About Me

THIS SITE IS UNDER CONSTRUCTION

Friday, June 17, 2011

ជំរុំសត្វស្លាបទឹកនៅតំបន់ព្រែកទាល់ ជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិទៅទស្សនាមិនសូវដាច់

ជំរុំ​សត្វ​ស្លាប​ទឹក​នៅ​តំបន់​ព្រែក​ទាល់ ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ​ទៅ​ទស្សនា​មិនសូវ​ដាច់​
ជំរុំ​សត្វ​ស្លាប​ទឹក​នៅ​តំបន់​ព្រែក​ទាល់ ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ​ទៅ​ទស្សនា​មិនសូវ​ដាច់​
ផ្ទះ​បណ្តែត​ទឹក​សង់​មិនទាន់មាន​របៀបរៀបរយ​
តំបន់​ជំរុំ​សត្វ​ស្លាប​ទឹក​ដែលជា​ប្រព័ន្ធ​បរិស្ថានធម្មជាតិ​មួយ​គ្មាន​ពីរ ស្ថិតនៅ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​មាន​ចម្ងាយ​ជាង ៩០ គី​ទ្បូ​ម៉ែត្រ​គេ​អាចធ្វើ​ដំណើរ​តាម​កាណូត អូប័រ ដោយ​ប្រើពេល​ប្រមាណ ម៉ោង​នៅ​រដូវវស្សា និង ១០​ម៉ោង​នៅ​រដូវប្រាំង​វា​អាស្រ័យទៅលើ​ល្បឿន​កាណូត អូប័រ​។​

    លោក​វៃ រ៉ង មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្រសួងបរិស្ថាន​ប្រចាំ​នៅ​តំបន់​ព្រែក​ទាល់​កោះ​ជី​វាំង​បានឱ្យដឹងថា ជំរុំ​សត្វ​ស្លាប​ទឹក គឺជា​តំបន់​កន្លែង​បង្កាត់​ពូជ​សត្វ​បក្សាបក្សី​ដ៍​ធំ​មួយ​នៅ​អាស៊ីអាគ្នេយ៍ ជាពិសេស​ពពួក​ជីវៈចម្រុះ​ជាច្រើន​ប្រភេទ ចាប់ពី​ខែមករា​ដល់​ខែមិថុនា​រៀងរាល់ឆ្នាំ​គេ​តែង​សង្កេតឃើញ​មាន​ហ្វូង​សត្វ​ស្លាប​ទឹក​ប្រមាណ​ជាង ១០០ ប្រភេទ ដែល​មក​តាំង​សំបុក​នៅទីនេះ សព្វថ្ងៃនេះ​មាន​មន្ត្រី​ធ្វើការ​ងារ​អភិ​
រក្ស​សត្វ​ស្លាបមាន​ចំនួន​ជាង ៣០ នាក់ ដោយ​ទទួល​ប្រាក់បៀវត្សរ៍​ពី​រាជរដ្ឋាភិបាល និង ពី​អង្គការ WCS-UNDP មន្ត្រី​ទាំងអស់​ត្រូវ​ចែកវេន​គ្នា​យាម​ការពារ​សត្វ​ស្លាប​ទាំងនោះ ក្រែង​មាន​ជនខិលខូច​លបលួច​ចូលមក​ចាប់​សត្វ​និង​លួច​ពង​សត្វ នៅ​ជំរុំ​សត្វ​ស្លាប​ទឹក​នេះ​មាន​សត្វ​ស្លាប​សំខាន់ៗ និង កម្រ​ចំនួន ១២ ប្រភេទ រួមមាន​សត្វ​ទុង​ប្រផេះ​, រនាល ស​, ត្រដក់​ធំ​, ត្រដក់​តូច​, ក្រៀល​ខ្យង​, ក្ង​ខ្លួន​ស​, អង្កត់ខ្មៅ​, ពពូលទឹក​, អក​ក្បាល​ត្រី​ប្រផេះ​, ស្មោញ និង សត្វ​ខ្សិ​ប ចំណែក​សត្វ​ស្លាប​មិនសូវ​សំខាន់​មាន​ច្រើន​ប្រភេទ​ដូចជា សត្វ​ក្អែកទឹក​, ប្រវឹក​, ក្រសា​, កុកស​, កុកសាប់​,និង សត្វ​ទោម តំបន់​អភិរក្ស​សត្វ​ស្លាបមាន​ចំនួន​ទាំង​ង​ស់​ជិត ២០ កន្លែង ហើយ​មាន​សត្វ​ស្លាប​សរុប​រាប់ម៉ឺន​ក្បាល​កំពុង​រស់នៅ​យ៉ាង​មាន​សុវត្ថិភាព ហើយ​ក្នុងនោះ​មាន​ក្អែកទឹក និង សត្វ​ស្មោញ​ច្រើនជាងគេ ។​

