
BPA តាំងពីដើមមកត្រូវបានប្រើប្រាស់ដើម្បីធ្វើជាស្រទាប់ទ្រាប់ក្នុង ប្រអប់សំណប៉ាហាំងក៏ដូចក្នុងប្រអប់ធ្វើពីជ័ររឹងដូចជាដបដាក់ ទឹកប្រអប់ដាក់ចំណីអាហារ, ផ្លែឈើ…។វាត្រូវបានរកឃើញថាមានពាក់ព័ន្ធដល់ការគ្មានកូននៅបុរស, ភាពមិនប្រក្រតីនៃអារម្មណ៍និងសកម្មភាពនៅយុវនារីព្រមទាំងការកើនឡើង ជំងឺបេះដូង, កកឈាមខួរក្បាល, ទឹកនោមផ្អែម។
ពួកអ្នកស្រាវជ្រាវនៅមហាវិទ្យា Harvard (អាមេរិក) បានចែកមនុស្ស៧៥នាក់ទៅជា២ក្រុមដោយសំណូមពរក្រុមទី១ទទួលទានស៊ុប ដាក់ក្នុងប្រអប់សំណប៉ាហាំងក្នុងរយៈពេល៥ថ្ងៃ។ក្រុមទី២ទទួលទានស៊ុប ក្នុងប្រអប់ពុំមានសំណប៉ាហាំង។ក្រោយពីរថ្ងៃសម្រាកកណ្តាលទីអាហារប័ណ្ណ នេះត្រូវបានកែប្រែផ្លាស់ប្តូរ។
លទ្ធផលបង្ហាញថាអ្នកទទួលទានអាហារដូច្នេះក្នុងរយៈពេល៥ថ្ងៃជាប់គ្នាមានបរិមាណ BPA ក្នុងទឹកនោមកើនឡើង១.២០០ភាគរយ។
Jenny Carwile ប្រធានក្រុមស្រាវជ្រាវឱ្យដឹងថា “យើងខ្ញុំបានដឹងថាការទទួលទានអាហារឬភេសជ្ជៈដាក់ក្នុងប្រអប់ជ័រ រឹងអាចធ្វើឱ្យកើនបរិមាណ BPA ក្នុងឈាម។ការស្រាវជ្រាវនេះបង្ហាញថាប្រអប់សំណ ប៉ាហាំងអាចមានគ្រោះថ្នាក់ជាងនេះទៅទៀតពិសេសដោយសារវាត្រូវបាន ប្រើប្រាស់ទូលំទូលាយ” ។
ពួកជំនាញការក៏ទូន្មានដល់អ្នកចូលចិត្តរបស់ប្រអប់គួរ ជ្រើសរើសអាហារស្រស់ៗក្នុងពេលរង់ចាំលទ្ធផលស្រាវជ្រាវស៊ីជម្រៅជាង។
ការស្រាវជ្រាវមួយផ្សេងទៀតប្រកាសដោយក្រុមអ្នកវិទ្យាសាស្ត្រនៅ វិទ្យាស្ថាន Silent Spring រដ្ឋម៉ាសជូសេត (អាមេរិក) កាលពីដើមឆ្នាំនេះក៏បង្ហាញថាពេលដកចេញសមាសធាតុរបស់ប្រអប់និងចំណី អាហារដាក់ក្នុងប្រអប់ជ័រពីរបបទទួលទានរបស់៥គ្រួសារក្នុងរយៈពេល៣ ថ្ងៃនោះបរិមាណ BPA វាស់បានក្នុងឈាមរបស់ពួកគេថយចុះយ៉ាងច្រើន៕
No comments:
Post a Comment