បន្ទាប់ពីឆ្លងកាត់នូវគ្រោះថ្នាក់ទាំង ៨១ រួចមកទាំងគ្រូនិងសិស្សទាំងអស់រួមមាន ថាំងចេង
អ៊ូខុង ប៉ាចេ អារក្សទឹក និងសេះ ក៏បានធ្វើដំណើរទៅដល់តំបន់ទឹកដីព្រះដែលជាកន្លែងត្រូវ
ទៅចំលងធម៌នោះ ។ ពេលដែលចូលទៅជួបព្រះយូឡាយ ដើម្បីចំលងធម៌នោះ ព្រះយូឡាយក៏បានសួរទៅកាន់
គ្រូនិងសិស្សទាំងអស់នោះ៖
ព្រះយូឡាយ៖ តើអ្នកទាំងអស់គ្នាមានបានយក USB មកដែររឺទេ ?
គ្រូនិងសិស្សទាំងអស់ ៖ បានឆ្លើយព្រមគ្នា !ខ្ញុំព្រះករុណាមិនបាននាំមកជាមួយទេព្រះអង្គ
ព្រះយូឡាយ៖ បើអត់យកមកអញ្ចឹង តើយើងចំលងធម៌ទៅអោយអ្នករាល់គ្នាយ៉ាងដូចម្តេច ?
អ៊ូខុងបានឆ្លើយតបទៅវិញយ៉ាងរហ័ស ៖ បើអញ្ចឹងព្រះអង្គបាញ់តាមBluetooth ចូលក្នុង
ទូរស័ព្ទរបស់ខ្ញុំករុណាមក ។
អ៊ូខុងមិនបង្អង់ ក៏បានលូកដៃចូលក្នុងហោប៉ៅដកយកទូរស័ព្ទ
iPhone 4 ពណ៌សចេញមក រួចបើក Bluetooth ភ្លាម ។ គ្រាន់តែបានឃើញ ព្រះយូឡាយ
ក៏មិនបង្អង់យូរដែរ ក្នុងនាមជាព្រះកំពូលមួយអង្គ របស់ប្រើប្រាស់ក៏មិនអន់ជាង អ៊ូខុងប៉ុន្មាន
ដែរ ព្រះអង្គក៏បានទាញយក Mac Air Book 2011 អេក្រង់ ១៥អ៊ីង ថ្មីស្រឡាងចេញពីថង់
យាមរួចបើក Bluetooth ភ្លាមៗផងដែរ ។ ត្រឹមតែរយៈពេលមិនយូរប៉ុន្មានផងការ ចំលងធម៌ នោះក៏បានរួចរាល់ ព្រះយូឡាយក៏បានហោះទៅបាត់ទៅដែរ ។
ថាំងចេងគិតក្នុងចិត្តរួចនិយាយថា ៖ បើដឹងអញ្ចឹងមិនចាំបាច់មកទេ នាំតែខាតពេលនៅវត្ត
search Google download វិញលឿនជាង មិនប្រថុយគ្រោះថ្នាក់ផង ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment