គ្រួសារមួយដែលបានរៀបគម្រោង ទិញរថក្រោះរហូតដល់ ៨០គ្រឿង យកមកដាក់ក្នុងឃ្លាំង
ឯកជនរបស់ខ្លួន វាហាក់ដូចជាមានបំណងនឹងបំបែករដ្ឋ ប៉ុន្ដែ ជាងម៉ាស៊ីនជនជាតិអង់គ្លេស រួម
នឹងប្រពន្ធរបស់ខ្លួន បានប្រមូលទិញរថក្រោះ គឺដើម្បីទុកជាអនុស្សាវរិយ។លោក Andrew Baker ដែលជាជាងម៉ាស៊ីនម្នាក់ រួមនិងប្រពន្ធ បានប្រមូលទិញរថក្រោះក្នុង
រយៈពេល ២០ ឆ្នាំ មកដល់ពេលនេះ ពួកគេគឺជាម្ចាស់នៃរក្រោះចំនួន ៨០គ្រឿង។ រថក្រោះ
ទាំងនេះ ត្រូវបានដាក់នៅក្នុងឃ្លាំងរបស់គ្រួសារ នៅតំបន់ Dunchurch, Warwickshire ប្រទេស
អង់គ្លេស។លោក Andrew Baker និងភរិយា អ្នកស្រី Sally មិនត្រឹមតែ លោក Andrew Baker និងភរិយា
អ្នកស្រី Sally ប៉ុណ្ណោះទេ សូម្បីតែកូនៗ គឺ Lawrence អាយុ ១៦ឆ្នាំ និង
Christian អាយុ ១៥ឆ្នាំ
ក៏មានអារម្មណ៍រំភើបជាមួយនឹងការធ្វើជាម្ចាស់នៃរថក្រោះ Streaker
ប្រភេទកម្របំផុតផងដែរ។