមើលឧបករណ៍ការពារនេះយ៉ាងយកចិត្តទុកដាក់បំផុត ។ ថ្ងៃមួយគាត់ខឹងនាងខ្លាំងណាស់ នៅពេលគាត់ដឹងថា មានស្នាមឆ្កឹះខ្សែក្រវាត់នេះ គាត់បានចាប់នាងចងដៃ ចងជើង និងធ្វើបាបនាងស្ទើរបាត់បង់ស្មារតី ហើយបានប្រើកម្លាំងចាប់រំលោភនាងទៀត។

នៅថ្ងៃទី ២៣ តុលា នៅពេលលោក ហ៊ិ មិននៅផ្ទះ នាងបានរើបំរះរបូតខ្សែពួរ ដែលគាត់បានចងដៃរបស់នាង រួចនាងបានសរសេរលើក្រដាសថា «ជួយផង! » ហើយទម្លាក់វាមកក្រៅបង្អួច។ ភ្លាមៗនោះ ប៉ូលិសក៏បានប្រញាប់ទៅជួយសង្គ្រោះនាង ស៊ាវ ទៀន ហើយចាប់ខ្លួនលោកហ៊ិ តែម្តង។
ប៉ូលិសបាននិយាយថា លោកហ៊ិ ត្រូវតុលាការប្រជាជនស្រុក គីងយ៉ាង Qingyang ផ្តន្ទាទោសជាប់ពន្ធនាគាររយៈ៧ខែ ពីបទបង្ខាំងមនុស្សខុសចាប់ ៕

កង់អេឡិចត្រូនិកលេចចេញរូបរាងថ្មី
ស្របពេលពិភពលោកកំពុងមានការវិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា បណ្តាអ្នកវិទ្យាសាស្ត្រទាំងឡាយបានខិតខំរិះរកនូវរបកគំហើញ ក៏ដូចជាគំនិតច្នៃប្រឌិតនូវផលិតផលបច្ចេកវិទ្យាប្លែកៗដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ។
ជាក់ស្តែងកាលពីថ្ងៃទី ២៨ វិច្ឆិកា កន្លងមក នៅទីក្រុង Hefei ខេត្ត Anhui ភាគខាងកើតប្រទេសចិន មានពិធីតាំងពិព័រណ៍ផលិតផលមួយក្នុងនោះបណ្តាអ្នកចូលរួមទស្សនាបានចាប់អារម្មណ៍លើទោចក្រយានដើរដោយអេឡិចត្រូនិកគ្រប់ៗគ្នា។
ទោចក្រយាននេះមានប្រវែង៤.៧ម៉ែត្រ និងអាចផ្ទុកមនុស្សបានចំនួន១២នាក់។ បច្ចុប្បន្ន ទោចក្រយាននេះត្រូវបាននាំចេញទៅបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុបជាមួយតម្លៃ ១៥០,០០០យ៉ាន់ ស្មើរនឹង ២៣,៤៨៤ដុល្លារអាមេរិក៕
លែងពស់ចូលការិយាល័យសងសឹកមន្ត្រីស៊ីសំណូក
បុរសជនជាតិឥណ្ឌាម្នាក់បានយកពស់មានពឹសដូចជាពស់វែកដំបូកជាដើមចំនួន៤០ក្បាល លែងនៅក្នុងការិយាល័យរបស់មន្ត្រីដែលប្រព្រឹត្តអំពើពុករលួយស៊ីសំណូក ធ្វើឱ្យមន្ត្រីក្នុងការិយាល័យភ័យខ្លាចរត់ជាន់ជើងគ្នា ។ សំណាងល្អព្រោះគ្មានមន្ត្រីណាម្នាក់ត្រូវពស់ចឹកឡើយ ប៉ុន្តែវិធីសាស្ត្រការលែងពស់មានពឹសដើម្បីបណ្តេញមន្ត្រីពុករលួយនេះ ចាត់ទុកថាមានលទ្ធផលល្អ ព្រោះមានការចុះផ្សាយព័ត៌មាននៅទូទាំងពិភពលោក ទាំងនៅក្នុងកាសែត និងប្រព័ន្ធអ៊ីនធើរណេត ។
ការប្រឆាំងខាងលើ អាចឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេសឥណ្ឌាគឺជាប្រទេសមួយដែលសំបូរដោយមន្ត្រីស៊ីសំណូកឬពុករលួយយ៉ាងច្រើន ធ្វើឱ្យប្រជាជនសម្តែងការមិនពេញចិត្តជាទូទៅ ៕
