About Me

THIS SITE IS UNDER CONSTRUCTION

Sunday, September 25, 2011

បពូជនាគខ្មែរ ពូជអច្ឆរិយៈ

ពូជនាគខ្មែរ ពូជអច្ឆរិយៈ (បកស្រាយតាមទស្សនខ្មែរ)
ដើម្បីជាការតបស្នងសងគុណទៅលើមាតុភូមិ ដែលបានផ្ដល់កំណើត ផ្ដល់អាហារ ផ្ដល់អ្វីៗគ្រប់យ៉ាងដែលជាកេរមរតកមិនអាចកាត់ថ្លៃបាន។ ក្នុងនាមជាកូនខ្មែរ កើតនៅលើដីខ្មែរ បរិភោគអាហារដែលដាំលើដីខ្មែរ សូមឆ្លៀតឪកាសបកស្រាយអំពីនាគខ្មែរ ដែលជាអត្តសញ្ញាណខ្មែរ ដែលពីមុនយើងមិនដែលបានស្គាល់អំពីនាគខ្មែរពិតប្រាកដ គឺជឿតែទៅលើការបកស្រាយរបស់បរទេស ដែលបង្វែងការពិតរបស់អត្តសញ្ញាណជាតិយើង។
ត្បិតអ្វីឯកសារ និង ធនធានអ្នកប្រាជ្ញខ្មែរត្រូវបានគេកំទេចស្ទើរគ្មានសល់។ ជាភ័ព្វសំណាង ដូនតាខ្មែរដែលជាកំពូលអ្នកប្រាជ្ញ ពូជនាគ ពូជអច្ឆរយៈបានដឹងហើយថា អនាគតប្រាកដជាមានប្រទេសនានាច្រនែន នឹងធ្វើការឈ្លានពានទឹកដី បំផ្លាញឯកសារ បំភ្លៃការពិត។ ហេតុដូចនេះទើបពួកគាត់បានរក្សា ឯកសារ ប្រវត្តិ អត្តសញ្ញាណជាតិនៅនឹងថ្ម (សិលាចារិក) ពីព្រោះមានតែថ្មទេ ដែលអាចរក្សាឯកសាររូបមិនចេះសាបសូន្យ ហើយស្ថិតថេរយូរអង្វែង ប្រសិនមិនត្រូវបានបំផ្លាញ។
ជាងនេះទៅទៀត ការរក្សានៅមួយកន្លែងគឺច្បាស់ជាមិនល្អទេ ដូចនេះដូនតាខ្មែរបានឆ្លាក់រឿងរ៉ាវនៃនគរនេះ នៅលើប្រាសាទរាប់ពាន់ លើដី លើភ្នំ ក្នុងទឹក ព្រមទាំងទុកជាប្រស្នា ក្នុងរឿងព្រេង ទំនៀមទំលាប់ ឈ្មោះភ្នំ ភូមិ ឃុំ ឈ្មោះប្រាសាទ និង និមិត្តរូបជាច្រើនទៀត ដែលលោកសង្ឃឹមថា ពូជនាគ ដែលជាពូជអ្នកប្រាជ្ញ នឹងមើលយល់នៅប្រស្នាទាំងនោះជាមិនខាន។
ជាអកុសល កូនខ្មែរជំនាន់ក្រោយបានតែ មើលនឹងភ្នែក មិនបានមើលនឹងថ្ងាស ការទៅទស្សនាប្រាសាទនានា ឬ ទីកន្លែងនានា គ្រាន់តែដើរកាត់ហើយមើលថ្ម ពុំមានគំនិតពិចារណាថាតើ ដូនតាបានលាក់អាថ៌កំបាំង ប្រស្នាអ្វីដើម្បីអោយកូនខ្មែរ ស្វែងយល់ពីប្រវត្តិ និង អត្តសញ្ញាណខ្លួន។
នាគខ្មែរ
