About Me

THIS SITE IS UNDER CONSTRUCTION

Sunday, September 11, 2011

រៀនភាសា Na'vi ក្នុងរឿង Avatar


  • ខ្សែភាពយន្តAvatar របស់អ្នកដឹកនាំJames Cameron មិនត្រឹមតែទទួលបានជោគជ័យយ៉ាង
    ​អធិបអធម៌ ហើយក៏ទាក់ទាញបានរាប់ពាន់នាក់នៅលើពិភពលោក ប្រកួតគ្នាទៅរៀនភាសា
    Na’vi ដែលជាភាសារបស់ជនជាតិស្បែកពណ៌ខៀវនៅលើផ្កាយ Pandora។

    ក្រោយពីរឿងប្រឌិតអំពីការរកឃើញផ្កាយ Pandora នៅលើព្រះច័ន្ទជាមួយនឹងមនុស្ស
    ជនជាតិ Na’vi ស្បែកពណ៌ខៀវ បានទទួលបានប្រាក់ចំណូល២,៨០០លានដុល្លារអាមេរិក បន្ទាប់មកភាសា Na’vi បានក្លាយជាភាសាល្បី។
    ដើម្បីបង្កើតបានភាសារបស់មនុស្សជនជាតិ Na’vi អ្នកដឹកនាំរឿង James Cameron បាន
    អញ្ជើង​សាស្ត្រាចារ្យជំនាញភាសារបស់សាកលវិទ្យាល័យSouth California លោក Paul
    Frommer បង្កើតឡើងភាសាពិសេសដោយឡែកមួយដែល “សម្លែងទាក់ទាញនិង ស្មុក
    ស្មាញ” ។ ជាមួយនឹងពាក្យចំនួន៣០ដែល James Cameron ណែនាំ Paul Frommer បាន​
    បង្កើតឡើងជិត១០០០ពាក្យសំរាប់ខ្សែភាពយន្ត Avatar។

    តាមគេហទំព័រ CBC បានឲ្យដឹងថាភាសាក៏គូរឲ្យចាប់អារម្មណ៍នេះបានទាក់ទាញអ្នកគាំទ្រ
    ព្រមទាំងឯកជន និងអង្គការស្រាវជ្រាវអំពីភាសាថ្មី ពួកគេបានសម្រេចចិត្តបង្កើតឡើង
    គេហទំព័រ www.learnnavi.org។ នៅទីនេះ គេអាចរៀនភាសា Na’vi តាមតារាងតួអក្សារ
    ​វចនានុក្រម។ គេហទំព័រក៏មាន Forum តូចៗចំនួន១៥សំរាប់ភាសា១៥ផ្សេងៗដើម្បីអ្នក
    គាំ​​ទ្រមកពីប្រទេសផ្សេងអាចស្រាវជ្រាវភាសានេះដោយងាយស្រួល។

    សាស្រ្តាចារ្យ និងអ្នកជំនាញខាងភាសានៅសាកលវិទ្យាល័យនៅលើពិភពលោកមិនបាន
    ​គិត​ស្មានអំពីការរាលដាលឆាប់រហ័សយ៉ាងនេះរបស់ភាសា Na’vi។ តាំងពីឆ្នាំមុន Faul
    Frommer បានប្រមូលអ្នកជំនាញ​ខាងភាសាល្បីៗដើម្បីបង្កើតថែមពាក្យថ្មីៗ និងមានការ​
    កែសម្រួលពាក្យឲ្យបានត្រឹមត្រូវ។ Paul Frommer មិនប្រាកដថានឹងចូលរួមតទៅទៀត
    ភាគបន្តរបស់រឿង Avatar ប៉ុន្តែលោកក៏បានសន្យាថា គាត់នៅតែ​ធ្វើការនៅលើប្លុក​របស់​
    ខ្លួនជាមួយភាសា Na’vi។

    ពាក្យ Na'vi មួយចំនួន៖
    Kaltxi: hello
    Kiyevame: goodbye, see you again soon
    Irayo: thank you
    Etripa syayvi: good luck
    Ke tslolam: I didn't understand
    Rutxe lapivawk ni’it:
    please talk a bit about yourself
    Txon lefpom: good night, peaceful night

No comments:

CASINO





MOBILE MAGAZINE