About Me

THIS SITE IS UNDER CONSTRUCTION

Sunday, October 27, 2013

ដាក់តាំង​រូបភាព​អាន​សៀវភៅ​អាក្រាត​នៅក្នុង​ហាង​លក់​សៀវភៅ បង្កជម្លោះ​ក្តៅគគុក​នៅលើ​បណ្តាញ​

ហាង​លក់​សៀវភៅ ​មួយ នៅ​ទីក្រុង Nanjing ថ្មីៗ​នេះ បានធ្វើ​ពិ​ព័រ​ណ៌​រូបភាព “​អាន​សៀវភៅ​អាក្រាតកាយ (Nude Reading)” ស្តែងចេញ​យ៉ាង​ពិសេស នូវ​រូបថត​ស្ត្រី​វ័យក្មេង​អាក្រាតកាយ​ននលគក​សក់វែង ២ រូប ក្នុង​សកម្មភាព​អង្គុយ​, ឈរ ឬ ដេក អាន​សៀវភៅ​អាក្រាតកាយ ដោយ​គ្រប​បិទបាំង​កេរ្តិ៍​ភេទ ជាមួយ​សៀវភៅ នៅក្នុង​ហាង​នេះ​យ៉ាង​រំភើយ ។​
​រូបភាព​ទាំងនេះ បានចាប់ផ្តើម​បង្កជម្លោះ​ពាក្យសំដី​យ៉ាង​ក្តៅគគុក ក្នុងចំណោម​អ្នកអាន​សៀវភៅ​ទាំងឡាយ ។ គ្រូ​ម្នាក់​ដែល​នាំ​កូន​របស់គាត់ ទៅ​ទិញ​សៀវភៅ​នៅ​ហាង​នោះ បាន​និយាយថាៈ “​វា​ពិតជា​រឿង​មិន​ត្រឹមត្រូវ​ទេ ដែល​ដាក់​រូបថត​បោះ​ពុ​ម្ភ​យ៉ាង​ធំ​ទាំងនេះ នៅ​ខាងក្រៅ​កន្លែង​​រក​មើល​​​សៀវភៅ​ជំនួយការ​បង្រៀន​ទាំងនេះ​” ។​

ចំណែក Zhu Min អ្នកគ្រប់គ្រង​លក់​នៃ​ហាង​សៀវភៅ​នេះ បាន​ពន្យល់ថា ពិព័រណ៍​នេះ​ត្រូវបាន​ប្រើ​ដើម្បី​បង្ហាញ​ពី​គំនិត​ដែល​ការអាន​សៀវភៅ គឺ​សេរី និង​អាច​ធ្វើបាន​ទៅបាន​នៅ​គ្រប់​ទីកន្លែង ។​

​យោងតាម​ហាង​ លក់​សៀវភៅ បាន​ឲ្យ​ដឹងថា គំនិត​នេះ គឺ​ត្រូវបាន​ជំរុញ និង​លើកទឹកចិត្ត​ដោយ​អង្គការ​សហរដ្ឋអាមេរិក​១ ដែល​ត្រូវបាន​ហៅថា “Outdoor Co-ed Topless Pulp Fiction Appreciation Society” ។ នៅ​ខែឧសភា ជា​រៀងរាល់ឆ្នាំ សមាជិក​ស្ត្រី​នៃ​សមាគម នឹង​រៀប​ចំការ “​អាន​សៀវភៅ​” យ៉ាង​យកចិត្តទុកដាក់ ក្នុង​សកម្មភាព អង្គុយ​, ឈរ ឬ ដេក​អាក្រាតកាយ នៅក្នុង​ឧ​ស្យា​ន ឬ បរិវេណ​ទីក្រុង ដោយ​ពុំ​គិតពី​ភ្នែក​អ្នកដទៃ ។​

​ បើតាម​ការចង្អុលបង្ហាញ​ពី Zhu Min ពិព័រណ៍​រូបភាព “​អាន​សៀវភៅ​អាក្រាតកាយ​” នេះ គឺ​ប្រមូលបាន​រូបថត​ពិសេសៗ​ចំនួន ៤០០ ពី​ប្រទេស ៦០ ដែល​ត្រូវបាន​ជ្រើសរើស និង ២៥ នៃ​រូប​ទាំងនោះ ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​ហាង​តែម្តង ។ តាមរយៈ​ការ​ពិព័រណ៍​រូបថត​នេះដែរ ក៏​នឹង​ត្រូវដាក់​បង្ហាញ​ជា​លក្ខណៈ​ទេសចរណ៍ នៅក្នុង​បណ្តា​ហាង​លក់​សៀវភៅ​ផ្សេងៗ​ទៀត ក្នុង Suzhou, Wuxi, Changzhou, Yangzou និង​ទីក្រុង​ដទៃទៀត ៕






No comments:

CASINO





MOBILE MAGAZINE