បងប្អូនជាច្រើនតែងយល់ខុសថា ពូជខ្មែរប្រហែលជាកូនចៅឥណ្ឌាទេដឹង? ប្រសិនបើយើងមើលតាមរឿងព្រេងខ្មែរប្រចាំប្រទេស រឿង ព្រះថោងនាងនាគ យើងនឹងដឹងថា ព្រះនាងនាគ ដែលជាបឋមក្សត្ររបស់ខ្មែរ បាននៅនគរគោកធ្លកនេះតាំងពីយូរយារណាស់មកហើយ ហើយ ព្រះថោងជាក្សត្រដែលមកពីទីផ្សេងមករៀបអភិសេកហើយបាននាំយក សាសនា ស្ថាបត្យកម្ម ចូលមកផ្សព្វផ្សាយតាមក្រោយប៉ុណ្ណោះ។
មូលហេតុអ្វីបានជាបឋមក្សត្ររបស់ខ្មែរយើងអោយឈ្មោះថានាងនាគ នាងនាគគ្រាន់តែឈ្មោះជានិមិត្តរូបតែប៉ុណ្ណោះមិនមែនបុត្រីស្ដេចភុជុង្គនាគនោះទេ។ ព្រះពុទ្ធទ្រង់សំដែងថា មនុស្សកើតពីមនុស្ស តិរច្ឆានកើតពីតិរច្ឆាន ដូចនេះដូចតាខ្មែរ ដែលបានបង្កើតពូជពង្សខ្មែរដែលជាមនុស្សនោះ មិនមែនកើតចេញពីសត្វនាគ ឬស្ដេចភុជុង្គនាគនោះទេ។
ចុះពាក្យថានាគសំគាល់លើអ្វីទៅវិញ? ចូរពិនិត្យក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ្យជួនណាតយើងនឹងឃើញមានន័យជាច្រើន ចូរទៅស្វែងយល់អត្ថន័យទាំងនោះដោយខ្លួនឯងចុះ។ ចំនែកព្រះនាងនាគ សំដៅទៅលើ នារី ចម្បង ប្រសើរ បរិសុទ្ធ ដែលមានសមត្ថភាពគ្រប់គ្រងនគរអោយបានរីកចម្រើន។
ហេតុដូចនេះហើយទើបបានបន្សល់នៅ វប្បធម៌ ដែលយកនារីជាធំ មាតាធិបតេយ្យ៖
អំណះអំណាងក្នុងការប្រើពាក្យមេ
មេដៃ មេជើង មេគ្រួសារ មេស្រុក មេភូមិ មេកន្ទ្រាញ មេទ័ព មេពួក មេបុណ្យ មេចោរ មេពុករលួយ មេបន មេធ្មប់ មេស្រា មេត្រប៉ែ មេទឹកត្នោត មេបា មេអណ្ដើក មេខ្ញែរ មេការ មេជាង មេដំបូល មេសោរ មេលេខ មេគុណ មេសូត្រ មេកាព្យ មេពាក្យ មេវត្ត មេកុដិ ព្រះមេ មេទឹក មេគង្គ។
ដូនតា សរសេរពាក្យដូនមុនតា។
សុភាសិត
ស៊ូស្លាប់បា កុំអោយស្លាប់មេ ស៊ូលិចទឹកកណ្កាលទន្លេ កុំអោយភ្លើងឆេះផ្ទះ
បួសនេនសងគុណម្ដាយ បួសភិក្ខុសងគុណឪពុក (នេន បួសពីអាយុ៧ឆ្នាំដល់២០ឆ្នាំ ចំនែកភិក្ខុចាប់ពីអាយុ២១) សងគុណម្ដាយមុនឳពុក។
ដូចនេះសរុបសេចក្ដីមក ប្រទេសយើងយកនារីជាធំ ហើយពាក្យថានាគនេះ ជានិមិត្តរូបនៃបឋបក្សត្រខ្មែរដែលមានឬទ្ធានុភាពខ្លាំងក្លា មានសម្រស់ល្អត្រកាល ដូចទេពអប្សរា ល្បីសាយភាយគ្រប់ទីកន្លែង ដូចរឿងព្រេង ព្រះនាងសក់ក្រអូប ហេតុដូចនេះទើបមានបច្ចាមិត្តចង់បានព្រះនាង