នំខួបកំណើតថ្លៃជាង2ម៉ឺនផោននៅអង់គ្លេស
សេដ្ឋីជនជាតិអង់គ្លេសបានចំណាយប្រាក់ទិញនំខួបកំណើតមានតម្លៃថ្លៃបំផុតនៅលើពិភពលោក គឺ២២.០០០ផោន ដោយមានតុបតែងលំអដោយស្រទាប់មាស និងពេជ្រមួយគ្រាប់ ជាប្រភេទនំខួបកំណើតរបស់ខ្លួន ។ លោកខាល វេននីងហ្គើ មានគម្រោងកាត់នំខួបកំណើតដ៏ថ្លៃនោះចែកជូនភ្ញៀវដែលចូលរួមពិធីខួបកំណើតគម្រប់៦០ឆ្នាំរបស់ខ្លួន នៅថ្ងៃទី៥ ធ្នូ ។
នំខួបកំណើតនោះជាថ្វីដៃរបស់លោកម៉ាកហ្គីលប៊ើត ប្រធានចុងភៅនៅសណ្ឋាគារ «លីនដេតហាវ ខោនទ្រី ហាវ» នៅទីក្រុងវីនឌ័រ មៀ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដោយជ្រើសយកតែវត្ថុធាតុដើមដ៏មានតម្លៃបំផុតក្នុងទីក្រុងមកកែច្នៃ ៕
Wednesday, November 23, 2011
បានគីមូន បុរសខ្លាំងរបស់ UN
លោក បាន គីមូន (Ban Ki-moon) ជាអគ្គលេខាធិការទី៨របស់អង្គការសហប្រជាជាតិ ដែលបានចូលកាន់តំណែងកាលពីឆ្នាំ២០០៧។ លោកកើតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៤៤ នៅអឺមស៊ុង (Eumseong) ខេត្តជុងឆុងខាងជើង (North Chungcheong) នៅសម័យសង្គ្រាមលោកលើកទី២ ហើយក៏ជាពេលដែលជប៉ុន បានគ្រប់គ្រងលើប្រទេសកូរ៉េផងដែរ។
នៅពេលដែល លោកមានអាយុ១៨ឆ្នាំ លោកបានឈ្នះការតស៊ូមតិមួយ ដែលអាចឲ្យលោកមានឱកាសធ្វើទស្សនកិច្ចទៅជួបជាមួយព្រឹទ្ធសមាជិកអាមេរិក លោក ចន ខេនណេឌី ហើយទស្សនកិច្ចនេះបានបំផុសចិត្តលោក ឲ្យបម្រើការងារសាធារណៈតាំងពីពេលនោះមក។ លោកបានទទួលបរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យជាតិក្រុងសេអ៊ូល នៅឆ្នាំ១៩៧០ និងអនុបណ្ឌិត ពី John F. Kennedy School of Government នៃសាកលវិទ្យាល័យ ហាវដ (Harvard) ក្នុងឆ្នាំ១៩៨៥។
បន្ទាប់ពីបានចូលបម្រើសេវា ការបរទេសរបស់កូរ៉េខាងត្បូង លោកក៏បានធ្វើជាទីប្រឹក្សារបស់ស្ថានទូតកូរ៉េប្រចាំក្រុងវ៉ាស៊ីនតោន (១៩៨៧-១៩៩០) ប្រធានការបរទេសអាមេរិក នៅក្រសួងការបរទេស (១៩៩០-១៩៩២) អនុរដ្ឋមន្ត្រីការបរទេស (១៩៩៥-១៩៩៦) និងជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី (១៩៩៦-១៩៩៨)។ បន្ទាប់ ពីកាន់តំណែង ជាអគ្គរដ្ឋទូត ប្រចាំប្រទេសអូទ្រីស (១៩៩៨-២០០០) លោកបានត្រឡប់មកកាន់ទីក្រុងសេអ៊ូលវិញ ហើយកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស (២០០០-២០០១)។ ក្នុងឆ្នាំ២០០៣ លោកបានក្លាយជាទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក រ៉ូ មូយុន។
ពីឆ្នាំ២០០៤ ដល់ ២០០៦ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម។ នៅពេលនោះលោកបានដើរតួនាទី យ៉ាងសំខាន់ក្នុងការចរចា៦ភាគីក្នុងវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង។ លោកបាន គីមូន មានបទពិសោធន៍ពាក់ព័ន្ធ នឹងអង្គការសហប្រជាជាតិតាំងពីឆ្នាំ១៩៧៥មកម្ល៉េះ គឺនៅពេលដែលលោកបានក្លាយជាសមាជិកម្នាក់របស់ក្រសួងការបរទេសក្នុងទីក្រុងសេអ៊ូល ដែលធ្វើការងារមួយចំនួនដែលស្ថិតនៅក្រោមបង្គាប់របស់អង្គការសហប្រជាជាតិ។
នៅចុងទសវត្សឆ្នាំ១៩៧០ ពេលដែលកូរ៉េខាងត្បូងមានតួនាទីត្រឹមជាអ្នកអង្កេតការនោះ លោកបានដាក់សំណើបេសកកម្មរបស់កូរ៉េខាងត្បូងដល់អង្គការសហប្រជាជាតិ។ ក្នុងឆ្នាំ១៩៩៩ លោកបានក្លាយជាប្រធានគណៈកម្មការរបស់ អង្គការហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរធុនធ្ងន់។ លោកក៏បានដឹកនាំការិយាល័យប្រធានសភាអង្គការសហប្រជាជាតិអំឡុងអាណត្តិរបស់កូរ៉េខាងត្បូងកាលពីឆ្នាំ២០០១-២០០២ ដែលជាពេលវេលាដ៏លំបាកក្រោយការវាយប្រហារភេរវកម្មទៅលើអគារពាណិជ្ជកម្មពិភពលោក ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ សំដៅប្រឆាំងសហរដ្ឋអាមេរិក។
នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០០៦ មួយថ្ងៃក្រោយការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង លោកត្រូវបានគេបោះឆ្នោតជាប្រមុខស្ដីទីរបស់អង្គការសហប្រជាជាតិ។ ទោះបីជាអ្នកអង្កេតការមួយចំនួនមិនច្បាស់ពីសមត្ថភាពរបស់លោកក្នុងការដឹកនាំអង្គការសហប្រជាជាតិដើម្បីជម្នះរាល់ការលំបាកក៏ដោយ ក៏មានមនុស្សមួយចំនួនទៀតចាត់ទុកលោកជាមនុស្សដ៏អស្ចារ្យដែលអាចធ្វើការងារប្រកបដោយប្រសិទ្ធភាពជាមួយប្រទេសមហាអំណាចពីរគឺអាមេរិក និងចិន។
លោកបាន គីមូនបានឡើងគ្រងតំណែងប្រមុខអង្គការ (អគ្គលេខាធិការ) សហប្រជាជាតិជំនួសលោក ខូហ្វី អាណាន់ នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០០៧ ហើយបានក្លាយជាជនជាតិអាស៊ីទី២ ដែលឡើងកាន់តំណែងនេះ បន្ទាប់ពីលោក យូ ថាន់ ជនជាតិភូមាដែលធ្លាប់កាន់តំណែងនេះកាលពីឆ្នាំ (១៩៦២-១៩៧១)។ ក្នុងតំណែងនេះលោកបានជួបប្រទះនូវការងារលំបាកៗជាច្រើនដូចជា ការគំរាមកំហែង ដោយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងកូរ៉េខាងជើង បញ្ហានៅមជ្ឈិមបូព៌ា និងវិបត្តិមនុស្សធម៌ក្នុងតំបន់ ដាហ្វ័រ ប្រទេសស៊ូដង់ជាដើម។ កំណែទម្រង់អង្គការសហប្រជាជាតិខ្លួនឯងក៏ជាការងារដ៏សំខាន់ផងដែរដែលលោកត្រូវធ្វើ៕

ខ្សែជីវិតមេដឹកនាំ កាដាហ្វី!
