ការងាប់លិង្គ (Erectile Dysfunction, ED) គឺជាបញ្ហាមួយដែលច្រើនកើតជាញឹកញាប់ ទៅលើបុរសវ័យចំណាស់ ប៉ុន្តែវាមិនមែនជាផ្នែកធម្មតានៃការចាស់ទៅតាមអាយុនោះទេ។ តើអ្នកអាចចៀសវាងនូវការងាប់លិង្គតាមរបៀបណា? នេះគឺជាអ្វីដែលអ្នកឯកទេសបានរកឃើញ ។
១. មើលនូវរបស់ដែលអ្នកបរិភោគ
របបអាហារដែលមិនល្អចំពោះបេះដូងបុរសក៏ទំនងជាផ្តល់ផលអាក្រក់ទៅលើសមត្ថភាពនៃការឡើងរឹងរបស់លិង្គដែរ ។
ការស្រាវជ្រាវបានបង្ហាញអោយដឹងថា ការបរិភោគអាហារដដែលៗ អាចធ្វើអោយកើតជំងឺគាំងបេះដូង ដោយសារមានការស្ទះសរសៃឈាម Coronary នៅក្នុងបេះដូង ។ ក្នុងនោះមានផ្លែឈើពីរបីមុខ បន្លែ អាហារសំបូរជាតិខ្លាញ់ និងម្ហូបឆារ ដែលសុទ្ធតែអាចធ្វើអោយរាំងស្ទះដល់ចរន្តឈាមទៅចិញ្ចឹមលិង្គ ។ លំហូរឈាមនេះដែរ ជាអ្នកធ្វើអោយលិង្គឡើងរឹងបាន ។
រាល់អ្វីៗទាំងអស់ដែលមានផលអាក្រក់ទៅដល់បេះដូងរបស់បុរស ក៏ជាផ្នែកមួយផ្តល់ផលអាក្រក់ដល់លិង្គរបស់គាត់ដែរ នេះបើតាមប្រសាសន៍របស់ លោក Andrew McCullough, MD, អនុសាស្ត្រាចារ្យ នៃ
ផ្នែករោគសញ្ញាជំងឺតម្រងនោម និងជានាយកនៃកម្មវិធីសុខភាពផ្លូវភេទបុរស នៅឯសាកលវិទ្យាល័យ New York របស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Langone ។
តាមកាស្រាវជ្រាវថ្មីៗនេះបានអោយដឹងថា បញ្ហាងាប់លិង្គដែលមិនសូវជួបប្រទះគឺមានការពាក់ព័ន្ធទៅនឹងក្រុម មនុស្សប្រុសនៅនិយមបរិភោគអាហារជាលក្ខណៈប្រពៃណីនៅជុំវិញសមុទ្រមេ ឌីទែរ៉ាណេ ដែលក្នុងនោះមានដូចជា ផ្លែឈើ បន្លែ គ្រប់ធុញ្ញជាតិគ្រប់ប្រភេទ និងអាហារមានជាតិខ្លាញ់ហើយល្អសំរាប់បេះដូងដូចជា គ្រាប់ផ្លែឈើ ប្រេងអូលីវ ត្រី និងស្រា ។
យោងតាមប្រសាសន៍របស់លោក Irwin Goldstein, នាយកនៃផ្នែកថ្នាំជំនួយផ្លូវភេទ នៅមន្ទីរពេទ្យ Alvarado ដែលស្ថិតនៅរដ្ឋ San Diego បានអោយដឹងថា ការទាក់ទងគ្នារវាងរបបអាហាររបស់មនុស្សនៅជុំវិញសមុទ្រមេឌីទែរ៉ា ណេ
និងការជំរុញនូវមុខងារផ្លូវភេទត្រូវបានដាក់ជារបកគំហើញជាលក្ខណៈ វិទ្យាសាស្ត្រ ។