About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, September 13, 2011

១០​យ៉ាង​ជួយ​អ្នក​អោយ​ជោគជ័យ​ក្នុង​ជីវិត

ដំណើរ​ជីវិត​មនុស្ស​វែង​ឆ្ងាយ​ណាស់​ដើម្បី​ឈាន​ទៅ​ដល់​ចំណុច​កំពូល ឬ​ជោគជ័យ​មួយ​មនុស្ស​ត្រូវ​ការ​ពេល​វេលា​និង​ស្ថានភាព​ខុសៗ​គ្នា។ ដូច្នេះ​ដើម្បី​ជា​គន្លឹះ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​សូម​អនុវត្តិ​តាម​វិធី​សាស្ត្រ​ទាំង​១០​ដូច​ខាង​ក្រោម​៖
- រៀប​ចំ​ឥ​រិយាបថ​​ជី​វិត​យ៉ាង​សមញ្ញ។
- កុំ​រស់​ដើម្បី​ញ៉ាំ តែ​ត្រូវ​ញ៉ាំ​ដើម្បី​រស់។
- កុំ​ប្រ​កាន់​ចិត្ត​ច្រ​ណែន កុំ​និយាយ​ពាក្យ​រោយ​រាយ​មិន​បាន​ការ កុំ​និយាយ​ពាក្យ​កុហក កុំ​បោក​ប្រាស់​គេ។
- ភាព​ត្រឹម​ត្រូវ​ជា​ផ្លូវ​នៃ​ជី​វិត ត្រូវ​មាន​គុណ​ធម៌​នៅ​ក្នុង​ជីវិត ត្រូវ​ប្រ​កាន់​ខ្លួន​ក្នុង​ផ្លូវល្អ​។
- បើក​ចិត្ត​អោយ​ទូលាយ និយាយ​ពាក្យ​ល្អៗនៅ​ក្នុង​ជីវិត ​ទស្សនៈ និង ចរិត​លក្ខ​ណៈ​ ត្រូវ​ប្រ​ព្រឹត្ត​អោយ​ស្មើ។ នោះ​ជីវិត​នឹង​ប្រកប​ទៅ​ដោយ​សុភមង្គល។
- ប្រ​កាន់​ជីវិត​ដែល​នឹង​ធឹង ត្រូវ​ប្រ​យ័ត្ន​នឹង​អោយ​តម្លៃ​ចំ​ពោះ​ពេល​វេលា​មួយ​ថ្ងៃ​ៗ​​ ត្រូវ​ចេះ​ស្វែង​រក​ភាព​ស្ងប់​ស្ងាត់​នៅ​ក្នុង​ជី​វិត​ខ្លះ។
- គិត​ពី​បច្ចុប្បន្ន​ បំភ្លេច​អតី​តកាល។
- ស្វែង​យល់​ពី​អត្ថ​ន័យ​ជី​វិត​អោយ​ច្បាស់ ហើយ​ចាប់​ផ្តើម​ស្វែង​រក​អ្វី​ដែល​យើង​ចង់​​បាន។
- ជីវិត​គឺ​ជា​កាដូ​ដ៏​អស្ចារ្យ​បំផុត​។ ត្រូវ​ប្រើ​ពេល​វេលា​នៅ​ក្នុង​ជីវិត​ គ្រប់ ​វិនាទី​ ដោយ​ ប្រុង ប្រ​យ័ត្ន និង មាន តំលៃ។
១០- ជោគ​ ជ័យ ​មាន​ចំពោះ​អ្នក ​ដែល ​មាន​ ចិត្ត​ក្លា​ហាន​ និង​ ហ៊ាន​ប្រ​តិបត្តិ។ សុភមង្គល​ កម្រ​ កើត​មាន ​ចំពោះ​ អ្នក ​ដែល ​អៀន​ ប្រៀន​ណាស់៕

No comments:

CASINO





MOBILE MAGAZINE