ការស្លាប់របស់ កាដាហ្វី បានក្លាយជាព័ត៌មានដ៏ពេញនិយមនៅគ្រប់បណ្ដាញសារព័ត៌មាននានាជុំវិញពិភពលោកនាពេលថ្មីៗនេះ។ មនុស្សជាច្រើន ចង់ដឹងចង់ស្គាល់ពីប្រវត្តិពិតរបស់ មេដឹកនាំរូបនេះជាខ្លាំង។ តើមេដឹកនាំរូបនេះមានដំណើរជីវិតបែបណាទៅ?
ជនល្មោភអំណាច កាដាហ្វី ឈ្មោះពេញថា Muammar Muhammad Abu Minyar al-Gaddafi។ កាដាហ្វី កើតនៅថ្ងៃទី ៧ មិថុនា ឆ្នាំ១៩៤២។ នៅឆ្នាំ ១៩៦៩ កាដាហ្វីបានផ្ដួលរបបរាជានិយមដោយមិនបង្ហូរឈាម និងបានឡើងកាន់អំណាចតាំងពីពេលនោះមក។ ការកាន់អំណាចផ្ដាច់ការរយៈពេល ៤២ឆ្នាំកន្លងមករបស់ខ្លួន បានធ្វើឲ្យរូបគេក្លាយជាមេដឹកនាំទីផ្ដាច់ការទី៤ កាន់អំណាចយូរបំផុតមិនជាប់ខ្សែស្រឡាយស្ដេច និងជាមេដឹកនាំផ្ដាច់ការដែលកាន់អំណាចយូរជាងគេបំផុតក្នុងពិភពអារ៉ាប់។
កុមារភាពនិងការសិក្សាយោធា
ម៉ាអូម៉ា កាដាហ្វី ត្រូវបានចិញ្ចឹមក្នុងជុំរុំកុលសម្ព័ន្ធមួយ ក្នុងវាលខ្សាច់ក្បែរទីក្រុង Sirte។ បើតាមប្រវត្តិនានាបានបង្ហាញថា គ្រួសារ កាដាហ្វី ស្ថិតក្នុងកុលសម្ព័ន្ធអារ៉ាប់ដ៏តូចមួយមានឈ្មោះថា Qadhadhfa និងមានឪពុកជាអ្នកគង្វាលចៀម។

កាដាហ្វីបានចូលរៀនបឋមសិក្សា នៅសាលាមូស្លីមដែលនៅឆ្ងាយពីផ្ទះក្នុងតំបន់ Sabha ដែលនៅពេលនោះរូបគេទទួលបានឥទ្ធិពលជាច្រើន ពីព្រឹត្តិការណ៍នានាក្នុងពិភពអារ៉ាប់។ គាត់មានចំណាប់អារម្មណ៍ជាខ្លាំងលើជ័យជំនះរបស់ប៉ាលេស្ទីន និងមានការខកចិត្តជាខ្លាំង ចំពោះការបរាជ័យរបស់ប៉ាលេស្ទីនដោយកងកម្លាំងអ៊ីស្រាអែល ក្នុងឆ្នាំ ១៩៤៨។ កាដាហ្វីមានការកោតស្ញប់ស្ញែងលើប្រធានាធិបតីអេហ្ស៊ីប Gamal Abdel Nasser និងបានចាត់ទុកគាត់ជាវីរបុរសរបស់ខ្លួន។ នៅឆ្នាំ ១៩៥៦ កាដាហ្វីបានចូលរួមក្នុងការបះបោរប្រឆាំងនឹងអ៊ីស្រាអែល អំឡុងវិបត្តិព្រែកជីកស៊ុយអេ។ កាដាហ្វីបានបញ្ចប់ថ្នាក់អនុវិទ្យាល័យនៅសាលាឯកជនមួយក្នុងតំបន់ Misrata ដោយផ្ដោតការយកចិត្តទុកដាក់លើប្រវត្តិសាស្ត្រ។
បន្ទាប់ពីនោះ គេបានចូលសិក្សាជំនាញយោធាលីប៊ី ក្នុងទីក្រុង បេនកាហ្ស៊ី ក្នុងឆ្នាំ ១៩៦១ និងបញ្ចប់ក្នុងឆ្នាំ ១៩៦៦។ ក្នុងពេលសិក្សាជំនាញយោធា និងក្រោយការបញ្ចប់ការសិក្សា កាដាហ្វីក៏បានបន្តការសិក្សានៅក្នុងតំបន់អឺរ៉ុបផងដែរ។