ចង់ដណ្ដើមដែនដីសុវណ្ណភូមិនេះជាកម្មសិទ្ធិ។ តើបរទេសត្រូវធ្វើដូចម្ដេចដើម្បីសំរេចបំណងរបស់គេ? ដូនតាខ្មែរបានប្រាប់បង្ហាញក្នុងអត្ថបទរឿងព្រេងអោយកូនខ្មែរយកទៅពិចារណា សំពៅចិនបានធ្វើពិធីជប់លៀង ច្រៀងរាំ ហើយព្រះនាងសក់ក្រអូបក៏នាំភិលាងទៅមើល ពេលនោះហើយដែលគេអាចចាប់ព្រះនាងទៅបាន។ ត្រង់នេះចង់បញ្ចាក់ប្រាប់កូនខ្មែរអោយដឹងថា ឆ្លងតាមតន្រ្ដីបរទេស (Concert) ខ្មែរនឹងភ្លេច ល្ខោន អាយ៉ៃវប្បធម៌ខ្លួនឯង ពេលនោះហើយដែលខ្មែរចាប់យកវប្បធម៌បរទេសមុខដាក់ក្នុងខ្លួននោះ។
សរុបសេចក្ដីមក នាគខ្មែរជានិមិត្តរូបនៃបឋមក្សត្រខ្មែរ ដែលយើងឃើញមានឆ្លាក់គ្រប់ទីកន្លែងនៅតាមប្រាសាទនានា ដែលនិយាយអំពីប្រវត្តិរបស់ខ្មែរយើង មិនមែនតាមការបកស្រាយរបស់បរទេសនោះទេ។
នារីខ្មែរសម័យដើមស្លៀកសំពត់ហូល មូលហេតុអ្វី? ពីព្រោះសំពត់ហូលធ្វើចេញពីសូត្ររបស់ដង្កូវនាង។ ចូរយើងពិនិត្យពីដំណាក់កាលនៃការផលិតហូលខ្មែរ ដំបូងគឺយើងចិញ្ចឹមដង្កូវនាង(តំណាងនាងនាគ) ដោយអោយស៊ីស្លឹកមន(ជនជាតិមនរួមសាសន៍ជាមួយខ្មែរ) ដើម្បីបង្កើតបានជាសសៃសូត្រ (អោយកូនខ្មែរសូត្រអោយចាំពីប្រវត្ដិ អត្តសញ្ញាណខ្លួន) ដង្កូវនាងទាំងនោះសុខចិត្តដេកក្នុងសំបុកសូត្រ សំបុកសីមា (ឧបទានក័ន្ធ) រួចគេក៏យកទៅស្ងោរនឹងខ្ទះខ្លាញ់ក្ដៅ (មាតាធ្វើពលិកម្មគ្រប់យ៉ាងដើម្បីបុត្រា បុត្រីខ្លួន) ទើបបានចេញជាសសៃសូត្រ យកមកត្បាញជារាងគោម(ស្រកានាគ) ដែលអាចផលិតជាហូលអោយនារីខ្មែរស្លៀកដណ្ដប់ទូទាំងប្រទេស។
អនិច្ចាកូនខ្មែរបច្ចុប្បន្នយកវប្បធម៌ បរទេសជាធំ ឈប់ស្លៀកហូលខ្មែរជាអត្តសញ្ញាណរបស់ពូជនាងនាគទៅហើយ៖
+ វប្បធម៌បរទេស ១ ស្លៀកខោខ្លីរិបសឹងនឹងលេចកេរខ្មាស់ លេចលើ លេចក្រោម
+ វប្បធម៌បរទេស ២ លាបសក់ចំរុះពណ៌
+ វប្បធម៌បរទេស ៣ ជក់ម៉ា អាណាធិបតេយ្យ ម៉ូតូហោះ ដាវសាម៉ារៃ កាប់ចាក់
+ វប្បធម៌បរទេស ៤ រំលោភម្ដាយឯងដោយវាចា (ជេរម្ដាយ)
+ វប្បធម៌បរទេស ៥ បុណ្យសង្សារ (បុណ្យនៃសេចក្ដីស្រឡាញ់) នារីមិនតិចទេដែលបាត់ព្រហ្មចារី នៅថ្ងៃនេះដោយសារកូឡាប១ទង
+ …….
