About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, September 6, 2011

បុរ​សម្នាក់​ស្រវឹង​ស្រាសម្លាប់​ត្រី​ឆ្លាម​វាយ​ប្រហារ​ពួក​អ្នក​ទេសចរ​នៅអេហ្ស៊ីបក្លាយ​ជា​វីរបុរស

បុរស​ជន​ជាតិ​ស៊ែបម្នាក់​ដែល​ស្រវឹង​ស្រា​​ទីបំផុត​បាន​ក្លាយ​ទៅ​ជា​អ្នក​សម្លាប់​ត្រី​ឆ្លាម​ដែល​វាយ​ប្រ ហារ​ពួកអ្នកទេស​ចរ​នៅកន្លែង​កំសាន្ត​មាត់សមុទ្រ​ SHARM EL SHEIKH ប្រទេសអេហ្ស៊ីប ពេល​គេ​លោត​ពីទីខ្ពស់មួយ​ទំលាក់​ខ្លួនក្នុង​សមុទ្រ​​ធ្លាក់​ត្រូវចំក្បាល​ត្រីឆ្លាម​នោះ​ងាប់។#ត្រីឆ្លាមដ ែល​ធ្វើឱ្យ​ពួកអ្នក​ទេសចរ​ខ្លាច​នៅ​ SHARM EL SHEIKH ​ប្រទេស​អេហ្ស៊ីប ​ចាប់​តាំង​ពីដើម​ខែ​ធ្នូ នេះ មក​ត្រូវ​បានស​ម្លាប់​ដោយ​បុរស​ជនជាតិ​ស៊ែបលោក DRAGAN STEVIC ។ ក៏ប៉ុន្តែ​បុរស​​នេះ​ដែលគ្រប់គ្នា​ចាត់​ទុក​ថា ជាវីរ​បុរស​​នោះតាមពិត​ វា​ជាសំណាង​ធំ​មួយ​របស់​គេ​ទេ ។ បុរស​រូបនេះ​​ចង់ហែល​​ទឹក​លេង​ជា​មួយ​បណ្តា​មិត្ត​ភក្តិ​របស់្េគ ហើយគេ​ក៏បាន​ឡើង​ទៅលើ​ទីខ្ពស់មួយរួច​លោត​ទំលាក់​ខ្លួនចូល​ទឹក​ត្រូវចំក្បាលត្រី​ឆ្លាមនេះដែលងាប់ ។ រូបគេ​​កំពុង​តែ​ផឹកស្រា​បៀរ​​ស្រវឹង​ពេល​គេ​បែកគំនិត​​លោតពី​ទីខ្ពស់ចូលទឹក​សមុទ្រ ។ ​រូបគេ​បាន​ធ្លាក់​ត្រូវ​ចំត្រីឆ្លាម​ដែលងាប់ក្រោម​ទំងន់​នៃការ​ធ្លាក់​របស់​គេពេលលោតចុះ​ទឹក ។ #យោង​តាម​កា​សែត NEW YORK POST ថា ត្រីឆ្លាម​នោះជាត្រីឆ្លាម​តែ​មួយ​ដែលធ្លាប់​ខាំ​ឱ្យ​​របួស​អ្នក​ទេសចរ៣នាក់ និងសម្លាប់​នារីម្នាក់៕

No comments:

CASINO





MOBILE MAGAZINE