បដិវត្តន៍ឆ្នាំ១៩៦៩
នៅក្នុងប្រទេសលីប៊ី ក៏ដូចជាបណ្ដាប្រទេសអារ៉ាប់ផ្សេងទៀតដែរ ក្នុងការងារយោធា មានច្រើនតែអ្នកក្រីក្រប៉ុណ្ណោះដែលចូលបម្រើកិច្ចការនេះ ចាប់តាំងពីប្រទេសមួយនេះទទួលបានឯករាជ្យមក។ សម្រាប់កាដាហ្វី និងអ្នកដើរតាមគាត់ភាគច្រើន ត្រូវបានជំរុញចិត្តដោយរបបជាតិនិយមអារ៉ាប់ របស់មេដឹកនាំ Nasser ដែលថា អាជីពជាយោធា គឺជាការបណ្ដុះបណ្ដាលសម្រាប់ធ្វើបដិវត្ត។

ក្នុងនាមជាសិស្សម្នាក់ក្នុងសាលា បណ្ឌិតសភាយោធា កាដាហ្វីបានចូលរួមក្នុងចលនាសេរីមួយដែលមានឈ្មោះថា Free Officer Movement។ កាដាហ្វី មានគំនិតចង់ផ្ដួលរំលំ របបរាជានិយមតាំងតែពីគាត់នៅធ្វើជាទាហានមកម្ល៉េះ។
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៦៩ ក្រុមមន្ត្រីជាន់ខ្ពស់មួយក្ដាប់តូច ដែលដឹកនាំដោយលោកកាដាហ្វី បានធ្វើរដ្ឋប្រហារមិនបង្ហូរឈាមផ្ដួលរំលំស្ដេច Idris របស់ប្រទេសលីប៊ី ខណៈពេលដែលព្រះមហាក្សត្រអង្គរនេះ យាងទៅព្យាបាលព្រះរោគនៅប្រទេសទួរគី។ ចំណែកក្មួយប្រុសរបស់ព្រះមហាក្សត្រ Idris លោក Sayyid Hasan ar-Rida al-Mahdi as-Sanussi ត្រូវដកអំណាច និងឃុំខ្លួននៅក្នុងផ្ទះដោយក្រុមបដិវត្តន៍ ហើយក្រោយមក ក្រុមបដិវត្តដែលដឹកនាំដោយកាដាហ្វីបានលុបចោលរបបរាជានិយម និងបានប្រកាសរបបសាធារណៈរដ្ឋអារ៉ាប់លីប៊ី។
ទំនាស់ជាមួយបច្ចិមប្រទេស
ដើម្បីពង្រឹងអំណាចរបស់ខ្លួន កាដាហ្វីបានប្រកាសបិទមូលដ្ឋានយោធារបស់អាមេរិក និងចក្រភពអង់គ្លេស រួមទាំងមូលដ្ឋាន Wheelus Air ដ៏ធំទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ កាដាហ្វីបានប្រកាសថានឹងបណ្ដេញក្រុមហ៊ុនផលិតប្រេងរបស់ប្រទេសលោកខាងលិចទាំងអស់ចេញពីប្រទេសរបស់ខ្លួន ប្រសិនបើមិនចែកភាគរយនៃចំណូលដែលរកបានច្រើនជាងមុនទេ។

កាដាហ្វី និង Nasser
ជាទូទៅ ក្នុងពេលនៃការកាន់តំណែងនេះ លោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រមុខដឹកនាំរបស់ប្រទេសអេហ្ស៊ីបគឺលោក Nasser។
