About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, September 13, 2011

ចាប់បានត្រីឆ្លាំងភឿកប្រវែងជាងពីរម៉ែត្រ

បុរសជនជាតិអង់គ្លេសម្នាក់ឈ្មោះ Chris អាយុ ៣៥ឆ្នាំ ទើបតែបង្កើតឯកត្តកម្មពិភពលោក
ថ្មីរបស់លោក ក្រោយពេលដែលគាត់ចាប់បានត្រី ឆ្លាំងភឿកមួយក្បាល មានប្រវែងជាង
២ ម៉ែត្រ និងទំងន់ ៨៨,២គីឡូក្រាម នៅឯទន្លេ Ebro ជិត Barcelona ក្នុងប្រទេស អេស្ប៉ាញ ។ លោក Chris Grimmer ត្រូវបានកត់ត្រាចូលក្នុងបញ្ជីរឯកត្តកម្មពិភពលោក ប្រៀបបាននឹង
អ្នកនេសាទត្រីដ៏ក្លាហានម្នាក់ ។ នេះជាត្រីឆ្លាំងដែលធំបំផុតនៅលើពិភពលោក ដែលត្រូវ
បានប្រជាជនចាប់បាន និងជាត្រីភឿកដ៏ធំបំផុតផងដែរ ។
ចំពោះការចាប់ត្រីនេះលោក Chris Grimmer អោយដឹងថាដោយមានការសហការគ្នាជា
មួយមិត្តភក្តិពីរនាក់ផ្សេងទៀតរបស់គាត់ ទើបអាចលើកត្រីនេះឡើងអោយផុតពីទឹកដើម្បី
ថតរូបទុកជាអនុស្សាវរីយ៍ ។ លោកក៏នឹង លែងវាទៅវិញនៅក្នុងទន្លេនោះវិញផងដែរ ។គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ ២០១០ មានប្រជាជនម្នាក់ក្នុងប្រទេស អង់គ្លេស ក៏ធ្លាប់ចាប់
បានត្រី ឆ្លាំងមួយមានទំងន់ ៨៧ គីឡូក្រាមនៅក្នុងតំបន់ Wandsworth ភាគខាងត្បូងក្រុង
London ផងដែរ ។ ចំណែកឯតំណែងឯកត្តកម្មគឺស្ថិតលើ បុរសជនជាតិថៃម្នាក់ដែលចាប់
បានត្រីឆ្លាំង មានទំងន់រហូតដល់ ២៩៣គីឡូក្រាមពីទន្លេមេគង្គ កាលពីឆ្នាំ ២០០៥ ។

នៅឆ្នាំ ២០០៣ ពូជត្រីឆ្លាំង ដ៏ធំក្នុងទន្លេមេគង្គ ត្រូវបានដាក់ឈ្មោះចូលក្នុងបញ្ជីជាពូជសត្វ
ដែលងាយទទួលរងគ្រោះបំផុត របស់ អង្គការអភិរក្សសម្បត្តិធម្មជាតិ ពិភពលោក នៅ
ក្រោយមានការសា្រវជ្រាវមួយបង្ហាញថា ពូជត្រីនេះត្រូវបានថយចុះយ៉ាងហោចណាស់
៨០% ពីឆ្នាំ ១៩៩០ មក ។

ចំពោះមូលហេតុនៃការបាត់បង់ពូជត្រីនេះ ក៏ដូចជាជីវៈចំរុះផ្សេងទៀត គឺដោយសារតែការ
បំរែបំរួលធម្មជាតិ សកម្មភាពនេសាទល្មើសច្បាប់របស់មនុស្ស ការសាងសង់ទំនប់
វារីអគ្គីសនី ជាដើម...៕

No comments:

CASINO





MOBILE MAGAZINE