About Me

THIS SITE IS UNDER CONSTRUCTION

Monday, July 9, 2012

CEO របស់ក្រុមហ៊ុន Nokia សង្ស័យថាជា "ចារបុរស"

ស្របពេលដែលមានអ្នកតាមដាននូវ Windows Phone ហើយពួកគេបានធ្វើការត្រួត
ពិនិត្យមើលបានអោយដឹងថា Windows Phone 8 គឺមានការមុខងារចូលរួមសំខាន់ៗ
ដែលរួមមាន support នូវ multi-core chip  ក៏ដូចជា support នូវ SD card​  រួមទាំង
បច្ចេកវិទ្យា  NFC ដែលអ្នកប្រើប្រាស់ទូរស័ព្ទ Lumia smartphones​ មានអារម្មណ៏ថា
ពួកគេត្រូវបានភូតកុហក។

ពួកគេមានអារម្មណ៏បែបនេះ ខណៈពេលដែលទូរស័ព្ទ Lumia smartphones​ មិនអាច upgradeto Windows Phone 8 ដែលធ្វើអោយពួកគេមិនសប្បាយចិត្តទាក់ទិននិងបញ្ហាមួយនេះ។ Nokiaបានបញ្ជាក់ថា ខ្លួនកំពុងតែធ្វើអោយអតិថិជនមានភាពវិជ្ជមានជាបណ្តើរៗ ទាក់ទងនិងការប្រើ
ប្រាស់ smartphones​ ស្របពេលដែលដៃគូរសហប្រតិបត្តិការរបស់ Nokia គឺក្រុមហ៊ុន Microsoft
ក៏បានអះអាងផងដែរថា រាល់អ្នកប្រើប្រាស់ Lumia smartphones​  និងមានទំនុកចិត្តកាន់តែខ្ពស់
នាពេលអនាគត ដ៏ខ្លីខាងមុខ  ដោយពួកគេនិងទទួលបាននូវ    operating system  ថ្មីៗ  សំរាប់
Windows
Phone ។


    លោក Stephen Elop ដែលជា CEO របស់ Nokia ត្រូវបានគេសង្ស័យថា ជាចារបុរស

ប៉ុន្តែអ្វីៗ វាបានផ្ទុយស្រឡះពីការដែលបានអះអាង ខណៈពេលដែល Microsoft បានប្រកាសនា
ពេលក្រោយថា Windows Mobile 7 មិនអាច upgrades ទៅ Windows Phone 8 បាន  ដែលប្រ
ការនេះហើយ បានធ្វើអោយបណ្តាអ្នកប្រើប្រាស់ទាំងអស់មានអារម្មណ៏ថា ពួកគេត្រូវបានក្រុម
ហ៊ុនមិនអើ​ពើ។

ហើយក្រោយមក ក៏មានមតិមួយចំនួនមានការងឿយឆ្ងល់និងបញ្ហាមួយនេះ   ដែលទាក់ទងនិង
អ្នកផ្គត់ផ្គង់នូវបច្ចេកវិទ្យានាំមុខគេ គឺ ក្រុមហ៊ុន Microsoft និង Nokia  ។  ដូច្នេះ  តើនៅពីក្រោយ
រឿងនេះ វាបណ្តាលមកពីរឿងអ្វី?


              Lumia smartphones  មិនអាច upgrade to Windows Phone 8 
អ្នកវិភាគបាននិយាយថា  វាគឹជាសកម្មភាពមួយ  ដូចជាលេងសើច  ស្របពេលដែលក្រុមហ៊ុន
Microsoft បានធ្វើអោយក្រុមហ៊ុន  Nokia  ធ្លាក់ចូលទៅក្នុងស្ថានភាពមួយដ៏ល្អក់កករ ដែលបាន
ធ្វើអោយ Nokia បានចំណាយនូវថ្លៃដើមដល់ទៅកំរិតអតិបរិមា ។ ជាការពិតណាស់  Microsoft មិនងាយស្រួលក្នុងការធើ្វអោយល្អក់កករនោះទេ ប្រសិនណាបើគ្មានការជ្រុំជ្រែងពី CEO របស់
Nokia  គឺលោក  Stephen Elop ។  ទាំងអស់នេះ គឺជាការវិភាគមួយរបស់   Francisco Jeronimo
ដែល ជាអ្នកជំនាញខាងវិភាគមកពី  IDC    ហើយគាត់បានបញ្ជាក់ថា  ប្រសិនបើវាគឺជាការពិត
( Microsoft បានទិញ Nokia ) អំឡុងពេល ៦ ទៅ ៩ ខែ វាគឺជាពេលវេលាសមល្មម។

អ្នកវិភាគរូបនេះ ក៏បាននិយាយបញ្ជាក់បន្ថែមថា វត្តមានរបស់លោក Elop ដែល  CEO  នៅក្នុង
ក្រុមហ៊ុន Nokia វាអាចជាការចាត់ចែងមួយរបស់ Microsoft ដែលក្រោយមក មានមតិមួយចំនួន
ធំ  បានចោទសួរគ្នាទៅវិញទៅមក ថា   វត្តមានរបស់ CEO រូបនេះ   គឺជាចារបុរសបញ្ជូនមកពី
Microsoft ពិតមែន ឬក៏យ៉ាងណា?

No comments:

CASINO





MOBILE MAGAZINE