About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, November 15, 2011

ប្រឡងនៅ​ទី​ធ្លា​ខាង​ក្រៅ​ជៀស​វាង​ការ​បើកប្រ៊ូយ៉ុង និង​លួច​មើលគ្នា

លោក​នាយក​សាលា​បាន​អនុវត្ត​នូវ​វិធាន​ការ​យ៉ាង​តឹង​រ៉ឹង​មួយ​​ដើម្បី​ជៀស​វាង​សិស្ស​បើក​ប្រ៊ូយ៉ុង​​ និង​លួច​មើល​គ្នា​នៅ​ពេល​ប្រឡង​ ដោយ​ឱ្យ​សិស្ស​ទាំង​អស់​អង្គុយ​លើ​កៅ​អី​ជា​ជួរ​ៗ​នៅ​ទី​ធ្លាកណ្តាល​វាល ដើម្បី​ងាយ​ស្រួល​លោក​គ្រូ​ អ្នក​គ្រូដើរ​ត្រួត​ពិនិត្យ ។
មន្ត្រី​ផ្នែក​អប់​រំ​នៅ​អនុវិទ្យា​ល័យ​ស៊ីហ៊ង ក្នុង​ខេត្តហ៊ូបេ ​ប្រទេស​ចិន​និយាយ​ថា ដោយ​សារ​តែ​មាន​ការ​រំខាន​ពី​ក្រុម​សិស្ស​ដែល​បើក​មើល​ប្រ៊ូយ៉ុង និង​លួច​មើល​គ្នា​ ហេតុ​នេះ​ហើយ​បាន​ជា​លោក​គ្រូ​ អ្នក​គ្រូ​របស់​ពួក​គេ​អនុវត្ត​នូវ​វិធាន​ការ​បែប​នេះ ដើម្បី​ឱ្យ​ប្រាកដ​ថា គ្មាន​សិស្ស​ណា​ម្នាក់​ហ៊ាន​លួច​បើក​ឯក​សារ​បាន​ទេ ថែម​ទាំង​មិន​ហ៊ាន​បំលាស់​ទី​ទៅ​លួច​មើល​គ្នា​ទៀត។ ម្យ៉ាង​ទៀត ក៏​គ្មាន​សិស្ស​នៅ​ក្នុង​ថ្នាក់​ណា​ម្នាក់ ហ៊ាន​រត់​យក​វិញ្ញាសា​​ឱ្យ​មិត្ត​ភក្តិ​របស់​ពួក​គេ​ដែល​កំពុង​ប្រឡង​ដែរ៕

No comments:

CASINO





MOBILE MAGAZINE