About Me

THIS SITE IS UNDER CONSTRUCTION

Saturday, September 3, 2011

កាស៊ីណូ “ម៉ាកាវ ” ទទួលបាន ប្រាក់ចំណូលខ្ពស់

ហុងកុងៈ យោងតាម ទូរទស្សន៍សិង្ហបុរី “Channel News Asia” ផ្សាយនៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០១១ ថា កាស៊ីណូ “ម៉ាកាវ” ទទួលបានប្រាក់ចំណូលខ្ពស់ ។
ទិន្នន័យផ្លូវការមួយ បានបង្ហាញឱ្យដឹងថា ប្រាក់ចំណូលដែលកាស៊ីណូ នៅម៉ាកាវ ទទួលបានក្នុងខែសីហាឆ្នាំ ២០១១ បានកើនឡើង៥៧ភាគរយ ។
សូមបញ្ជាក់ថា កាស៊ីណូ នៅម៉ាកាវ ត្រូវបានគេចាត់ទុកថា ជាបនល្បែង ដែលមានលំដាប់ធំជាងគេទី២លើលោក និង មានប្រជាប្រិយភាព ដែលមានអ្នកចូលលេងច្រើនឥតអាក់ ។
គួររំលឹកថា ម៉ាកាវ ជាតំបន់មួយដែលគេស្គាល់ និងដឹងច្បាស់ ជាអតីត តំបន់ ក្រោមអាណានិគមរបស់ប្រទេស ព័រទុយហ្គាល់ ហើយក្រោយ មកត្រូវបានទទួលបានឯករាជ្យ និងស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលចិននាពេល បច្ចុប្បន្ននេះ ។
គេបានដឹងច្បាស់ថា ប្រាក់ចំណូលរបស់កាស៊ីណូ ខាងលើកើនឡើង គិតចាប់ពីពាក់កណ្ដាលឆ្នាំ២០០៩ ខណៈវិបត្ដិពិភព លោកជាប់គាំងដោយ សារវិបត្ដិហិរញ្ញវត្ថុសកល ។
តួរលេខបានបង្ហាញឱ្យដឹងថា ចំណូលដែលកាស៊ីណូខាងលើទទួល បាននៅក្នុងខែសីហាឆ្នាំ២០១១ មានទឹកប្រាក់ចំនួន ៣.០៩ពាន់លានដុល្លារ ដែលចំនួនកើនឡើង១៥.៧៧ពាន់លានដុល្លារ ធៀបនឹងចំណូល ទទួលបានកាលពីដើមឆ្នាំនេះ៕

No comments:

CASINO





MOBILE MAGAZINE