About Me

THIS SITE IS UNDER CONSTRUCTION

Thursday, September 20, 2012

ប្រយោជន៍៥យ៉ាង នៃការសម្រេច​តណ្ហាដោយខ្លួនឯងសម្រាប់នារី

ក្រុង តូរ៉ុនតូ : នៅ​ពេល​គេ​និយាយ​ដល់​រឿង​ការ​សម្រេច​កាម ឬ អារម្មណ៍​ដល់​ត្រើយ​សុខ​នៃ​សុខ​ភាព​ផ្លូវ​ភេទ​នោះ គេ​ប្រាកដ​ជា​គិត​ភ្លាម​ថា ត្រូវ​តែ​មាន​ដៃ​គូ​ចូល​រួម​នៅ​ក្នុង​រឿង​នេះ។ តែ​បញ្ហា​ជីវិត​ផ្លូវ​ភេទ​មិន​មែន​សំដៅ​ទៅ​លើ​លក្ខខណ្ឌ​ទាល់​តែ​មាន​ដៃ​គូ​ ទើប​សម្រេច​សេចក្តី​សុខ​នោះ​ឡើយ។ វិធីសាស្រ្ត​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ក៏​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រណុក ​សុខ​ស្រួល​បាន​ដែរ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​មួយ​ចំនួន​បាន​ណែនាំ។
១.កាត់​បន្ថយ​ជំងឺ ស្ត្រេស
ពេល មាន​ជំងឺ​ស្រេ្ដស​ចូល​មក​យាយី​ក្នុង​អារម្មណ៍​អ្នក​ហើយ​នោះ​យើង​ក៏​អាច​រក​ វិធី​សាស្រ្ត​រំសាយ​វា​ដែរ។ នៅ​ពេល​សម្រេច​កាម អ័រម៉ូនដូហ្វាមីន និង​អង់ដូហ្វីន នឹង​បញ្ចេញ​មក ជួយ​​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង។ ប៉ុន្តែ​អ្នក​ក៏​មិន​ត្រូវ​ពឹង​ផ្អែក​ប្រើ​វិធីសាស្ត្រ​នេះ​ទាំង​ស្រុង​ដែរ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ញៀន។
២.បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ
ការ សម្រេច​យក​វិធី​សាស្ត្រ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​អាច​នឹង​ជួយ​សម្រួល​នូវ​ ការ​ឈឺចាប់​ដោយ​ចលនា​ស្បូន​កន្ត្រាក់​នា​ពេល​មក​រដូវ​ផង​ដែរ។ យ៉ាង​ណា​មិញ វិធីសាស្ត្រ​នេះ​មិន​ប្រាកដ​ថា​សម​ស្រប​សម្រាប់​មនុស្ស​គ្រប់​រូប​ទេ ព្រោះ​មាន​អ្នក​ខ្លះ​បែរ​ជា​កាន់​តែ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ពេល​មក​រដូវ ក្រោយ​ពេល​រួម​ភេទ ឬ​សម្រេច​កាម​ខ្លួន​ឯង។
៣.បង្កើន​វិជ្ជាគុន​ផ្លូវ​ភេទ​
អ្នក ជំនាញ​ខាង​ផ្នែក​សុខ​ភាព​សិច​បាន​ផ្តល់​អនុសាសន៍​ថា ក្រុម​ស្រ្តី​ទាំង​ឡាយ​ដែល​មិន​ធ្លាប់​ដល់​ត្រើយ​កំពូល នោះ​គួរ​តែ​ចាប់​ផ្តើម​សាកល្បង​វិធីសាស្ត្រ​នេះ​ដើម្បី​ឲ្យ​ស្គាល់​ពី​ អាវុធ​របស់​ខ្លួន​ច្បាស់។ ព្រោះ​សកម្មភាព​សម្រេច​កាម​ដោយ​ខ្លួន​ឯង​អាច​ធ្វើ​ឲ្យ​អ្នក​ស្វែងរក ទីតាំង​ដែល​ងាយ​ឈាន​ទៅ​រក​ចំណុច​កំពូល​ពេល​រួម​ភេទ​ជា​មួយ​ដៃ​គូ​បាន។ តែ​អ្នក​ឯកទេស​ក៏​បាន​ហាម​ប្រាម​ដែរ ចំពោះ​ការ​ប្រើ​ខ្សែ​វីដេអូ​សិច ឬ​ប្រើ​ឧបករណ៍​ជំនួយ​នានា​ដែល​មាន​លក្ខណៈ​ហួស​ប្រមាណ​ ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ឈាន​ដល់​ត្រើយ នៅ​ពេល​ដែល​អនុវត្ត​ការ​រួម​ភេទ​បែប​សាមញ្ញ។
៤. ជួយ​សំលៀង​កាំបិត​ឲ្យ​មុត
កាំបិត ចាស់​បើ​មិន​សំលៀង​ទេ​វា​មិន​មុត​ឡើយ។ បញ្ហា​ផ្លូវ​ភេទ​នេះ​ក៏​ទាមទារ​ឲ្យ​មាន​ការ​ឧស្សាហ៍​ប្រតិបត្តិ​នូវ​ វិធីសាស្រ្ត​សម្រេច​សេចក្តី​សុខ​លើ​អារម្មណ៍​ដែរ។ បើ​អ្នក​បែក​ពី​ដៃ​គូ​រយៈ​ពេល​យូរ គួរ​សាក​ល្បង​វិធីសាស្ត្រ​នេះ ដើម្បី​កុំ​ឲ្យ​វត្ថុ​របស់​ខ្លួន​ក្លាយ​ទៅ​ជា​ច្រែះ​ចាប់។
៥.បំបាត់​អាការ​រោគ​ដេក​មិន​លក់
មនុស្ស ​ជាច្រើន​តែង​លង់​លក់​ភ្លាម​បន្ទាប់​ពី​ពួក​គេ​មាន​សម្ព័ន្ធ​ភាព​ រួម​ភេទ។ ដូច​គ្នា​នេះ​ដែរ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​គឺ​មធ្យោបាយ​ដែល​ធ្វើ​ឲ្យ​អ្នក​ទន់​ត្របក ភ្នែក​មួយ​ល្អ​ជាង​ការ​ប្រើ​ថ្នាំ​កែ​រោគ​គេង​មិន​លក់​ទៅ​ទៀត៕

No comments:

CASINO





MOBILE MAGAZINE