    លោក​ប៊ុន បេង មេឃុំ​កោះ​ជី​វាំង​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​ទឹកបាន​ស្រក​ចុះ​បន្តិច​ធ្វើឱ្យ​សត្វ​ស្លាបមាន​ការថយចុះ ដោយសារតែ​ត្រី​មិនសូវ​សម្បូរ ប៉ុន្តែ​នៅ​រដូវវស្សា​វិញ​មានទឹក​ច្រើន​ធ្វើឱ្យ​ភ្ញៀវ​ជាតិ និង អន្តរជាតិ​មានការ​កើន​ទ្បើង​ហើយក៍​ងាយ​ធ្វើដំណើរ​ឆាប់រហ័ស​ជាង​នៅ​រដូវប្រាំង បើ​មាន​ភ្ញៀវ​ច្រើន​ប្រជាពលរដ្ឋ​ក៍មាន​ការងារ​ធ្វើ​និង​អាច​រកចំណូលបាន​ច្រើន ចំពោះ​បញ្ហា​សន្តិសុខ សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​នៅក្នុង​តំបន់​ដែលមាន​សត្វ​ស្លាប​រស់នៅ​រាប់​គី​ទ្បូ​ម៉ែត្រ អាជ្ញាធរ​មូលដ្ឋាន​ធានា​សន្តិសុខ​ជូន​មិនឱ្យ​ព្រួយបារម្ភ​ទ្បើ​យ​។​

    លោក​ម៉ក់ ស៊ីន​ណា​រ៉ា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់ថា តំបន់​ព្រែក​ទាល់ គឺជា​រមណីយដ្ឋាន​ជម្រក​សត្វ​ស្លាប​ដ៍​អាថ៌កំបាំង​នៅ​បឹង​ទន្លេសាប ដែលមាន​ប្រវត្តិ​តាំងពី​យូរលង់​ណាស់​មកហើយ ដោយ​តំបន់​នេះ​ប្រមូលផ្តុំ​ទៅដោយ​សត្វ​ស្លាប​យ៉ាងច្រើន និង ជា​ប្រភព​តំណពូជ​សម្រាប់​សត្វ​បក្សាបក្សី​គ្រប់​ប្រភេទ នៅ​ឆ្នាំ​១៩៥៨ លោក HENRY MAHOUT ជនជាតិ​បារាំង​ដែលជា​អ្នកស្រាវជ្រាវ​អង្គរវត្ត​
ដ៍​ល្បីល្បាញ​ម្នាក់​បានធ្វើ​ដ​ណើ​រ​ត្រ​ទ្ប​ប់​ពី​អង្គរវត្ត ដោយបាន​រៀបរាប់ថា គាត់​បានឃើញ​សត្វ​ទុង និង សត្វ​ក្រសា​រាប់ពាន់​ក្បាល​ទុំ​លើ​ចុងឈើ​នៅ​តំបន់​ព្រែក​ទាល់ និង តំបន់​ទន្លេសាប​ដទៃទៀត ដែល​បង្កើតបានជា​ផ្ទាំងទស្សនីយភាព​ដ៍​ស្រស់ត្រកាល​គួរ​ជា​ទីក​យ​គន់ ដែល​មើលទៅ​ហាក់បីដូច​ដុំ​ព្រិល​ដ៍​ធំ​មួយ​នៅ​តំបន់​ទន្លេសាប ជំរុំ​សត្វ​ស្លាប់​តំបន់​ព្រែក​ទាល់ គឺជា​កន្លែង​រមណីយដ្ឋាន​សត្វ​ស្លាប និង ជា​កនែង​បង្កាត់​ពូជ​ពពួកសត្វ​ស្លាប​ទឹក​ដ៍​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ក្រៅពី​តំបន់​សត្វ​ស្លាប​ភ្ញៀវ​ទេសចរណ៍​បរទេស​អា​ច​ស្វែងយល់​ពី​ជីវភាព​របស់​ប្រជា​នេសាទ ដែល​រស់នៅ​សង់ផ្ទះ​បណ្តែត​ទឹក ដែល​ភាគច្រើន​មានមុខរ​បរជា​អ្នកនេសាទ​ត្រី​និង​ចិញ្ចឹម​ក្រពើ​។​

