Friday, September 14, 2012
សម្លឹងមើលកម្ពុជា នៅពេលសម្លៀកបំពាក់ប្រពៃណីរសាត់ចេញពីបេះដូងខ្មែរ
ភ្នំពេញ: ការស្លៀកពាក់តុបតែងខ្លួន ក៏ជាការបង្ហាញឲ្យឃើញពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ជាតិសាសន៍នីមួយៗនៅលើសកលលោកយើងនេះដែរ។ យ៉ាងណាមិញ ដោយគេឮពាក្យថា “ខ្មែរ” គេតែងនឹកឃើញទៅដល់ទឹកដីនៃប្រទេសយើង ភាពទន់ភ្លន់នៃស្ត្រីខ្មែរ ព្រមទាំងការស្លៀកពាក់ផងដែរ។ តែមកដល់ពេលបច្ចុប្បន្ននេះ ប្រហែលជាមិនដូចពីមុនទេ ប្រសិនបើជនបរទេសទាំងនោះមិនទៅទស្សនាអង្គរវត្ត ឬគេនិយាយប្រាប់នោះ។
ដោយភ្ជាប់ទៅនឹងបញ្ហាមួយនេះ លោក អន បញ្ញា ជានាយកមជ្ឈលមណ្ឌលស្រាវជ្រាវវប្បធម៌ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានមានប្រសាសន៍ថា “បើនិយាយពីស្រុកខ្មែរយើងវិញ ស្លៀកពាក់ពាសពេញ មិនដឹងថាស្អីទេ ហើយឥឡូវចេញមកម៉ូតខោខ្លី ចេញសាច់ភ្លៅឯណាទៀតហើយ ចេញស្រេចតែនឹងចិត្ត ហើយឥឡូវហ្នឹង និយាយរួមទៅអឺរ៉ុប៩៩ភាគរយហើយស្រុកខ្មែរយើង ខ្ញុំសង្កេតឃើញអ៊ីចឹង”។
លោក អន បញ្ញា បានមានប្រសាសន៍ទៀតថា “មកដល់ឥឡូវនេះ មិនត្រឹមតែស្លៀករបស់អស់នោះនៅតែទីក្រុងភ្នំពេញទេ ឃើញថា នៅខេត្តណា ក៏ស្លៀកតាមគ្នាអ៊ីចឹងដែរ ដូចដែលខ្ញុំចេញទៅតាមខេត្តកំពង់ស្ពឺ ឯស្រុកភ្នំស្រួច និងចុះពីត្រពាំងក្រឡឹងទៅឆ្ងាយមែនទែន ស្រាប់តែឃើញនារីខ្មែរនៅស្រុកស្រែ ស្លៀកខោខ្លី ដល់ពេលអ៊ីចឹងខ្ញុំហួសចិត្តតែម្តង ដោយធ្លាប់តែពីមុនអ្នកដែលស្រុកស្រែស្លៀកសារុងត្រឹមត្រូវ មកឥឡូវទៅជា ស្លៀកខ្លីអស់រលីង តែបើចំពោះអ្នកទីក្រុងវាមិនជាអីទេ ក្រែងលោគេទំនើបកម្មយ៉ាងម៉េចខ្ញុំមិនហ៊ានថាទេ (ខ្ញុំមិននិយាយមើលងាយគាត់ទាំងនោះទេ ខ្ញុំនិយាយពីវប្បធម៌) តែគេជាអ្នកជើងភ្នំសុទ្ធសាធ បែរជាគាត់ទៅស្លៀកខោខ្លីចេញសាច់ភ្លៅទៅតាមនោះដែរ”។
លោក អន បញ្ញា បានបន្តថា “ដូចជានៅប្រទេសឥណ្ឌាវិញ គ្រាន់តែឈានជើងចុះពីលើយន្តហោះភ្លាម ដល់ទឹកដីឥណ្ឌា គឺឃើញថា ជាឥណ្ឌាតែម្តង ហេតុអី? គឺថា តាំងពីសម្លៀកបំពាក់ តាំងពីសព្វបែបយ៉ាង តាំងពីវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីគេ សំខាន់គឺប្រពៃណីសម្លៀកបំពាក់គេហ្នឹងឯង។ ឥឡូវមិនចាំបាច់ឯណាឆ្ងាយទេ យើងមើលទៅវៀតណាមវិញម្តងចុះ ចូលទៅទឹកដីវៀតណាមភ្លែត គឺមើលទៅវៀតណាមតែម្តង គឺថាពាក់អីៗមើលទៅវៀតណាម”។
