About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, December 13, 2011

គ្រោង​សាង​សង់កាស៊ីណូ​កណ្តាល​ក្រុងហូជីមិញ

តាមទីភ្នាក់ងារ​ព័ត៌មាន​បរ​ទេស​​ផ្សាយឱ្យ​ដឹង​ថា ​ក្រុមហ៊ុន «ឡាស វេហ្គាស សេន» (Las Vegas Sands) ​ដែលជា​​ក្រុមហ៊ុនវិនិយោគ​ផ្នែក​កម្សាន្ត​​សប្បាយ​​​​និង​សេវាកម្មទេ​សចរណ៍​​ដ៏ធំ​​នៅ​សហ​រដ្ឋអាមេ​រិក ​​បានប្រកាស​​ផែនការ​សាងសង់​អគារ «ខុម​ផ្លេក»​​ផ្នែក​​ទេសចរណ៍​​ក្នុងទីក្រុង​ហូជីមិញ​​ប្រទេស​វៀតណាម ដោយ​ចំណាយ​ថវិកា​​២.០០០​លា​នដុល្លារ ។ អគារ​ខុមផ្លេក​ខាង​លើនឹងមាន​គ្រោង​ជា​រូប​នាវា​ ឬសំពៅ​ចំនួន២​គ្រឿង​ ស្ថិត​នៅ​ពីលើ​ផ្កា​​ឈូក​ដ៏​ធំ​ដែល​ជាទីតាំង​​សណ្ឋាគារ​ ភោជនីយ​ដ្ឋាន​ មជ្ឈមណ្ឌល​​ប្រជុំ​​ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ ស្ប៉ា​ ​រោងភាពយន្ត ​សារមន្ទីរ ​និងទីតាំង​​កម្សាន្ត ​សប្បាយ​ផ្សេង​ៗ​ទៀត ។ ក្រៅពី​នេះ ​អគារ​ខាង​លើ​​ក៏អាច​ប្រើប្រាស់​ជំនួស​​ពាក្យថា «កាស៊ីណូ»​ទៅ​ជា​ពាក្យថា «ទី​តាំង​លេងហ្គេម» ។
​លោក​សេលដុន ​អេឌ័រ​សុន ប្រធាន​ក្រុម ហ៊ុន «ឡាស វ៉េ​ហ្គាស សេន» បានប្រកាសពី​ផែនការ​វិនិយោគទុនខាងលើ ក្នុងអំឡុង​ពេល​ជួបពិភា​ក្សា​ជាមួយ​លោក​ឡេ ថាញ់​ហាយ ​លេខាធិការ​បក្ស​​ក្រុងហូជីមិញ​កាលពី​ថ្ងៃទី៧ ​ធ្នូ កន្លងទៅ ។​នៅពេលសាងសង់​រួចរាល់ ទីតាំង​ដ៏ធំនេះ​នឹង​ក្លាយ​ជានិមិត្ត​រូប​មួយរបស់​​ក្រុងហូជីមិញ​ ​និង​ជា​​​​​​​ប្រភព​​ទាក់​ទាញ​​ភ្ញៀវ​ទេស​ចរ​​ចូលទៅ​​កាន់ទីក្រុង​ដ៏ធំ​នៅ​ភាគ​ខាងត្បូង​​ ប្រទេស​វៀតណាមនេះ​​​បានកាន់​តែច្រើន ។
​ការ​បង្កើត​គម្រោង​​សាងសង់អគារ​ដ៏ស្កឹម​ស្កៃ​​ខាង​លើ ​ក្នុង​ក្រុង​​ហូជីមិញ​នេះចាត់ទុកថា ​ជាព្រឹត្តិការណ៍​​ដើរតាមគន្លង​នៅប្រទេស​សិង្ហបុរី​ដែលមានអគារ​ខ្ពស់ៗ​ប្រកប​ដោយ​កាស៊ីណូ និង​រមណីយដ្ឋាន​គួរឱ្យ​ទាក់ទាញ ​នៅអាស៊ី​ ៕

No comments:

CASINO





MOBILE MAGAZINE