    លោក​តន់ ប៊ុន​រឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់ថា ដើម្បី​រក្សា​តំបន់​សត្វ​ស្លាប​ទឹក​ឱ្យទៅជា​តំបន់​ទេសចរណ៍​គង់វង្ស​យូរអង្វែង​ត្រូវ​បញ្ឈប់​ការ​បរបាញ់​សត្វ ដាក់​អន្ទាក់ បំពុល​សត្វ និង យក​ពង​សត្វ​នៅ​តំបន់​នោះ ជាពិសេស​ហាម​ការនេសាទ​នៅ​ជិត​ជម្រក​សត្វ​នៅ​រដូវ​បង្កាត់​ពូជ ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​តំបន់​រមណីយដ្ឋាន ទន្ទ្រាន​យក​ដី​និង​ដុត​ព្រៃ​ក្នុង​តំបន់​សត្វ​ស្លាប ហាម​ការ​សាងសង់​ផ្ទះ​បណ្តែត​ទឹក​បែប​អនាធិបតេយ្យ ហាម​ការ​ចោល​សម្រាម​ពាសវាល​ពាសកាល​ចូលទៅក្នុង​ទឹក ពិសេស​ការ​បង្ហូរទឹក​កខ្វក់​ចូលក្នុង​ទន្លេសាប ក្រៅពីនោះ​ត្រូវ​រៀបចំ​កែលំអ​រមណីយដ្ឋាន​ឱ្យ​ស្រស់បំព្រង ដើម្បី​ទាក់ទាញ​ភៀវ​ទេសចរណ៍​ឱ្យ​កាន់តែ​មក​ទស្សនា​មាន​ចំនួន​ច្រើនជាង​មុន ដោយ​រៀបចំ​ឱ្យមាន​តូប​លហែ​កាយ​បណ្តែត​ទឹក និង អាហារ​ដ្ឋា​ន​បណ្តែត​ទឺ​កមាន​ធុងសម្រាម​និង​ប្រព័ន្ធ​អានា​ម័​យ​ត្រឹមត្រូវ បង្កើត​ផ្ទះសំណាក់​បណ្តែត​ទឹក​សម្រាប់​លំហែកាយ​ជា​លក្ខណៈ​គ្រួសារ និង ពង្រឹង​សន្តិសុខ​ឱ្យបាន​ល្អប្រសើរ បើ​មានលទ្ធភាព​អាចបង្កើត​ជា​សួន​ប្រភេទ​សត្វ​ស្លាប​ដែល​មាននៅ​តំបន់​នោះ បង្កើត​តំបន់​អភិរក្ស​ជីវៈចម្រុះ បង្កើត​តំបន់​នោះ​ជា ស្រទាប់ គឺ​តំបន់​រណប​ទី​១ ទី​២ និង តំបន់​ស្នូល កសាង​ផែនទី​កំណត់​តំបន់​ឱ្យបាន​ច្បាស់លាស់ (តំបន់​សាងសង់​សំណង់​ទទួលភ្ញៀវ​ទេសចរណ៍ តំបន់​គ្មាន​សំណង់ តំបន់​គ្មាន​ការរំខាន​)

No comments:

CASINO





MOBILE MAGAZINE