About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, September 6, 2011

ហ្វីលីពីនៈ ក្រពើយក្ស ត្រូវបានចាប់ ទាំងរស់

ម៉ានីលៈ អ្នកស្រុកក្នុងតំបន់ និងអ្នកប្រមាញ់ បានចាប់បានក្រពើទឹកប្រៃ ទម្ងន់១តោនមួយក្បាល ហើយពួកគេមាន គំរោងអភិវឌ្ឍន៏ ឧទ្យានទេសចរណ៏ នៅទីក្រុងមួយ ស្ថិតនៅភាគខាងត្បូង ប្រទេសហ្វីលីពីន។
លោក Mayor Edwin Cox Elorde បាននិយាយថា អ្នកស្រុកចំនួន១២នាក់ និងអ្នកជំនាញបានដាក់អន្ទាក់ ២១ ហ្វីត ( ៦,៤ម៉ែត្រ) ដើម្បីចាប់ ក្រពើឈ្មោលតាមដងព្រែក ឃុំបូណាវ៉ាន់ ក្នុងខេត្តអាហ្គូសាន ដេសួ ក្នុងរយៈពេល៣សប្តាហ៏។ ម្យ៉ាងទៀត ក្រពើដែលចាប់បាននេះ ជាក្រពើធំជាងគេ ដែលត្រូវបានចាប់ទាំងរស់នាពេលថ្មីៗនេះ។
លោក Elorde បានបន្តទៀតថា ក្រពើមួយក្បាលនេះ បានសម្លាប់ក្របីទឹកមួយកាលពីខែមុន ហើយគេសង្ស័យថា ព្រមទាំងបានសម្លាប់អ្នកនេសាទម្នាក់ទៀត ព្រោះគាត់បានបាត់ខ្លួននៅខែកក្តដា។ លោកបានប្រកាសស្វែងរក អ្នកជំនាញចាប់ក្រពើ នៅក្នុងខេត្តបាឡាវ៉ាន់ខាងលិច ដោយក្តីសង្ឃឹម។
លោក Elorde បានប្រាប់សហការីសារព័ត៌មាន តាមទូរស័ព្ទថាៈ "ពួកយើងមានការភ័យខ្លាចយ៉ាងខ្លាំង ក៏ប៉ុន្តែវាជាតួនាទី របស់ពួកយើង ដើម្បីដោះស្រាយជាមួយ ការគំរាមកំហែងទៅលើអ្នកស្រុក។" "នៅពេលចុងបញ្ចប់ ខ្ញុំឈរចំពីមុខវា ខ្ញុំសឹងតែមិនជឿភ្នែករបស់ខ្ញុំ។"
អ្នកប្រមាញ់បានដាក់អង្គប់៤ធំៗ តែត្រូវក្រពើយក្សបំផ្លាញទាំងអស់ ប៉ុន្តែក្រពើយក្សនោះ ចាញ់ក្រោមសំណាញ់ដ៏ស្វិត និងខ្សែកាបដ៏មាំ ហើយគេចាប់វាបានកាលពីថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១១។
មនុស្សជាង១០០នាក់ បានចូលរួមជួយរុញ ក្រពើយក្សដែលមានទម្ងន់ ២៣៧០ផោន ( ១០៧៥ គីឡូក្រាម) ចេញ ពីព្រែកទៅកាន់ទីវាល។ បន្ទាប់មកគេប្រើសន្ទូច ដើម្បីលើក្រពើនោះដាក់លើឡាន។ ក្រពើត្រូវបាន គេយកទៅរក្សាទុកនៅសួនទេសចរណ៏ ដែលមានទំហំ ៥១៥ ម៉ាល (៨៣០គីឡូម៉ែត្រ) ភាគខាងត្បូងនៃទីក្រុងម៉ានីល។
លោក Elorde បាននិយាយថាៈ "វានឹងក្លាយជាសត្វដ៏ធំជាងគេនៅក្នុងឧទ្យានមួយនេះ។" ហើយគាត់បានបន្ថែមទៀតថា "អ្នកស្រុកមានសេចក្តីរីករាយយ៉ាងខ្លាំង ព្រោះពួកគេបានរួចផុតពីគ្រោះថ្នាក់ ដោយសារក្រពើយក្សមួយនេះ។"
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រុកជាង ៣៧.០០០នាក់ នៅតែមានក្តីបារម្ភ ព្រោះនៅមានក្រពើប្រហែល ៣ ឬ ៤ក្បាលទៀត នៅក្នុងតំបន់នោះ ។

No comments:

CASINO





MOBILE MAGAZINE