ក្នុងរឿងឬទ្ធិសែននាងកង្រី បានបញ្ជាក់យ៉ាងច្បាស់ថា កែវភ្នែកនាងទំាង១២ គឺត្រូវបានខ្វេះអស់ ១១គូ កន្លះទៅហើយ គឺភ្លឺបានតែ កន្លះកែវភ្នែកប៉ុណ្ណោះគឺកែវភ្នែកនាងពៅ។ តើដូនតាខ្មែរចង់បង្ហាញពីអ្វី? កែវភ្នែក១២ តំណាង១២ខែ ស្មើនឹង៣៦៥ថ្ងៃ ភ្លឺបានតែមួយចំហៀងបានន័យថា ភ្លឺបានតែ១៥ថ្ងៃ ប៉ុណ្ណោះ គឺថ្ងៃភ្ជុំបិណ្យ។ មានតែថ្ងៃនេះទេ ដែលកូនខ្មែរនឹកឃើញពីគុណដូនតា ហើយនាំគ្នាយកចង្ហាន់ទៅឧទ្ទិសមផលដល់ដូនតា ដែលបានទទួលមរណភាពទៅកាន់លោកខាងមុខ ជូនកាលអាចកើតជាប្រែត។ តាមជំនឿថាបើដូនតារកមិនឃើញ៧វត្តនោះនឹងដាក់បន្ដាស់សារ បើមិនដូច្នេះទេ កូនខ្មែរក៏មិននឹកគុណបំណាច់របស់បុព្វបុរស ដូនតាខ្មែរនោះដែរ។ មិនតែប៉ុណ្ណោះថែមទាំងនាំគ្នាយកកេរម្ដាយទៅដាក់ក្នុងមាត់ ការជេរម្ដាយ ដែលជាទោសធ្ងន់ រមិលគុណ ហេតុដូចនេះហើយបានជា នៅស្រុកខ្មែរមានរឿងដដែលទាក់ទងនឹងសត្វក្រពើ រាប់មិនអស់។ ភ្នំក្រពើ ទង់ក្រពើ ពីព្រោះក្រពើជាសត្វរមិលគុណ សូម្បីតែយើងស្លាប់ទៅក៏ត្រូវបានគេដោតទង់ក្រពើសមួយអោយ ដែលបញ្ជាក់ថាស្លាប់ទៅដោយទទេស្អាតមិនបានដឹងរឿងដូនតា អត្តសញ្ញាណខ្លួន ហើយថែមទាំងរមិលគុណទៀត។
ដូចនេះក្នុងនាមជាកូនខ្មែរមួយរូបគួរគប្បីដឹងពីវប្បធម៌និងអត្តសញ្ញាណជាតិរបស់ខ្លួន ហើយត្រូវចេះអភិរក្សនិងអភិវឌ្ឍ ដើម្បីកុំអោយក្លាយខ្លួនជាកូនអកត្តញ្ញូ រស់នៅលើដែនដីម៉ែហើយមិនស្គាល់ពីម៉ែ មិនឧទ្ទិសកុសលអោយម៉ែ ហើយថែមទាំងជេរប្រមាថម៉ែទៀត។ មូលហេតុអ្វីបានជាចាស់ៗគាត់ពិសាស្លាម្លូជាមួយកំបោរ ហើយស្លាម្លូនេះត្រូវបានគេយកធ្វើជាគ្រឿងក្នុងពិធីសំខាន់ៗរបស់ខ្មែរយើងផងដែរ ដូចជាពិធីមង្គលការជាដើម។ នេះក៏ជាប្រស្នាមួយដែរទុកអោយកូនខ្មែរធ្វើការពិចារណា ខ្ញុំសូមឆ្លៀតឪកាសនេះធ្វើការបកស្រាយ វត្ថុទាំងបីយ៉ាងនេះ (ស្លា ម្លូ កំបោរ) បូកបញ្ចូលគ្នានឹងក្លាយជាឈាម។ ការប្រមាថមាតាដោយវាចា នឹងកើតជាប្រែតរស់ដោយការស៊ីខ្ទុះឈាម ដូចពេលដែលដូនចាស់ៗ ស្តោះទឹកមាត់គាត់ចេញពេលដែលគាត់កំពុងពិសាស្លាម្លូនោះយ៉ាងដូច្នោះឯង។ ដូចនេះកូនខ្មែរចូរកុំប្រមាថម្ដាយដោយវាចា កុំយកកេរម្ដាយទៅដាក់ក្នុងមាត់ខ្លួនឯងឡើយ។
ដោយការមិនស្គាល់ពីខ្លួនឯងនេះហើយបានជាខ្លែងឯកខ្មែរដែលធ្លាប់បញ្ចេញសំលេងលើវេហា ផ្សព្វផ្សាយពីអរិយៈធម៌ដល់ពិភពលោកឥឡូវនេះ ពាក់ក្បាលក្រពើ ខ្លែងក្រពើ លែងបញ្ចេញសម្លេងសូរសៀងទៀត។
ជាបន្តទៅទៀតនេះខ្ញុំនឹងធ្វើការបកស្រាយពាក្យ និង ពូជពង្សសាវតាខ្មែរ
ពីមុនខ្មែរ មិនមែនសរសេរជាអក្សរ ខ នោះទេ គឺសរសេរថា ក្មេរ បន្ទាប់មកក្លាយទៅជា ក្មែរ ហើយមកដល់បច្ចុប្យន្ននេះបានក្លាយទៅជា ខ្មែរ។ តើពាក្យទាំងនេះខុសគ្នាដូចម្ដេច? ចុះពាក្យថាកម្ពុជាវិញមានន័យយ៉ាងណាដែរ?
ពាក្យក្មេរយើងបានរកឃើញតាមសិលាចារិកបក្សីចាំក្រុង ខ្ញុំសូមបកស្រាយអត្ថន័យនៃពាក្យនេះយោងតាមឯកសារស្រាវជ្រាវ ប្រវត្តិសាស្រ្ដ និង តាមការស្រាជ្រាវរបស់លោកអ៊ំ គៀត ចាន់ថុន។
ឯកសារប្រវត្តិសាស្រ្ដ
+ កម្ពុ (មាស) ជា (កំណើត)= កំណើតមាស= សុវណ្ណភូមិ+ តាមសិលាចារិកបក្សីចាំក្រុង៖ឥសី(កម្ពុ) អភិសេកអប្សរ(មេរា)
កម្ពុ + មេរា> ក័មមេរ> កមេរ> ក្មេរ> ក្មែរ> ខ្មែរ
ឯកសារស្រាវជ្រាវរបស់លោកអ៊ំ គៀត ចាន់ថុន
+ នគរខ្មែរពីមុនឈ្មោះ ក្មេរ ឬ ក្មែរ ទេបើយោងតាមសិលាចារិក ប៉ុន្ដែបច្ចុប្បន្ន បានក្លាយទៅជា ខ្មែរ < ខេមរៈ< ខេមរា = មនុស្សមានសេចក្ដីក្សេម គឺខុសន័យពីដើមទាំងស្រុង ដែលថាខ្មែរជាប្រទេស សុវណ្ណភូមិ។
+ការស្រាវជ្រាវថ្មីៗបានលើកឡើងថា៖ក្មេរ <កេរ+ មេ : កេរមរតកដែលមេទុកអោយ ព្រោះប្រទេសខ្មែរជាប្រទេសមាតាធិបតេយ្យ ដែលមានបឋមក្សត្រជាស្រ្ដី។ ហេតុដូចនេះទើបមានពាក្យមេជាធំ។
+ ក្មែរ < កេរ +ម៉ែ : នៅពេលដែលបឋមក្សត្ររៀបការហើយមានបុត្រ នឹងក្លាយទៅជាម្ដាយគេ ដូចនេះ មេ ក៏ប្រែក្លាយជា ម៉ែ។
តើចម្លាក់នាគខ្មែរដែលមាននៅតាមប្រាសាទនានា ពិតជានាគក្នុងព្រហ្មញ្ញសាសនាមែនឬ?
ហេតុអ្វីបានសត្វយក្ស និង សត្វគ្រុឌតាមធ្វើបានសត្វនាគ មានវត្តមាននៅស្ទើរតែគ្រប់ប្រាសាទខ្មែរ គ្រប់សម័យកាលបែបនេះ? មិនថាប្រាសាទនោះសង់ឡើងដើម្បីឧទ្ទិសដល់ព្រះណា ឬ ញាតិវង្សណា តែងតែមានរូប យក្ស គ្រុឌ នាគជានិច្ច។
នាគក្នុងព្រហ្មញ្ញសាសនា៖
• នាគក្បាល៣(នាគកល្យៈ) ជានាគតំណាងឲ្យសភាវៈអាក្រក់ ក្នុងរឿងមហាភារតៈ
• នាគក្បាល៥(នាគអនន្ត) ជាគ្រែផ្ទុំរបស់ព្រះនារាយ៍
• នាគក្បាល៩(នាគវ៉ាសុគីឬពាសស្រកី ឬសេសៈ) ជានាគដែលពួកទេវតា និងអសូរៈយកធ្វើជាខ្សែពួរដើម្បីកូរសមុទ្រទឹកដោះ ។
• នៅក្នុងពុទ្ធសាសនា មាននាគក្បាល៧(នាគមុជ្ជលិន្ទ) ដែលប្រក់ការពារព្រះសាមាសម្ពុទ្ធ ពេលទ្រង់សមាធិ ពីភ្លៀង ខ្យល់ និងថ្ងៃ ចំណែកឯនាគក្បាល១វិញ ច្រើនប្រើលម្អលើគ្រឿងអលង្កា ។
នាគខ្មែរ៖
• នាគក្បាល១តំណាង បឋមក្សត្រ (មាតាធិបតេយ្យ នាងនាគ)។
• នាគក្បាល៣តំណាង ចំណង៣ប្រការ (ប្ដី ខ្លួនឯង កូន)។
• នាគក្បាល៥តំណាង បញ្ចខន្ធ (រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ)។
• នាគក្បាល៧តំណាង មួយសប្ដាហ៍ (ច័ន្ទ អង្គារ ពុធ ……អាទិត្យ)។
• នាគក្បាល៩តំណាង លោកុត្តរធម៌ (មគ្គបួន ផលបួន និង និព្វានមួយ)។

No comments:

CASINO





MOBILE MAGAZINE