Tuesday, September 18, 2012
គុណសម្បិត្តអ្វីខ្លះ ដែលនាំឲ្យមានស្នេហ៍មុខ សម្រាប់មនុស្សម្នាក់?
ភ្នំពេញ: ចំពោះជនខ្លះពុំសូវជោគជ័យក្នុងការងាររបស់ខ្លួនឡើយ ក៏ព្រោះតែជននោះពុំសូវទទួលសមានចិត្តពីអ្នកជិតខាង។ ម្យ៉ាងជនខ្លះទៀតនាំឲ្យយើងស្អប់ មិនចង់ឲ្យជួប មិនចង់ឲ្យឃើញតែម្តង។ ផ្ទុយទៅវិញ មនុស្សខ្លះក៏នាំឲ្យយើងចូលចិត្ត នាំឲ្យយើងរីករាយ និងជួយបំពេញកិច្ចការងារផ្សេងៗ។ សភាពខុសគ្នាទាំងនេះ បណ្តាលមកពីស្នេហ៍មុខនោះឯង។ តើស្នេហ៍មុខរបស់មនុស្ស អាចកើតមកពីអ្វីខ្លះ?
ខាងក្រោមនេះជាចំណុចខ្លះៗ ដែលនឹងនាំយើងទៅរកមធ្យោបាយមួយ ដើម្បីឲ្យមានសេ្នហ៍មុខ។
សេចក្តីស្មោះត្រង់ មនុស្សស្មោះត្រង់មិនក្បត់ មិនប្រើប្រាស់ពាក្យសម្តីទន់ភ្លន់ដើម្បីកេងប្រវ័ញ្ចអ្នកដទៃឡើយ។ ចំណែកមនុស្សទុច្ចរិតវិញ ចិត្តជាទេវទត្ត ឯមាត់ជាទេវតា ហើយមនុស្សបែបនេះ រិះរកគ្រប់មធ្យោបាយដើម្បីបោកប្រាស់អ្នកដទៃ រួចហើយទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
រីឯមនុស្ស ស្មោះត្រង់វិញ ក៏មានសម្តីសំដៅទន់ភ្លន់ ផ្អែមល្ហែម ចេះនិយាយ ចេះនៅស្ងៀម ចេះសន្យា ចេះលួងលោម ក៏ប៉ុន្តែគេមិនកាចទេ បើតាមទស្សនៈមួយពោលថា “មនុស្សជាឆ្កែចចកនៃមនុស្ស បានទទួលផ្លែឆ្ងាញ់ពិសារួចហើយ កាប់ដើមចោល ដោយខ្លាចមានអ្នកដទៃណាអាចទទួលទានឆ្ងាញ់ដូចខ្លួនដែរ”។ មនុស្សបែបនេះងាយនឹងផ្លាស់ប្តូរអាកប្បកិរិយាណាស់ ច្រាសមកវិញមនុស្សមានស្នេហ៍មុខ មិនទទួលយក លក្ខណៈបែបលាមកនេះដាក់ខ្លួនឡើយ។
ទឹកមុខស្មើ យើងចូលចិត្តមនុស្សណាដែលមានអាកប្បកិរិយាល្អ ស្មើៗជានិច្ចកាល។ មនុស្សបែបនេះមានសភាពរម្យទមជានិច្ច ទោះបីនៅក្នុងជោគជ័យ ក៏ដូចជាក្នុងបរាជ័យ។ ទោះបីមានទ្រព្យសម្បត្តិយ៉ាងណាក្តី ក៏មិនអាចធ្វើឲ្យគេទៅជាមនុស្សព្រហើន កោងកាច មើលងាយអ្នកដទៃនោះទេ ដរាបគេមានឋានៈបុណ្យស័ក្តិកាន់តែខ្ពស់ គឺគេចេះរំលែកទុក្ខពីអ្នកវេទនាក្នុងពេលមានទុក្ខ គេពុំសូវថ្ងូរ ឬអស់សង្ឃឹមឡើយ។ ទាំងនេះហើយជាលក្ខណៈសម្បតិ្តគំរូ សម្រាប់បង្កើតគុណភាពចិត្តពីអ្នកដទៃ។
នៅទីបំផុតគឺញញឹម ការញញឹម គឺជាមធ្យោបាយក្នុងការទាក់ទាញអ្នកដទៃឲ្យចូលចិត្តនឹងយើង។ កាលណាបើមាននរណាម្នាក់ញញឹមមករកយើង ៗត្រូវតែញញឹមទៅរកវិញជាធម្មតា។ យើងពុំសូវចូលចិត្តមនុស្សមុខក្រញូវទេ ដូច្នេះការញញឹមជាសញ្ញានៃការរីករាយចិត្ត។
សរុបសេចក្តីមក ដូចដែលបានបរិយាយមកខាងដើមនេះ ស្នេហ៍មុខពិតប្រាកដ គឺអាស្រ័យលើកក្តារបីយ៉ាងសំខាន់ៗ មានសេចក្តីស្មោះត្រង់ ការរក្សាទឹកមុខស្មើៗ និងញញឹម គឺថាយើងត្រូវទម្លាប់ញញឹមគ្រប់ទីកន្លែង ពិសេសក្នុងពេលលំបាកនៃជីវិត៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment