About Me

THIS SITE IS UNDER CONSTRUCTION

Sunday, October 27, 2013

អាណាចក្រ​មនុស្ស​តឿ ពុំ​មានតែ​ក្នុង​រឿង​ទិ​នា​ន​ទេ

អាណាចក្រ​មនុស្ស​តឿ ពុំ​មានតែ​ក្នុង​រឿង​ទិ​នា​ន​ទេ​ 
ស្ថិតនៅ​ ពីក្រោយ​កូនភ្នំ​មួយ ជាយក្រុង គួ​ន​មិញ ខេត្ត វូ​ណាន ប្រទេស​ចិន មាន​អាណាចក្រ “​មនុស្ស​តឿ​” យ៉ាងពិត​ប្រាកដ​មួយ ពុំមែន​គ្រាន់តែ​ជា​រឿង​ទិទាន​ទេ ។​
 
​ អាណាចក្រ “​មនុស្ស​តឿ​” មាន​ចម្ងាយ​ពី គួ​ន​មិញ ៣៥ គីឡូម៉ែត្រ ក្នុង​ឧ​ស្យា​ន​ជីវសាស្ត្រ​ចម្រុះ ១ លាក់ខ្លួន​ក្បែរ​កូនភ្នំ​សប្ប​និមិត្ត បង្កើតឡើង​ដោយ​ពាណិជ្ជករ​ចិន​ម្នាក់ ។​


​ ឆ្នាំ​២០០៩ បន្ទាប់ពី​សាងសង់ រួច​នូវ​ឧ​ស្យា​ន​ជីវសាស្ត្រ​ចម្រុះ​នេះ ពាណិជ្ជករ​ចិន Chen Mingjing (​បុរស​ខ្ពស់​ជាងគេ​ក្នុង​រូប​) បាន​ជួល​មនុស្ស​តឿ​១​ក្រុម មក​ហ្វឹកហាត់ និង​សម្តែង​ឈុត​ឆាក​សម្បូរបែប ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ។​


​ តាំងពី​នោះមក ក្រុម​សិ​ល្បះ​ករ សិ​ល្បះ​ការិនី ពិសេស នៅ គួ​ន​មិញ នេះ ត្រូវបាន​គេ​ហៅថា “​អាណាចក្រ​មនុស្ស​តឿ​” (​ក្នុង​រូប​ជា​ឈុត​សម្តែង​១​របស់​ពួកគេ​) ។​


​ លោក Chen Mingjing ឲ្យ​ដឹងថា គោលបំណង​របស់លោក គឺ​ដើម្បី​ជួយ​ដល់​មនុស្ស​អភព្វ តា​យម​រយៈ​ការបណ្តុះបណ្តាល​បង្កើត​ការងារ​ស្ថេរភាព​ដល់​ពួកគេ ។ ក្នុង​រូប​គឺៈ Han Guihan, Liu Jin Jin (​អាយុ ២៣ ឆ្នាំ​), Han Zhen Yan និង Yin Zheng Xiong អាយុ ១៩ ឆ្នាំ ។​


​ ប៉ុន្តែ អ្នកខ្លះ បាន​ថ្កោលទោស​ថា នេះ​ជា​ទង្វើរ “​អ​សិ​ល​ធម៌​” ដោយ​ឆ្លៀតឱកាស​ប្រើ​ស្ថានភាព​អភព្វ​របស់​ពួកគេ ដើម្បី​ប្រ​វញ្ច​យក​ផលចំណេញ ។ (​នាង Zhu Hai ២៤ ឆ្នាំ​)


“ ​ឆ្កែ​ចេះតែ​ព្រួស មនុស្ស​ចេះតែ​ដើរ​” លោក Chen ពុំ​រវីរវល់​ឡើយ ព្រោះថា ពុំ​មេន​អ្នកណាៗ ក៏​រិះគន់​លោក​ទេ ។ លោក​ត្រូវ​បានទទួល​ការ​ស្ងើចសរសើរ​ផងដែរ ។​


​សិ​ល្បះ​ករ សិល្បការិនី​យើង សំរាក​ក្រោយពេល​បញ្ចប់​ការសម្តែង​ ។


​នាង Han Zhen Yan ១៩ ឆ្នាំ ឈរ​ថតរូប​ពីមុខ “​វិមាន​” របស់​នាង ក្នុង​អាណាចក្រ​នេះ ។​


Han Zhen Yan (១៩ ឆ្នាំ​) និង Peng Chun Song (១៩ ឆ្នាំ​ដែរ​) កំពុង​តុបតែង​ខ្លួន​ ។


“​ជើងកាង​” Yang Wen Hua “​តារា​សម្តែង​” ម្នាក់​ដែរ ។​


Luo Gang កំពុង​លើក​ស៊ុត ក្នុង​អាហារ​ ។


“​កំលោះ ក្រមុំ​” ទាំងនេះ កំពុង​លេង​បាល់ទះ​ ។


​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​ ។


​ទី​សំរាកកាយ​របស់​ពលរ​ដ្ឋ ក្នុង​អាណាចក្រ​នេះ​ ។


​ភ្ញៀវទេសចរ (​ធ្វេ​ង​) កំពុង​អង្គុយ​ទស្សនា​កំប្លែង​ក្នុង​អាណាចក្រ​នេះ ។


Qaung Young “​អ្នក​គុណ​និយម​” ក្នុង​ពិភព​លម​នុស្ស​តឿ​


Du Zhuang, Zhang The Min, Li Ying'An និង Shu Chen Jiang កៀកក​បណ្តើ​គ្នា​ក្នុង​ឧ​ស្យា​ន ៕​

No comments:

CASINO





MOBILE MAGAZINE