នេះ ជារឿងស្នេហារបស់ទាហានអភ័ព្វកាយ តែមានចំណងស្នេហ៍ពិត ។ គាត់ឈ្មោះ Taylor ត្រូវបានបាត់បង់អវៈយវៈនៅសមរភូមិអាហ្វហ្គានីយស្ថាន ។
បងស្រី២រូប របស់គាត់បានត្រូវធ្វើការរៃអង្គៀសដើម្បីសងថ្លៃព្យាបាលថ្នាំសង្កូវ និងហ្វឹកហាត់ ។ រីឯអនាគតភរិយាពេលនោះបានប្រកៀកស្មាជួយលោកគ្រប់យ៉ាង រួមទាំងការអៀវគាត់ធ្វើដំណើរ ។
អ្នកទាំង២ បានតែខំសន្សំសំចៃលុយ ដើម្បីបំណងមានផ្ទះក្បែរបឹងមួយ ។ ប៉ុន្តែដោយបានការចុះផ្សាយពីរឿងស្នេហ៍គួរឲ្យរំភើបចិត្តនេះរបស់ គេហទំព័រ The Chive សប្បុរសជនបានប្រមូលវិភាគទានជួយលោកដល់ទៅជាង ២៥០.០០០ដុល្លារ ដើម្បីប្រែសុបិន្តរបស់គូស្នេហ៍នេះឲ្យទៅជាការពិត ។
No comments:
Post a Comment