រហូតមកទល់ សព្វថ្ងៃនេះ ការស្រាវជ្រាវបានផ្តោតជាអាទិភាពតែទៅលើផ្នែក ស្ថាបត្យកម្ម នៃ ប្រាសាទបុរាណ តែប៉ុណ្ណោះ ។ នេះជាកង្វះខាតមួយគប្បីយើងត្រូវបំពេញ ។
ក្នុងន័យ នេះហើយ ការសិក្សាអំពីសម្លៀកបំពាក់រវាងស្រីទេពអប្សរ និងជនជាតិខ្មែរលើ ដោយឡែកជនជាតិបុឌិះនៅប្រទេសវៀតណាមខាងត្បូងបច្ចុប្បន្ន បានបង្ហាញឱ្យដឹងថា ខេត្តសៀមរាបអង្គរក្នុងអតីតកាលពិតជាមានទំនាក់ទំនងវប្បធម៌យ៉ាង ជិតស្និទ្ធជាមួយកុលសម្ព័ន្ធខ្មែរលើទាំងឡាយដែលរស់នៅក្នុងភូមិភាគ ឥណ្ឌូចិនយើងនេះ ហើយទំនាក់ទំនងនេះត្រូវបានលាតត្រដាងតាមលក្ខណៈនៃប៉ឹងដែលស្រី ទេពអប្សរស្លៀកនាជំនាន់នោះ ហើយដែលត្រូវគេឆ្លាក់លើជញ្ជាំង ប្រាសាទអង្គរវត្ត ។ការដែល ស្រីទេពអប្សរមានតែក្រណាត់មួយចំអាមសម្រាប់គ្របកេរ្តិ៍ខ្មាស់ និងទុកដើមទ្រូងនៅទទេដោយគ្មានអាវដណ្តប់ខ្លួននោះ ធ្វើឱ្យយើងយល់ថា នាងគឺជាជនជាតិភាគតិចកំពុងរស់នៅក្នុងទីក្រុងដ៏រុងរឿងថ្កើងថ្កានមួយ គឺ រាជបុរី ឬ ទីក្រុងយសោធរបុរៈ ។ នេះជាសក្ខីភាពមួយបង្ហាញឱ្យឃើញនូវទំនាក់ទំនងវប្បធម៌ និង ជាតិពិន្ធុវិទ្យារវាងខ្មែរកាន់វប្បធម៌ឥណ្ឌា និងកុលសម្ព័ន្ធមន-ខ្មែររស់នៅ ក្នុងតំបន់នៃខេត្តសៀមរាបនាសម័យនោះ។ (ម.ត្រាណេ) ៕
No comments:
Post a Comment