About Me

THIS SITE IS UNDER CONSTRUCTION

Friday, October 12, 2012

វិធី​សង្គ្រោះ​ចំពោះ​អ្នក​ត្រូវ​បាន​ពស់​ចឹក

ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ប្រឈម​នឹង ពស់​ចឹក នោះ​អ្នក​ត្រូវ​ជៀសវាង​នូវ​ការប៉ះពាល់ រាល់​ប្រភេទ ពស់​ទាំងអស់​។ ប្រសិនបើ​អ្នក​បាន​ជួប​វា នៅ​កន្លែង​ណាមួយ នោះ​អ្នក​ត្រូវ​ព្យាយាម ដើរ​ថយ​ក្រោយ​វិញ យឺតៗ ។ ប្រសិនបើ​អាច​ទៅរួច សត្វ​ពស់​ភាគច្រើន តែង​ជៀស​ចេញ​ពី​មនុស្ស ហើយ​វា​នឹង​ចឹក​យើង តែ នៅពេលណា ដែល​ពួក​វា​ត្រូវ​បាន​រង​ការគំរាមកំហែង ឬ ភ័យខ្លាច​ប៉ុណ្ណោះ ។​ ​ប្រសិនបើ​ពស់​បាន​ចឹក​អ្នក នោះ​អ្នក​ត្រូវ​៖

·         រក្សា​ភាពស្ងប់ស្ងាត់​។​

·         ដាក់​ដៃ ឬ ជើង ដែល​ត្រូវ​បាន​ពស់​ចឹក​អោយមាន​លំនឹង ដោយ​ជៀសវាង​នូវ​ការធ្វើ​ចលនា ដើម្បី ទប់ស្កាត់​ជាតិពុល ឬ ពិស កុំ​អោយ​រាលដាល​ទៅកាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។​

·         ធ្វើការ​ដោះ​ចេញ​នូវ គ្រឿងអលង្ការ​ដែល​អ្នក​កំពុង​ពាក់ មុនពេល​ដែល​អ​វយ​វះ​អ្នក​ចាប់ ផ្តើម​ហើម ប៉ោង ។​

·    
    ប្រសិនបើ​អាច​ទៅរួច ដាក់​ស្ថានភាព​ខ្លួន​អ្នក ដោយ​ត្រូវ​ដាក់​តំបន់​ដែល​រងគ្រោះ​នេះ អោយបាន ត្រឹម ឬ ទាប​ជាង​កម្រិត​បេះដូង​របស់​អ្នក​។​

·         ធ្វើ​ការសម្អាត​មុខរបួស ប៉ុន្តែ​អ្នក​មិន​ត្រូវ​ជះ​ទឹក​ទៅ​លើ​វា​នោះ​ទេ ហើយ​ត្រូវ​ធ្វើការ​គ្របដណ្តប់​មុខ របួស​ជាមួយនឹង ក្រណាត់​ស្ងួត​ស្អាត​។​

·         ដាក់​ប្រដាប់​អម​នៅ​មុខរបួស ដើម្បី​ជៀសវាង​នូវ ការ​ធ្វើ​ចលនា ប៉ុន្តែ​ត្រូវ​រក្សា​វា​អោយ​រាងរ​លុង​បន្តិច ដោយ​មិន​ត្រូវអោយ​គាបសង្កត់​ចរន្តឈាម​រត់​នោះទេ​។​

·         អ្នក​មិន​ត្រូវ​ប្រើ​ប្រដាប់​កៀប​ស​សៃឈាម ឬ ដាក់​ទឹកកក ស្អំ​នៅលើ​មុខរបួស​នោះទេ​។​

·         អ្នក​មិន​ត្រូវ​ធ្វើការ កាត់​មុខរបួស ឬ ព្យាយាម​យក​ពិស​ចេញពី មុខរបួស​ទេ​។​

·         អ្នក​មិន​ត្រូវ ធ្វើការ​ផឹក​ភេ​ស​ជ្ជះ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ សុរា​ទេ​។​

·         អ្នក​មិន​ត្រូវ ព្យាយាម​ចាប់​ពស់​យក​មក​ជាមួយ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ព្យាយាម ចងចាំ​នូវ ពណ៌ និង រូបរាង របស់​ពស់ ដើម្បី​អាច​ធ្វើការ​ពិពណ៌នា​ពី​វា​បាន តាម​ដែល​វា​អាច​ជួយ​ក្នុង​ការព្យាបាល បន្សាប​ជាតិ ពិ​សបាន ។​

​ធ្វើការ​ស្វែងរក​ជំនួយ​សង្គ្រោះ​ អោយបាន​ជា​បន្ទាន់ ជា​ពិសេស​ប្រសិនបើ​តំបន់ ដែល​ត្រូវ​បាន​ពស់ ចឹក​នោះ បាន​ផ្លាស់ប្តូរ​ពណ៌ ចាប់ផ្តើម​ហើមប៉ោង ឬ មាន​សភាព​ឈឺចាប់​ខ្លាំង ៕

No comments:

CASINO





MOBILE MAGAZINE