នៅខែធ្នូ ឆ្នាំដដែល ភ្នាក់ងារសម្ងាត់របស់អេហ្ស៊ីបបានជួយទប់ស្កាត់ នូវផែនការធ្វើរដ្ឋប្រហារផ្ដួលរំលំលោកកាដាហ្វី ដោយក្រុមអ្នកប្រឆាំងមួយចំនួន។ ដើម្បីការពារអំណាចរបស់ខ្លួន កាដាហ្វី បានចែករំលែកអំណាចតែជាមួយ ក្រុមគ្រួសារ និងបក្សពួកជិតស្និទ្ធរបស់គាត់តែប៉ុណ្ណោះ។
ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០ កាដាហ្វីបានធ្វើកំណែទម្រង់លើក្រុមជនជាតិដែលរស់នៅក្នុងប្រទេសនេះជាច្រើន ជាក់ស្ដែង កាដាហ្វីបានបណ្ដេញអ្នកតាំងលំនៅ ជាជនជាតិអ៊ីតាលីចេញពីប្រទេសរបស់ខ្លួនទាំងអស់នៅឆ្នាំ១៩៧០។ កាដាហ្វី ធ្វើកំណែទម្រង់ និងអភិរក្សវប្បធម៌របស់ខ្លួនជាខ្លាំងសូម្បីតែប្រតិទិនគិតតាមគ្រិស្តសាសនា ក៏បានប្ដូរទៅប្រើប្រតិទិនឥស្លាមដែរ។
ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៧ កាដាហ្វី បានយល់ព្រមឲ្យមាន សហភាពសង្គមនិយមអារ៉ាប់ ដែលយកគំរូតាម សហភាពសង្គមនិយមអារ៉ាប់ របស់ប្រទេសអេហ្សីប ជាគណបក្សតែមួយគត់របស់ប្រទេស។
នៅឆ្នាំ១៩៦៩ កាដាហ្វីបានបង្កើតគណៈកម្មាធិការបដិវត្ត ដើម្បីធ្វើការត្រួតពិនិត្យយ៉ាងតឹងរឹងលើក្រុមអ្នកប្រឆាំង។ ក្នុងនោះមានប្រជាជននៃប្រទេសលីប៊ីប្រមាណពី១០ទៅ២០ភាគរយ ធ្វើការជាអ្នកផ្ដល់ព័ត៌មានក្រុមអ្នកប្រឆាំងដល់គណៈកម្មាធិការនេះ។
ចាប់ពីឆ្នាំ១៩៨០ដល់១៩៨៧ទៀត កាដាហ្វីបានធ្វើការប្រឆាំងដោយហិង្សាចំពោះប្រទេសទាំងឡាយដែលប្រឆាំងគាត់។ ជាក់ស្ដែង កាដាហ្វីបានជួលបណ្ដាញការទូតនៅបរទេសដើម្បីធ្វើឃាតអ្នករិះគន់ និងប្រឆាំងគាត់ចំនួន២៥នាក់។
មិនត្រឹមតែប៉ុណ្ណោះ លោកបានក្លាយជាសត្រូវរបស់បស្ចិមលោក ដែលប្រទេសទាំងនោះចោទគាត់ ថាជាភេរវជន។ នៅឆ្នាំ១៩៨៦ អាមេរិកបានតាមសម្លាប់កាដាហ្វី ដោយទម្លាក់គ្រាប់បែកលើបន្ទាយរបស់គាត់ក្នុងរដ្ឋធានីទ្រីប៉ូលី។ កាដាហ្វី ឆ្លើយតបវិញ ដោយបញ្ជាឲ្យធ្វើភេរវកម្មបំផ្ទុះយន្តហោះអាមេរិកាំងមួយគ្រឿង នៅពីលើ Ecosse នៅឆ្នាំ១៩៨៨ និងយន្តហោះបារាំងមួយគ្រឿងនៅពីលើប្រទេសនីស្សេ ក្នុងឆ្នាំ១៩៨៩ ដោយបានសម្លាប់មនុស្សសរុបអស់៤៤០នាក់។
សេដ្ឋកិច្ច
ប្រទេសលីប៊ី គឺជាប្រទេសសម្បូរធនធានធម្មជាតិមួយ ជាពិសេសគឺប្រេងកាត ក៏ប៉ុន្តែផលិតផលដុលរបស់ប្រទេសមួយនេះ គឺស្ថិតនៅក្នុងដៃក្រុមគ្រួសារនិងបក្សពួកកាដាហ្វីទាំងអស់។ សហគ្រាសនៅក្នុងប្រទេសនេះ ភាគច្រើនគ្រប់គ្រងដោយក្រុមគ្រួសារ និងបក្សពួករបស់គាត់។