លោក អន បញ្ញា បានបន្តទៀតថា “ចុះសួរថាមើលទៅស្រុកខ្មែរមើលទៅដឹងថាត្រង់ណាជាខ្មែរ? បើយើងមិនទៅមើលអង្គរវត្តទេ គេមិនដឹងថាជាខ្មែរទេ។ ប្រសិនបើយើងចូលមកត្រឹមទីក្រុងភ្នំពេញ ជនជាតិបរទេសមិនទាន់វាយតម្លៃបានថា ខ្មែរយើងនៅកន្លែងណាទេ មើលមិនទាន់ឃើញ ព្រោះថាសម្លៀកបំពាក់សព្វថ្ងៃនេះគឺវាពោរពេញទៅដោយអឺរ៉ុប៩៩ភាគហើយ ដូច្នេះខ្ញុំចង់ឲ្យខ្មែរយើងចេះស្រឡាញ់ខ្មែរ ស្លៀកពាក់មើលទៅយ៉ាងម៉េចឲ្យឃើញថាខ្មែរ”។
លោក អន បញ្ញា បានបញ្ជាក់ថា “ខ្ញុំនិយាយនេះ មិនមែនចង់ឲ្យខ្មែរស្លៀកសំពត់ចងក្បិនដើរក្នុងទីផ្សារនោះ មិនមែនទេ គឺថាយើងត្រូវស្លៀកសំពត់ សំពត់ហូលផាមួងយើងមានក្នុងពិធី តែបើធម្មតាយើងអាចស្លៀកសំពត់បត់ក្តី ដែលមើលទៅថាជាខ្មែរ”។
លោក អន បញ្ញា បានបន្ថែមថា “បើនិយាយពីប្រទេសឡាវវិញឯណោះ ខ្ញុំចុះទៅឃើញគេស្លៀកសំពត់ស៊ឹងរបស់គេ មើលទៅឃើញថា ជនជាតិឡាវតែម្តង សំពត់ស៊ឹងជាមោទនភាពជាតិគេតែម្តង ដោយសំពត់ស៊ឹងនោះមានផ្កាក្បាច់ជើង ហើយគេមានរបៀបវប្បធម៌គេ មើលទៅឃើញថាស៊ឹងជារបស់ប្រទេសឡាវ”។
លោក អន បញ្ញា បានរម្លឹកថា “ដល់ពេលអ៊ីចឹងទៅ តើយើងគិតយ៉ាងម៉េច? តើយើងបន្ទោសរដ្ឋាភិបាល បន្ទោសប្រជាជន ឬ អ្នកណាវិញ សព្វថ្ងៃនេះ? យើងមិនអាចបន្ទោសទៅលើអ្នកណាទេ មិនស្តីបន្ទោសទៅរដ្ឋាភិបាលមិនឲ្យស្លៀកអ៊ីចឹងទេ ហើយក៏មិនបន្ទោសប្រជាជនស្លៀកអ៊ីចឹងដែរ ហើយបើទៅបន្ទោសក្រសួងវប្បធម៌ក៏មិនបានដែរ។
ក៏ប៉ុន្តែគឺ យើងខុសបន្តិចម្នាក់ៗ គឺខុសតាំងពីលើដល់ក្រោម ដោយសារការផ្សព្វផ្សាយរបស់យើងមិនបានពេញលេញ ព្រោះថាប្រព័ន្ធផ្សព្វផ្សាយនេះសំខាន់ណាស់ តែមកឥឡូវនេះវិញ ប្រព័ន្ធផ្សព្វផ្សាយបែរជាទៅពេញនិយមផ្សាយស្រី បារី ស្រា ប៊ីយែរ ម្សៅ ឡេលាបមុខ សាប៊ូទៅវិញ តែផ្ទុយមកវិញប្រព័ន្ធផ្សព្វផ្សាយផ្នែកវិស័យវប្បធម៌នេះគឺថា១ភាគរយ ប៉ុណ្ណោះនៅក្នុងសង្គមខ្មែរសព្វថ្ងៃដែលបានផ្សព្វផ្សាយរបៀបចរិតខ្មែរ ផ្នែកវិស័យសិល្បៈវប្បធម៌ខ្មែរហ្នឹង”៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment