About Me

THIS SITE IS UNDER CONSTRUCTION

Sunday, December 11, 2011

ប៉ូលិស​ប្រើប្រាស់​ស្រា​បៀ​ដើម្បី​ចាប់​ពិរុទ្ធជន​

ប៉ូលិស​នៅ​ក្រុង Derbyshire បានរៀបចំ​គម្រោង​ចាប់​មនុស្ស​មាន​ពិរុទ្ធភាព មួយចំនួន​ដែល​ធ្លាប់បាន​រត់គេចខ្លួន មិន​ព្រម​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​នាពេល​កន្លង ។​
​ ​ភ្នាក់ងារ​សម្ងាត់ (​ប៉ូលិស​ស្លៀក​ស៊ីវិល​) បាន​ទាក់ទង​ទៅ​ក្រុមហ៊ុនស្រា​បៀ​មួយ​ដើម្បី​ប្រើប្រាស់​ទីកន្លែង​នោះ​ធ្វើជា​កន្លែង​សម្រាប់​រៀបចំ​អន្ទាក់ ម្យ៉ាង​ដើម្បី​ឲ្យ​ជន​ពិរុទ្ធភាព​នោះ ជឿជាក់ថា​ជា​រឿង​មួយ​ពិតប្រាកដ​មែន ។​
​ ​បន្ទាប់ពី​រៀបចំ​ទីកន្លែង​បាន​ត្រឹមត្រូវ​រួចរាល់​ហើយ គេ​បានរៀបចំ​ផ្ញើលិខិត​ចេញទៅ​ឲ្យ​អ្នក​ទាំងនោះ ដោយ​ប្រាប់​ពួកគេ​ថា បានទទួល​រង្វាន់​ជា​ស្រា​បៀ​ចំនួន​មួយ​ធុង​ដោយ​ស្រា​បៀ​នោះ​គឺជា​រង្វាន់​សម្រាប់​អ្នក​ដែលមាន​សំណាង​ត្រូវគេ​រើស​ឈ្មោះ​ចំ ដើម្បី​ទទួលបាន​ស្រា​បៀ​នោះ អ្នក​ត្រូវ​រង្វាន់​ត្រូវ​ទូរស័ព្ទ​ទៅកាន់​ក្រុមហ៊ុន​លក់​ស្រា​បៀ ដើម្បី​បញ្ជាក់​លេខ​ទូរស័ព្ទ​និង​អាសយដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ និង​ថ្ងៃ​ដែល​ត្រូវ​មក​ទទួល​រង្វាន់ ។​
​ ​នៅក្នុង​ប្រតិបត្តិការ​នេះ មាន​ពិរុទ្ធជន​ចំនួន ១៩​នាក់ បាន​ធ្លាក់​ចូលក្នុង​អន្ទាក់​របស់​ប៉ូលិស និង​បាន​ទូរស័ព្ទ​ទៅ​ចុះឈ្មោះ​ប្រាប់​លេខ​ទូរស័ព្ទ និង​អាសយដ្ឋាន​ដល់​ភ្នាក់ងារ​ប៉ូលិស​ដែល​បាន​ក្លែង​ធ្វើជា​អ្នក​ចាំ​ទទួល​ទូរស័ព្ទ ។​
​ ​បន្ទាប់ពី​បានកំណត់​ថ្ងៃខែ រួចរាល់​ប៉ូលិស​បាន​ត្រៀម​រួចជាស្រេច នៅឯ​កន្លែង​ដែល​ត្រូវ​ផ្តល់រ​ង្វាន់​ស្រា​បៀ​ឲ្យ​ដោយមាន​រៀបចំ​ធ្វើជា​រោង​មួយ សម្រាប់​ទទួលភ្ញៀវ​បីដូច​ជា​មែនទែន​ឲ្យ​អ្នក​មក​ចូលរួម​បានដឹង​ឡើយ ។​
​ ​បន្ទាប់មក​ពិរុទ្ធជន​ទាំង ១៩ នាក់ បាន​អង្គុយ​ចុះ​តាម​កន្លែង​ដែល​បានរៀបចំ​ទុកជាមុន​រួចរាល់​ហើយ​នោះ ភ្នាក់ងារ​ប៉ូលិស​រាប់សិប​នាក់​ក៏​ចាប់ផ្តើម​ព័ទ្ធចាប់​ជន​ទាំងនោះ​ដាក់​ខ្នោះដៃ​បញ្ជូន​ចូល​គុក​បាន​យ៉ាង​ងាយ​ដោយ​មិនចាំបាច់​ត្រូវ​ចំណាយពេល​តាមរក​ចាប់​ពួកគេ​ឡើយ ។​
​ ​ដោយ​ឃើញ​ពី​ប្រសិទ្ធភាព​នៃ​ល្បិច​នេះ ប៉ូលិស ក្រុង​នោះ​ត្រៀម​និង​រៀបចំ​ល្បិច​មួយចំនួនទៀត​ដើម្បី​ចាប់​អ្នកមាន​ទោស​ដែល​គេចខ្លួន​ផ្សេងៗ​ទៀត ។​
​ ​មេ​ប៉ូលិស​មួយរូប​បាន​និយាយថា "​តា​យ​រយៈ​ល្បិច​នេះ យើង​ចាប់បាន​ទាំង​អ្នកទោស ចំណាយ​អស់​តិច​បំផុត និង​អាច​ចាប់បាន​ពួកគេ​ក្នុង​ចំនួន មួយ​យ៉ាងច្រើន​ក្នុង​ថ្ងៃ​តែមួយ ។​

No comments:

CASINO





MOBILE MAGAZINE