កាលពីដើមទសវត្សរ៍ឆ្នាំ១៩៧០ តម្លៃប្រេងកាត បានកើនឡើងយ៉ាងខ្លាំង។ នាពេលនោះហើយ ដែលលោកបានទាញយកចំណូលយ៉ាងច្រើនពីការឡើងថ្លៃនេះ ហើយយកមកទិញអាវុធ និងគាំទ្រគម្រោងការនយោបាយសំខាន់ៗរបស់ប្រទេសជាមិត្តរបស់មេដឹកនាំកណ្ដាប់ដៃដែករូបនេះ។
សាច់សារលោហិតរបស់កាដាហ្វី រស់នៅក្នុងស្ថានភាពស៊ីវិល័យយ៉ាងខ្លាំង ដូចជារស់នៅក្នុងផ្ទះប្រណិតៗ និងបានធ្វើការវិនិយោគនៅក្នុងរឿងហូលីវូដ ថែមទៀតផង។
សេដ្ឋកិច្ចប្រទេសលីប៊ីជាសេដ្ឋកិច្ចបែបផែនការ និងដើរតាមគោលគំនិតសង្គមនិយមរបស់កាដាហ្វី។ ចំណូលបានពីប្រេងកាតមានប្រមាណ៣០%នៃផលិតផលដុលក្នុងស្រុកសរុប។
សកម្មភាពចំពោះអារ៉ាប់
បន្ទាប់ពីលោក Nasser ស្លាប់ទៅ លោក កាដាហ្វី បានប៉ុនប៉ងក្លាយជាប្រមុខដឹកនាំនៃគណបក្សជាតិនិយមអារ៉ាប់។ នាពេលនោះ លោកបានបង្កើត មហារដ្ឋអ៊ីស្លាម Sahel ដោយប៉ុនប៉ងបង្រួបបង្រួមរដ្ឋអារ៉ាប់ នៅទ្វីបអាហ្វ្រិកខាងជើងទៅជារដ្ឋតែមួយ។

ការប៉ុនប៉ងផលិតអាវុធប្រល័យលោក
នៅឆ្នាំ១៩៧២ កាដាហ្វីបានប៉ុនប៉ងផលិតអាវុធប្រល័យលោក (Weapons of Mass Destruction)។ នៅពេលនោះកាដាហ្វី បានទទូចចង់ឲ្យប្រទេសចិនលក់គ្រប់បែកនុយក្លេអ៊ែរមួយគ្រាប់ឲ្យខ្លួន។

នៅឆ្នាំ១៩៧៧ កាដាហ្វីព្យាយាមចង់ទិញអាវុធនុយក្លេអ៊ែរ ពីប្រទេសប៉ាគីស្ថានតែពេលនោះ ប៉ាគីស្ថានបានផ្ដាច់ទំនាក់ទំនងការទូតមុនពេលដែលលីប៊ី ទទួលបានជោគជ័យលើគម្រោងផលិតអាវុធមួយនេះ។ ក្រោយមក កាដាហ្វីបានព្យាយាមទិញអាវុធនុយក្លេអ៊ែរពីប្រទេសឥណ្ឌាទៀត តែឥណ្ឌាបានត្រឹមតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរប្រកបដោយសន្តិភាពតែប៉ុណ្ណោះ។
ការផ្លាស់ប្ដូរឥរិយាបថ
ក្រោយសង្គ្រាមអាមេរិកាំងនៅអៀរ៉ាក់ និងក្រោយពី Saddam Hussein ត្រូវបានចាប់ខ្លួន កាដាហ្វី ប្រហែលជាភិតភ័យ សម្រេចចិត្តបែរមកត្រូវរ៉ូវជាមួយអាមេរិកនិងអឺរ៉ុបវិញ ដោយបានផ្តល់ព័ត៌មានសម្ងាត់ស្តីពីបណ្ដាញភេរវកម្មអាល់កៃដាទៅឲ្យទីក្រុង វ៉ាស៊ីនតោន។ ចាប់ពីពេលនោះមក អ្នកដឹកនាំនៅបស្ចិមលោក ត្រូវបង្ខំចិត្តទទួលស្គាល់កាដាហ្វី វិញ ដ្បិតសម្លឹងឃើញជាពិសេស លើប្រេងកាតដ៏ច្រើនសន្ធឹកសន្ធាប់នៃ ប្រទេសលីប៊ី។

