About Me

THIS SITE IS UNDER CONSTRUCTION

Sunday, December 16, 2012

តើស្នេហ៍ពិតជាអ្វី?

តើស្នេហ៍ពិតជាអ្វី?
មនុស្ស​យើង​កើតមក​តែងតែមាន​ស្នេហា តែ​ពេលខ្លះ​យើង​ក៍​មិនដឹងថា ស្នេហាពិត​របស់​យើង​មាន​រូបរាង​ដូចម្តេច? ហើយ​វា​ក៏​អាចធ្វើ​ឲ្យ​យើង​ច្របូកច្របល់​នៅក្នុង​ចិត្ត។ ចំនុច​មួយចំនួន​ខាង​ក្រោម ប្រហែលជា​អាចជួយ​អ្នក​ស្វែងយល់ថា​ តើ​អ្វី​ទៅ​ស្នេហ៍​ពិត។
ស្នេហា​ពិត មិន​ផ្អែក​តែ​លើ​អារម្មណ៍​មួយពេល​នោះទេ តែ​វា​ជាអារ​ម្មណ៍​ដ៏​ខ្លាំងក្លា​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ថិត​នៅជាប់​ជាមួយ​វា​គ្រប់ពេល។ វា​មិន​ដូច​ សាច់រឿង​ក្នុង​ខ្សែភាពយន្ត ទូរ​ទស​ន្ស​ន៍ និង​ចំរៀង ដែល​គេ​តាក់តែង​នោះទេ។ ទំនាក់ទំនង​ដែល​ឋិត​ថេរ គឺ​មិន​ពឹង​ផ្អែកលើ​អារម្មណ៍​នោះទេ ការពិត ចំណេះដឹង គឺជា​ទំនាក់ទំនង​ដ៏​រឹងមាំ​បំផុត។

រៀន​ស្គា​ល់ពី​មនុស្ស​ដែល​អ្នក​ចាប់អារម្មណ៍​ចំពោះ​គេ ដោយ​ត្រូវ​ដឹង​អំពី​អត្ត​ច​រិ​ក និង​បុគ្គលិកលក្ខណៈ​របស់គេ គឺជា​រឿង​សំខាន់។ អ្នក​កាន់តែ​ប្រាកដ​ក្នុង​ចិត្ត​ថា គេ​ជា​មនុស្ស​បែបណា អ្នក​ចូលចិត្ត​មនុស្ស​បែប​ហ្នឹង​ឫ​ទេ និង​អាច​រស់នៅ​ជាមួយ​អ្នកទៅ​អនាគត​បាន​ដែរឫ​អត់។
ការ​មាន​គោលដៅ​ជីវិត​ដូចគ្នា ពីព្រោះ​ទំនាក់ទំនង​របស់​អ្នកជា​រយៈពេល​មួយយូរអង្វែង ដែល​ត្រូវការ​មាន​គោលដៅ​ជីវិត​ដូចគ្នា។ ប្រសិនបើ​អ្នកមាន​ក្តី​ស្រ​ម៉ៃ​ចង់​ធ្វើដំណើរ​ជុំវិញ​ពិភពលោក ចំណែកឯ​ម្នាក់ទៀត​ចង់​នៅតែ​មួយកន្លែង ដូចនេះ​បញ្ហា​នឹង​កើតមានឡើង​ចំពោះ​ជីវិត​គូស្រករ​របស់​អ្នក។
ស្នេហា​ពិត​មិន​សំដៅលើ​ការ​រួមភេទ​នោះទេ ពេលខ្លះ​នៅពេលដែល​មនុស្ស​ពីរ​នាក់ ភ្លើតភ្លើន​ជាមួយ​ភ្លើងពណ៌​សង្គម​សម័យថ្មី ការរួម​ភេទ​គឺ​គ្រាន់តែ​ជាការ​កម្សាន្ត​សប្បាយ និង​ការចង់​សាកល្បង​តែប៉ុណ្ណោះ។
ស្នេហា​អាចជា​ជម្រើស ដោយ​កើតឡើង​ពី​ការតាំង​ចិត្ត​របស់​មនុស្ស អារម្មណ៍​ជា​ផ្នែក​មួយ​នៃ​ស្នេហា ហើយ​ការ​រួមភេទ​គឺជា​ផ្នែក​មួយ​នៃ​ការ​រៀបការ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា ភាព​យូរអង្វែង​នៃ​ទំនាក់ទំនង​ស្នេហា មិន​ស្ថិតនៅលើ​កត្តា​ទាំង៣ចំណុច​នេះ​ទេ៕

No comments:

CASINO





MOBILE MAGAZINE