About Me

THIS SITE IS UNDER CONSTRUCTION

Sunday, September 25, 2011

ពង្រឹង និងពង្រីកទំនាក់ទំនងល្អជាមូយកូនៗរបស់អ្នក

ទំនាក់ទំនងរវាងឪពុកម្តាយ និងកូនរបស់ពួកគេ គឺជាមូលដ្ឋានគ្រឹះ នៃការស្ថាបនា និងថែរក្សាសេចក្តីស្រលាញ់ និងចំនងគ្រួសារ ។ ក្នុងនាមជាឪពុកម្តាយ អ្នកត្រូវមានភារកិច្ច ក្នុងការគ្រប់គ្រងកូនរបស់អ្នកឲ្យបានទទួលបានជោគជ័យ ។ ប៉ុន្តែជាដំបូង អ្នកត្រូវចេះបើកចំហរចិត្ត និងទទួលស្គាល់អាកប្បកិរិយាដោយបំពេញជាអ្នកស្ដាប់ដ៏ល្អជាមុនសិន។ ទោះបីជាកូនរបស់អ្នក មានអាយុ ៣ឆ្នាំ ៧ឆ្នាំ ឬចន្លោះនេះក្តី អ្នកត្រូវតែមាន ឆន្ទៈក្នុងការធ្វើឲ្យពួកគេមាន គំនិត​ រឺអារម្មណ៍ជឿទុកចិត្ត និងហ៊ានប្រាប់ការពិតដល់អ្នក ។ តើអ្នកត្រូវស្តាប់ពួកគេដើម្បីអ្វី ? ចូរបង្ហាញថា អ្នកពិតជាព្យាយាមស្តាប់នូវអ្វីដែលពួកគេកំពុងនិយាយ ដើម្បីឲ្យការឆ្លើយតបរបស់អ្នក មានភាពទាក់ទិន និងមានការចាប់អារម្មណ៍ដល់សំនើររបស់ពួកគេ ។ ម៉្យាងទៀត អ្នកគួរត្រងត្រាប់ស្តាប់ ដើម្បីស្វែង​រកនូវតំរូវ​ការ​របស់​​ពួកគេពិតប្រាកដ ។ នៅពេលណាក៏ដោយ នៅពេលដែលក្មេងនិយាយ រឺធ្វើសកម្មភាព​ផ្សេងៗ​សុទ្ធតែ​មានមូលហេតុ និងគោលបំណងមួយច្បាស់លាស់ ។ កូនរបស់អ្នកនឹងទាក់ទងជាមួយអ្នក បើសិន​ជាពួក​គេទទួលអារម្មណ៍ថា តំរូវការរបស់ពួកគេពិតជាជួបហើយ។ អ្នកក៏ពុំចាំបាច់ទទួល យល់ព្រមនូវ គ្រប់ អ្វីដែលពួកគេទាមទារពីអ្នកនោះទេ ព្រោះនេះជាធម្មជាតិរបស់ ក្មេងដែលពួកគេ គ្រាន់តែចង់បង្ហាញពីអារម្មណ៍ចង់បាន រឺចង់ឲ្យអ្នកមានការជជែកអំពីអ្វីគ្រប់យ៉ាងដែលជាការចូលចិត្ត រឺចំនាប់អារម្មណ៍របស់អ្នកទៅកាន់ពួកគេតែប៉ុណ្ណោះ ។ឪពុកម្តាយគ្រប់គ្នាគួរចងចាំថា ក្មេងៗនឹងមិនបង្ហាញសារដល់អ្នកទេកាលណាពួកគេមិនជឿថា ឪពុកម្តាយរបស់ពួកគេពិតជាលឺ និងយល់នូវការទាមទារ និងការព្រួយបារម្មណ៍របស់ពួកគេពិតមែន ។
បន្ទាប់ពីស្តាប់ដោយយកចិត្តទុកដាក់ អ្នកត្រូវធ្វើការឆ្លើយឲ្យជាប់​ទាក់ទិនល្អបំផុតទៅ​កាន់សាររបស់ពួក​គេ។ ​ក្មេងៗ មិនចង់លឺការបញ្ចុះបញ្ចូលពុំច្បាស់លាស់ជាច្រើនដែលអ្នកព្យាយាមផ្តល់ទៅឲ្យពួកគេ មុន​ពេល​ដែលពួក​គេចង់និយាយនោះទេហើយផលវិបាកនៃការមិនឆ្លើយតបទៅនឹងអ្វីដែលពួកគេនិយាយវិញ នឹងក្លាយជាការរសាយចិត្ត ការខឹងសំបារ ការថ្នាំងថ្នាក់ និងការកាត់ផ្តាច់ចំនង ។ ដូចនេះ ការស្តាប់​ការលឺ​ពិត​​ប្រាកដ និងការឆ្លើយតបទៅកាន់កូនរបស់អ្នក ពិតជាកូនសោរមួយយ៉ាង​សំខាន់ក្នុងការពង្រឹងទំនាក់​ទំនង​ និងបង្កើនសុភមង្គលគ្រួសាររបស់អ្នក។
ខាងក្រោមនេះ ជាល្បិចបន្ថែមយ៉ាងមានប្រយោជន៍ ដែលអ្នកគួរតែប្រើប្រាស់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងអ្នកនិងកូនៗរបស់អ្នក មានដូចជា៖
• ផ្តល់ដំបូន្មានដោយភ្ជាប់ជាមួយពេលកំពុងមានសកម្មភាពសប្បាយជាមួយកូនៗរបស់អ្នក ដូចជា ការដើរកំសាន្ត លេងល្បែងកំសាន្តផ្សេងៗ
• គួរព្យាយាមយកពេលវេលាណែនាំ និងកែលំអរកូនឲ្យបានច្រើន
• បើមានការមិនយល់ស្រប គួរក្លាហានលើកពីឥរិយាបថមិនសមរម្យរបស់ពួកគេ ក្នុងលក្ឌខណ្ឌត្រឹមត្រូវ និងមានតុល្យភាព
• គួរតែរហ័សនឹងទទួលស្គាល់កំហុស រឺគុណវិបត្តិរបស់អ្នក
• គ្រប់ស្ថានភាព ត្រូវព្យាយាមរកចំនុចល្អ ដើម្បីបំផុសចំនេះដឹងដល់កូនៗ
• គួរទាមទាឲ្យកូនរបស់អ្នកជួយអ្នកក្នុងលក្ខខណ្ឌមួយចំនួនសមស្រប
ជំនួយនេះ ពិតជាអាចជួយអ្នកឲ្យធ្វើទំនាក់ទំនងជាមួយកូនរបស់អ្នកកាន់តែល្អប្រសើរ ព្រោះពួកគេគិតថាអ្នកពិតជាយល់ និងព្រមទទួលនូវអារម្មណ៍ថា អ្នកពិតជាយល់ចិត្តពួកគេប្រាកដមែន ។ ការយល់ចិត្ត ពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើនទំនាក់ទំនងឲ្យកាន់តែស្អិតរមួតរវាងអ្នកនិងកូនរបស់អ្នក ព្រោះការយល់ចិត្តរបស់អ្នកបង្ហាញពីការចូលរួមដោះស្រាយបញ្ហាដែលពួកគេជួបប្រទះ ព្រមទាំងវាជាប្រភេទនៃទំនាក់ទំនងដែលអាចឲ្យកូនរបស់អ្នកបង្ហាញភាពស្មោះត្រង់ក្នុងការប្រាប់ពីបញ្ហាប​​​ដោយពុំមានភាពភ័យខ្លាចទ្បើយ៕

No comments:

CASINO





MOBILE MAGAZINE