ចលនាប្រឆាំងកាដាហ្វី
នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១ ចលនាបះបោរប្រឆាំងនឹងរដ្ឋាភិបាលកាដាហ្វីបានផ្ទុះឡើង ក្រោយពីមានការបះបោរប្រឆាំងមេដឹកនាំប្រទេសអារ៉ាប់ជិតខាងមួយ ចំនួនដូចជា អេហ្ស៊ីប និងទុយនេស៊ី ជាដើម។ ចលនាបះបោរបានរីកធំឡើងៗ បើទោះបីជាមានការបង្ក្រាបយ៉ាងឃោរឃៅលើក្រុមបះបោរយ៉ាងណាក៏ដោយ។ នៅចុងខែកុម្ភៈ រដ្ឋាភិបាលកាដាហ្វីបានបាត់បង់តំបន់គ្រប់គ្រងរបស់ខ្លួនមួយភាគធំនៅភាគខាងកើតប្រទេស។ កម្លាំងយោធាកាដាហ្វីបានសម្លាប់ក្រុមអ្នកបះបោរយ៉ាងច្រើន ដែលក្នុងនោះបានវាយប្រហារនៅតំបន់ Khamis Brigade យ៉ាងធ្ងន់ធ្ងរ។
ពាក់កណ្តាលខែមីនា កាដាហ្វីសម្រេចបញ្ជូនទាហាន អមដោយ រថក្រោះ និងយន្តហោះចម្បាំង ទៅកំទេចប្រជាជនស៊ីវិលនៅ Benghazi ដែលជាប្រភពនៃបដិវត្តន៍។ អន្តរាគមន៍ទាន់ពេលវេលានៃកងទ័ពជើងអាកាសរបស់ណាតូ ដែលត្រូវបានផ្តួចផ្តើមឡើងមុនគេដោយប្រទេសបារាំងនិងដែលត្រូវបាន អនុញ្ញាតដោយអ.ស.ប ដើម្បីបញ្ចៀសការកាប់សម្លាប់រង្គាល។ ចាប់តាំងពីពេលនោះមកទ័ពឧទ្ទាមលីប៊ី ការពារដោយយន្តហោះចម្បាំងរបស់ណាតូធ្វើសង្គ្រាមប្រឆាំងនឹងកាដាហ្វី ដណ្តើមបានទីក្រុងទ្រីប៉ូលីនៅថ្ងៃទី២២សីហា និងនៅទីបំផុតចាប់ខ្លួនរួចហើយសម្លាប់ កាដាហ្វីកាលពីថ្ងៃទី២០ ខែតុលា៕
នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១ ចលនាបះបោរប្រឆាំងនឹងរដ្ឋាភិបាលកាដាហ្វីបានផ្ទុះឡើង ក្រោយពីមានការបះបោរប្រឆាំងមេដឹកនាំប្រទេសអារ៉ាប់ជិតខាងមួយ ចំនួនដូចជា អេហ្ស៊ីប និងទុយនេស៊ី ជាដើម។ ចលនាបះបោរបានរីកធំឡើងៗ បើទោះបីជាមានការបង្ក្រាបយ៉ាងឃោរឃៅលើក្រុមបះបោរយ៉ាងណាក៏ដោយ។ នៅចុងខែកុម្ភៈ រដ្ឋាភិបាលកាដាហ្វីបានបាត់បង់តំបន់គ្រប់គ្រងរបស់ខ្លួនមួយភាគធំនៅភាគខាងកើតប្រទេស។ កម្លាំងយោធាកាដាហ្វីបានសម្លាប់ក្រុមអ្នកបះបោរយ៉ាងច្រើន ដែលក្នុងនោះបានវាយប្រហារនៅតំបន់ Khamis Brigade យ៉ាងធ្ងន់ធ្ងរ។
Subscribe to:
Posts (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org